ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែម លោកអ្នកចំណាយពេលច្រើនដើម្បីគ្រប់គ្រងវា។ វាល្អ ពីព្រោះវាអាចបង្កឱ្យមានផលវិបាកជាច្រើន ដែលអាចប៉ះពាល់ដល់សរីរាង្គស្ទើរតែទាំងអស់នៃរាងកាយរបស់លោកអ្នក។ សូមសិក្សាពីអ្វីដែលលោកអ្នកអាចធ្វើបាន ដើម្បីការពារបញ្ហាទាំងនេះ។
នេះគឺផលវិបាកទូទៅបំផុតនៃជំងឺទឹកនោមផ្អែម។ ក្នុងណាត់ជួបនៅរិយាល័យ គ្រូពេទ្យអាចធ្វើតេស្តរកមើលជំងឺបេះដូង ដើម្បីជួយការពារលោកអ្នកពីបញ្ហាធ្ងន់ធ្ងរ។ នៅរាល់ណាត់ជួប គ្រូពេទ្យនឹងពិនិត្យសម្ពាធឈាមរបស់លោកអ្នក។ គាត់ប្រហែលជានឹងធ្វើតេស្តឈាមរបស់លោកអ្នក ដើម្បីពិនិត្យកម្រិតកូឡេស្តេរ៉ូល និងទ្រីគ្លីសេរីដ នៅពេលដែលលោកអ្នកមកជួបលើកដំបូង។ ហើយគាត់គួរតែធ្វើតេស្តវាស់ចង្វាក់បេះដូងដោយប្រើចរន្តអគ្គិសនី (EKG) ដែលជាផ្នែកមួយនៃកំណត់ត្រាវេជ្ជសាស្ត្រពេញលេញ។ សូមស្វែងយល់បន្ថែមអំពីហានិភ័យរបស់លោកអ្នកចំពោះជំងឺបេះដូង។ តើវាមានកើតនៅក្នុងគ្រួសាររបស់លោកអ្នកដែរឬទេ? តើលោកអ្នកជក់បារីដែរឬទេ? សូមរៀបចំផែនការបង្ការដែលរួមមាន៖ ការសម្រកទម្ងន់ ការធ្វើលំហាត់ប្រាណទៀងទាត់ និងការគ្រប់គ្រងស្ត្រេស ក៏ដូចជារក្សាសម្ពាធឈាម កូឡេស្តេរ៉ូល និងទ្រីគ្លីសេរីត ក្នុងកម្រិតធម្មតា។
សម្រាប់ព័ត៌មានលម្អិត សូមមើលជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
អាការជំងឺដាច់សរសៃឈាមខួរក្បាលរួមមាន៖
ប្រសិនបើលោកអ្នកមានសញ្ញាទាំងនេះ សូមទៅជួបគ្រូពេទ្យជាបន្ទាន់។ គាត់អាចបញ្ជូនលោកអ្នកទៅអ្នកឯកទេសខាងសរសៃប្រសាទ ឬអ្នកឯកទេសខាងជំងឺដាច់សរសៃឈាមខួរក្បាលផ្សេងទៀត។
សម្រាប់ព័ត៌មានលម្អិត សូមមើលជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។
ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែម សូមធ្វើតេស្តទឹកនោមជាំរៀងរាល់ឆ្នាំ ដើម្បីរកមើលជំងឺតម្រងនោម។ គ្រូពេទ្យរបស់លោកអ្នកគួរតែធ្វើតេស្តឈាម creatinine ដើម្បីពិនិត្យមើលថា តើសរីរាង្គទាំងនេះដំណើរការយ៉ាងដូចម្តេច។ គាត់ក៏នឹងពិនិត្យសម្ពាធឈាមរបស់លោកអ្នកឱ្យបានទៀងទាត់ដែរ។ វាជាគន្លឹះក្នុងការបន្ថយល្បឿននៃជំងឺនេះ។ លទ្ធផលរបស់លោកអ្នកគួរតែតិចជាង ១៣០/៨០ ។
សម្រាប់ព័ត៌មានលម្អិត សូមមើលជំងឺទឹកនោមផ្អែមជំងឺទឹកនោមផ្អែម។
