ជំងឺទឹកនោមផ្អែមមាន ៣ ប្រភេទធំៗ គឺប្រភេទទី ១ ប្រភេទទី ២ និងទឹកនោមផ្អែមពេលមានគភ៌។ ជាមួយនឹងជំងឺទាំងបីនេះ រាងកាយរបស់លោកអ្នកមិនអាចបង្កើត ឬប្រើប្រាស់អាំងស៊ុយលីនបានទេ។
មនុស្សម្នាក់ក្នុងចំណោមមនុស្សបួននាក់ដែលមានជំងឺទឹកនោមផ្អែម មិនដឹងថាពួកគេមានជំងឺនេះទេ។ តើលោកអ្នកអាចជាមនុស្សម្នាក់ក្នុងចំណោមពួកគេដែរឬទេ? សូមអានបន្តដើម្បីមើលថា តើហានិភ័យនៃជំងឺទឹកនោមផ្អែមរបស់លោកអ្នកខ្ពស់ឬអត់។
ប្រភេទនេះជាធម្មតាចាប់ផ្តើមតាំងពីកុមារភាព។ លំពែងរបស់លោកអ្នកឈប់ផលិតអាំងស៊ុយលីន។ លោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ១ អស់មួយជីវិត។ រឿងសំខាន់ៗដែលនាំកើតជំងឺនេះមានដូចជា៖
ប្រសិនបើលោកអ្នកមានជំងឺប្រភេទនេះ រាងកាយរបស់លោកអ្នកមិនអាចប្រើអាំងស៊ុយលីនដែលវាផលិតបានទេ។ នេះហៅថាភាពធន់នឹងអាំងស៊ុយលីន។ ជំងឺទឹកនោមផ្អែមប្រភេទទី ២ ច្រើនតែជះឥទ្ធិពលដល់មនុស្សធំ ប៉ុន្តែវាក៏អាចចាប់ផ្តើមកើតនៅពេលណាមួយក្នុងជីវិតរបស់លោកអ្នកដែរ។ រឿងសំខាន់ៗដែលនាំឱ្យកើតជំងឺនេះមានដូចជា៖
ស្រ្តីមានគភ៌ទាំងអស់មានឱកាស ៤ % ក្នុងការកើតជំងឺទឹកនោមផ្អែម។ វាបណ្តាលមកពីអ័រម៉ូនដែលទងសុកបង្កើត ឬដោយសារបរិមាណអាំងស៊ុយលីនតិចពេក។ ជាតិស្ករក្នុងឈាមខ្ពស់ពីម្តាយ បណ្តាលឱ្យមានជាតិស្ករក្នុងឈាមខ្ពស់នៅក្នុងទារក។ នោះអាចនាំឱ្យមានបញ្ហាក្នុងការលូតលាស់ និងការអភិវឌ្ឍ ប្រសិនបើមិនបានព្យាបាល។ អ្វីដែលអាចនាំឱ្យមានជំងឺទឹកនោមផ្អែមពេលមានគភ៌រួមមាន៖
Translate by Vann Sok