លក្ខខណ្ឌ

ការព្យាបាលជំងឺពុកឆ្អឹង

នៅពេលលោកអ្នកមានជំងឺខ្សោយឆ្អឹង (Osteopenia) ឆ្អឹងរបស់លោកអ្នកនឹងខ្សោយ ប៉ុន្តែមិនមែនខ្សោយដល់ត្រូវធ្វើរោគវិនិច្ឆ័យថាមានជំងឺពុកឆ្អឹង (Osteoporosis) នោះទេ។ ជំងឺខ្សោយឆ្អឹង (Osteopenia) ជាស្ថានភាពដែលឆ្អឹងស្តើង ហើយងាយនឹងបាក់។ ប្រសិនបើឆ្អឹងរបស់លោកអ្នកនៅតែបន្តចុះស្តើង ពេលណាមួយវានឹងអាចប្រែទៅជាជំងឺពុកឆ្អឹង (Osteoporosis)។

ប៉ុន្តែវានឹងមិនដល់កម្រិតហ្នឹងឡើយ។ វិធីព្យាបាល និងទម្លាប់ដែលប្រកបដោយសុខភាព អាចជួយពង្រឹងឆ្អឹងរបស់លោកអ្នក ហើយនិងជួយពន្យឺតជំងឺខ្សោយឆ្អឹង (Osteopenia) ព្រមទាំងការពារជំងឺពុកឆ្អឹង (Osteoporosis)។

របៀបរស់នៅដែលមានសុខភាពល្អ

ប្រសិនបើលោកអ្នកមានឆ្អឹងរឹងមាំ របៀបរស់នៅដែលមានសុខភាពល្អអាចជួយរក្សាឆ្អឹងលោកអ្នកឱ្យនៅតែរឹងមាំ។ ប្រសិនបើលោកអ្នកកើតជំងឺខ្សោយឆ្អឹង (Osteopenia) ដូច្នេះជម្រើសរបៀបរស់នៅដែលមានសុខភាពដដែលនោះអាចកាត់បន្ថយឱកាសកើតជំងឺពុកឆ្អឹង (Osteoporosis)។ សូមអនុវត្តទម្លាប់ដូចខាងក្រោមនេះ ៖

លំហាត់ប្រាណ ៖ ដូចសាច់ដុំដែរ ឆ្អឹងនឹងកាន់តែរឹងមាំនៅពេលលោកអ្នកប្រើវា។ ចលនាល្អបំផុតសម្រាប់ឆ្អឹងគឺលំហាត់ប្រាណមានទម្ងន់ ដែលបង្ខំរាងកាយលោកអ្នកឱ្យប្រឆាំងនឹងទំនាញផែនដី។ លំហាត់ទាំងនោះរួមបញ្ចូលទាំងការដើរ, ឡើងជណ្តើរ, រាំ, និងលើកទម្ងន់។

របបអាហារ ៖ ដើមី្បឆ្អឹងរឹងមាំ លោកអ្នកត្រូវការរបបអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូម និងវីតាមីន D។ អាហារមានជាតិកាល់ស្យូមខ្ពស់រួមមាន ៖

រាងកាយរបស់លោកអ្នកនឹងបង្កើតវីតាមីនឌីដោយខ្លួនឯង នៅពេលដែលពន្លឺព្រះអាទិត្យប៉ះនឹងស្បែករបស់លោកអ្នក។ ក្នុងមួយថ្ងៃ ប្រសិនបើលោកអ្នកចំណាយពេលពីរបីនាទីនៅខាងក្រៅ ត្រូវពន្លឺព្រះអាទិត្យ យ៉ាងហោចណាស់ លោកអ្នកនឹងទទួលបានវីតាមីន D ដែលលោកអ្នកត្រូវការខ្លះដែរ។ ប៉ុន្តែសូមកុំហាលថ្ងៃយូរពេក ព្រោះវាអាចបង្កជាជំងឺមហារីកស្បែក។ មានអាហារពីរបីមុខដែលមានវីតាមីន D។ អាហារផ្សេងទៀត ដូចជាធញ្ញជាតិ និងផលិតផលទឹកដោះ ក៏មានវីតាមីន D ដែរ។ ប្រភពល្អនៃវីតាមីន D រួមមាន៖

កុំជក់បារី និងផឹកគ្រឿងស្រវឹងឱ្យតិច ៖ ប្រសិនបើលោកអ្នកជក់បារី សូមព្យាយាមផ្តាច់។ តាមការសិក្សាបានបង្ហាញ ការជក់បារីអាចធ្វើឱ្យខ្សោយកំហាប់ឆ្អឹង (lower bone density)។

