ការជក់បារី និងជំងឺបេះដូង

ការជក់បារី និងជំងឺបេះដូង    

មនុស្សដែលជក់បារី ភាគច្រើនមានបញ្ហាផ្លូវដង្ហើម និងមហារីកសួត។ ប៉ុន្តែតើលោកអ្នកដឹងទេថាការជក់បារីក៏ជាមូលហេតុចម្បងនៃជំងឺបេះដូងដែរ?

ប្រហែល ២០% នៃការស្លាប់ដោយសារជំងឺបេះដូង នៅសហរដ្ឋអាម៉េរិកគឺទាក់ទងដោយផ្ទាល់ជាមួយនឹងការជក់បារី។

ឱកាសដែលមនុស្សម្នាក់មានជំងឺបេះដូង ទាក់ទងនឹងចំនួនបារីដែលមនុស្សម្នាក់នោះជក់ ហើយនិងជក់យូរប៉ុណ្ណាហើយ។ ប្រសិនបើក្នុងមួយថ្ងៃ លោកអ្នកជក់បារីមួយកញ្ចប់ នោះឱកាសលោកអ្នកគាំងបេះដូងទ្វេដងអ្នកដែលមិនជក់បារី។ ស្ត្រីដែលលេបថ្នាំពន្យារកំណើត ហើយមានជក់បារីទៀតនោះ នឹងមានហានិភ័យខ្លាំងក្នុងការគាំងបេះដូង, កើតជំងឺដាច់សរសៃឈាមខួរក្បាល, កកឈាម, និងកើតជំងឺសរសៃឈាមខាងក្រៅបេះដូង (Peripheral Vascular Disease)។

នៅពេលលោកអ្នកជក់បារី មនុស្សដែលនៅជុំវិញខ្លួនលោកអ្នកក៏ប្រឈមនឹងបញ្ហាសុខភាពដែរ ជាពិសេសនោះគឺកុមារ។

ផ្សែងបារីអាចបណ្តាលឱ្យមានបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃ (Chronic Respiratory Conditions), ជំងឺមហារីក និងជំងឺបេះដូង។ រៀងរាល់ឆ្នាំ មានមនុស្សដែលមិនជក់បារី ប្រហែល ៣៥ ០០០ នាក់ បានកើតជំងឺបេះដូង និងស្លាប់ ដោយសារពួកគេប៉ះពាល់នឹងផ្សែងបារី។

 

តើការជក់បារីបង្កើនហានិភ័យយ៉ាងដូចម្តេច?

ជាតិនីកូទីននៅក្នុងបារីធ្វើឱ្យ ៖

តើការឈប់ជក់បារីជួយបានអ្វីខ្លះ?

ប្រសិនបើលោកអ្នកឈប់ជក់បារី លោកអ្នកអាច ៖

របៀបផ្តាច់បារី

មនុស្សគ្រប់គ្នាប្រើវិធីមិនដូចគ្នាទេ។ យ៉ាងណាក៏ដោយ លោកអ្នកត្រូវតែត្រៀមខ្លួនឱ្យបានរួចជាស្រេច ទាំងផ្លូវអារម្មណ៍ និងផ្លូវចិត្ត។ លោកអ្នកក៏ត្រូវតែមានចិត្តចង់ផ្តាច់បារីដើមី្បខ្លួនលោកអ្នកផ្ទាល់ដែរ មិនមែនផ្តាច់ដើម្បីតែផ្គាប់ចិត្តមិត្តភក្តិ ឬក្រុមគ្រួសាររបស់លោកអ្នកនោះទេ។ បែបនេះទើបអាចជួយលោកអ្នកក្នុងការរៀបចំផែនការផ្តាច់បារីបាន។

តើធ្វើដូចម្តេចទើបអាចជៀសវាងការជក់បារីឡើងវិញ?

កុំកាន់ដែកកេះ, ឈើគូស, ឬបារី។ សូមទុករាល់របស់ដែលរំឭកលោកអ្នកពីការជក់បារីនៅឱ្យឆ្ងាយ កុំឱ្យមើលឃើញ។

ប្រសិនបើលោកអ្នករស់នៅជាមួយអ្នកជក់បារី សូមសុំឱ្យពួកគាត់ទៅជក់បារីឆ្ងាយពីលោកអ្នក។

កុំគិតពីបារី។ សូមគិតពីជីវិតដែលពោរពេញដោយសុខភាពល្អ ដែលលោកអ្នកកំពុងតែបានទទួលក្រោយផ្តាច់បារី។ 

នៅពេលលោកអ្នកចង់ជក់បារី ចូរដកដង្ហើមចូលវែងៗ រួចទប់វា រយៈពេល ១០ វិនាទី ហើយបញ្ចេញមកវិញ យឺត ៗ ។ ធ្វើបែបនេះម្តងហើយម្តងទៀត រហូតដល់លែងមានអារម្មណ៍ចង់ជក់។

ធ្វើឱ្យដៃរវល់ជានិច្ច។ លោកអ្នកអាចលេង doodle, លេងខ្មៅដៃឬបំពង់បឺត, ឬធ្វើការលើកុំព្យូទ័រ។

កុំធ្វើអ្វីដែលទាក់ទងនឹងការជក់បារី។ ក្នុងពេលសម្រាក លោកអ្នកអាចដើរឬអានសៀវភៅ ជំនួសឱ្យការជក់បារី។

បើអាច លោកអ្នកត្រូវជៀសវាងទីតាំង, មនុស្ស, និងស្ថានភាពទាក់ទងនឹងការជក់បារី។ លោកអ្នកគួរដើរជាមួយអ្នកដែលមិនជក់បារី ឬទៅកន្លែងដែលមិនអនុញ្ញាតឱ្យជក់បារី ដូចជារោងភាពយន្ត, សារមន្ទីរ, ហាង, ឬបណ្ណាល័យ។

