Image from: https://dlife.com
តើគ្រូពេទ្យបានចេញវេជ្ជបញ្ជាអាំងស៊ុយលីន ដើម្បីជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី ១ ឬប្រភេទទី ២ របស់លោកអ្នកឬទេ? លោកអ្នកប្រាកដជាចង់ដឹងពីវិធី និងពេលណាប្រើវា ផលប៉ះពាល់អ្វីខ្លះដែលអាចកើតឡើង និងការផ្លាស់ប្តូរផ្សេងទៀតដែលលោកអ្នកត្រូវធ្វើ។
សូមប្រើបញ្ជីសំណួរនេះ ជាចំណុចចាប់ផ្តើមនៅពេលលោកអ្នកពិគ្រោះជាមួយគ្រូពេទ្យ។
Image from: https://www.health.com
អាំងស៊ុយលីនមាន ៤ ទម្រង់៖
គ្រូពេទ្យអាចប្រាប់លោកអ្នក ថាប្រភេទមួយណាមានប្រសិទ្ធភាពបំផុត ជាមួយប្រភេទជំងឺទឹកនោមផ្អែម និងកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នក។
Image from: https://www.medicaldesignandoutsourcing.com
លោកអ្នកអាចចាក់ ឬស្រូបវា។
ដើម្បីចាក់អាំងស៊ុយលីន លោកអ្នកអាចប្រើសឺរុំាង ប៊ិចអាំងស៊ុយលីន ឬម៉ាស៊ីនបូម ។ វាក៏មានជម្រើសដោយមិនចាំបាច់ប្រើម្ជុល ដែលមានឈ្មោះថា ឧបករណ៍ចាក់ដែលប្រើសម្ពាធខ្យល់ខ្ពស់ (jet injector) ។ ប៊ិចអាំងស៊ុយលីនមានភាពងាយស្រួលប្រើបំផុត ឯម៉ាស៊ីនបូម បញ្ជូនអាំងស៊ុយលីនជាបន្តបន្ទាប់ ហើយសឺរុំាងមានតម្លៃថោកបំផុត។
សូមស្វែងយល់ថា លោកអ្នកនឹងត្រូវចាក់ប៉ុន្មានដងក្នុងមួយថ្ងៃ និងបរិមាណអាំងស៊ុយលីនក្នុងការចាក់ម្តងៗ ។ ប្រសិនបើលោកអ្នកប្រើម៉ាស៊ីនអាំងស៊ុយលីន សូមសួរគ្រូពេទ្យ ពីពេលវេលាដែលលោកអ្នកត្រូវការផ្តល់អាំងស៊ុយលីនបន្ថែម។
ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ១ លោកអ្នកប្រហែលជាត្រូវការចាក់រហូតដល់ ៣ ឬ ៤ ដងជារៀងរាល់ថ្ងៃ។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ អាចត្រូវការការចាក់អាំងស៊ុយលីនតែមួយដងក្នុងមួយថ្ងៃ ប្រហែលជាអាចកើនឡើងដល់ ៣ ទៅ ៤ ដង។
វាក៏មានអាំងស៊ុយលីនស្រូបដែលមានសកម្មភាពរហ័ស ដែលលោកអ្នកអាចប្រើបានមុនពេលញ៉ាំអាហារតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ១ លោកអ្នកក៏ចាំបាច់ត្រូវប្រើអាំងស៊ុយលីនដែលមានសកម្មភាពយូរដែរ។
សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នកអំពី គុណសម្បត្តិ និងគុណវិបត្តិ នៃវិធីសាស្ត្រនីមួយៗ។ ការសម្រេចចិត្តអាចនឹងត្រូវចំណាយប្រាក់ ដូច្នេះត្រូវរកវិធីណាដែលការធានារ៉ាប់រងរបស់លោកអ្នក នឹងធានាលើការចំណាយ។ ប្រសិនបើលោកអ្នកមិនមានការធានារ៉ាប់រង ឬផែនការរបស់លោកអ្នកមិនអាចចំណាយសម្រាប់វិធីក្នុងការបញ្ជូន ប្រភេទអាំងស៊ុយលីនដែលលោកអ្នកចង់បាន សូមសាកសួរគ្រូពេទ្យអំពីកម្មវិធី ដែលអាចជួយលោកអ្នកក្នុងការចំណាយ។
Image from: https://www.healthhub.sg
វាមិនមានចម្លើយសាមញ្ញមួយ សំរាប់សំណួរនេះទេ។ វាអាស្រ័យលើរឿងជាច្រើនដូចជា៖
គ្រូពេទ្យប្រហែលជាចង់ឱ្យលោកអ្នក ប្រើអាំងស៊ុយលីនកន្លះម៉ោងមុនពេលញ៉ាំអាហារ ដូច្នេះវាអាចប្រើបាននៅពេលស្ករនៅក្នុងអាហារ ចូលក្នុងចរន្តឈាមរបស់លោកអ្នក។ សូមស្វែងយល់ឱ្យច្បាស់អំពីពេលវេលានៅពេលថ្ងៃ ដែលលោកអ្នកត្រូវចាក់ថ្នាំម្តងៗ ហើយនិងអ្វីដែលត្រូវធ្វើ ប្រសិនបើលោកអ្នកភ្លេចចាក់ថ្នាំឱ្យខ្លួនឯង។
Image from: https://www.diabetes.co.uk
មនុស្សភាគច្រើនចាក់វាចូលទៅ ក្នុងផ្នែកខាងក្រោមពោះរបស់ពួកគេ ពីព្រោះវាងាយស្រួលក្នុងការចាក់។ (ត្រូវប្រាកដថាវាស្ថិតនៅចម្ងាយយ៉ាងតិច ២ អ៊ីញពីផ្ចិតពោះ។ ) លោកអ្នកក៏អាចចាក់អាំងស៊ុយលីនចូលទៅក្នុងដៃ ភ្លៅ ឬគូទបានដែរ។
សូមស្នើសុំគ្រូពេទ្យ ឬអ្នកអប់រំជំងឺទឹកនោមផ្អែមរបស់លោកអ្នកឱ្យបង្ហាញវិធីត្រឹមត្រូវក្នុងការចាក់អាំងស៊ុយលីន រួមបញ្ចូលទាំងវិធីថែរក្សាម្ជុល និងស្បែករបស់លោកអ្នកឱ្យស្អាតដើម្បីការពារការឆ្លងមេរោគ។ សូមរៀនពីរបៀបបង្វិលកន្លែងចាក់ថ្នាំផងដែរ ដូច្នេះលោកអ្នកមិនបង្កការបង្កក ដែលរឹង និងមានជាតិខ្លាញ់ក្រោមស្បែកពីការចាក់ម្តងហើយម្តងទៀត។
ថ្នាំមួយចំនួនអាចធ្វើឱ្យជាតិស្ករក្នុងឈាមធ្លាក់កាន់តែទាប ដែលបណ្តាលមកពីអាំងស៊ុយលីន។ ប្រាប់គ្រូពេទ្យអំពីថ្នាំទាំងអស់ដែលលោកអ្នកប្រើ សូម្បីតែថ្នាំដែលលោកអ្នកបានទិញដោយគ្មានវេជ្ជបញ្ជា។
ស្នើសុំវេជ្ជបណ្ឌិតរបស់លោកអ្នក នូវការណែនាំអំពីអាហារ ដើម្បីជួយឱ្យអាំងស៊ុយលីនរបស់លោកអ្នកដំណើរការបានល្អបំផុត។ ឧទាហរណ៍ លោកអ្នកចង់ដឹងថាតើត្រូវញ៉ាំប៉ុន្មានក្នុងអាហារនីមួយៗ អាហារប្រភេទណាដែលល្អបំផុត សម្រាប់លោកអ្នកក្នុងការបរិភោគ ថាតើលោកអ្នកត្រូវការអាហារសម្រន់ និងពេលវេលាដែលលោកអ្នកគួរញ៉ាំវា។ ប្រសិនបើលោកអ្នកផឹកគ្រឿងស្រវឹង សូមសួរគ្រូពេទ្យ ប្រសិនបើវាមិនមានបញ្ហាក្នុងខណៈពេល ដែលលោកអ្នកកំពុងប្រើអាំងស៊ុយលីន និងកម្រិតក្នុងការផឹករបស់លោកអ្នកប៉ុណ្ណា។
