លក្ខខណ្ឌ

ការការពារជំងឺពុកឆ្អឹង (Osteoporosis Prevention) ៖ អ្វីដែលលោកអ្នកត្រូវដឹង

មានចំណុចជាច្រើនដែលបង្កើនឱកាសរបស់លោកអ្នកក្នុងការកើតជំងឺពុកឆ្អឹង ហើយចំណុចដែលអ្នកមិនអាចផ្លាស់ប្តូរបាន មានដូចជាហ្សែន, អាយុ, និងភេទរបស់លោកអ្នក។ ប៉ុន្តែនេះមិនមែនមានន័យថា លោកអ្នកមិនអាចការពារជំងឺនេះទេ។ អ្វីដែលលោកអ្នកធ្វើរាល់ថ្ងៃអាចជាផ្នែកមួយ ក្នុងការកសាងឆ្អឹងលោកអ្នកឱ្យរឹងមាំ។

ការហាត់ប្រាណឆ្អឹង

ដូចសាច់ដុំរបស់លោកអ្នកដែរ ឆ្អឹងរបស់លោកអ្នកនឹងកាន់តែរឹងមាំ ប្រសិនបើលោកអ្នកឱ្យវាហាត់ប្រាណ។ លំហាត់ប្រាណមានទម្ងន់ (Weight-bearing Exercise) គឺល្អបំផុតសម្រាប់ឆ្អឹងរបស់លោកអ្នក។ លំហាត់ប្រាណប្រភេទនេះបង្ខំឱ្យរាងកាយរបស់លោកអ្នកប្រឆាំងនឹងទំនាញផែនដី នៅពេលលោកអ្នកធ្វើចលនា។ ហើយវាជំរុញឱ្យរាងកាយបង្កើតឆ្អឹងថ្មី។

លំហាត់ប្រាណមានទម្ងន់ (Weight-bearing Exercise) រួមមាន៖

ការបណ្តុះបណ្តាលកម្លាំង (Strength Training) ក៏ជាគន្លឹះក្នុងការការពារជំងឺពុកឆ្អឹងដែរ។ សាច់ដុំរបស់លោកអ្នកទាញនៅលើឆ្អឹងរបស់លោកអ្នកនៅពេលអ្នកហាត់។ បែបនេះហើយដែលបង្កើតកម្លាំងឆ្អឹង។ ការហាត់របៀបនេះក៏ធ្វើឱ្យលោកអ្នកអាចបត់បែនបាន និងកាត់បន្ថយការដួល ដែលជាមូលហេតុលេខមួយ ចំពោះការបាក់ត្រគាក។

ការហាត់ប្រាណណាមួយនៅខាងក្រោមនេះសុទ្ធតែអាចជួយលោកអ្នកឱ្យកសាងសាច់ដុំ និងឆ្អឹង៖

កាល់ស្យូម និងវីតាមីន D បង្កើតឆ្អឹង

នៅពេលដែលរាងកាយរបស់លោកអ្នកមិនមានជាតិកាល់ស្យូមគ្រប់គ្រាន់ វាចាប់ផ្តើមបំបែកឆ្អឹង ដើមី្បបានអ្វីដែលវាចង់បាន។ នោះមានន័យថាលោកអ្នកនឹងបាត់បង់ម៉ាសឆ្អឹង (Bone Mass)។ ដូច្នេះវាជាការសំខាន់ដែលលោកអ្នកត្រូវប្រាកដថា លោកអ្នកទទួលបានសារធាតុចិញ្ចឹមជារៀងរាល់ថ្ងៃ ពីរបបអាហាររបស់លោកអ្នក ឬពីថ្នាំបំប៉ន។ លោកអ្នកអាចបានសារធាតុចិញ្ចឹមទាំងពីរនេះពី ៖

វីតាមីន D ជួយឱ្យរាងកាយរបស់លោកអ្នកស្រូបយកកាល់ស្យូមដែលលោកអ្នកបរិភោគ។ ជាទូទៅ អាហារដែលផ្ទុកវីតាមីន D មានមិនច្រើនទេ ប៉ុន្តែលោកអ្នកអាចទទួលបានវីតាមីន D ពី ៖

ស្បែករបស់លោកអ្នកក៏បង្កើតវីតាមីន D ធម្មជាតិដែរ នៅពេលដែលវាប៉ះនឹងពន្លឺព្រះអាទិត្យ។ ប្រសិនបើលោកអ្នកចំណាយពេលតិចតួចនៅខាងក្រៅផ្ទះជារៀងរាល់ថ្ងៃ លោកអ្នកនឹងអាចទទួលបានវីតាមីន D ដែលលោកអ្នកត្រូវការ។ ប៉ុន្តែកុំហាលថ្ងៃយូរ  ដោយសារការត្រូវពន្លឺថ្ងៃច្រើនពេកអាចធ្វើឱ្យលោកអ្នកកើតមហារីកស្បែក។

តើមានអ្វីទៀតដែលអាចបង្ការជំងឺពុកឆ្អឹង?

