អាការជំងឺបេះដូង

ជំងឺសរសៃឈាមបេះដូង, ជំងឺស្លាក់ឈាម, ជំងឺគាំងបេះដូង បញ្ហាបេះដូងនីមួយៗត្រូវការការព្យាបាលផ្សេងៗគ្នា ប៉ុន្តែអាចមានសញ្ញាព្រមានស្រដៀងគ្នា។ លោកអ្នកចាំបាច់ត្រូវទៅជួបគ្រូពេទ្យ ដើម្បីអាចទទួលបានការធ្វើរោគវិនិច្ឆ័យដ៏ត្រឹមត្រូវ និងការព្យាបាលបានឆាប់រហ័ស។

លោកអ្នកត្រូវរៀនស្គាល់អាការជំងឺដែលអាចជាសញ្ញាប្រាប់ពីជំងឺបេះដូង។ សូមទាក់ទងទៅគ្រូពេទ្យ ប្រសិនបើលោកអ្នកចាប់ផ្តើមមានអាការជំងឺថ្មី ឬប្រសិនបើអាការជំងឺកាន់តែញឹកញាប់​ ឬធ្ងន់ធ្ងរ។

 

អាការជំងឺសរសៃឈាមបេះដូង

អាការជំងឺសរសៃឈាមបេះដូងទូទៅបំផុតនោះ គឺការចុកទ្រូង (Angina) ឬឈឺទ្រូង។ Angina អាចពិពណ៌នាបានថាជាការមិនស្រួល, ធ្ងន់, សម្ពាធ, ឈឺចាប់, ក្តៅ, ណែន, តឹង ឬមានអារម្មណ៍ឈឺចាប់នៅក្នុងទ្រូង។ វាអាចច្រឡំជាមួយនឹងរោគពិបាករំលាយអាហារ ឬការក្រហាយទ្រូង។ Angina ក៏អាចធ្វើឱ្យមានអារម្មណ៍ចុកនៅក្នុងស្មា, ដៃ, ក, បំពង់ក, ថ្គាម, ឬខ្នង។

ចំពោះអាការជំងឺសរសៃឈាមបេះដូងផ្សេងទៀត រួមមាន ៖

អាការជំងឺគាំងបេះដូង

អាការជំងឺគាំងបេះដូង រួមមាន ៖

ក្នុងពេលគាំងបេះដូង នឹងមានអាការមិនស្រួលរយៈពេល ៣០ នាទី ឬយូរជាងនេះ និងមិនអាចធូរស្រាលដោយការទៅសម្រាក ឬលេបថ្នាំឡើយ។ អាការអាចចាប់ផ្តើមដោយមិនសូវស្រួលតិចៗ រួចឈានមិនស្រួលខ្លាំង។

មនុស្សមួយចំនួនគាំងបេះដូងដោយគ្មានអាការអ្វីទាំងអស់ ដែលនេះត្រូវគេហៅថាជាជំងឺរួមសាច់ដុំបេះដូង (Myocardial Infarction – MI) ស្ងាត់ស្ងៀម។ វាកើតឡើងជាញឹកញាប់ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។

ប្រសិនបើលោកអ្នកគិតថាលោកអ្នកកំពុងចង់គាំងបេះដូង សូមកុំពន្យារពេល។ សូមរកជំនួយជាបន្ទាន់ (ចុចទៅលេខ ១១៩)។ ការព្យាបាលការគាំងបេះដូងភ្លាមៗគឺមានសារសំខាន់ខ្លាំងណាស់ ដោយវាអាចកាត់បន្ថយបេះដូងកុំឱ្យខូចច្រើន។

អាការជំងឺ Arrhythmias

អាការជំងឺ Arrhythmias ឬចង្វាក់បេះដូងលោតខុសធម្មតា រួមមាន៖

អាការ Atrial Fibrillation

ការកន្ត្រាក់ថតបេះដូងខាងលើ (Atrial Fibrillation – AF) គឺជាប្រភេទជំងឺ Arrhythmias។ មនុស្សភាគច្រើនដែលមាន AF ចេញអាការមួយឬច្រើន ដូចខាងក្រោម ៖

អ្នកជំងឺមួយចំនួនដែលមានបញ្ហា Atrial Fibrillation មិនមានអាការអ្វីទេ។ ហើយអាការជំងឺអាចនឹងកើតតែបន្តិចៗប៉ុណ្ណោះ។

 

