គន្លឹះសម្រាប់ការធូរស្បើយពីភ្នែកស្ងួត

ភ្នែកស្ងួតមានបញ្ហាច្រើនជាងគ្រាន់តែមិនស្រួលក្នុងភ្នែក។ វាអាចប៉ះពាល់ដល់ចក្ខុវិស័យរបស់អ្នក។ ការព្យាបាល    និងសកម្មភាពសាមញ្ញមួយចំនួនអាចធ្វើឱ្យភ្នែកដែលឈឺធូរស្បើយ។

បន្ថែមទឹកភ្នែកបន្ថែម

ទឹកភ្នែកធម្មជាតិរបស់អ្នកលាងសម្អាត    និងធ្វើឱ្យភ្នែកអ្នករលោងរាល់ពេលដែលអ្នកប្រិចភ្នែក។ ប្រសិនបើអ្នកមិនផលិតទឹកភ្នែកបានគ្រប់គ្រាន់    ឬទឹកភ្នែកហួតលឿនពេក    ភ្នែកអ្នកនឹងស្ងួត។ ភ្នែកអាចឆ្លងមេរោគ    ហើយផ្ទៃនៃភ្នែករបស់អ្នកអាចខូច      ប្រសិនបើភ្នែកស្ងួតមិនត្រូវបានព្យាបាល។

ទឹក    ប្រេង     និងទឹករំអិលធ្វើឱ្យទឹកភ្នែកមានសុខភាពល្អ។ ថ្នាំបន្តក់ភ្នែកហៅថាទឹកភ្នែកសិប្បនិម្មិតធ្វើត្រាប់តាមទឹកភ្នែកពិតរបស់អ្នក។ ជាធម្មតាវាជាអ្វីដែលវេជ្ជបណ្ឌិតណែនាំមុនគេ។ អ្នកអាចជ្រើសរើសបានពីម៉ាកល្បីៗជាច្រើននៅតាមឱសថស្ថាន។ អ្នកប្រហែលជាត្រូវសាកល្បងផលិតផលពីរបី       មុនពេលអ្នករកឃើញផលិតផលមួយ        ដែលមានប្រសិទ្ធភាពសម្រាប់អ្នក។

ថ្នាំបន្តក់ភ្នែកមានផ្ទុក   ឬគ្មានផ្ទុកសារធាតុរក្សាទុក។ ប្រសិនបើអ្នកប្រើទឹកភ្នែកសិប្បនិម្មិត ៤ ដងឬច្រើនដងក្នុងមួយថ្ងៃ    ចូរជ្រើសរើសយកថ្នាំបន្តក់ភ្នែក    ដែលគ្មានផ្ទុកសារធាតុរក្សាទុក។ សារធាតុរក្សាទុកអាចធ្វើឱ្យភ្នែករបស់អ្នករមាស់ក្រហាយ។

ទឹកភ្នែកសិប្បនិម្មិតក៏អាចរកបានជាជែល   និងក្រមួនក្រាស់ដែរ។ សូមប្រើវាប្រសិនបើថ្នាំបន្តក់ភ្នែកធម្មតាមិនមានប្រសិទ្ធិភាព។ សូមប្រើវាមុនពេលចូលគេង    ពីព្រោះអង្គធាតុរាវក្រាស់អាចធ្វើឱ្យភ្នែកអ្នកព្រឹល។

ថ្នាំតាមវេជ្ជបញ្ជា

ពេលខ្លះទឹកភ្នែកសិប្បនិម្មិតមិនគ្រប់គ្រាន់ទេ    ហើយភ្នែកស្ងួតមានរយៈពេលយូរ (រ៉ាំរ៉ៃ) ។ គ្រូពេទ្យអាចណែនាំឱ្យប្រើថ្នាំបន្តក់ភ្នែក cyclosporine (Cequa, Restasis) ។ ថ្នាំនេះជួយឱ្យអ្នកផលិតទឹកភ្នែកផ្ទាល់ខ្លួនច្រើន    ដោយបន្ថយរលាកក្នុងក្រពេញទឹកភ្នែក។