កុំជំនួសការជក់បារីដោយបរិភោគអាហារឬផលិតផលមានជាតិស្ករ។ លោកអ្នកគួរបរិភោគអាហារដែលមានកាឡូរីទាប, ដែលល្អចំពោះសុខភាព (ដូចជាដុំកំណាត់ការុត ឬឃិនឆាយ, ឬស្ករគ្រាប់គ្មានជាតិស្ករ) ឬទំពាស្ករកៅស៊ូ នៅពេលដែលមានអារម្មណ៍ចង់ជក់បារី ហើយការបរិភោគអាហារបែបនេះក៏អាចឱ្យលោកអ្នកមិនឡើងទម្ងន់ដែរ។

ផឹកទឹកឱ្យបានច្រើន ប៉ុន្តែសូមកំណត់កម្រិតភេសជ្ជៈគ្រឿងស្រវឹង និងកាហ្វេអ៊ីន។ ភេសជ្ជៈពីរប្រភេទនេះអាចជំរុញឱ្យលោកអ្នកចង់ជក់បារី។

ការហាត់ប្រាណ – នេះនឹងជួយឱ្យលោកអ្នកបន្ធូរអារម្មណ៍បាន។

ទទួលការគាំទ្រ។ លោកអ្នកអាចប្រាប់អ្នកដទៃដោយមោទនភាពពីដំណាក់កាលជីវិតសំខាន់ៗ (milestones) ដែលលោកអ្នកបានឆ្លងកាត់។ សូមប្រើក្រុមគាំទ្រ ដើម្បីជួយលោកអ្នកឱ្យរួចផុតពីបញ្ហាអតីតកាល។

ធ្វើការជាមួយគ្រូពេទ្យដើម្បីរៀបចំផែនការ។ លោកអ្នកអាចទិញសារធាតុនីកូទីនជំនួសពីបញ្ជរលក់ថ្នាំ ឬសុំឱ្យគ្រូពេទ្យចេញវេជ្ជបញ្ជា។

 

តើនឹងមានអារម្មណ៍យ៉ាងណាពេលផ្តាច់បារី?

នៅពេលឈប់ជក់បារី លោកអ្នកអាច ៖

អាការទាំងនេះកើតឡើងដោយសារតែរាងកាយរបស់លោកអ្នកធ្លាប់ប្រើជាតិនីកូទីន។

ក្នុងរយៈពេលឈប់ជក់បារីពីរសប្តាហ៍ដំបូង អាការទាំងនេះនឹងកើតឡើង ដូច្នេះចូរតាំងចិត្ត។ សូមគិតពីហេតុផលរបស់លោកអ្នកក្នុងការផ្តាច់បារី។ ត្រូវដឹងថា អាការទាំងនេះជាសញ្ញាបង្ហាញថារាងកាយរបស់លោកអ្នកកំពុងជាសះស្បើយ និងចាប់ផ្តើមស៊ាំជាមួយការមិនជក់បារី។

អាការនេះកើតបណ្តោះអាសន្នប៉ុណ្ណោះ។ វាកើតខ្លាំងបំផុតនៅពេលលោកអ្នកទើបផ្តាច់បារីដំបូង ប៉ុន្តែជាធម្មតា វានឹងថយបន្តិចម្តងៗ ក្នុងរយៈពេលពី ១០ ទៅ ១៤ ថ្ងៃ។ សូមចងចាំថាអាការបែបនេះងាយស្រួលព្យាបាលជាងជំងឺធំៗផ្សេងៗ ដែលការជក់បារីអាចបង្កឱ្យមាន។

លោកអ្នកអាចនឹងនៅតែចង់ជក់បារី ព្រោះទម្លាប់ជក់យូរហើយ។ មនុស្សអាចជក់បារីនៅក្នុងស្ថានភាពពិសេសណាមួយ, ពេលអារម្មណ៍ប្រែប្រួល, ឬពេលនៅជាមួយមនុស្សពិសេសណាមួយ។ វិធីល្អបំផុតដើម្បីឈ្នះទម្លាប់ទាំងនេះ គឺត្រូវធ្វើសកម្មភាពទាំងអស់នេះដោយមិនជក់បារី។

ប្រសិនបើលោកអ្នកឈប់ហើយជក់ឡើងវិញ សូមកុំអស់សង្ឃឹម។ ចិតសិបប្រាំភាគរយនៃអ្នកផ្តាច់បារី ច្រើនតែត្រលប់មកជក់ម្តងទៀត។ មនុស្សភាគច្រើនសាកល្បងបីដង មុនពេលពួកគេផ្តាច់បារីបានជោគជ័យ។ លោកអ្នកត្រូវរៀបចំផែនការជាមុន ហើយគិតពីអ្វីដែលលោកអ្នកត្រូវធ្វើ នៅពេលដែលលោកអ្នកចង់ជក់បារី។

មានដំណឹងល្អមួយ គឺថាក្នុងរយៈពេល ២ សប្តាហ៍ ដែលលោកអ្នកឈប់ជក់បារីនោះ លោកអ្នកអាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូងបានពាក់កណ្តាល។ បន្ទាប់ពីលោកអ្នកផ្តាច់បារី ១៥ ឆ្នាំ នោះកម្រិតប្រឈមរបស់លោកអ្នកចំពោះជំងឺបេះដូង នឹងស្មើកម្រិតប្រឈមនឹងជំងឺបេះដូងរបស់មនុស្សដែលមិនធ្លាប់ប៉ះពាល់បារី។

Leave a Comment