ជាធម្មតាលំពែងរបស់លោកអ្នកបញ្ចេញអាំងស៊ុយលីន នៅពេលដែលជាតិស្ករក្នុងឈាម ឬ“ គ្លុយកូសក្នុងឈាម” ឡើងខ្ពស់ បន្ទាប់ពីទទួលទានអាហាររួច។ សញ្ញានោះធ្វើឱ្យរាងកាយរបស់លោកអ្នកស្រូបយកជាតិគ្លុយកូស រហូតត្រលប់ទៅកម្រិតធម្មតាវិញ។
ប៉ុន្តែ ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែម រាងកាយរបស់លោកអ្នក មិនផលិតអាំងស៊ុយលីន ( ជំងឺទឹកនោមផ្អែមប្រភេទទី ១ ) ឬមិនឆ្លើយតបនឹងវាដូចធម្មតា (ជំងឺទឹកនោមផ្អែមប្រភេទទី ២) ។ នោះអាចធ្វើឱ្យជាតិស្ករក្នុងឈាមរបស់លោកអ្នកឡើងខ្ពស់ពេកក្នុងរយៈពេលយូរ។ យូរៗទៅ វាអាចធ្វើឱ្យខូចសរសៃប្រសាទ និងសរសៃឈាម ហើយនាំឱ្យមានជំងឺបេះដូង និងបញ្ហាផ្សេងទៀត។
ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែម គ្រូពេទ្យអាចស្នើសុំឱ្យលោកអ្នកតាមដានជាតិស្ករក្នុងឈាមរបស់លោកអ្នក ដោយធ្វើតេស្តវានៅផ្ទះ ដោយប្រើឧបករណ៍ពិសេសមួយហៅថា ឧបករណ៍វាស់ជាតិស្ករក្នុងឈាម។ ជាធម្មតាវាយកគំរូឈាមតូចមួយ ពីចុងម្រាមដៃរបស់លោកអ្នក និងវាស់បរិមាណគ្លុយកូសដែលនៅក្នុងវា។
ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត អំពីវិធីល្អបំផុតក្នុងការប្រើឧបករណ៍របស់លោកអ្នក។
គ្រូពេទ្យនឹងប្រាប់លោកអ្នកពីពេលវេលា និងវិធីធ្វើតេស្តជាតិស្ករក្នុងឈាម។ រាល់ពេលដែលលោកអ្នកធ្វើ
តេស្ត សូមកត់ត្រាវាចូលក្នុងសៀវភៅកត់ត្រា ឬឧបករណ៍អនឡាញ ឬក្នុងកម្មវិធី។ ពេលវេលានៃថ្ងៃសកម្មភាពថ្មីៗ អាហារចុងក្រោយរបស់លោកអ្នក និងរឿងផ្សេងទៀត អាចមានឥទ្ធិពលលើលទ្ធផលនៃការធ្វើតេស្ត ដែលអាចធ្វើឱ្យគ្រូពេទ្យមានការព្រួយបារម្ភដែរឬទេ។ ដូច្នេះ សូមព្យាយាមកត់ត្រាព័ត៌មានពាក់ព័ន្ធ ដូចជា៖
នោះនឹងជួយលោកអ្នក និងគ្រូពេទ្យឱ្យដឹងពីការព្យាបាលរបស់លោកអ្នកដំណើរការយ៉ាងដូចម្តេច។
ការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី ១ និងប្រភេទទី ២ បានល្អ អាចពន្យារពេល ឬបង្ការផលវិបាកដែលប៉ះពាល់ដល់ភ្នែក តម្រងនោម និងសរសៃប្រសាទ។ ជំងឺទឹកនោមផ្អែមបង្កើនហានិភ័យរបស់លោកអ្នកចំពោះជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ ជាសំណាងល្អ ការគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់លោកអ្នក ក៏នឹងធ្វើឱ្យបញ្ហាទាំងនេះមិនសូវកើតមានដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងជាតិស្ករក្នុងឈាមតឹងរឹង មានន័យថាមានឱកាសខ្ពស់ក្នុងការមានកម្រិតជាតិស្ករក្នុងឈាមទាប ដូច្នេះ គ្រូពេទ្យអាចណែនាំអោយមានគោលដៅខ្ពស់ជាងនេះ។
Translate by Chakriya Phou