អ្នកនឹងប្រើវាពីរដងក្នុងមួយថ្ងៃ។ វាអាចចំណាយពេលដល់ទៅ ៦ ខែដើម្បីមានប្រសិទ្ធភាព    ប៉ុន្តែដំបូងអាចបណ្តាលឱ្យមានការរមាស់ក្រហាយខ្លះ។

ថ្នាំបន្តក់ភ្នែកថ្មីដែលហៅថា lifitegrast (Xiidra) ក៏ជួយទប់ស្កាត់ការរលាក    និងអាចធ្វើឱ្យសញ្ញា    និងអាការភ្នែកស្ងួតប្រសើរឡើងដែរ។ អ្នកប្រើថ្នាំបន្តក់ភ្នែកទាំងនេះពីរដងក្នុងមួយថ្ងៃ។ អ្នកអាចធូរស្បើយក្នុងរយៈពេល ២ សប្តាហ៍។

ប្រសិនបើភ្នែកស្ងួតរបស់អ្នកមានអាការធ្ងន់ធ្ងរ   អ្នកប្រហែលជាត្រូវការថ្នាំបន្តក់ភ្នែកស្តេរ៉ូអ៊ីត (steroid)   ដើម្បីបន្ថយការរលាកបានឆាប់រហ័ស។ អ្នកនឹងប្រើវាក្នុងរយៈពេលខ្លីប៉ុណ្តោះ។

បិទរន្ធទឹកភ្នែករបស់អ្នក

គ្រូពេទ្យភ្នែកអាចណែនាំឱ្យបិទរន្ធទឹកភ្នែករបស់អ្នក    ដើម្បីឱ្យភ្នែករបស់អ្នកមានសំណើមយូរ។ ឆ្នុកតូចៗត្រូវបានដាក់ចូលទៅក្នុងរន្ធទឹកភ្នែកនៅដើមភ្នែករបស់អ្នក។ វាបន្ថយល្បឿនទឹកភ្នែកពីការហូរចូលច្រមុះ ។ ផ្ទុយទៅវិញទឹកភ្នែកស្ថិតនៅលើផ្ទៃនៃភ្នែករបស់អ្នក។ ឆ្នុកអាចត្រូវបានយកចេញនៅពេលក្រោយ    ឬទុកនៅក្នុងរន្ធទឹកភ្នែកក្នុងរយៈពេលវែង។

ឬគ្រូពេទ្យអាចណែនាំឱ្យធ្វើការវះកាត់    ដើម្បីបិទរន្ធទឹកភ្នែកទាំងនោះ។

ផ្លាស់ប្តូររបបអាហាររបស់អ្នក

ប្រេង Flax – អាស៊ីតខ្លាញ់អូមេហ្កា ៣ អាចជួយបន្ថយអាការភ្នែកស្ងួតចំពោះមនុស្សមួយចំនួន។ វាអាចជួយឱ្យក្រពេញដែលផលិតខ្លាញ់របស់ទឹកភ្នែកដំណើរការបានល្អ។ ប្រេងនៅក្នុងទឹកភ្នែករារាំងទឹកភ្នែកមិនឱ្យហួតបានលឿន។

ធ្វើឱ្យភ្នែករបស់អ្នកក្តៅឧណ្ហៗ

ពេលខ្លះក្រពេញប្រេងនៅគែមត្របកភ្នែករបស់អ្នករលាក    និងស្ទះដោយប្រេងដែលកក។ កម្តៅអាចរំលាយប្រេងដែលកក   ដូច្នេះប្រេងអាចហូរដោយសេរីម្តងទៀត។សូមដាក់កន្សែងសើមក្តៅឧណ្ហលើតំបន់ក្រពេញប្រេងរយៈពេល ៣០ វិនាទីរហូតដល់ ៤ នាទី។ សូមធ្វើបែបនេះពីរដងក្នុងមួយថ្ងៃនៅពេលដែលអ្នកមានអាការរលាក      និងសូមធ្វើបែបនេះម្តងក្នុងមួយថ្ងៃដើម្បីការពារបញ្ហា។

