ជំងឺបេះដូង និង Stress Test

Stress Test អាចកំណត់ពីហានិភ័យរបស់អ្នកដែលមានជំងឺបេះដូង។ វេជ្ជបណ្ឌិតឬអ្នកបច្ចេកទេសដែលទទួលការបណ្តុះបណ្តាលអាចអនុវត្ត Stress Test នេះ។ ពួកគេនឹងសិក្សា ថាតើបេះដូងរបស់លោកអ្នកអាចគ្រប់គ្រងបានប៉ុណ្ណា មុនពេលដែលចង្វាក់បេះដូងមិនប្រក្រតីចាប់ផ្តើមមាន ឬលំហូរឈាមទៅកាន់សាច់ដុំបេះដូងរបស់លោកអ្នកធ្លាក់ចុះ។

តេស្តនេះមានប្រភេទផ្សេងៗគ្នា។ Exercise Stress Test ដែលស្គាល់ថាជា exercise electrocardiogram, treadmill test, graded exercise test, stress EKG ត្រូវបានគេប្រើញឹកញាប់បំផុត។ វាអាចឱ្យគ្រូពេទ្យដឹងពីរបៀបដែលបេះដូងរបស់លោកអ្នកឆ្លើយតបនឹងការជំរុញ។ ក្នុងការធ្វើតេស្តនេះ លោកអ្នកត្រូវដើរលើម៉ាស៊ីនដើរហាត់ប្រាណ ឬម៉ាស៊ីនធាក់កង់។ យូរៗនឹងកាន់តែលំបាកទៅៗ។

ពេលនោះនឹងមានការតាមដានចំពោះ electrocardiogram, ចង្វាក់បេះដូង, និងសម្ពាធឈាមរបស់លោកអ្នក។

ហេតុអ្វីបានជាត្រូវការ Stress Test?

គ្រូពេទ្យប្រើតេស្តនេះ ដើមី្ប ៖

តើគួរត្រៀមខ្លួនដូចម្តេចសម្រាប់ការធ្វើ Stress Test?

លោកអ្នកក៏អាចត្រូវបានគេស្នើសុំឱ្យឈប់ប្រើថ្នាំបេះដូងផ្សេងៗទៀតដែរ នៅថ្ងៃធ្វើតេស្តនោះ។ ប្រសិនបើលោកអ្នកមានសំណួរអំពីថ្នាំរបស់លោកអ្នក សូមសាកសួរគ្រូពេទ្យ។ សូមកុំឈប់ប្រើថ្នាំណាមួយ ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យ។

 

តើមានអ្វីកើតឡើងនៅពេលធ្វើ Stress Test?

ដំបូង អ្នកបច្ចេកទេសម្នាក់នឹងសម្អាតតំបន់តូចៗនៅលើទ្រូងរបស់លោកអ្នក ចំនួន ១០ កន្លែង យ៉ាងថ្នមៗ រួចហើយដាក់បន្ទះស្អិតតូចៗរាបស្មើ ដែលហៅថាអេឡិចត្រូត លើកន្លែងទាំង ១០ នោះ។ អេឡិចត្រូតត្រូវបានភ្ជាប់ទៅនឹង electrocardiogram monitor ហៅថា EKG ដែលបង្ហាញពីសកម្មភាពអគ្គិសនីបេះដូងរបស់លោកអ្នកក្នុងពេលធ្វើតេស្ត។

មុនពេលចាប់ផ្តើមហាត់ប្រាណ អ្នកបច្ចេកទេសនឹងអនុវត្ត EKG ដើម្បីវាស់ចង្វាក់បេះដូងរបស់លោកអ្នកនៅពេលមិនទាន់ធ្វើសកម្មភាព។ គេក៏វាស់សម្ពាធឈាមរបស់លោកអ្នកដែរ។

លោកអ្នកនឹងចាប់ផ្តើមហាត់ប្រាណដោយដើរលើម៉ាស៊ីនហាត់ប្រាណ ឬជិះកង់លើម៉ាស៊ីនធាក់កង់។ អ្នកបច្ចេកទេសនឹងបង្កើនអត្រានៃការហាត់ប្រាណ ឬកម្រិតនៃការលំបាកជាលំដាប់។ លោកអ្នកនឹងត្រូវហាត់រហូតដល់លោកអ្នកអស់កម្លាំង។ ប្រសិនជាមានការប្រើថ្នាំ ឬការធ្វើតេស្តនោះជាប្រភេទ nuclear stress test អ៊ីចឹងគេនឹងប្រើ IV បញ្ចូលទៅក្នុងដៃរបស់លោកអ្នក ដើម្បីឱ្យថ្នាំចូលទៅខ្លួន។

នៅចន្លោះពេលហាត់ បុគ្គលិកមន្ទីរពិសោធន៍នឹងសួរពីអារម្មណ៍របស់លោកអ្នក។ សូមប្រាប់ពួកគេ ប្រសិនបើលោកអ្នកមានអារម្មណ៍ ៖

វាជារឿងធម្មតាទេ ដែលលោកអ្នកកើនចង្វាក់បេះដូង, សម្ពាធឈាម, អត្រាដកដង្ហើម និងបែកញើស អំឡុងពេលធ្វើតេស្ត។ បុគ្គលិកមន្ទីរពិសោធន៍នឹងឃ្លាំមើលនៅលើ EKG Monitor ដែលផ្តល់ការណែនាំថាគួរតែបញ្ឈប់ការធ្វើតេស្ត។

បន្ទាប់ពីការធ្វើតេស្ត លោកអ្នកត្រូវដើរឬធាក់ឈ្នាន់យឺតៗពីរបីនាទីសិនដើម្បីបន្ថយល្បឿន។ EKG នឹងបន្តតាមដានចង្វាក់បេះដូង, សម្ពាធឈាម, រហូតទាល់តែកម្រិតវិលមកធម្មតាវិញ។

ទោះបីជាលោកអ្នកណាត់ជួបជាមួយគ្រូពេទ្យមួយម៉ោងក៏ដោយ ក៏ការធ្វើតេស្តហាត់ប្រាណនេះមានរយៈពេល ចន្លោះពី ៧ ទៅ ១២ នាទីប៉ុណ្ណោះ។

បើសិនលោកអ្នកមានសំណួរអំពីការហាត់ប្រាណStress Test សូមសួរគ្រូពេទ្យ។

 

តើប្រភេទ Stress Test ផ្សេងទៀតមានអ្វីខ្លះ?

