លក្ខខណ្ឌ

វីតាមីនដេ (Vitamin D) ដើម្បីការពារជំងឺពុកឆ្អឹង (Osteoporosis)

តើលោកអ្នកមានគម្រោងបរិភោគត្រឹមត្រូវដើមី្បធ្វើឱ្យឆ្អឹងមានសុខភាពល្អមែនទេ? កាល់ស្យូមប្រហែលជាសារធាតុចិញ្ចឹមដែលលោកអ្នកគិតមុនគេ។ ប៉ុន្តែវីតាមីន D គឺសំខាន់ដូចគ្នា ក្នុងការធ្វើឱ្យឆ្អឹងរឹងមាំ និងការពារជំងឺឆ្អឹង។

វីតាមីន D ជួយឱ្យពោះវៀនរបស់លោកអ្នកស្រូបយកជាតិកាល់ស្យូមពីអាហារដែលលោកអ្នកញ៉ាំ។ ការទទួលសារធាតុចិញ្ចឹមទាំងពីរនេះគ្រប់គ្រាន់ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឱ្យឆ្អឹងរបស់លោកអ្នកក្រាស់ និងរឹងមាំ។

 

លោកអ្នកទទួលបានកាល់ស្យូមតាមរយៈអាហារ ប៉ុន្តែវីតាមីន D វិញ គឺលោកអ្នកបង្កើតវាឡើងនៅក្នុងរាងកាយ នៅពេលដែលពន្លឺព្រះអាទិត្យប៉ះនឹងស្បែករបស់លោកអ្នក។ មនុស្សដែលសកម្ម និងរស់នៅក្នុងតំបន់ដែលមានពន្លឺព្រះអាទិត្យ ពួកគេអាចទទួលបានវីតាមីន D ខ្លះៗពីការងារខាងក្រៅរៀងរាល់ថ្ងៃរបស់ពួកគេ សម្រាប់តម្រូវការវីតាមីន D ប្រចាំរាងកាយ។ ប៉ុន្តែនៅតំបន់ដែលមានអាកាសធាតុមិនសូវអំណោយផល ដូចជានៅ មីនីសូតា (Minnesota), មីឈីហ្គែន (Michigan), និងញូវយ៉ក (New York) ក្នុងសហរដ្ឋអាម៉េរិក នៅរដូវរងា ស្បែកប្រជាជននៅតំបន់ទាំងនោះបង្កើតវីតាមីន D បានតិចតួចណាស់ ជាពិសេសមនុស្សវ័យចំណាស់។

 

បរិមាណវីតាមីន D ដែលស្បែករបស់លោកអ្នកបង្កើត អាស្រ័យលើកន្លែងដែលលោកអ្នករស់នៅ, ស្បែករបស់លោកអ្នកពណ៌ភ្លឺឬស្រគាំ និងពេលវេលាដែលលោកអ្នកនៅខាងក្រៅ។ សម្រាប់អ្នកមានស្បែកភ្លឺ ស្បែកអាចចំណាយពេលប្រហែល ១៥ នាទី ក្នុងការបង្កើតវីតាមីន D ចំណែកអ្នកដែលមានស្បែកស្រគាំ អាចប្រើពេលមួយម៉ោងឬពីរម៉ោង។ ប៉ុន្តែលោកអ្នកត្រូវតែប្រយ័ត្ន ការត្រូវពន្លឺព្រះអាទិត្យច្រើនពេកអាចធ្វើឱ្យលោកអ្នកប្រឈមនឹងជំងឺមហារីកស្បែក។ ទោះបីជាពន្លឺព្រះអាទិត្យគឺជាផ្នែកសំខាន់ក្នុងការផលិតវីតាមីន D របស់រាងកាយលោកអ្នកក៏ដោយ តែជាការល្អ ប្រសិនបើនៅក្រោមកម្តៅថ្ងៃលើសពីពីរបីនាទី លោកអ្នកគួរស្លៀកសម្លៀកបំពាក់វែងៗ និងលាបឡេការពារកម្តៅថ្ងៃ។

តើលោកអ្នកអាចទទួលបានវីតាមីន D ពីប្រភពផ្សេងៗយ៉ាងដូចម្តេច? អាហារពីរបីមុខមានវីតាមីននេះ ដូចជា ៖

ប៉ុន្តែវាពិបាកក្នុងការបានបរិមាណវីតាមីន D គ្រប់គ្រាន់ ដោយគ្រាន់តែញ៉ាំអាហារតែមួយមុខណាស់។ ក្រុមអ្នកជំនាញបានណែនាំឱ្យប្រើវីតាមីន D  ៦០០ ខ្នាតអន្តរជាតិ (IU) ក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យរហូតដល់អាយុ ៧០ ឆ្នាំនិង ៨០០ IU សម្រាប់មនុស្សអាយុ ៧១ ឆ្នាំឡើងទៅ។ ប្រសិនបើលោកអ្នកទទួលវីតាមីន D មិនគ្រប់គ្រាន់ពីពន្លឺអាទិត្យ និងអាហារ លោកអ្នកប្រហែលជាត្រូវប្រើថ្នាំបំប៉នបន្ថែម។

 

លោកអ្នកក៏អាចទទួលបានវីតាមីន D នៅក្នុងថ្នាំវីតាមីនចម្រុះ (multivitamins) និងលេបផ្សំជាមួយថ្នាំបំប៉នកាល់ស្យូម ឬលេបតែឯងក៏បាន។ ទោះជាយ៉ាងណាក៏ដោយ សូមចងចាំថា ថ្នាំបំប៉នជាច្រើនតែងមានវីតាមីន D ដូច្នេះមុនពេលលេបថ្នាំមួយផ្សេងទៀត សូមលោកអ្នកពិនិត្យមើលស្លាក ហើយប្រាប់ឱ្យគ្រូពេទ្យដឹងពីថ្នាំដែលលោកអ្នកកំពុងប្រើ។ ការទទួលបានវីតាមីន D ច្រើនពេក ជាពិសេសលើសពី ៤០០០ IU ក្នុងមួយថ្ងៃអាចបង្កគ្រោះថ្នាក់ដល់ខ្លួនលោកអ្នក។

ប្រសិនបើលោកអ្នកមានជំងឺពុកឆ្អឹងរួចហើយនោះ ដូច្នេះសូមចងចាំថាវីតាមីន D និងកាល់ស្យូមតែមួយមុខមិនគ្រប់គ្រាន់ទេក្នុងការព្យាបាលជំងឺនេះ។ លោកអ្នកត្រូវលេបថ្នាំដទៃទៀត ដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ។

Translate by Chakriya Phou

Leave a Comment