លក្ខខណ្ឌ

ជំងឺពុកឆ្អឹង ៖ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល

នៅពេលលោកអ្នកដឹងថា លោកអ្នកមានជំងឺពុកឆ្អឹង លោកអ្នកនឹងមានជម្រើសជាច្រើនក្នុងការព្យាបាលជំងឺ និងពង្រឹងឆ្អឹងរបស់លោកអ្នកដើម្បីការពារការបាក់ឆ្អឹង។ សូមពិគ្រោះជាមួយគ្រូពេទ្យអំពីអ្វីដែលអាចជួយលោកអ្នកបាន។ លោកអ្នកអាចសាកល្បងវិធីសាស្រ្តជាច្រើនគ្នាមួយចំនួនក្នុងពេលតែមួយ រួមទាំងថ្នាំ, ការផ្លាស់ប្តូររបបអាហារ និងទម្លាប់ហាត់ប្រាណ, និងជម្រើសរបៀបរស់នៅផ្សេងៗ។

តើធ្វើរោគវិនិច្ឆ័យជំងឺពុកឆ្អឹងយ៉ាងដូចម្តេច?

ប្រសិនបើគ្រូពេទ្យគិតថា លោកអ្នកមានជំងឺពុកឆ្អឹង គាត់អាចចាប់ផ្តើមដោយវាស់កម្ពស់របស់លោកអ្នកដើម្បីមើលថាតើលោកអ្នកមានស្រកកម្ពស់ឬទេ។ ឆ្អឹងនៃឆ្អឹងខ្នងច្រើនតែជាឆ្អឹងដំបូងបង្អស់ដែលរងផលប៉ះពាល់ដោយសារលក្ខខណ្ឌជំងឺនេះ ដែលនេះហើយអាចផ្លាស់ប្តូរកម្ពស់របស់លោកអ្នក។

គ្រូពេទ្យក៏អាចណែនាំអោយត្រួតពិនិត្យដើម្បីវាស់កំហាប់ឆ្អឹងរបស់លោកអ្នក។ ការត្រួតពិនិត្យនោះ ហៅថាការស្កេន DEXA គឺជាឧបករណ៍ទូទៅមួយ ដែលប្រើដើម្បីវាស់កំហាប់ឆ្អឹង និងធ្វើរោគវិនិច្ឆ័យការបាត់បង់ឆ្អឹងនិងពុកឆ្អឹងដំណាក់កាលដំបូង។ ចំណែក Quantitative Computed Tomography គឺជាវិធីសាស្ត្រមួយផ្សេងទៀត តែវាប្រើកម្រិតវិទ្យុសកម្មខ្ពស់ជាងការស្កេនឆ្អឹងដទៃទៀត។ អុលត្រាសោន (Ultrasound) ដែលជាធម្មតាពិនិត្យកែងជើងរបស់លោកអ្នក ក៏អាចរកឃើញរោគសញ្ញាដំបូងនៃជំងឺពុកឆ្អឹងដែរ។

បន្ថែមលើការត្រួតពិនិត្យគុណភាពឆ្អឹងទាំងនេះ គ្រូពេទ្យអាចយកគំរូឈាមឬទឹកនោម រួចពិនិត្យមើលថាតើលោកអ្នកមានជំងឺផ្សេងទៀតដែលបណ្តាលអោយបាត់បង់ឆ្អឹងដែរឬទេ។

ទោះបីជាជំងឺពុកឆ្អឹង ជួនកាលត្រូវបានគេធ្វើរោគវិនិច្ឆ័យដោយចៃដន្យ បន្ទាប់ពីថតកាំរស្មី X មើលការបាក់ឆ្អឹងឬជំងឺមួយផ្សេងក៏ដោយ តែលទ្ធផលចេញនោះមិនមានសារប្រយោជន៍ឡើយ។

ថ្នាំព្យាបាលជំងឺពុកឆ្អឹង

គោលដៅនៃថ្នាំព្យាបាលជំងឺពុកឆ្អឹងភាគច្រើន គឺជួយឆ្អឹងរបស់លោកអ្នកឱ្យរឹងមាំតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែថ្នាំទាំងនោះធ្វើការតាមរបៀបផ្សេងៗគ្នា។