Dobutamine or adenosine stress test ៖ នេះគឺសម្រាប់អ្នកដែលមិនអាចហាត់ប្រាណបាន។ លោកអ្នកត្រូវប្រើថ្នាំដើម្បីធ្វើឱ្យបេះដូងឆ្លើយតប ដូចពេលហាត់ប្រាណ។ ចំពោះវិធីនេះ គ្រូពេទ្យអាចកំណត់ថាតើមានការស្ទះនៅក្នុងសរសៃឈាមដែរឬទេ។

Stress echocardiogramechocardiogram (ជាញឹកញាប់ហៅថា «អេកូ») គឺជាគ្រោងក្រាហ្វិករបស់ចលនាបេះដូង។ Stress Echo អាចមើលឃើញយ៉ាងច្បាស់នូវចលនារបស់ជញ្ជាំងបេះដូង និងសកម្មភាពច្របាច់ឈាមនៅពេលដែលបេះដូងមានសម្ពាធ។ វាអាចបង្ហាញពីកង្វះលំហូរឈាម ដែលការធ្វើតេស្តបេះដូងផ្សេងៗទៀតមិនបានបង្ហាញ។

Nuclear stress test ៖ នេះជួយកំណត់ថាតើផ្នែកណាមួយនៃបេះដូងមិនដំណើរការល្អ។ បរិមាណសារធាតុវិទ្យុសកម្មតិចតួចនឹងត្រូវចាក់ចូលក្នុងខ្លួនលោកអ្នក។ រួចគ្រូពេទ្យនឹងប្រើកាមេរ៉ាពិសេសដើម្បីមើលកាំរស្មីដែលបញ្ចេញពីសារធាតុក្នុងរាងកាយ។ បែបនេះនឹងផ្តល់នូវរូបភាពច្បាស់លាស់នៃជាលិកាបេះដូងនៅលើ monitor។ រូបភាពទាំងនេះនឹងរួចរាល់ នៅពេលសម្រាក និងក្រោយពេលហាត់ប្រាណ។ គ្រូពេទ្យរបស់លោកអ្នកអាចមើលឃើញផ្នែកនៃបេះដូងរបស់លោកអ្នកដែលមិនមានឈាមគ្រប់គ្រាន់។ ការធ្វើតេស្តនេះអាចមានរយៈពេលរហូតដល់ ៤ ម៉ោង ដើម្បីទុកពេលវេលាគ្រប់គ្រាន់សម្រាប់សារធាតុវិទ្យុសកម្មហូរចូលក្នុងខ្លួនរបស់លោកអ្នក។

 

ចំពោះការត្រៀមខ្លួនសម្រាប់ការធ្វើ Stress Test ទាំងនេះមិនដូចគ្នាទេ។ សូមលោកអ្នកសុំការណែនាំពីគ្រូពេទ្យ។

 

តើមានអ្វីកើតឡើងប្រសិនបើមានជំងឺទឹកនោមផ្អែម?

ប្រសិនបើលោកអ្នកប្រើអាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម លោកអ្នកត្រូវសួរគ្រូពេទ្យថាតើ លោកអ្នកគួរធ្វើតេស្តនៅថ្ងៃណា។ ជារឿយៗ លោកអ្នកត្រូវចំណាយពេលត្រឹមតែកន្លះព្រឹកប៉ុណ្ណោះ ហើយត្រូវញ៉ាំអាហារស្រាលៗ ៤ ម៉ោងមុនធ្វើតេស្ត។

ប្រសិនបើលោកអ្នកត្រូវលេបថ្នាំដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម អ៊ីចឹងសូមកុំទាន់លេបថ្នាំ រហូតដល់ធ្វើតេស្តចប់សិន។

កុំលេបថ្នាំទឹកនោមផ្អែម ហើយត្រូវរំលងអាហារមួយពេល មុនពេលធ្វើតេស្ត។

ប្រសិនបើលោកអ្នកមាន glucose monitor សូមយកវាទៅជាមួយផង។ លោកអ្នកអាចនឹងត្រូវពិនិត្យកម្រិតជាតិស្ករក្នុងឈាម មុន និងក្រោយធ្វើ Stress Test។ ប្រសិនបើលោកអ្នកគិតថាជាតិស្ករក្នុងឈាមរបស់លោកអ្នកទាប ចូរប្រាប់បុគ្គលិកមន្ទីរពិសោធន៍ភ្លាមៗ។

ត្រូវគ្រោងទៅរកបរិភោគអាហារ និងលេបថ្នាំគ្រប់គ្រងជាតិស្ករក្នុងឈាម ក្រោយពេលធ្វើ Stress Test។

 

តើគួរតុបតែងខ្លួនយ៉ាងណានៅថ្ងៃធ្វើ Stress Test?

លោកអ្នកត្រូវពាក់ស្បែកជើងទន់ ដែលស្រួលដើរ និងស្លៀកសម្លៀកបំពាក់មានផាសុកភាព។ កុំយករបស់មានតម្លៃទៅតាមខ្លួន។

Leave a Comment