ប្រសិនបើលោកអ្នកផឹកគ្រឿងស្រវឹង សូមផឹកក្នុងកម្រិតមធ្យម។ នោះមានន័យថា ក្នុងមួយថ្ងៃ សម្រាប់ស្ត្រី មិនលើសពីមួយដង និងសម្រាប់បុរស មិនលើសពីពីរដង។ ការផឹកស្រាបៀរ, ស្រាទំពាំងបាយជូរ, ឬស្រាច្រើនពេក អាចធ្វើឱ្យរាងកាយប្រែប្រួលក្នុងការបង្កើតអ័រម៉ូន និងវីតាមីន D សម្រាប់សុខភាពឆ្អឹង។ ការផឹកគ្រឿងស្រវឹងច្រើនពេកក៏អាចធ្វើឱ្យលោកអ្នកងាយបាក់ឆ្អឹង ពេលលោកអ្នកដួល។

កាត់បន្ថយអំបិល និងកាហ្វេអ៊ីន ៖ ទាំងពីរមុខនេះអាចធ្វើឱ្យរាងកាយរបស់លោកអ្នកបាត់បង់ជាតិកាល់ស្យូម និងឆ្អឹង។ កាហ្វេ និងទឹកក្រូចកំប៉ុងដែលមានជាតិកាហ្វេអ៊ីនទាក់ទងនឹងជំងឺខ្សោយឆ្អឹង (Osteopenia) ដូច្នេះសូមលោកអ្នកព្យាយាមកាត់បន្ថយ ឬប្តូរទៅជាញ៉ាំប្រភេទកាហ្វេ និងទឹកក្រូចកំប៉ុងដែលយកកាហ្វេអ៊ីនចេញរួច (decaf) វិញ។ សូមពិនិត្យស្លាកលើអាហារខ្ចប់ ដើម្បីដឹងពីបរិមាណអំបិល (ឬសូដ្យូម) ដែលមានក្នុងអាហារខ្ចប់នោះ។

 

ថ្នាំសម្រាប់ជំងឺខ្សោយឆ្អឹង (Osteopenia)

 

ក្នុងករណីខ្លះ ជាពិសេសពេលដែលលោកអ្នកបានបាក់ឆ្អឹងរួចហើយ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំដើម្បីបន្ថយឱកាសនៃការកើតជំងឺពុកឆ្អឹង និងបង្ការបាក់ឆ្អឹងថែមទៀត។ ថ្នាំដែលអាចព្យាបាលជំងឺខ្សោយឆ្អឹង (Osteopenia) ឬការពារជំងឺពុកឆ្អឹង (Osteoporosis) រួមមាន៖

Bisphosphonates ៖ ថ្នាំទាំងនេះពន្យឺតដំណើរបាក់ឆ្អឹងពីធម្មជាតិរបស់រាងកាយលោកអ្នក។ លោកអ្នកអាចរក្សាកម្រិតឆ្អឹងដែលលោកអ្នកមាន ឬទទួលបានកំហាប់ឆ្អឹងកើនឡើងតិចតួច។ ថ្នាំ Bisphosphonates គឺជាថ្នាំសំខាន់ដែលគ្រូពេទ្យប្រើ ដើម្បីការពារ និងព្យាបាលជំងឺពុកឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវ (postmenopausal)។ ពួកគេរួមបញ្ចូល alendronic acid (Fosamax), ibandronic acid (Boniva), risedronic acid (Actonel), និងអាស៊ីត zoledronic acid (Reclast)។ ថ្នាំ Bisphosphonates ភាគច្រើនគឺជាថ្នាំដែលលោកអ្នកប្រើជាធម្មតា តែមួយដងក្នុងមួយសប្តាហ៍ ឬមួយដងក្នុងមួយខែ។ ប៉ុន្តែថ្នាំ Reclast ជាថ្នាំចាក់ ហើយចាក់មួយដងក្នុងមួយឆ្នាំ។

ការព្យាបាលជំនួសអ័រម៉ូន (Hormone Replacement Therapy) ៖ ការព្យាបាលនេះមានប្រជាប្រិយ ក្នុងការការពារការបាត់បង់ឆ្អឹង ប៉ុន្តែគ្រូពេទ្យកម្រប្រើវិធីព្យាបាលបែបនេះណាស់ ព្រោះតាមការសិក្សាបានរកឃើញថាវាធ្វើឱ្យមនុស្សងាយនឹងកកឈាមនៅក្នុងជើង និងសួត ហើយនិងកើតបញ្ហាសុខភាពផ្សេងទៀត។ ពេលខ្លះប្រសិនបើការជំនួសអ័រម៉ូននេះអាចជួយដល់ស្ត្រីដែលមានអាការអស់រដូវ (menopause symptom) បាន គ្រូពេទ្យអាចនឹងណែនាំឱ្យគាត់បន្តប្រើវា ដើមី្បកុំឱ្យបាត់បង់ឆ្អឹង។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងថា លោកអ្នកគួរតែប្រើវិធីព្យាបាលនេះឬទេ។