គ្រូពេទ្យគួរតែប្រាប់លោកអ្នក ថាតើលោកអ្នកត្រូវពិនិត្យជាតិស្ករក្នុងឈាមញឹកញាប់ប៉ុណ្ណា ដោយប្រើឧបករណ៍វាស់ជាតិស្ករក្នុងឈាមរបស់លោកអ្នក។ សូមស្វែងយល់អំពីគោលដៅកម្រិតជាតិស្ករក្នុងឈាម មុន និងក្រោយពេលញ៉ាំអាហារ ក៏ដូចជាពេលចូលគេង។ គោលដៅសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមភាគច្រើនគឺ៖
សូមសួរពីអ្វីដែលត្រូវធ្វើ ប្រសិនបើជាតិស្ករក្នុងឈាមរបស់លោកអ្នកមិនស្ថិតនៅក្នុងជួរ ហើយតើលោកអ្នកត្រូវធ្វើតេស្តកម្រិត A1C ញឹកញាប់ប៉ុណ្ណា។
ផលរំខានទូទៅបំផុត គឺជាតិស្ករក្នុងឈាមទាប និងឡើងទម្ងន់។ សូមសួរគ្រូពេទ្យរបស់លោកអ្នកពីផលរំខានផ្សេងទៀតដែលលោកអ្នកអាចមាន និងអ្វីដែលត្រូវធ្វើ ប្រសិនបើលោកអ្នកមានវា។
អ្នកផលិតអាំងស៊ុយលីនភាគច្រើន បានណែនាំឱ្យទុកវានៅក្នុងទូទឹកកក ប៉ុន្តែការចាក់អាំងស៊ុយលីនត្រជាក់អាចធ្វើឱ្យលោកអ្នកមិនមានផាសុកភាព។ ត្រូវប្រាកដថាវានៅសីតុណ្ហភាពធម្មតាមុនពេលចាក់។ សូមសួរគ្រូពេទ្យរបស់លោកអ្នក ថាតើត្រូវទុកអាំងស៊ុយលីនរបស់លោកអ្នកនៅក្នុងទូរទឹកកក ឬនៅសីតុណ្ហភាពធម្មតា។ សូមស្វែងយល់ផងដែរ ថាតើអាំងស៊ុយលីនរបស់លោកអ្នកអាចទុកបានយូរប៉ុន្មាន និងប្រសិនបើវាខូចវាប្រែប្រួលយ៉ាងម៉េច ។
ការធ្វើដូច្នេះអាចជួយកាត់បន្ថយ ការចំណាយរបស់លោកអ្នក ប៉ុន្តែវាអាចមានមានហានិភ័យ។ សូមសួរគ្រូពេទ្យរបស់លោកអ្នក ប្រសិនបើវាមានសុវត្ថិភាពសម្រាប់លោកអ្នក និងវិធីថែរក្សាសឺរុំាងរបស់លោកអ្នកឱ្យស្អាត ដើម្បីកុំឱ្យឆ្លងមេរោគ។ ប្រសិនបើលោកអ្នកបោះចោលសឺរុំាង បន្ទាប់ពីប្រើម្តងៗ សូមសួរពីរបៀបបោះចោលពួកវាដោយសុវត្ថិភាព។
ប្រសិនបើលោកអ្នកមានចម្ងល់ នៅចន្លោះពេលណាត់ជួបជាមួយគ្រូពេទ្យ សូមកត់ត្រាវាទុក ដូច្នេះលោកអ្នកចាំថានឹងសួរអំពីពួកវានៅពេលក្រោយ។ គ្រូពេទ្យអាចតាមដាមការវិវឌ្ឍរបស់លោកអ្នក ដូច្នេះលោកអ្នកអាចគ្រប់គ្រង ជំងឺទឹកនោមផ្អែមរបស់លោកអ្នកបានដោយជោគជ័យ។
Translate by Vann Sok