លក្ខខណ្ឌ

Strontium សម្រាប់ជំងឺពុកឆ្អឹង (Osteoporosis)

ប្រសិនបើលោកអ្នកមានការព្រួយបារម្ភអំពីជំងឺពុកឆ្អឹង ដូច្នេះលោកអ្នកប្រហែលជាបានឮពីការព្យាបាលជាមួយនឹង Strontium។ មនុស្សមួយចំនួននិយាយថា ថ្នាំបំប៉នមួយនេះធ្វើសុខភាពឆ្អឹងប្រសើរឡើង ប៉ុន្តែលោកអ្នកចាំបាច់ត្រូវគិតអំពីអត្ថប្រយោជន៍ និងហានិភ័យរបស់វាមុនពេលសម្រេចចិត្តប្រើថ្នាំនេះ។

តើអ្វីទៅជា Strontium?

Image from: http://www.healthymenaturally.com/

Strontium គឺជារ៉ែមួយប្រភេទដែលមាននៅក្នុងទឹកសមុទ្រ និងដី។ រ៉ែនេះមានច្រើននៅក្នុងអាហារសមុទ្រ តែ មានបរិមាណតិចបំផុតនៅក្នុងទឹកដោះគោ, កន្ទក់, ស្រូវសាលី, សាច់, បសុបក្សី, និងបន្លែមើម។

 

Strontium ស្រដៀងនឹងកាល់ស្យូម។ វាដើរតួនាទីដោយអាចជួយធ្វើឱ្យឆ្អឹងចាស់កុំឱ្យឆាប់បាក់ ពេលរាងកាយកំពុងបង្កើតឆ្អឹងថ្មី។ នេះមានន័យថា វាប៉ះពាល់ដល់ភាពរឹងមាំរបស់ឆ្អឹង។ តាមការស្រាវជ្រាវថ្មីៗបាននិយាយថា ស្ត្រីដែលមានជំងឺពុកឆ្អឹងមិនអាចស្រូបយកសារធាតុ Strontium នេះបានទេ។

 

លោកអ្នកអាចទិញផលិតផលផ្សេងៗរបស់ Strontium ក្នុងទម្រង់ផ្សេងៗ ដូចជាថ្នាំបំប៉នមាន strontium citrate ដែលមានលក់នៅផ្សារទំនើប និងហាងលក់អាហារសុខភាព។

 

អ្នកវិទ្យាសាស្ត្រមិនទាន់ពិនិត្យថ្នាំបំប៉នបានច្រើនទេ ដូច្នេះមិនមានការស្រាវជ្រាវគ្រប់គ្រាន់ថា ថ្នាំនេះអាចប្រយុទ្ធប្រឆាំងនឹងជំងឺឆ្អឹងឬទេ។ FDA មិនបានចេញបញ្ជាក់ថា ថ្នាំបំប៉នដូចគ្នានឹងថ្នាំវេជ្ជបញ្ជាឡើយ ដូច្នេះយើងមិនអាចដឹងថា ថ្នាំបំប៉នមានសុវត្ថិភាពឬធ្វើការល្អឬទេ និងសូមី្បតែវាមានគ្រឿងផ្សំសំខាន់ៗបរិមាណប៉ុណ្ណា។

 

បើសិនលោកអ្នកចង់ប្រើថ្នាំបំប៉ន Strontium នេះ សូមពិភាក្សាជាមួយគ្រូពេទ្យសិន។

តើអ្វីទៅជា Strontium Ranelate?

នៅប្រទេសអូស្រ្តាលី និងប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប ទម្រង់នៃ Strontium ដែលហៅថា Strontium Ranelate (Osseor, Protelos) អាចរកបានជាថ្នាំដែលមានវេជ្ជបញ្ជា ដើម្បីព្យាបាល និងការពារជំងឺពុកឆ្អឹង (Osteoporosis) និងបាក់ឆ្អឹង (Bone Fracture)។ ប៉ុន្តែ FDA មិនទាន់អនុញ្ញាតឱ្យលក់នៅប្រទេសកម្ពុជានៅឡើយទេ។

 

ថ្នាំនេះធ្វើឱ្យឆ្អឹងរបស់លោកអ្នករឹងមាំ និងបន្ថយឱកាសនៃការបាក់ឆ្អឹង។ គ្រូពេទ្យមិនច្បាស់ថាតើវាដំណើរការយ៉ាងដូចម្តេចទេ ប៉ុន្តែវាហាក់ដូចជាជួយឱ្យរាងកាយបង្កើតឆ្អឹងបានច្រើន និងរក្សាឆ្អឹងដែលលោកអ្នកមិនឱ្យបាក់។

 

ទោះយ៉ាងណា Strontium Ranelate មានហានិភ័យ។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំនេះសម្រាប់តែស្ត្រីអស់រដូវ និងបុរសដែលមានជំងឺពុកឆ្អឹងធ្ងន់ធ្ងរដែលមិនអាចប្រើថ្នាំដទៃទៀតបានប៉ុណ្ណោះ។ វាមិនមែនជាថ្នាំសម្រាប់មនុស្សដែល ៖

Translate by Chakriya Phou

Leave a Comment