លក្ខខណ្ឌ

អាហាររូបត្ថម្ភ និងជំងឺពុកឆ្អឹង ៖ អ្វីដែលលោកអ្នកគួរដឹង

សារធាតុចិញ្ចឹមសំខាន់បំផុតសម្រាប់មនុស្សដែលមានជំងឺពុកឆ្អឹង គឺកាល់ស្យូម និងវីតាមីនដេ (vitamin D)។

កាល់ស្យូម ជាផ្នែកដ៏សំខាន់ក្នុងការកសាងឆ្អឹងរបស់លោកអ្នក។ រីឯវីតាមីន D ជួយឱ្យរាងកាយរបស់លោកអ្នកស្រូបយកជាតិកាល់ស្យូម។

តើកាល់ស្យូម និងវីតាមីន D ប៉ុន្មានដែលលោកអ្នកគួរទទួលបាន? វាអាស្រ័យលើភេទ និងអាយុរបស់អ្នក។

ចំពោះកាល់ស្យូម៖

ចំពោះវីតាមីន D៖

ADVERTISEMENT

អ្នកជំនាញខាងជំងឺពុកឆ្អឹងមួយចំនួនបានណែនាំឱ្យប្រើវីតាមីន D ពី ៨០០ ទៅ ១ ២០០ IU ក្នុងមួយថ្ងៃ។

ដើម្បីស្វែងយល់ថាតើលោកអ្នកត្រូវការវីតាមីន D ប៉ុន្មាននោះ លោកអ្នកគួរពិចារណាការត្រួតពិនិត្យឈាមរកវីតាមីន (25-hydroxy vitamin D)។ ការត្រួតពិនិត្យនេះដើមី្បវាស់ថាតើមានវីតាមីន D ប៉ុន្មាននៅក្នុងខ្លួនលោកអ្នក។

តាមអ្នកជំនាញគិតថា វីតាមីន D អាចជួយការពារលោកអ្នកពីជំងឺពុកឆ្អឹង ច្រើនជាងជួយស្រូបយកកាល់ស្យូម។

អាហារមុនគេ

លោកអ្នកអាចទទួលបានកាល់ស្យូម និងវីតាមីន D ពីរបបអាហារ, ថ្នាំបំប៉ន, ឬទាំងពីរ ដើម្បីពង្រឹងឆ្អឹង និងការពារជំងឺពុកឆ្អឹង។ ប៉ុន្តែយកល្អ លោកអ្នកគួរទទួលសារធាតុចិញ្ចឹមទាំងនេះពីអាហារជាជាងពីថ្នាំបំប៉ន។

ហេតុអ្វី? ព្រោះវាងាយចាំជាង។ លោកអ្នកប្រហែលជាមិនលេបថ្នាំរាល់ថ្ងៃទេ ប៉ុន្តែលោកអ្នកញ៉ាំរាល់ថ្ងៃ។

មិនតែប៉ុណ្ណោះ អាហារក៏ជាប្រភពនៃសារធាតុចិញ្ចឹមផ្សេងៗ ច្រើនជាងថ្នាំបំប៉នដែរ។ ទឹកដោះគោ, ទឹកដោះគោជូរ, ឈីស, និងផលិតផលទឹកដោះដទៃទៀតមានជាតិកាល់ស្យូមខ្ពស់ ហើយក៏មានសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែរសម្រាប់សុខភាពឆ្អឹង ដូចជាផូស្វ័រ (phosphorus) និងប្រូតេអ៊ីន។

នៅពេលលោកអ្នកអានស្លាកអាហារ ចូររកមើលអាហារ និងភេសជ្ជៈដែលផ្តល់នូវសារធាតុចិញ្ចឹមមានប្រយោជន៍ប្រចាំថ្ងៃ ១០% ឬច្រើនជាងនេះ។

ប្រសិនបើលោកអ្នកមានប្រតិកម្មជាមួយជាតិស្ករក្នុងទឹកដោះគោ (lactose) ឬមិនអាចញ៉ាំផលិតទឹកដោះ ដោយសារហេតុផលផ្សេងៗ នោះលោកអ្នកមានជម្រើសច្រើនទៀត ៖

ចំពោះវីតាមីន D លោកអ្នកអាចរកមើលពីផលិតផលដែលមានគុណប្រយោជន៍ ដូចជាទឹកក្រូចស្រស់មួយចំនួន, អាហារធញ្ញជាតិ (cereal), និងទឹកដោះចម្រាញ់ពីរុក្ខជាតិ (plant-based milk)។ ត្រីមួយចំនួន ដូចជាត្រីសាល់ម៉ុន, ត្រីធូណា, និងត្រីសាឌីន ក៏ជាប្រភពវីតាមីន D ដ៏ល្អដែរ។

ថ្នាំបំប៉ន

ប្រសិនបើលោកអ្នកមិនអាចទទួលបានជាតិកាល់ស្យូម និងវីតាមីន D គ្រប់គ្រាន់ពីក្នុងរបបអាហារទេ នោះលោកអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យថាតើលោកអ្នកត្រូវការថ្នាំបំប៉នដែរឬទេ។

ថ្នាំកាល់ស្យូមមានច្រើនប្រភេទ រួមមាន ៖

ពេលដែលឆ្អឹងរបស់លោកអ្នកមានបញ្ហា វាមិនសំខាន់ទេដែលលោកអ្នកលេបប្រភេទថ្នាំមួយណា។ ភាពខុសគ្នាគឺលោកអ្នកលេបវាយ៉ាងដូចម្តេច។

លោកអ្នកគួរតែលេបថ្នាំបំប៉ន Calcium carbonate ជាមួយនឹងអាហារ ដើម្បីជួយឱ្យរាងកាយស្រូបយកកាល់ស្យូមបានច្រើន។

ប្រសិនបើលោកអ្នកលេបថ្នាំ Calcium citrate នោះនៅពេលលោកអ្នកញ៉ាំអាហារ លោកអ្នកមិនបាច់លេបវាទេ។

មិនថាលេបប្រភេទណាក៏ដោយ ក៏រាងកាយរបស់លោកអ្នកអាចស្រូបកាល់ស្យូមបានត្រឹមតែ ៥០០ មីលីក្រាមប៉ុណ្ណោះ ក្នុងមួយពេល។ ដូច្នេះលោកអ្នកប្រហែលជាត្រូវលេបថ្នាំបំប៉នច្រើនជាងមួយដងក្នុងមួយថ្ងៃ។

ភាគច្រើននៃថ្នាំគ្រាប់ទាំងនេះក៏មានវីតាមីន D នៅក្នុងនោះដែរ។ ប្រសិនបើលោកអ្នកលេបថ្នាំផ្សំពីកាល់ស្យូមផង និងវីតាមីន D ផងនោះ ដូច្នេះលោកអ្នកនឹងទទួលបានសារធាតុចិញ្ចឹមទាំងពីរ ពីថ្នាំគ្រាប់តែមួយ។

Translate by Chakriya Phou

Leave a Comment