កាកសំណល់ក្នុងបន្ទប់បេះដូង

គួរយល់ដឹងអំពី កាកសំណល់ក្នុងបន្ទប់បេះដូង

កាកសំណល់ក្នុងបន្ទប់បេះដូង (Pericardial Effusion) គឺជាសារធាតុរាវដែលលើស នៅចន្លោះបេះដូង និងថង់ជុំវិញបេះដូង ដែលហៅថា បន្ទប់បេះដូង (Pericardium)។ ភាគច្រើនវាមិនមានគ្រោះថ្នាក់ទេ ប៉ុន្តែពេលខ្លះវាអាចធ្វើឱ្យបេះដូងធ្វើការចុះខ្សោយ។

បន្ទប់បេះដូង (Pericardium) គឺជាថង់ស្វិត និងមានស្រទាប់។ នៅពេលដែលបេះដូងរបស់លោកអ្នកលោត វារអិលស្រួលនៅក្នុងបន្ទប់បេះដូង។ ជាធម្មតា បន្ទប់បេះដូងមានសារធាតុរាវប្រមាណ ២ ទៅ ៣ ស្លាបព្រាបាយដែលមានពណ៌លឿងភ្លឺច្បាស់ ស្ថិតនៅចន្លោះស្រទាប់ថង់ទាំងពីរ។ សារធាតុរាវនោះជួយឱ្យបេះដូងលោកអ្នកធ្វើចលនាបានស្រួលនៅក្នុងថង់។

ប្រសិនបើលោកអ្នកមាន Pericardial Effusion នោះមានន័យថា មានសារធាតុរាវច្រើននៅក្នុងបន្ទប់បេះដូង។ បើលើសតិច អាចមានសារធាតុរាវ ១00 មីលីលីត្រ។ បើលើសច្រើន គឺអាចមានច្រើនជាង ២ លីត្រ។

 

មូលហេតុ

ភាគច្រើន ការរលាកថង់បេះដូង ដែលហៅថា ជំងឺរលាកបន្ទប់បេះដូង ជាមូលហេតុនាំឱ្យលើសសារធាតុរាវក្នុងបន្ទប់បេះដូង។ នៅពេលវារលាក វានឹងផលិតសារធាតុរាវកាន់តែច្រើន។

ការឆ្លងវីរុសគឺជាបុព្វហេតុចម្បងមួយ ដែលនាំឱ្យមានការរលាក និងការលើសសារធាតុរាវ។ វីរុសឆ្លងទាំងនោះ រួមមាន ៖

ករណីនេះ ការព្យាបាលជំងឺដែលបង្កដោយវីរុសនឹងអាចជួយព្យាបាលការលើសសារធាតុរាវបាន។

លក្ខខណ្ឌផ្សេងទៀតដែលអាចបណ្តាលឱ្យលើសសារធាតុរាវ រួមមាន ៖

ករណីឈឺជាច្រើនរកមូលហេតុជំងឺមិនឃើញទេ។ គ្រូពេទ្យអាចហៅជំងឺនោះថា ជាជំងឺកាកសំណល់បន្ទប់បេះដូងដោយឯកឯង (Idiopathic Pericardial Effusions)។

 

អាការ

នៅពេលដែលការរលាកថង់បេះដូងធ្វើឱ្យលើសសារធាតុរាវក្នុងបន្ទប់បេះដូង អាការជំងឺចម្បងគឺចុកទ្រូង។ វានឹងចុកកាន់តែខ្លាំង ពេលលោកអ្នកដកដង្ហើមវែង តែពេលលោកឱនទៅមុខ វាអត់ចុកទេ។ 

អាចមានអាការផ្សេងទៀត ដូចជា៖

នៅពេលដែលថង់បេះដូងមិនរលាក ជារឿយៗ គឺគ្មានអាការជំងឺអ្វីទាំងអស់។ 

ការលើសសារធាតុក្នុងបន្ទប់បេះដូង មិនថាធ្ងន់ធ្ងរ ឬស្រាល អាចបណ្តាលឱ្យមានអាការ រួមមាន ៖

អាការទាំងនេះត្រូវការការសង្គ្រោះបន្ទាន់ ហើយវាអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។

 

ការធ្វើរោគវិនិច្ឆ័យ

ភាគច្រើនដោយសារគ្មានចេញអាការជំងឺ ហេតុនេះគេច្រើនរកឃើញជំងឺនេះ បន្ទាប់ពីធ្វើតេស្តមិនប្រក្រតីមួយចំនួន។ តេស្តទាំងនោះ រួមមាន ៖

ការពិនិត្យរាងកាយ (Physical Examination) ៖ គ្រូពេទ្យអាចឮសំឡេងមិនធម្មតាពីបេះដូង ដែលអាចបង្ហាញថាមានការរលាក។ ទោះជាយ៉ាងណា Pericardial Effusions ជាធម្មតា មិនអាចរកឃើញតាមរយៈរាងកាយនោះទេ។

Electrocardiogram (EKG) ៖ គេដាក់អេឡិចត្រូតនៅលើទ្រូងលោកអ្នក ដើមី្បតាមដានសកម្មភាពអគ្គិសនីរបស់បេះដូង។ លំនាំដែលបង្ហាញនៅលើ EKG អាចផ្តល់សញ្ញាពី Pericardial Effusions ឬការរលាកដែលនាំឱ្យកើត Pericardial Effusions។