Bisphosphonates ដូចជាalendronate (Binosto, Fosamax), ibandronate acid (Boniva), និង risedronic acid (Actonel, Atelva) ព្យាបាលជំងឺពុកឆ្អឹងដោយការពាររាងកាយពីការបំបែកឆ្អឹង។ លោកអ្នកត្រូវលេប Boniva មួយដងក្នុងមួយខែ ខណៈដែលអ្នកផ្សេងទៀតអាចត្រូវលេបរៀងរាល់សប្តាហ៍។ ប្រសិនបើលោកអ្នកលេបថ្នាំទាំងនេះមិនត្រឹមត្រូវ វាអាចនាំឱ្យមានដំបៅនៅក្នុងបំពង់អាហារ ដូច្នេះវាសំខាន់ណាស់ដែលលោកអ្នកត្រូវធ្វើតាមការណែនាំ។


Zoledronic acid (Reclast, Zometa) គឺជាថ្នាំត្រាំទឹក ១៥ នាទី ដោយប្រើមួយដងក្នុងមួយឆ្នាំ។ វាគឺជាពពួក Bisphosphonates ដែលអាចបង្កើនកម្លាំងឆ្អឹង និងកាត់បន្ថយការបាក់ឆ្អឹងនៅត្រគាក, ខ្នង, ក-ដៃ, ដៃ, ជើង, ឬឆ្អឹងជំនី។ ផលប៉ះពាល់ទូទៅបំផុតរួមមានការឈឺឆ្អឹង, ចង្អោរ, និងក្អួត។ អ្នកដែលមានក្រលៀនធ្វើការមិនបានល្អគួរតែចៀសវាងថ្នាំនេះ ឬប្រើដោយប្រយ័ត្នប្រយែង។
Raloxifene (Evista) គឺជាការព្យាបាលជំងឺពុកឆ្អឹងដែលដើរតួដូចជាអ័រម៉ូន Estrogen និងអាចជួយរក្សាម៉ាសឆ្អឹង (Bone Mass)។ ប៉ុន្តែតាមការសិក្សាបានបង្ហាញថា វាមិនមានផលអវិជ្ជមានដូចអ័រម៉ូន Estrogen ដូចជាបង្កើនហានិភ័យជំងឺមហារីកសុដន់ឬស្បូននោះទេ។ Evista ជារឿយៗបណ្តាលឱ្យមានបញ្ហាក្តៅមុខក្តៅមាត់ (hot flashes) និងធ្វើឱ្យអ្នកងាយនឹងមានការកកឈាម (blood clots)។
Abaloparatide (Tymlos) ឬ teriparatide (Forteo) ព្យាបាលជំងឺពុកឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវ និងបុរសដែលងាយនឹងបាក់ឆ្អឹងធ្ងន់ធ្ងរ។ វាជាថ្នាំបង្កើត យកចេញពីអ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីត ដែលរាងកាយរបស់លោកអ្នកផលិត ហើយវាជាថ្នាំដំបូងគេដែលធ្វើឱ្យរាងកាយបង្កើតឆ្អឹងថ្មី និងបង្កើនកំហាប់រ៉ែឆ្អឹង (Bone Mineral Density)។ លោកអ្នកអាចចាក់ថ្នាំនេះ ជារៀងរាល់ថ្ងៃរហូតដល់ ២ ឆ្នាំ។ ផលរំខានរបស់ថ្នាំនេះ រួមមានចង់ក្អួត, រមួលក្រពើ, និងវិលមុខ។


Romosozumab-aqqg (Evenity) គឺជាអង្គបដិប្រាណ monoclonal (monoclonal antibody) ដែលប្រើដើម្បីព្យាបាលជំងឺពុកឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវ ដែលមានហានិភ័យខ្ពស់ក្នុងការបាក់ឆ្អឹង។ វារារាំងឥទ្ធិពលរបស់ប្រូតេអ៊ីន sclerostin និងបង្កើនការបង្កើតឆ្អឹងថ្មី។ ថ្នាំនេះត្រូវចាក់មួយដងក្នុងមួយខែ ហើយកម្រិតនៃការចាក់ត្រឹមតែ ១២ ដូស (dose) ប៉ុណ្ណោះ។


