ទងលួស

Stent (ទងលួស) គឺជាបំពង់តូចដែលអាចពង្រីកបាន ដែលគេប្រើសម្រាប់ព្យាបាលសរសៃឈាមតូចចង្អៀត នៅក្នុងរាងកាយមនុស្ស។ ចំពោះអ្នកមានជំងឺសរសៃឈាមបេះដូង ដែលបណ្តាលមកពីកំណនៅក្នុងសរសៃឈាម នោះ Stent អាចជួយ ៖

ទាំងនេះជាប្រភេទវត្ថុ ដែលគេហៅថា ទងលួសសរសៃឈាមបេះដូង (Coronary Stent)។ ជាធម្មតា វាធ្វើពីសំណាញ់ដែក និងសម្រាប់ដាក់ចូលទៅក្នុងសរសៃឈាមក្រហម ដើម្បីពង្រីកសរសៃឈាម ដែលគេហៅថា Percutaneous Coronary Intervention ឬហៅកាត់ថា Angioplasty។

គេវះកាត់សរសៃឈាម (Angioplasty) ដោយប្រើថ្នាំសន្លប់ និងថ្នាំបន្ធូរអារម្មណ៍។ Angioplasty មិនមែនជាការវះកាត់ធំដុំទេ ហើយជាធម្មតាចំណាយពេលប្រហែលមួយម៉ោង។ ប្រសិនបើលោកអ្នកត្រូវការប្រើ Stent ច្រើនជាងមួយ នោះវាអាចចំណាយពេលយូរជាងនេះ។

បើប្រៀបធៀបទៅនឹងការវះកាត់វាងសរសៃឈាម (Coronary Artery Bypass Surgery) ដែលជាការវះកាត់សរីរាង្គខាងក្នុងច្រើននោះ លោកអ្នកប្រហែលជាមានអាការស្រួលជាង និងបានជាសះស្បើយលឿនជាង។

ប៉ុន្តែការប្រើ Stent មិនមែនគ្មានហានិភ័យឡើយ។ កំណកឈាមអាចកកើតនៅកន្លែងតែមួយ ដែលធ្វើឱ្យសរសៃឈាមរបស់លោកអ្នករួមតូចភ្លាមៗជាថ្មីម្តងទៀត។ វាអាចបណ្តាលឱ្យស្ទះសរសៃឈាមទាំងមូលទៀតផង។ ដើម្បីបងា្ករបញ្ហានេះ លោកអ្នកត្រូវប្រើថ្នាំធ្វើឱ្យឈាមរាវមួយ ឬច្រើន បន្ទាប់ពីលោកអ្នកវះកាត់ Stent រួច។ ថ្នាំទាំងនោះអាចរួមបញ្ចូលទាំងថ្នាំអាស្ពីរីន ដែលជាធម្មតាត្រូវតែលេបវាទៅហើយបន្ទាប់ពីវះកាត់, និង clopidogrel (Plavix), prasugrel (Effient) ឬ ticagrelor (Brilinta) ដែលជាទូទៅ ត្រូវពេទ្យចេញវេជ្ជបញ្ជាឱ្យប្រើ យ៉ាងហោចណាស់ រយៈពេល ១ រហូតដល់ ១២ ខែ។

ជាលិកាស្នាមរបួស (Scar Tissue) ឬកំណក៏អាចកកើតនៅក្នុងកន្លែងដែលវះកាត់ដាក់ Stent នោះដែរ។ នេះអាចបណ្តាលឱ្យសរសៃឈាមរបស់លោកអ្នករួមតូចម្តងទៀត ក្នុងរយៈពេលច្រើនខែ។ គ្រូពេទ្យអាចហៅនេះជា Restenosis។ ប្រសិនបើរឿងនេះកើតឡើងមែន នោះត្រូវវះកាត់ដាក់ Stent មួយទៀត។ ក្នុងករណីខ្លះ ការវះកាត់វាងសរសៃឈាម (Coronary Artery Bypass Surgery) អាចត្រូវនឹងការប្រើដែរ។

ហេតុអ្វីបានជាមាន Stent

នៅចុងទសវត្សឆ្នាំ ១៩៧០ គ្រូពេទ្យបានចាប់ផ្តើមប្រើ ការវះកាត់សរសៃឈាមដោយប្រើប៉េងប៉ោង (Balloon Angioplasty) ដើម្បីព្យាបាលសរសៃឈាមដែលតូចចង្អៀតខ្លាំង។

បំពង់វែង ស្តើង និងមានប៉េងប៉ោងនៅខាងចុងនេះ គេហៅថា Catheter, ដែលគេប្រើដាក់ចូលទៅក្នុងសរសៃឈាមទាំងនៅក្រលៀន ឬដៃ។ បន្ទាប់មក នឹងស៊កបំពង់នោះចូលទៅរកកន្លែងដែលកកស្ទះ ដោយមានជំនួយពី X-ray។ នៅពេលបំពង់ទៅដល់ទីនោះ ប៉េងប៉ោងនៅចុងបំពង់នឹងបំប៉ោងឡើង ដើម្បីសង្កត់កំណកដែលស្ទះ និងធ្វើឱ្យឈាមហូរ។ បន្ទាប់មក ប៉េងប៉ោងនឹងត្រូវបន្ធូរ។

