លក្ខខណ្ឌ

ជំងឺពុកឆ្អឹងមុនអស់រដូវ (Premenopausal Osteoporosis)

ឱកាសរបស់ស្ត្រីក្នុងការទទួលបានជំងឺពុកឆ្អឹង ដែលឆ្អឹងនឹងកាន់តែស្តើងទៅៗ ជាពិសេសក្រោយពេលអស់រដូវ។ ប៉ុន្តែវាមិនមែនជារឿងចម្លែកទេ ដែលស្ត្រីអាចមានជំងឺនេះមុនពេលអស់រដូវ ដែលហៅថាជំងឺពុកឆ្អឹងមុនពេលអស់រដូវ ឬការបាត់បង់ឆ្អឹងមុនពេលអស់រដូវ។

 

នៅពេលដែលឆ្អឹងរបស់អ្នកស្តើងដោយសារជំងឺពុកឆ្អឹង ឆ្អឹងនឹងងាយបាក់។ ចំពោះមនុស្សវ័យចំណាស់រាប់លាននាក់ ដែលភាគច្រើនជាស្ត្រី សកម្មភាពប្រចាំថ្ងៃដូចជាការឈរ, ដើរ, និងពត់ខ្លួន, ជាសកម្មភាពគ្រប់គ្រាន់ដែលបណ្តាលឱ្យពួកគេបាក់ឆ្អឹង។

 

ទោះបីអ្នកមានអាយុច្រើនក៏ដោយ មានចំណុចជាច្រើនដែលអាចជួយព្យាបាលជំងឺពុកឆ្អឹងរបស់អ្នក និងបង្ការការបាត់បង់ឆ្អឹងកាន់តែច្រើន។

រោគសញ្ញាជំងឺពុកឆ្អឹងមុនអស់រដូវ

អ្នកអាចមានជំងឺពុកឆ្អឹងនៅគ្រប់វ័យ ដោយមិនដឹងខ្លួន និងជារឿយៗមិនមានចេញអាការជំងឺអ្វីទេ។ ចំពោះស្ត្រីជាច្រើន សញ្ញាដំបូងដែលបង្ហាញថាពួកគេមានជំងឺនេះ គឺបាក់ឆ្អឹង។ 

ជំងឺពុកឆ្អឹង (Osteoporosis) ធ្វើឱ្យប៉ះពាល់ដល់ឆ្អឹងដែលសម្រាប់ឱ្យខ្លួនយើងធ្វើចលនា ដូចជាឆ្អឹងខ្នង, ក-ដៃ, ស្មា, ឆ្អឹងអាងត្រគាក (pelvis), និងត្រគាក (hip)។ ការបាក់ឆ្អឹងទាំងនេះអាចផ្លាស់ប្តូររូបរាងរបស់អ្នក ជាពិសេសនៅពេលវាប៉ះពាល់ដល់ឆ្អឹងខ្នងរបស់អ្នក។

អាយុដែលត្រូវបាត់បង់ឆ្អឹង គឺអាស្រ័យលើកត្តាហានិភ័យរបស់សាមីខ្លួន។ ស្ត្រីម្នាក់ ប្រហែលជាមានអាយុ ៤០ ឬ ៥០ ឆ្នាំ មានឆ្អឹងរឹងមាំ ឯម្នាក់ទៀតអាចមានអាយុទើបតែ ៣០ ឆ្នាំ តែមានរោគសញ្ញាដំបូងនៃជំងឺពុកឆ្អឹងមុនអស់រដូវ (Premenopausal Osteoporosis) រួមទាំងការបាក់ឆ្អឹង។

បន្ទាប់ពីកើតច្រើនឆ្នាំ ឆ្អឹងរបស់អ្នកប្រែជាស្តើង គ្រប់គ្រាន់នឹងបាក់ ពេលដែលជួបនឹងគ្រោះថ្នាក់តូចតាច។ ឧទាហរណ៍ អ្នកធ្វើដំណើរឆ្លងកាត់ស្នាមប្រេះនៅចិញ្ចើមផ្លូវ ហើយក៏ក្រឡាច់ ធ្វើឱ្យក-ជើងរបស់អ្នកបាក់។ ឬមួយអ្នកលើកស្បោងដាក់ថង់ជីរ ក៏អាចបណ្តាលឱ្យបាក់ក-ដៃដែរ។

ការបាក់ឆ្អឹងដំបូងជាធម្មតានឹងជាសះស្បើយ។ ប៉ុន្តែដរាបណាដែលឆ្អឹងស្តើង និងទន់ខ្សោយ នោះឆ្អឹងរបស់អ្នកអាចនឹងបាក់ឆ្អឹងម្តងទៀត ដែលអាចមានការឈឺចាប់ និងកំណត់ចលនាកម្រើករបស់អ្នក នៅពេលវេលាខាងមុខទៀត។

តើនរណាខ្លះអាចកើតជំងឺពុកឆ្អឹងមុនអស់រដូវ (Premenopausal Osteoporosis)?