យូរៗទៅ ជំងឺទឹកនោមផ្អែមអាចបណ្តាលឱ្យខូចសរសៃប្រសាទ។ លោកអ្នកអាចមានអារម្មណ៍ស្ពឹក រលាក ឬឈឺចាប់ក្នុងដៃ ប្រអប់ជើង ឬជើងរបស់លោកអ្នក។ ប្រសិនបើស្បែករបស់លោកអ្នក បាត់បង់អារម្មណ៍លោកអ្នកប្រហែលជាមិនកត់សម្គាល់ពីដំបៅតូចៗ ដែលអាចក្លាយទៅជាដំបៅកាន់តែធំបានទេ។ សូមពិនិត្យផ្នែកទាំងនេះនៃរាងកាយរបស់លោកអ្នករាល់ថ្ងៃ សម្រាប់ការឡើងក្រហម ស្បែកក្រិន ប្រេះ ឬស្នាមខូចផ្សេងៗ។ ប្រសិនបើលោកអ្នកកត់សម្គាល់ អាការណាមួយក្នុងចំណោមអាការទាំងនេះ សូមប្រាប់គ្រូពេទ្យភ្លាមៗ។
សម្រាប់ព័ត៌មានលម្អិត សូមមើលជំងឺសរសៃប្រសាទបណ្តាលមកពីជំងឺទឹកនោមផ្អែម។
ដើម្បីការពារចក្ខុវិស័យរបស់លោកអ្នក សូមទៅជួបគ្រូពេទ្យភ្នែកយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ គាត់អាចពង្រីករន្ធប្រស្រីភ្នែករបស់លោកអ្នកនៅពេលលោកអ្នកនៅទីនោះ។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ដែលមានអាយុលើសពី ១០ ឆ្នាំ គួរតែចាប់ផ្តើមធ្វើការណាត់ជួបទាំងនេះ ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំនៃការធ្វើរោគវិនិច្ឆ័យ។ ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ សូមធ្វើការណាត់ជួបភ្លាមៗ នៅពេលអ្នកបានធ្វើរោគវិនិច្ឆ័យ។ ប្រសិនបើលោកអ្នកមានបញ្ហា លោកអ្នកត្រូវទៅជួបគ្រូពេទ្យភ្នែកញឹកញាប់ជាងនេះ។ ប្រសិនបើលោកអ្នកមានផ្ទៃពោះ សូមរៀបចំការពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយក្នុងត្រីមាសទី ១ និងការតាមដាននៅពេលក្រោយ ក្នុងអំឡុងពេលមានផ្ទៃពោះ។
សម្រាប់ព័ត៌មានលម្អិត សូមមើលជំងឺសរសៃបាតភ្នែកបណ្តាលមកពីទឹកនោមផ្អែម ។
ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យខូចសរសៃប្រសាទ ដែលគ្រប់គ្រងក្រពះរបស់លោកអ្នក ដូច្នេះពួកគេឈប់ដំណើរការត្រឹមត្រូវ ត្រូវបានគេស្គាល់ថា ជំងឺក្រពះ ស្ថានភាពនេះបណ្តាលឱ្យវាចំណាយពេលយូរខ្លាំងដើម្បីបញ្ចេញចោល។ នោះធ្វើឱ្យលោកជំងឺក្រពះ អ្នកពិបាកគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ពេលខ្លះការផ្លាស់ប្តូររបបអាហារអាចជួយបាន។ វាមានថ្នាំ និងវិធីព្យាបាលផ្សេងទៀតផងដែរ។
សម្រាប់ព័ត៌មានលម្អិត សូមមើល និងបញ្ហាក្រពះដទៃទៀតដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម។
