លក្ខខណ្ឌ

ជំងឺពុកឆ្អឹង (Osteoporosis) ៖ តើលោកអ្នកប្រឈមនឹងហានិភ័យឬទេ?

ជំងឺពុកឆ្អឹង (Osteoporosis) ធ្វើឱ្យលោកអ្នកងាយបាក់ឆ្អឹងព្រោះលោកអ្នកបាត់បង់ម៉ាស (bone mass) និងកំហាប់ឆ្អឹង (bone density)។ លោកអ្នកប្រហែលជាមិនមានអាការជំងឺ ឬការឈឺចាប់អ្វីឡើយ។ សញ្ញាដំបូងនៃជំងឺអាចជាការបាក់ឆ្អឹង។

អ្វីដែលធ្វើឱ្យជំងឺពុកឆ្អឹង មានជារួម ៖

១. អាយុ ៖ គុណភាពឆ្អឹងរបស់លោកអ្នកឡើងដល់កំពូលនៅអាយុ ៣០ ឆ្នាំ(bone density)។ បន្ទាប់មក លោកអ្នកនឹងចាប់ផ្តើមបាត់បង់ម៉ាសឆ្អឹង (bone mass)។ ដូច្នេះក្រៅពីការហាត់ប្រាណកម្លាំង និងទម្ងន់ (strength training and weight-bearing exercise) លោកអ្នកត្រូវប្រាកដថាបានទទួលជាតិកាល់ស្យូម និងវីតាមីន D គ្រប់គ្រាន់ពីរបបអាហាររបស់លោកអ្នកដើម្បីឱ្យឆ្អឹងរបស់លោកអ្នករឹងមាំតាមដែលអាចធ្វើទៅបាន នៅពេលលោកអ្នកចាស់ទៅ។

២. ភេទ ៖ ស្ត្រីដែលមានអាយុលើសពី ៥០ ឆ្នាំគឺជាអ្នកដែលងាយនឹងវិវឌ្ឍទៅកើតជំងឺពុកឆ្អឹង។ លក្ខខណ្ឌនេះច្រើនកើតលើស្ត្រីជាងបុរសដល់ទៅ ៤ ដង។ ស្បែកស, ឆ្អឹងស្តើង, និងអាយុវែង គឺជាផ្នែកមួយនៃហេតុផលដែលពួកគាត់មានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះ។ បុរសក៏អាចកើតជំងឺពុកឆ្អឹងនេះដែរ តែមិនសូវណាស់ណាទេ។

៣. ប្រវត្តិគ្រួសារ ៖ ប្រសិនបើឪពុកម្តាយឬជីដូនជីតារបស់លោកអ្នកមានរោគសញ្ញាជំងឺពុកឆ្អឹង ដូចជាបាក់ឆ្អឹងត្រគាកបន្ទាប់ពីដួលបន្តិចបន្តួច ដូច្នោះលោកអ្នកប្រហែលជាងាយនឹងកើតជំងឺនេះ។

៤. រចនាសម្ព័ន្ធឆ្អឹង (Bone Structure) និងទម្ងន់រាងកាយ ៖ ស្ត្រីតូច និងស្គមមានឱកាសកាន់តែខ្ពស់ក្នុងការវិវឌ្ឍទៅជាជំងឺពុកឆ្អឹង (Osteoporosis)។ មានហេតុផលមួយគឺថាពួកគាត់មានបាត់បង់ឆ្អឹងតិចជាងស្ត្រីដែលមានទម្ងន់រាងកាយធ្ងន់ និងរូបរាងធំ។ ស្រដៀងគ្នានេះដែរ បុរសដែលមានរាងតូច និងស្គមមានហានិភ័យខ្ពស់ជាងបុរសដែលមានរូបរាងធំ និងទម្ងន់ខ្លួនធ្ងន់។

៥. បាក់ឆ្អឹង ៖ ប្រសិនបើលោកអ្នកធ្លាប់បាក់ឆ្អឹងពីមុនមក ដូច្នេះឆ្អឹងរបស់លោកអ្នកមិនរឹងមាំទេ។

៦. ជនជាតិ ៖ តាមការស្រាវជ្រាវបង្ហាញថា ស្ត្រីជនជាតិស្បែកស (Caucasian) និងអាស៊ីអាចវិវឌ្ឍទៅកើតជំងឺពុកឆ្អឹង ច្រើនជាងស្ត្រីជនជាតិផ្សេងៗ។

៧. ជំងឺមួយចំនួន ៖ ជំងឺមួយចំនួនដូចជាជំងឺរលាកសន្លាក់ (Rheumatoid Arthritis) អាចធ្វើឱ្យលោកអ្នកកើតជំងឺពុកឆ្អឹង។

៨. ថ្នាំមួយចំនួន ៖ ការប្រើថ្នាំតាមវេជ្ជបញ្ជា ឧទាហរណ៍បើលោកអ្នកប្រើថ្នាំ Steroid ដូចជា prednisone រយៈពេលយូរ វាក៏អាចជំរុញឱ្យលោកអ្នកមានជំងឺពុកឆ្អឹងដែរ។

៩. ការជក់បារី ៖ វាមិនល្អសំរាប់ឆ្អឹងរបស់លោកអ្នកទេ។ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង និងការបាក់ឆ្អឹង និងបញ្ហាសុខភាពជាច្រើនទៀត សូមធ្វើការជាមួយគ្រូពេទ្យដើម្បីកម្ចាត់ទម្លាប់មិនល្អនេះចោលឱ្យបានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន ។

១០. ការផឹកគ្រឿងស្រវឹង ៖ ការផឹកគ្រឿងស្រវឹងច្រើនអាចបណ្តាលឱ្យស្តើងឆ្អឹង និងធ្វើឱ្យបាក់ឆ្អឹង។

Translate by Chakriya Phou

Leave a Comment