អ្វីដែលធ្វើឱ្យអ្នកងាយនឹងមានជំងឺនោះ រួមមាន ៖

ខណៈអ្នកអាចគ្រប់គ្រងកត្តាហានិភ័យ តែមានកត្តាមួយចំនួនអ្នកមិនអាចផ្លាស់ប្តូរវាបានទេ។ ឧទាហរណ៍ អ្នកមិនអាចផ្លាស់ប្តូរប្រវត្តិគ្រួសាររបស់អ្នកឡើយ។ ឬអ្នកអាចកើតជំងឺមហារីក ហើយត្រូវការការព្យាបាលដោយគីមី។

កាត់បន្ថយហានិភ័យ

ដោយសារមានកត្តាហានិភ័យមួយចំនួនដែលអ្នកមិនអាចផ្លាស់ប្តូរបាន ដូច្នេះអ្នកត្រូវផ្តោតលើអ្វីដែលអ្នកអាចផ្លាស់ប្តូរបាន។ អ្នកអាចជ្រើសរើសទម្លាប់ល្អ ដែលជួយលើកកម្ពស់សុខភាពឆ្អឹងរបស់អ្នក ដូចជា៖

ការពិនិត្យរកជំងឺពុកឆ្អឹងមុនអស់រដូវ (Screening Premenopausal Osteoporosis)

ស្ត្រីដែលមិនទាន់ដល់អាយុអស់រដូវ ជាធម្មតាមិនបាច់ពិនិត្យគុណភាពឆ្អឹងទេ លុះត្រាតែមានការបាក់ឆ្អឹងកើតឡើងដែលអាចបង្ហាញថា មានជំងឺនេះ។ ប្រសិនបើរកឃើញថាអ្នកមានគុណភាពឆ្អឹងទាបសម្រាប់កម្រិតអាយុរបស់អ្នក សូមទៅពិភាក្សាជាមួយគ្រូពេទ្យតើគួរព្យាបាលបែបណា។

 

ប្រសិនបើអ្នកមានហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹងមុនអស់រដូវ ការត្រួតពិនិត្យឆ្អឹងអាចជួយអ្នក និងគ្រូពេទ្យក្នុងការរកឃើញបញ្ហាឆ្អឹងបានឆាប់។ បន្ទាប់មក អ្នកអាចចាត់វិធានការដើម្បីថែរក្សាឆ្អឹងដែលអ្នកមាន។ សូមសួរគ្រូពេទ្យ ថាតើអ្នកគួរពិនិត្យគុណភាពឆ្អឹងឬទេ បើសិនជា ៖

តើជំងឺពុកឆ្អឹងមុនអស់រដូវត្រូវបានព្យាបាលយ៉ាងដូចម្តេច?

មានជម្រើសនៃការព្យាបាលជាច្រើនអាចជួយពន្យឺត និងធ្វើឱ្យឆ្អឹងរឹងមាំ។

ប្រសិនបើអ្នកលេបថ្នាំ Steroid គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំមួយប្រភេទ ដែលគេហៅថា bisphosphonate ដូចជា risedronic acid (Actonel), alendronate (Binosto), alendronic acid (Fosamax), ឬ ibandronic acid (Boniva)។ ថ្នាំទាំងនេះអាចជួយបញ្ឈប់ជំងឺពុកឆ្អឹង។ ថ្នាំផ្សេងទៀតក៏អាចដែរ ដោយជួយកសាងឆ្អឹង និងបង្ការឆ្អឹងពីការបាត់បង់។

មិនថាមានបញ្ហាអ្វីក៏ដោយ ដែលវាបណ្តាលឱ្យអ្នកមានជំងឺពុកឆ្អឹងមុនអស់រដូវ កិច្ចការល្អបំផុតដែលអ្នកអាចធ្វើបាន គឺរស់នៅជាមួយរបៀបរបបដែលជួយលើកកម្ពស់សុខភាពឆ្អឹងរបស់អ្នកបានល្អ។

Translate by Chakriya Phou

Leave a Comment