ការថតកាំរស្មីអិចលើទ្រូង (Chest X-ray) ៖ បើមានស្រមោលមួយទៀតពីលើរូបភាពបេះដូង នោះមានន័យថាបេះដូងរីក។ នេះគឺជាសញ្ញាថាលោកអ្នកមាន Pericardial Effusions។

ប្រសិនបើគ្រូពេទ្យសង្ស័យថាកើតជំងឺនេះ ការធ្វើតេស្តដ៏ល្អបំផុតដើម្បីបញ្ជាក់ថាមានឬអត់ គឺ Echocardiogram (អុលត្រាសោនបេះដូង) ព្រោះគ្រូពេទ្យងាយនឹងមើលឃើញសារធាតុរាវដែលលើសនោះ។

នៅពេលដែលរកឃើញសារធាតុរាវលើសហើយ ទំហំ និងភាពធ្ងន់ធ្ងររបស់វាក៏ត្រូវបានរកឃើញដែរ។ ភាគច្រើន វាតិចតួច ហើយមិនបង្កបញ្ហាធ្ងន់ធ្ងរទេ។ ប្រសិនបើវាលើសច្រើន នោះវាធ្វើឱ្យបេះដូងលោកអ្នករួមតូច និងរារាំងសមត្ថភាពបេះដូងច្របាច់ឈាម។ បែបនេះ គេហៅថា Cardiac Tamponade ដែលវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

ដើម្បីរកមូលហេតុនៃការលើសារធាតុរាវក្នុងបន្ទប់បេះដូង គ្រូពេទ្យរបស់លោកអ្នកនឹងយកគំរូសារធាតុរាវនោះចេញពីបន្ទប់បេះដូង។ នីតិវិធីនេះ គេហៅថា Pericardiocentesis ដោយគ្រូពេទ្យនឹងចាក់ម្ជុលឆ្លងកាត់ទ្រូងចូលទៅក្នុង Pericardial Effusion របស់លោកអ្នក និងយកសារធាតុរាវនោះមួយចំនួនចេញមក។

 

ការព្យាបាល

វាអាស្រ័យលើភាពធ្ងន់ធ្ងរ និងបុព្វហេតុរបស់ជំងឺ។ បើជំងឺស្រាល វាមិនមានចេញអាការអ្វីឡើយ ដោយឡែកបើចេញអាការ ហើយដឹងមូលហេតុជំងឺ (ឧទាហរណ៍ខ្សោយតម្រងនោមជាដើម) នោះមិនត្រូវការការព្យាបាលពិសេសអ្វីទេ។

ចំពោះ Pericardial Effusion ដោយសារការរលាកថង់បេះដូង នោះគឺត្រូវព្យាបាលថង់បេះដូងដែលរលាកនោះឱ្យជា នោះ Pericardial Effusion ក៏នឹងជាសះស្បើយដែរ។

ក្នុងករណីនេះ លោកអ្នកអាចនឹងត្រូវប្រើថ្នាំ ៖

ប្រសិនបើមានការឆ្លងមេរោគធ្ងន់ធ្ងរ ឬការចុះខ្សោយនៃបេះដូង (Cardiac Tamponade) នោះត្រូវបង្ហូរសារធាតុរាវលើសចេញភ្លាមៗ។ ការបង្ហូរសារធាតុរាវធ្វើឡើងតាមវិធីពីរ ៖

Pericardiocentesis ៖ គ្រូពេទ្យចាក់ម្ជុលឆ្លងកាត់ទ្រូងចូលទៅក្នុង Effusion។ បន្ទាប់មកដាក់បំពង់បូម (Catheter) ចូលហើយបូម Effusion ចេញ។

Pericardiectomy ឬ Pericardial Window ៖ គ្រូពេទ្យនឹងធ្វើការវះកាត់ទ្រូង និងកាត់ផ្នែកខ្លះនៃ Pericardium។ ធ្វើបែបនេះនឹងអាចបង្ហូរ Pericardial Effusion ហើយជាទូទៅគឺបង្ការ កុំឱ្យវាកើតម្តងទៀត។ នីតិវិធីនេះតម្រូវឱ្យប្រើថ្នាំសន្លប់ ហើយវាមានគ្រោះថ្នាក់ជាងនីតិវិធី Pericardiocentesis។

បើសិនជាមាន Pericardial Effusion រយៈពេល ៣ ខែឬច្រើនជាងនេះ គេហៅថា រ៉ាំរ៉ៃហើយ។ ជារឿយៗ គេរកមូលហេតុជំងឺមិនឃើញទេ។ Pericardial Effusion រ៉ាំរ៉ៃនេះត្រូវការគ្រប់គ្រង មិនអាចព្យាបាលឡើយ។ ប្រសិនបើមានលោកអ្នកមានអាការ ឬបេះដូងរបស់លោកអ្នកធ្វើទុក្ខខ្លាំង នោះគ្រូពេទ្យនឹងប្រើវិធីបង្ហូរសារធាតុរាវចេញ។

 

Leave a Comment