ជំងឺបេះដូង និង Pericardiocentesis

Source: Wikipedia

Pericardiocentesis ដែលត្រូវគេហៅថា ការបូមស្រោមបេះដូង (Pericardial Tap) គឺជានីតិវិធីមួយ ដែលប្រើម្ជុល និងបំពង់បូមយកសារធាតុរាវចេញពីស្រោមបេះដូង (Pericardium) ដែលជាថង់នៅជុំវិញបេះដូង។ វត្ថុរាវដែលយកចេញមកនោះ ត្រូវបានយកទៅធ្វើតេស្តរកមើលរោគសញ្ញានៃការឆ្លងមេរោគ, ការរលាក និងវត្តមានរបស់ឈាម និងមហារីក។

ម្តងម្កាលដែរដែល  Pericardiocentesis ត្រូវបានអនុវត្ត ដើមី្បព្យាបាលបន្ទាន់ចំពោះ Cardiac Tamponade ដែលជាការបង្កើតសារធាតុរាវ ដ៏មានគ្រោះថ្នាក់ដល់អាយុជីវិត នៅជុំវិញបេះដូង ដែលវាបានធ្វើឱ្យការច្របាច់របស់បេះដូងចុះខ្សោយ។ នីតិវិធីនេះជួយកាត់បន្ថយសម្ពាធនៅត្រង់ជុំវិញបេះដូងបាន។

ហេតុអ្វីបានជាអនុវត្ត Pericardiocentesis?

គ្រូពេទ្យរបស់លោកអ្នកប្រើ Pericardiocentesis ដើម្បី ៖

តើខ្ញុំត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច?

គ្រូពេទ្យឬគិលានុបដ្ឋាយិការបស់លោកអ្នកនឹងប្រាប់ពីអ្វីដែលលោកអ្នកអាច និងមិនអាចញ៉ាំឬផឹក មុនចូលធ្វើ Pericardiocentesis។

អ្វីដែលនឹងត្រូវជួប

នៅក្នុងបន្ទប់ត្រជាក់ និងមានភ្លើងពណ៌ស្រអាប់។ លោកអ្នកនឹងត្រូវដេកនៅលើតុពិសេសមួយ នៅក្នុងមន្ទីរពិសោធន៍បូមបេះដូង (Cardiac Catheterization Lab)។ លោកអ្នកនឹងត្រូវបានចាក់ថ្នាំរម្ងាប់អារម្មណ៍ ដើម្បីឱ្យលោកអ្នកបន្ធូរអារម្មណ៍ ប៉ុន្តែលោកអ្នកនៅតែដឹងខ្លួន ក្នុងពេលដែលគ្រូពេទ្យអនុវត្តនីតិវិធី។ ខ្សែ IV (Intravenous) ត្រូវបានដោតទៅក្នុងប្រអប់ដៃ ឬដៃរបស់លោកអ្នក ក្នុងករណីដែលត្រូវការចាក់វត្ថុរាវ ឬថ្នាំ។

គ្រូពេទ្យនឹងប្រើថ្នាំស្ពឹក (Anesthetic) ដើម្បីធ្វើឱ្យស្ពឹកតំបន់នៅលើទ្រូងរបស់លោកអ្នក។ បន្ទាប់មក គាត់នឹងចាក់ម្ជុល តមកទៀតដាក់ catheter (បំពង់ជ័រស្តើង) បញ្ចូលទៅក្នុងថង់នៅជុំវិញបេះដូងលោកអ្នក។ គ្រូពេទ្យអាចនឹងប្រើ X-ray ឬ ម៉ាស៊ីន Echocardiogram ដើម្បីធ្វើឱ្យប្រាកដថា បំពង់បូមដាក់ចូលទីតាំងត្រឹមត្រូវ។ បន្ទាប់មកទៀត គ្រូពេទ្យនឹងបង្ហូរសារធាតុរាវជុំវិញបេះដូងរបស់លោកអ្នកចេញ។

នៅពេលវត្ថុរាវត្រូវបានយកចេញហើយ គាត់នឹងដកបំពង់បូមចេញ។ ពេលខ្លះ គេទុកវាសិន ដើមី្បបង្ហូរទឹកបន្តទៀត។ 

នីតិវិធីទាំងមូលត្រូវចំណាយពេលប្រហែល ២០ ទៅ ៦០ នាទី។

 

បន្ទាប់ពីនីតិវិធី

គ្រូពេទ្យនឹងតាមដានលោកអ្នករយៈពេលជាច្រើនម៉ោង។ ប្រសិនបើការវះកាត់នេះមិនទទួលបានជោគជ័យទេ ក៏មាននីតិវិធីជាច្រើនទៀតដែលអាចធ្វើដើម្បីបង្ហូរសារធាតុរាវពីជុំវិញបេះដូង ឬធ្វើឱ្យស្រោមបេះដូង (pericardium) ស្តើង ដើម្បីបន្ថយសម្ពាធ។

 

តើមានហានិភ័យអ្វីខ្លះ?

Pericardiocentesis មានសុវត្ថិភាពល្អ ជាពិសេសនៅពេលដែលមានការបញ្ចាំងរូបភាព ដើមី្បដឹកនាំម្ជុលទៅកាន់ចំណុចត្រូវវះកាត់។ ប៉ុន្តែនីតិវិធីនេះអាច ៖

Leave a Comment