Teriparatide (Forteo) ៖ គឺជាថ្នាំដែលមានសកម្មភាពដូចអ័រម៉ូន ដែលផលិតដោយក្រពេញប៉ារ៉ាទីរ៉ូអ៊ីត (Parathyroid) របស់លោកអ្នក។ វាជាថ្នាំដំបូងគេ ដែលជួយឱ្យរាងកាយបង្កើតឆ្អឹងថ្មី។ ថ្នាំនេះប្រើរាល់ថ្ងៃ ដោយចាក់ទៅក្រោមស្បែករបស់លោកអ្នក។

Raloxifene (Evista) ៖ ថ្នាំនេះអាចបង្ការ និងព្យាបាលជំងឺពុកឆ្អឹង (Osteoporosis)។ វាក៏អាចជួយកាត់បន្ថយឱកាសនៃការកើតជំងឺមហារីកសុដន់ដែរ

ប៉ុន្តែអ្នកវិទ្យាសាស្ត្រត្រូវការការស្រាវជ្រាវបន្ថែមដើម្បីឱ្យដឹងច្បាស់។ វាជាថ្នាំលេប និងលេបមួយដងក្នុងមួយថ្ងៃ។

ថ្នាំនីមួយៗមានហានិភ័យ និងផលប៉ះពាល់ដែលអាចកើតមានចំពោះខ្លួនលោកអ្នក ដូច្នេះសូមលោកអ្នកពិគ្រោះជាមួយគ្រូពេទ្យអំពីឥទ្ធិពលថ្នាំទាំងអស់នេះ មុនពេលប្រើវា។

ការព្យាបាលជំងឺខ្សោយឆ្អឹង (Osteopenia) បែបធម្មជាតិ

គ្រូពេទ្យអាចណែនាំឱ្យប្រើថ្នាំ ប្រសិនបើលោកអ្នកបាក់ឆ្អឹងរួចហើយ។ ប៉ុន្តែមនុស្សជាច្រើនសាកល្បងអាហារបំប៉ន និងថ្នាំបុរាណមួយចំនួនដើមី្បធ្វើឱ្យឆ្អឹងរឹងមាំ មុនពេលដែលពួកគេបាក់ឆ្អឹង។ ថ្នាំដែលសំខាន់គឺថ្នាំបំប៉នមានជាតិកាល់ស្យូម និងវីតាមីន D។

មនុស្សពេញវ័យភាគច្រើនគួរតែទទួលបានជាតិកាល់ស្យូមចន្លោះពី ១ ០០០ ទៅ ១ ២០០ មីលីក្រាម និងវីតាមីនខ្នាតអន្តរជាតិ (international units of vitamin D) ពី ៦០០ ទៅ ៨០០ ក្នុងមួយថ្ងៃ។ ប្រសិនបើលោកអ្នកមិនទទួលបានជីវជាតិទាំងនេះគ្រប់គ្រាន់ពីក្នុងរបបអាហារ និងមិនសូវបានត្រូវពន្លឺព្រះអាទិត្យ ដូច្នេះសូមសួរគ្រូពេទ្យថាតើលោកអ្នកគួរប្រើថ្នាំបំប៉នសុខភាពឬទេ។

ថ្នាំបំប៉នជីវជាតិ (nutritional supplements) ផ្សេងទៀតក៏អាចជួយពង្រឹងឆ្អឹងដែរ តែរហូតមកដល់ពេលនេះមានការស្រាវជ្រាវតិចតួចណាស់ដែលបង្ហាញថាវាដំណើរការល្អ។ ថ្នាំបំប៉នទាំងនោះ​រួម​បញ្ចូល​ទាំង ៖

ឱសថបុរាណដែលអាចមានប្រយោជន៍ រួមមាន ៖

មុនពេលលោកអ្នកប្រើថ្នាំបុរាណ ឬថ្នាំបំប៉ន សូមលោកអ្នកពិគ្រោះជាមួយគ្រូពេទ្យអំពីថ្នាំទាំងនោះជាមុនសិន។

Translate by Chakriya Phou

Leave a Comment