កុំផឹកគ្រឿងស្រវឹងច្រើន ៖ ការផឹកគ្រឿងស្រវឹងច្រើនជាង ២ ដងក្នុងមួយថ្ងៃ គឺនាំឱ្យលោកអ្នកបាត់បង់ឆ្អឹង។

ឈប់ជក់បារី ៖ វាបង្កើនឱកាសនៃការបាត់បង់ឆ្អឹង និងបាក់ឆ្អឹង ដោយធ្វើឱ្យអ័រម៉ូន estrogen ដែលនៅក្នុងខ្លួនលោកអ្នកមិនដំណើរការបានល្អ។

ចៀសវាងធ្វើជានារីអត្តពលិក ៖ ស្ត្រីដែលហាត់ប្រាណ និងហ្វឹកហាត់ខ្លាំងអាចមានបញ្ហាចំនួន ៣ គឺឆ្អឹងស្តើង, មិនមករដូវ, និងជំងឺចំណង់អាហារ (eating disorder)។ ជារឿយៗ វាកើតឡើងចំពោះស្ត្រីវ័យក្មេងដែលប្រកាន់ខ្ជាប់នូវរបបអាហារតឹងរ៉ឹង ទោះបីជាពួកគេហាត់ច្រើនក៏ដោយ។ នារីអត្តពលិកដែលមានបញ្ហារដូវ គឺមានកម្រិតអ័រម៉ូន estrogen ទាប។ នេះហើយជាអ្វីដែលនាំឱ្យម៉ាសឆ្អឹងទាប។

ផឹកទឹកក្រូចកំប៉ុងឱ្យតិច ៖ មានការរកឃើញមួយចំនួនបានបង្ហាញថា Colas នាំឱ្យលោកអ្នកបាត់បង់ឆ្អឹង ច្រើនជាងភេសជ្ជៈផ្អែមដែលមានកាបូណាតផ្សេងទៀត។ អាចដោយសារជាតិផូស្វ័របន្ថែម (extra phosphorus) នៅក្នុងទឹកក្រូចកំប៉ុងដែលធ្វើឱ្យរាងកាយរបស់លោកអ្នកមិនអាចស្រូបយកជាតិកាល់ស្យូមបាន។ ឬមួយអាចដោយសារតែស្ត្រីកំពុងប្រើទឹកក្រូចកំប៉ុងមកជំនួសភេសជ្ជៈដែលមានជាតិកាល់ស្យូម ដូចជាទឹកដោះគោជាដើម។

 

តើថ្នាំអាចការពារជំងឺពុកឆ្អឹងនិងបាក់ឆ្អឹងបានទេ?

ថ្នាំមួយចំនួនអាចជួយឱ្យរាងកាយរក្សា ឬកសាងឆ្អឹងបាន។ គ្រូពេទ្យតែងចេញវេជ្ជបញ្ជាថ្នាំឱ្យអ្នកជំងឺ ជាពិសេសស្ត្រីដែលមានឱកាសខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹង ឬបាក់ឆ្អឹង។ សូមសួរគ្រូពេទ្យ ប្រសិនបើការប្រើថ្នាំទាំងនេះគឺជារឿងល្អសម្រាប់លោកអ្នក។

តើខ្ញុំត្រូវការត្រួតពិនិត្យកំហាប់ឆ្អឹង (Bone Density Test) ឬទេ?

ការត្រួតពិនិត្យគុណភាពឆ្អឹង (Bone Density Test) វាស់ផ្នែកតូចមួយនៃឆ្អឹងមួយឬពីរបី ដើម្បីមើលថាតើវារឹងមាំប៉ុណ្ណា ហើយនិងអាចប្រាប់ថាលោកអ្នកកើតជំងឺពុកឆ្អឹងដោយដូចម្តេច។ ការត្រួតពិនិត្យដែលសាមញ្ញបំផុត គេហៅថា ការស្កេនដោយកាំរស្មី X (dual energy X-ray absorptiometry) (DXA ឬ DEXA)។ ការស្កេននេះប្រើជាតិវិទ្យុសកម្មចំនួនតិចតួច ដើម្បីវាស់គុណភាពឆ្អឹងរបស់លោកអ្នក។

ប៉ុន្តែការស្កេននេះមិនមែនសម្រាប់គ្រប់គ្នាទេ។ U.S. Preventive Service Task Force បាននិយាយថា អ្នកដែលគួរតែទទួលការស្កេន DXA ដើមី្បពិនិត្យកំហាប់ឆ្អឹង (Bone Density Test) រួមមាន៖

សូមពិគ្រោះជាមួយគ្រូពេទ្យ ថាតើការស្កេន DXA ល្អចំពោះលោកអ្នកដែរឬទេ។

Translate by Chakriya Phou

Leave a Comment