Denosumab (Prolia, Xgeva) ព្យាបាលជំងឺពុកឆ្អឹងដោយរំខានដំណើរការបាក់ឆ្អឹងនៃរាងកាយ។ ថ្នាំនេះសម្រាប់ស្ត្រីដែលមានឱកាសខ្ពស់ក្នុងការបាក់ឆ្អឹង ដែលបានសាកល្បងប្រើថ្នាំពុកឆ្អឹងផ្សេងទៀត ហើយមិនបានផល។ ផលប៉ះពាល់របស់ថ្នាំនេះ រួមមានឈឺចាប់នៅខាងក្រោយដៃ និងជើង។

ការព្យាបាលជំនួសឆ្អឹង និងការព្យាបាលដោយជំនួសអ័រម៉ូន

ការព្យាបាលអ័រម៉ូនជំនួស (Hormone Replacement Therapy – HRT) ជា Estrogen តែឯង និងការរួមបញ្ចូលគ្នារវាង Estrogen និង Progestin ដែលបានអនុញ្ញាតដើមី្បការពារ និងព្យាបាលជំងឺពុកឆ្អឹងចំពោះស្ត្រី។
តាមការសិក្សាផ្តួចផ្តើមសុខភាពស្ត្រី (Women’s Health Initiative Study) បានរកឃើញថាខណៈដែល Estrogen បន្ថយឱកាសរបស់ស្ត្រីក្នុងការបាក់ឆ្អឹង វាក៏អាចធ្វើឱ្យពួកគេមានបញ្ហាសុខភាពផ្សេងៗទៀតដែរ។ ការប្រើថ្នាំ estrogens/medroxyprogesterone acetate (Prempro) ដែលជាការព្យាបាលអ័រម៉ូនជំនួសមួយប្រភេទ ដែលបង្ហាញថា អាចបង្កើនឱកាសឱ្យស្ត្រីមួយចំនួនកើតជំងឺមហារីកសុដន់, ជំងឺបេះដូង, និងជំងឺដាច់សរសៃឈាមខួរក្បាល។ ប៉ុន្តែបើ Premarin តែមួយមុខ នោះវាមិនអាចបង្កើនហានិភ័យជំងឺមហារីកសុដន់ឡើយ។
ដូច្នេះទោះបីជា HRT អាចជួយថែរក្សាឆ្អឹង និងការពារការបាក់ឆ្អឹងចំពោះស្ត្រីអស់រដូវ ប៉ុន្តែគ្រូពេទ្យប្រហែលអាចអាចឱ្យអ្នកប្រើថ្នាំផ្សេងទៀតមុនសិន។ ដូច្នេះសូមពិភាក្សាជាមួយគ្រូពេទ្យអំពីអត្ថប្រយោជន៍ និងហានិភ័យរបស់ HRT មុននឹងប្រើ។

