លក្ខខណ្ឌ

តើអ្វីដែលធ្វើឱ្យបុរសប្រឈមនឹងជំងឺពុកឆ្អឹង (Osteoporosis)?

ស្ត្រីងាយនឹងមានជំងឺពុកផុយឆ្អឹង (brittle-bone disease osteoporosis) ច្រើនជាងបុរស ៤ ដង ប៉ុន្តែទោះយ៉ាងណា បុរសនៅតែអាចកើតជំងឺនេះដូចគ្នា។ សម្រាប់បុរសច្រើនតែកើតនៅពេលវ័យចំណាស់ខ្លាំង។ នៅអាយុ ៧0 ឆ្នាំ អត្រាបុរសបាត់បង់ឆ្អឹងស្មើគ្នានឹងស្ត្រី។

ដោយសារតែបុរសមានជំងឺពុកឆ្អឹងនៅពេលគាត់មានវ័យចំណាស់ ដូច្នេះជំងឺរាងផ្តល់ផលវិបាកធ្ងន់ធ្ងរដល់ពួកគាត់។ ឆ្អឹងត្រគាក, ឆ្អឹងខ្នង, និងឆ្អឹងក-ដៃបាក់ញឹកញាប់បំផុត។

ស្របនឹងរឿងអាយុ ក៏មានរឿងផ្សេងទៀតដែលធ្វើឱ្យបុរសកើតជំងឺពុកឆ្អឹង រួមមាន ៖

អ្នកអាចចាត់វិធានការដើម្បីការពារខ្លួនអ្នក។ ការទទួលទានអាហារដែលសម្បូរដោយវីតាមីន D និងកាល់ស្យូមគឺជាការចាប់ផ្តើមដ៏ល្អមួយ។ ថ្នាំបំប៉នអាចជួយផ្តល់សារធាតុចិញ្ចឹមសម្រាប់ពង្រឹងឆ្អឹងដល់អ្នក ប្រសិនបើអ្នកមិនបានទទួលសារធាតុចិញ្ចឹមពីក្នុងអាហារដែលលោកអ្នកបរិភោគ។ ការហាត់ប្រាណទៀងទាត់ក៏ជួយកសាងឆ្អឹងឱ្យរឹងមាំផងដែរ។ ជួនកាល លោកអ្នកប្រហែលជាត្រូវការថ្នាំព្យាបាលជំងឺពុកឆ្អឹង។ ដូច្នេះសូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងថាវិធីការពារមួយណាដែលស័ក្តិសមនឹងលោកអ្នក។

Leave a Comment