លក្ខខណ្ឌ

Selective Estrogen Receptor Modulators (ម៉ូឌុលទទួយអរម៉ូនEstrogen)

Raloxifene (Evista)

Image from: http://drugline.org/

Raloxifene (Evista) ស្ថិតក្នុងក្រុមថ្នាំដែលហៅថា selective estrogen receptor modulators (SERMs)។ វាត្រូវបានអនុម័តដោយ រដ្ឋបាលចំណីអាហារ និងឱសថ (Food And Drug Administration – FDA) សម្រាប់ការការពារ និងព្យាបាលជំងឺពុកឆ្អឹងចំពោះស្ត្រីអស់រដូវ និងដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ដែលរាតត្បាត និងបង្កហានិភ័យខ្ពស់ចំពោះស្ត្រីអស់រដូវ ឬស្ត្រីមានជំងឺពុកឆ្អឹង។


SERMs ត្រូវបានអភិវឌ្ឍឡើងដើម្បីទទួលបានអត្ថប្រយោជន៍របស់ Estrogen ខណៈពេលដែលជៀសវាងផលប៉ះពាល់នៃសក្តានុពលភាពរបស់អ័រម៉ូន។ Raloxifene ឬហៅថា «អ្នករចនាម៉ូដ» Estrogen (Designer Estrogen) អាចដើរតួដូចជា Estrogen នៅលើឆ្អឹង ដើមី្បការពារកំហាប់ឆ្អឹង ប៉ុន្តែវាជា Estrogen ប្រឆាំង នៅលើស្បូន។


នៅក្នុងការសិក្សារយៈពេល ៣ ឆ្នាំដែលពាក់ព័ន្ធនឹងស្ត្រីអស់រដូវចំនួន ៦០០ នាក់ Raloxifene ត្រូវបានគេរកឃើញថា បង្កើនកំហាប់ឆ្អឹង (Bone Density) និងបន្ថយកូឡេស្តេរ៉ូលអាក្រក់ LDL ខណៈដែលមិនមានឥទ្ធិពលរំញោចលើស្រទាប់ស្បូន (មានន័យថាវាប្រហែលជាមិនបង្កជំងឺមហារីកស្បូននោះទេ) ។


SERM ដំបូងដែលទៅដល់ទីផ្សារគឺ Tamoxifen ដែលរារាំងឥទ្ធិពលរំញោចរបស់ Estrogen លើជាលិកាសុដន់។ Tamoxifen បានបង្ហាញឱ្យឃើញថា វាមានសារសំខាន់ក្នុងការការពារស្រី្តមានជំងឺមហារីកសុដន់ម្ខាង កុំឱ្យកើតលើសុដន់ម្ខាងទៀត។
ដោយសារតែវាមានឥទ្ធិពលប្រឆាំង Estrogen ដូច្នេះផលប៉ះពាល់ទូទៅបំផុតរបស់ Raloxifene គឺ ក្តៅមុខក្តៅមាត់ (hot flashes)។ ផ្ទុយទៅវិញដោយសារវាមានឥទ្ធិពល Estrogen raloxifene បង្កើនហានិភ័យនៃការកកឈាមក្នុងនោះរួមមាន deep vein thrombosis (DVT) និង pulmonary embolism (កំណកឈាមក្នុងសួត)។ តាមការសិក្សាបានបង្ហាញថា ហានិភ័យនៃការកកឈាម ក្នុងរយៈពេលជាង ៥ ឆ្នាំ គឺតិចជាង ១% ចំពោះស្ត្រីដែលមិនមានប្រវត្តិមានកំណកឈាម។ ចំពោះអ្នកជំងឺដែលប្រើថ្នាំ raloxifene គួរតែជៀសវាងការប្រើប្រាស់ថ្នាំជក់ និងការគ្មានចលនារយៈពេលយូរអំឡុងពេលធ្វើដំណើរ ព្រោះជាពេលដែលកំណកឈាមងាយនឹងកើត។


ហានិភ័យនៃការកកឈាមក្នុងសរសៃវ៉ែន (deep vein thrombosis – DVT) ជាមួយនឹងថ្នាំ raloxifene គឺអាចអត្រាខ្ពស់ជាងប្រហែល ២ ទៅ ៣ ដង។ Raloxifene ក៏បង្កើនហានិភ័យនៃការស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលដែរ ចំពោះស្ត្រីដែលមានជំងឺបេះដូង ឬកត្តាប្រឈមនៃជំងឺបេះដូង។
Raloxifene បន្ថយហានិភ័យក្នុងការបាក់ឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវដែលមានជំងឺពុកឆ្អឹង ប៉ុន្តែវាមិនបានបន្ថយហានិភ័យនៃការបាក់ឆ្អឹងត្រគាកឡើយ។ (ភ្នាក់ងារតែមួយគត់ដែលអាចបន្ថយហានិភ័យនៃការបាក់ឆ្អឹងត្រគាក គឺថ្នាំ bisphosphonates) ។


ថ្នាំ SERM រួមផ្សំប្រភេទផ្សេងទៀត គឺ bazedoxifene-conjugated estrogen (Duavee) ដែលត្រូវបានអនុញ្ញាតដោយ FDA ដើម្បីកាត់បន្ថយការក្តៅមុខក្តៅមាត់ (hot flashes) និងជំងឺពុកឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវ។

Leave a Comment