លក្ខខណ្ឌ

ជំងឺទឹកនោមផ្អែម៖ ការពិតអំពីទំហំអាហារក្នុងការទទួលទានម្តង

ការយល់ច្រឡំ ថាតើលោកអ្នកអាចញ៉ាំបានប៉ុន្មាន នៅពេលលោកអ្នកមានជំងឺទឹកនោមផ្អែម? ដំបូងលោកអ្នកត្រូវដឹងថា តើអាហារមានប៉ុន្មានក្នុងទទួលទានម្តង។ វាអាចខុសពីអ្វីដែលលោកអ្នករំពឹងទុក។


ចូរនិយាយថា លោកអ្នកញ៉ាំបាយមួយចាននៅអាហារពេលល្ងាច។ ប៉ុន្តែក្នុងការទទួលទានម្តងត្រូវបានគេចាត់ទុកថា ១/៣ ពែង។ ដូច្នេះ លោកអ្នកទទួលបានកាបូអ៊ីដ្រាត ៣ ដងច្រើនជាងអ្វីដែលលោកអ្នកបានគិត។


ដើម្បីស្វែងយល់ពីកំហុសទាំងនោះកាន់តែប្រសើរឡើង ត្រូវដឹងអំពីទំហំក្នុងការទទួលទានម្តងមានប៉ុន្មានពិតប្រាកដ។ ហើយសម្រាប់ជំនួយឯកទេស សូមពិគ្រោះជាមួយអ្នកជំនាញខាងចំណីអាហារ ឬអ្នកអប់រំជំងឺទឹកនោមផ្អែមដែលបានទទួលវិញ្ញាបនបត្រ។


ផ្លែឈើ៖ ក្នុងការទទួលទានម្តង (1 Serving)
ចេក ១/២
ផ្លែប៉ោមតូច ១ ផ្លែក្រូច ឬផ្លែសារី
ផ្លែឈើដែលបានចិញ្រ្ចាំ ឬបានចម្អិន ឬផ្លែឈើកំប៉ុង ១/២ ពែង


បន្លែ៖ ក្នុងការទទួលទានម្តង (1 Serving)
បន្លែស្លឹកឆៅ ១ ពែង
បន្លែផ្សេងទៀតដែលបានចម្អិន ឆៅ (បានចិញ្រ្ចាំ) ឬកំប៉ុង ១/២ ពែង
ទឹកបន្លែ ១/២ ពែង


នំប៉័ង គ្រាប់ធញ្ញជាតិ អង្ករ បន្លែម្សៅ និងមី៖ ក្នុងការទទួលទានម្តង (1 Serving)
នំប៉័ង ១ ដុំ
នំស្រួយ ៤-៦ បន្ទះ
នំធ្វើពីអង្ករ ២ បន្ទះ
អាហារធញ្ញជាតិដែលអាចហូបបានភ្លាមៗ ១/២ ពែង
អាហារធញ្ញជាតិឆ្អិន ១/២ ពែង
បាយ ១/៣ ពែង
ដំឡូងបារាំងតូច ១ ឬដំឡូងបារាំងធំ ១/២
ដំឡូងផ្អែម ១/២ ពែង
បន្លែម្សៅដូចជាពោត ល្ពៅ សណ្តែកហោឡាំងតៅ ឬសណ្តែក ១/២ ពែង


គ្រាប់ធញ្ញជាតិដែលមានសំបករឹង ( Nuts ) បសុបក្សី ត្រី ស៊ុត សណ្តែកស្ងួត ឈីស និងសាច់៖ ក្នុងការទទួលទានម្តង (1 Serving)
សាច់គោគ្មានខ្លាញ់ សាច់ជ្រូក សាច់ចៀម សាច់មាន់ ឬត្រី ២-៣ អោន ( ១ អោន≈ 28 g )
ឈីសធម្មជាតិមានជាតិខ្លាញ់ទាប ២-៣ អោន (ដូចជា Swiss, cheddar, mozzarella និងផ្សេងទៀត)
សណ្តែកស្ងួតឆ្អិន ១/២ ពែង
តៅហ៊ូ ១/៤ ពែង
ពងមាន់ ១
ប័រសណ្តែកដី ២ ស្លាបព្រាបាយ
ឈីសកែច្នៃ ២ អោន


ទឹកដោះគោ និងទឹកដោះគោជូរ៖ ក្នុងការទទួលទានម្តង (1 Serving)
ទឹកដោះគោមានជាតិខ្លាញ់ទាប ១ ពែង
ទឹកដោះគោជូរមានជាតិខ្លាញ់ទាប ១ ពែង (មិនមានជាតិផ្អែម ឬត្រូវបានធ្វើឱ្យផ្អែមជាមួយជាតិផ្អែម aspartame ឬជាតិផ្អែមសប្បនិម្មិតដទៃទៀត)

Translate by Vann Sok

Leave a Comment