អាការជំងឺសន្ទះបេះដូង

ជំងឺសន្ទះបេះដូង (Heart Valve Disease) រួមមាន ៖

ប្រសិនបើជំងឺសន្ទះបេះដូងជាមូលហេតុបណ្តាលឱ្យខ្សោយបេះដូងនោះ នោះនឹងមានអាការជំងឺ ដូចជា ៖

អាការជំងឺសន្ទះបេះដូងមិនសូវទាក់ទងនឹងលក្ខខណ្ឌជំងឺផ្សេងៗក្នុងខ្លួនលោកអ្នកទេ។ លោកអ្នកប្រហែលជាគ្មានអាការអ្វីទាំងអស់ ប៉ុន្តែមានជំងឺសន្ទះបេះដូងធ្ងន់ធ្ងរ ដែលត្រូវការការព្យាបាលជាបន្ទាន់។ ឬមួយក៏លោកអ្នកមានបញ្ហាប្រឹសបេះដូងស្រុត (Mitral Valve Prolapse) ដូច្នេះមានអាការជំងឺធ្ងន់ធ្ងរ ប៉ុន្តែពេលទៅធ្វើតេស្ត បែរជាបង្ហាញថា ជំងឺសន្ទះបេះដូងមិនធ្ងន់ធ្ងរទៅវិញ។

 

អាការជំងឺខ្សោយបេះដូង

ជំងឺខ្សោយបេះដូងអាចអាការ ដូចជា ៖

ដូចជាជំងឺសន្ទះបេះដូងដែរ អាការជំងឺខ្សោយបេះដូងមិនសូវជាទាក់ទងទៅនឹងភាពខ្សោយនៃបេះដូងរបស់លោកអ្នកទេ។ លោកអ្នកអាចមានអាការជាច្រើន ប៉ុន្តែមុខងារបេះដូងរបស់លោកអ្នកអាចនឹងខ្សោយតែបន្តិចប៉ុណ្ណោះ។ ឬមួយក៏ លោកអ្នកអាចខូចបេះដូងធ្ងន់ធ្ងរ តែមានអាការតិចតួច ឬគ្មានចេញអាការ។

 

អាការពិការភាពបេះដូងពីកំណើត

ពិការភាពបេះដូងពីកំណើត (Congenital Heart Defects) អាចត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមុនពេលកើត, ក្រោយពេលកើតភ្លាមៗ, ក្នុងវ័យកុមារភាព, ឬរហូតដល់ពេលពេញវ័យ។ លោកអ្នកអាចមានពិការភាពបេះដូង តែគ្មានចេញអាការអ្វីទាំងអស់។ ពេលខ្លះ វាអាចត្រូវបានធ្វើរោគវិនិច្ឆ័យឃើញដោយសារតែពិនិត្យឃើញបេះដូងមានសំឡេងឃុខាក់ (Murmur) ឬ ធ្វើ EKG ឬ X-ray ទ្រូងចំពោះអ្នកដែលមិនមានអាការជំងឺ។

ចំពោះមនុស្សពេញវ័យ ប្រសិនបើមានពិការភាពបេះដូងពីកំណើត នោះអាការជំងឺពួកគេរួមមាន ៖

ពិការភាពបេះដូងពីកំណើតចំពោះទារក និងកុមារ

អាការជំងឺ រួមមាន ៖

អាការជំងឺសាច់ដុំបេះដូង

មនុស្សជាច្រើនដែលមានជំងឺសាច់ដុំបេះដូង ឬ Cardiomyopathy អាចនឹងគ្មានអាការ ឬមានអាការជំងឺតិចតួច និងរស់នៅដូចធម្មតា។ ដោយឡែក អ្នកផ្សេងទៀតអាចនឹងវិវត្តអាការទៅជាកាន់តែអាក្រក់ នៅពេលមុខងារបេះដូងកាន់តែយ៉ាប់ទៅៗ។

Cardiomyopathy អាចកើតលើមនុស្សគ្រប់អាយុ ហើយអាការជំងឺ រួមមាន ៖

អ្នកខ្លះក៏មាន Arrhythmias ដែរ។ ទាំងនេះអាចបណ្តាលឱ្យស្លាប់ភ្លាមៗ ចំពោះមនុស្សមួយចំនួនតូចដែលមាន Cardiomyopathy។

 

អាការជំងឺរលាកបន្ទប់បេះដូង

អាការជំងឺរលាកបន្ទប់បេះដូង (Pericarditis) រួមមាន៖

Leave a Comment