អាហារូបត្ថម្ភសម្រាប់ឆ្អឹងរឹងមាំ

របបអាហាររបស់លោកអ្នកគឺជាផ្នែកមួយដ៏សំខាន់នៃការព្យាបាល និងការពារជំងឺពុកឆ្អឹង ជាពិសេសគឺការទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ ដើមី្បសាងសង់ និងថែរក្សាឆ្អឹងឱ្យរឹងមាំ។ សូមលោកអ្នកបរិភោគអាហារដែលសម្បូរដោយជាតិកាល់ស្យូម ដូចជាទឹកដោះគោគ្មានខ្លាញ់ឬមានខ្លាញ់ទាប, ទឹកដោះគោជូរមានខ្លាញ់ទាប, ផ្កាខាត់ណាបៃតង (broccoli), ផ្កាខាត់ណា, ត្រីសាល់ម៉ុន, តៅហ៊ូ, និងបន្លែស្លឹកបៃតង។ ទឹកដោះគោគ្មានជាតិធាត់ (skim milk) មួយកែវមានបរិមាណកាល់ស្យូម ៣០០ មីលីក្រាមប៉ុនគ្នានឹងទឹកដោះគោមានជាតិខ្លាញ់ពេញដែរ។
ស្ត្រីដែលមានអាយុលើសពី ៥០ ឆ្នាំគួរតែទទួលបានកាល់ស្យូម ១ ០០០ មីលីក្រាម ក្នុងមួយថ្ងៃ។ ស្ត្រីវ័យចំណាស់ត្រូវការ ១ ២០០ មីលីក្រាម ក្នុងមួយថ្ងៃ។
ចំពោះបុរស បរិមាណកាល់ស្យូមដែលណែនាំឱ្យទទួលគឺ ១ ០០០ មីលីក្រាមក្នុងមួយថ្ងៃ ចន្លោះពីអាយុ ២៥ ទៅ ៧០ ឆ្នាំ និងចាប់ពីអាយុ ៧១ ឆ្នាំឡើងទៅ ត្រូវការ ១ ២០០ មីលីក្រាម ក្នុងមួយថ្ងៃ។
រាងកាយរបស់លោកអ្នកក៏ត្រូវការវីតាមីន D ដើម្បីស្រូបយកកាល់ស្យូម និងរំកិលចូលរំកិលចេញពីឆ្អឹងដែរ។ មនុស្សពេញវ័យដែលមានអាយុពី ១៩-៧០ ឆ្នាំ ត្រូវការវីតាមីន D ចំនួន ៦០០ IU (International Unit) ក្នុងមួយថ្ងៃ ហើយអ្នកដែលមានអាយុលើសពី ៧១ ឆ្នាំត្រូវការចំនួន ៨០០ IU ក្នុងមួយថ្ងៃ។ ខ្លាញ់ត្រី ដូចជាត្រីសាល់ម៉ុន និងត្រីធូណា ក៏ជាប្រភពវីតាមីន D ដ៏ល្អដែរ។ អាហារដែលសម្បូរវីតាមីន D មិនមានច្រើន និងគ្មានផ្សេងក្រៅពីនេះទៀតទេ ដូច្នេះលោកអ្នកប្រហែលជាត្រូវលេបថ្នាំបន្ថែមដើម្បីទទួលបានវីតាមីន D គ្រប់គ្រាន់។
ដោយសារតែថ្នាំបំប៉នកាល់ស្យូមអាចធ្វើឱ្យរាងកាយមិនស្រូបយកថ្នាំមួយចំនួន ដូច្នេះសូមលោកពិគ្រោះជាមួយគ្រូពេទ្យសិន មុនពេលចាប់ផ្តើមប្រើវា ជាពិសេសប្រសិនបើលោកអ្នកកំពុងប្រើថ្នាំផ្សេងណាមួយ។ លោកអ្នកប្រហែលជាត្រូវលេបថ្នាំបំប៉ន នៅពេលខុសគ្នា ក្នុងករណីលោកអ្នកមានប្រើថ្នាំណាផ្សេងទៀត។

របៀបបរិភោគដើម្បីសុខភាពឆ្អឹង

ក្រៅពីបរិភោគអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូមធម្មជាតិ ក៏នៅមានវិធីផ្សេងទៀតដែលអាចទទួលបានកាល់ស្យូមបន្ថែមពីក្នុងរបបអាហាររបស់លោកអ្នកដែរ ៖

ការហាត់ប្រាណឆ្អឹង

ការហាត់ប្រាណគឺជាមធ្យោបាយសំខាន់ដើម្បីធ្វើឱ្យឆ្អឹងរឹងមាំ។ ដូច្នេះសូមប្រាកដថា លោកអ្នកបានហាត់ប្រាណពីរប្រភេទសំខាន់ៗ ដូចខាងក្រោម៖

ដើម្បីទទួលអត្ថប្រយោជន៍បានច្រើនបំផុត លោកអ្នកគួរតែព្យាយាមហាត់ប្រាណ យ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍ ដោយមួយដង ហាត់រយៈពេល ៣០ ទៅ ៤៥ នាទី។ ការហាត់នេះមានប្រយោជន៍ ព្រោះសូម្បីតែលោកអ្នកហាត់តិចជាង ៣០ នាទីក៏ដោយ ក៏វាអាចជួយលោកអ្នកបានដែរ។

ការហែលទឹក និងជិះកង់ ទោះបីថាវាល្អសម្រាប់បេះដូងរបស់លោកអ្នក តែវាហាក់ដូចជាគ្មានប្រយោជន៍ក្នុងការការពារជំងឺពុកឆ្អឹងឡើយ ដោយសារតែលំហាត់ប្រាណប្រភេទនេះមិនមានទម្ងន់ ដូច្នេះវាមិនបានធ្វើឱ្យឆ្អឹងរបស់លោកអ្នកដំណើរការ និងរឹងមាំទេ។

Translate by  Chakriya Phou

Leave a Comment