ព្រោះតែនៅក្នុងសរសៃឈាមលែងមានរបស់ជំនួយ ដូច្នេះសរសៃឈាមនឹងត្រលប់មករកសភាពដើម ឬស្រុត បន្ទាប់ពីបន្ធូរប៉េងប៉ោង។ ប៉ុន្តែប្រហែលជា ៣០% នៃសរសៃឈាមបេះដូងដែលប្រើ Angioplasty គឺអាចរួមតូចម្តងទៀត។

ដូច្នេះដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ ទើបគេបង្កើតទងលួសតូចៗ (Stent) ដើមី្បដាក់លើប៉េងប៉ោង ហើយដាក់ចូលទៅក្នុងសរសៃឈាម។ ទងលួសនឹងរីក នៅពេលដែលគ្រូពេទ្យបំប៉ោងប៉េងប៉ោង, វានៅជាប់នឹងកន្លែង, ហើយវាបង្កើតជាគ្រឿងទប់អចិន្រ្តៃយ៍ ដើម្បីឱ្យសរសៃឈាមនៅតែបើកចំហ ក្រោយពីដកប៉េងប៉ោងចេញ។

នៅឆ្នាំ ១៩៨៦ អ្នកស្រាវជ្រាវជនជាតិបារាំងបានផ្សាំ Stent នេះ ដំបូងបង្អស់ទៅក្នុងសរសៃឈាមបេះដូងរបស់មនុស្ស។ ប្រាំបីឆ្នាំក្រោយមក ទើបរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានអនុម័តលើការព្យាបាលបេះដូងដោយ Stent ដំបូងគេ សម្រាប់ប្រើនៅសហរដ្ឋអាមេរិក។

ប្រភេទ Stent

Stent ជំនាន់ទី ១ ធ្វើពីដែកសុទ្ធ។ ទោះបីជាវាអាចលុបបំបាត់បញ្ហាស្រុតសរសៃឈាមក៏ដោយ តែពួកវាគ្រាន់តែអាចបន្ថយហានិភ័យនៃការរួមតូចសរសៃឈាមបន្តិចបន្តួចប៉ុណ្ណោះ។ ប្រហែលមួយភាគបួននៃសរសៃឈាមបេះដូងដែលបានព្យាបាលដោយ Stent ដែកសុទ្ធនេះ នឹងបិទម្តងទៀត ក្នុងរយៈពេលប្រហែល ៦ ខែ។

ដូច្នេះគ្រូពេទ្យ និងក្រុមហ៊ុនបានចាប់ផ្តើមសាកល្បង Stent មានលាបថ្នាំ ដែលអាចរារាំងមិនឱ្យសរសៃឈាមរួមតូចឡើងវិញ។ នេះហៅថា Drug Eluting Stent

នៅក្នុងការសាកល្បងព្យាបាល Stent ថ្មីនេះអាចកាត់បន្ថយករណីរួមតូចឡើងវិញបានតិចជាង ១០%។ វាក៏បានកាត់បន្ថយតម្រូវការវះកាត់ម្តងទៀតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមដែលពួកគេមានឱកាសខ្ពស់ក្នុងការរួមតូចសរសៃឈាមឡើងវិញ ។

ទោះយ៉ាងណា ក៏មានការព្រួយបារម្ភថា ការប្រើថ្នាំហួសកម្រិតនឹងបង្កនូវផលវិបាកដ៏ធ្ងន់ធ្ងរ ដែលហៅថា In-Stent Thrombosis។ នេះគឺជាកន្លែងដែលកំណកឈាមកកើត ក្នុងរយៈពេលមួយ ឬច្រើនឆ្នាំបន្ទាប់ពីផ្សាំ Stent រួច។

ដោយសារតែផលវិបាកមួយនេះអាចមានគ្រោះថ្នាក់ដល់អាយុជីវិត ដូច្នេះះវាជាការសំខាន់ដែលអ្នកព្យាបាលដោយ In-Stent Thrombosis ត្រូវប្រើថ្នាំអាស្ពីរីន និងថ្នាំប្រឆាំងការកកឈាម តាមវេជ្ជបញ្ជារហូតដល់គ្រូពេទ្យប្រាប់ឱ្យឈប់។

 

ការច្នៃប្រឌិត

ទីផ្សារពិភពលោកសម្រាប់ការព្យាបាលសរសៃឈាមបេះដូងដោយ Stent ត្រូវបានគេធ្វើគម្រោងថានឹងកើនឡើងដល់ ៥,៦ ពាន់លានដុល្លារ នៅឆ្នាំ ២០២០។

នៅក្នុងការសាកល្បងព្យាបាល ការរចនា Stent ម៉ូដថ្មី ជំនាន់ទីពីរ និងជំនាន់ទីបី កំពុងតែត្រូវបានគេអភិវឌ្ឍ ឬត្រូវបានអនុម័តឱ្យប្រើប្រាស់នៅក្រៅសហរដ្ឋអាមេរិក រួមមាន ៖

Leave a Comment