នៅពេលដែលលោកអ្នកប្រយ័ត្នប្រយែង ចំពោះរបបអាហាររបស់លោកអ្នក ដោយសារតែលោកអ្នកមានជំងឺទឹកនោមផ្អែម លោកអ្នកនឹងត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះកាបូអ៊ីដ្រាត ព្រោះវាអាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នក លឿនជាងប្រូតេអ៊ីន ឬខ្លាញ់។
លោកអ្នកទទួលបានកាបូអ៊ីដ្រាតពីបង្អែម ផ្លែឈើ ទឹកដោះគោ ទឹកដោះគោជូរ នំបុ័ង អាហារធញ្ញជាតិ អង្ករ មីដំឡូង និងបន្លែផ្សេងៗទៀត។
វាអាចជួយក្នុងការរាប់កាបូអ៊ីដ្រាតរបស់លោកអ្នកពីរបស់ដែលលោកអ្នកញ៉ាំ ឬផឹក ហើយញែកវាឱ្យស្មើគ្នារវាងអាហារ ដើម្បីកុំឲ្យរាងកាយរបស់លោកអ្នកលើសលប់ ដោយសារផ្ទុកកាបូអ៊ីដ្រាតដ៏ច្រើនមួយរំពេច។ ប្រសិនបើលោកអ្នកញុំាកាបូអ៊ីដ្រាតច្រើនជាង ការផ្គត់ផ្គង់អាំងស៊ុយលីន កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកនឹងកើនឡើង។ ប្រសិនបើលោកអ្នកញ៉ាំកាបូអ៊ីដ្រាតតិចពេក កម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកអាចធ្លាក់ចុះទាបខ្លាំង។
ជាមួយនឹងការរាប់ចំនួនកាបូអ៊ីដ្រាត លោកអ្នកអាចយកផលិតផលអាហារស្ទើរតែទាំងអស់ចេញពីធ្នើរ អានស្លាកយីហោ និងប្រើព័ត៌មានអំពីចំនួនក្រាមរបស់កាបូអ៊ីដ្រាត ដើម្បីដាក់អាហារឱ្យត្រូវទៅក្នុងផែនការអាហាររបស់លោកអ្នក។ លោកអ្នកនឹងសម្គាល់ឃើញថា ចំនួនកាបូអ៊ីដ្រាតនៅក្នុងបន្ទះស្ករគ្រាប់ និងទឹកផ្លែឈើ គឺខ្ពស់ជាងនៅក្នុងផ្លែឈើស្រស់។
ការរាប់ចំនួនកាបូអ៊ីដ្រាតមានប្រយោជន៍បំផុត សម្រាប់អ្នកដែលប្រើអាំងស៊ុយលីនច្រើនដងក្នុងមួយថ្ងៃ ឬពាក់ម៉ាស៊ីនប៉ូមអាំងស៊ុយលីន (insulin pump) ឬចង់បានភាពបត់បែន និងប្រភេទខុសគ្នាក្នុងជម្រើសអាហាររបស់ពួកគេ។ បរិមាណ និងប្រភេទអាំងស៊ុយលីន ដែលលោកអ្នកត្រូវបានចេញវេជ្ជបញ្ជា អាចប៉ះពាល់ដល់ភាពបត់បែននៃផែនការអាហាររបស់លោកអ្នក។
លោកអ្នកមិនចាំបាច់រាប់ចំនួនកាបូអ៊ីដ្រាតទេ។ អ្នកអាចប្រើបញ្ជីផ្លាស់ប្តូរអាហារជំងឺទឹកនោមផ្អែមជំនួសវិញ។ សូមសាកសួរគ្រូពេទ្យរបស់អ្នក ឬអ្នកជំនាញខាងចំណីអាហារដែលបានទទួលវិញ្ញាបនបត្រ សម្រាប់ការណែនាំរបស់ពួកគេលើបញ្ហានេះ។
ជាតិសរសៃជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។ វាក៏ជួយអ្នកក្នុងការកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ (LDL) ដែរ។
ជនជាតិអាម៉េរិកភាគច្រើន ត្រូវការជាតិសរសៃច្រើននៅក្នុងរបបអាហាររបស់ពួកគេ។ ជនជាតិអាម៉េរិកជាមធ្យមទទួលបានជាតិសរសៃតែពាក់កណ្តាលនៃតម្រូវការចាំបាច់ប្រចាំថ្ងៃប៉ុណ្ណោះ។
លោកអ្នកទទួលបានជាតិសរសៃពីអាហាររុក្ខជាតិ ដូច្នេះធ្វើផែនការដើម្បីញ៉ាំអាហារទាំងនេះឱ្យបានច្រើន៖
ទោះបីជា វាជាវិធីល្អបំផុតក្នុងការទទួលជាតិសរសៃពីប្រភពអាហារក៏ដោយ ក៏អាហារបំប៉នជាតិសរសៃអាចជួយអ្នកឱ្យទទួលបានជាតិសរសៃប្រចាំថ្ងៃ ដែលលោកអ្នកត្រូវការផងដែរ។ ឧទាហរណ៍រួមមាន psyllium និង methylcellulose ។
បង្កើនការញ៉ាំជាតិសរសៃរបស់អ្នកយឺតៗ ដើម្បីជួយការពារពីការបង្កើតខ្យល់ក្នុងពោះ និងរមួលក្រពើ។ វាក៏សំខាន់ផងដែរ ក្នុងការបង្កើនបរិមាណវត្ថុរាវដែលលោកអ្នកផឹក។
Translate by Vann Sok