ជំងឺទឹកនោមផ្អែមធ្វើឱ្យបុរសងាយនឹងអសមត្ថភាពផ្លូវភេទ ឬងាប់លិង្គ។ ពេលខ្លះអ្វីដែលលោកអ្នកត្រូវធ្វើ គឺប្រកាន់យកនូវរបៀបរស់នៅដែលមានសុខភាពល្អជាងមុន ឈប់ជក់បារី ហាត់ប្រាណទៀងទាត់ និងកាត់បន្ថយស្ត្រេស។ វាចាំបាច់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកអំពីបញ្ហាទាំងនេះ។ គ្រូពេទ្យអាចណែនាំឱសថ ឬវិធីព្យាបាល ដូចជាឧបករណ៍ជំនួយលិង្គឱ្យឡើងរឹង និងផលិតផលផ្សេងទៀត។
សម្រាប់ព័ត៌មានលម្អិត សូមមើលងាប់លិង្គ និងជំងឺទឹកនោមផ្អែម។
មនុស្សជាច្រើនដែលមានជំងឺទឹកនោមផ្អែម នឹងមានជំងឺស្បែកទាក់ទងនឹងជំងឺទឹកនោមផ្អែម នៅពេលតែមួយក្នុងជីវិតរបស់ពួកគេ។ ជាតិស្ករនៅក្នុងឈាមរបស់លោកអ្នក ផ្តល់នូវកន្លែងបង្កាត់ពូជដ៏ល្អឥតខ្ចោះសម្រាប់បាក់តេរី និងមេរោគផ្សិត។ វាក៏បន្ថយសមត្ថភាពរាងកាយរបស់លោកអ្នក ក្នុងការជាសះស្បើយដោយខ្លួនឯង។ ជាសំណាងល្អ ភាគច្រើននៃបញ្ហាទាំងនេះអាចត្រូវបានការពារ និងព្យាបាល ប្រសិនបើ បានដឹងមុន។ ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ និងមិនមើលថែរក្សាខ្លួន នោះការរលាត់ស្បែកតូចតាច អាចប្រែជាការឆ្លងមេរោគធ្ងន់ធ្ងរ។
សម្រាប់ព័ត៌មានលម្អិត សូមមើលបញ្ហាស្បែកនៅក្នុងជំងឺទឹកនោមផ្អែម។
ជំងឺទឹកនោមផ្អែមប្រភេទទី ២ កាត់បន្ថយសមត្ថភាពរាងកាយរបស់លោកអ្នក ក្នុងការប្រឆាំងនឹងការឆ្លងមេរោគ។ កម្រិតជាតិស្ករខ្ពស់នៅក្នុងជាលិការរបស់រាងកាយលោកអ្នក មានន័យថាបាក់តេរីរីកលូតលាស់បានយ៉ាងងាយ ហើយការបង្ករោគនឹងកើតមានយ៉ាងឆាប់រហ័ស។ កន្លែងទូទៅសម្រាប់ពួកគេគឺ ប្លោកនោមតម្រងនោម ទ្វារមាស អញ្ចាញធ្មេញ ប្រអប់ជើង និងស្បែក។ ការព្យាបាលឆាប់រហ័ស អាចការពារផលវិបាកធ្ងន់ធ្ងរបាន។
សម្រាប់ព័ត៌មានលម្អិត សូមមើលជំងឺទឹកនោមផ្អែម និងការឆ្លងមេរោគ។
ការគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់លោកអ្នកកាន់តែតិច លោកអ្នកនឹងមានបញ្ហាក្នុងមាត់កាន់តែច្រើន។ នេះជាហេតុផលមួយដែលជំងឺនេះបំផ្លាញកោសិកាឈាមស ដែលជាប្រព័ន្ធការពាររាងកាយរបស់លោកអ្នក ប្រឆាំងនឹងការឆ្លងមេរោគតាមមាត់។ ដុសធ្មេញ ចាក់ធ្មេញ និងខ្ពុរមាត់ជាមួយទឹកថ្នាំសម្អាតមាត់ដែលមានសារធាតុសម្លាប់មេរោគជារៀងរាល់ថ្ងៃ។ សូមទៅជួបពេទ្យធ្មេញរបស់លោកអ្នក ដើម្បីសម្អាត និងពិនិត្យធ្មេញឱ្យបានទៀងទាត់។
សម្រាប់ព័ត៌មានលម្អិត សូមមើលការថែរក្សាធ្មេញ និងជំងឺទឹកនោមផ្អែម។
Translate by Chakriya Phou