ធ្វើឱ្យភ្នែករបស់អ្នកក្តៅឧណ្ហៗ

ពេលខ្លះក្រពេញប្រេងនៅគែមត្របកភ្នែករបស់អ្នករលាក    និងស្ទះដោយប្រេងដែលកក។ កម្តៅអាចរំលាយប្រេងដែលកក   ដូច្នេះប្រេងអាចហូរដោយសេរីម្តងទៀត។សូមដាក់កន្សែងសើមក្តៅឧណ្ហលើតំបន់ក្រពេញប្រេងរយៈពេល ៣០ វិនាទីរហូតដល់ ៤ នាទី។ សូមធ្វើបែបនេះពីរដងក្នុងមួយថ្ងៃនៅពេលដែលអ្នកមានអាការរលាក      និងសូមធ្វើបែបនេះម្តងក្នុងមួយថ្ងៃដើម្បីការពារបញ្ហា។

ការម៉ាស្សាភ្នែក

ការម៉ាស្សាភ្នែកអាចជួយរុញប្រេងដែលរលាករលាយចេញពីក្រពេញប្រេង។ ខាងក្រោមជាវិធីម៉ាស្សា៖

ការសម្អាតត្របកភ្នែករបស់អ្នក

ការសម្អាតត្របកភ្នែកអាចកម្ចាត់ចោលនូវប្រេងដែលស្ងួត    ឬសារធាតុស្អិតៗផ្សេងទៀតដែលធ្វើឱ្យស្ទះក្រពេញប្រេង។ សូមយកសំឡីត្បាល់ត្រចៀកជ្រលក់សាប៊ូទារក    ដែលមានកម្រិតខ្សោយ ហើយលាងសម្អាតថ្នមៗតាមបណ្តោយរោមភ្នែកផ្នែកខាងលើ    និងផ្នែកខាងក្រោមត្របកភ្នែក។ សូមធ្វើបែបនេះម្តងក្នុងមួយថ្ងៃ។ ទឹកសម្អាតត្របកភ្នែកដែលអ្នកអាចប្រើបានដូចជា OcuSoft មានលក់នៅតាមបញ្ជរ។

បន្ថែមសំណើម

សូមប្រើឧបករណ៍បំលែងសំណើមដើម្បីបន្ថែមសំណើមដល់ខ្យល់ក្នុងផ្ទះ    ជាពិសេសក្នុងរដូវរងារ។ ភ្នែករបស់អ្នកនឹងមិនឆាប់ស្ងួតទេ។

បន្ថយពេលវេលានៅមុខអេក្រង់

ការប្រើកុំព្យូទ័រ    ស្មាតហ្វូន     ឬថេប្លេតអាចធ្វើឱ្យភ្នែកអ្នកស្ងួត។ នោះដោយសារតែអ្នកប្រិចភ្នែកតិច    នៅពេលភ្នែករបស់អ្នកផ្តោតទៅលើអេក្រង់។

សូមអនុវត្តតាមវិធាន ២០/២០/២០ ។ សម្រាករយៈពេល ២០ វិនាទីពីឧបករណ៍ឌីជីថលរបស់អ្នករៀងរាល់ ២០ នាទីម្តង    ហើយក្រឡេកមើលអ្វីមួយដែលមានចម្ងាយ ២០ ហ្វីត ( ៦ ម៉ែត្រ )។

សូមប្រើទឹកភ្នែកសិប្បនិម្មិត    ប្រសិនបើអ្នកមានអារម្មណ៍ថាមានអាការស្ងួតភ្នែក    នៅពេលប្រើឧបករណ៍ឌីជីថល។

ផ្លាស់កញ្ចក់ដាក់ក្នុងភ្នែករបស់អ្នក

ប្រសិនបើកញ្ចក់ដាក់ក្នុងភ្នែកធ្វើឱ្យភ្នែកអ្នកស្ងួត    គ្រូពេទ្យប្រហែលជាប្តូរឱ្យអ្នកប្រើប្រភេទផ្សេងវិញ។ ឬគ្រូពេទ្យអាចស្នើឱ្យពាក់ពួកវារយៈពេលតិចជាងមុន។ អ្នកប្រហែលជាត្រូវពាក់វ៉ែនតា    ប្រសិនបើភ្នែករបស់អ្នកស្ងួតខ្លាំង។

ពាក់វ៉ែនតាការពារពន្លឺ

ខ្យល់   និងពន្លឺព្រះអាទិត្យអាចរំហួតសំណើមពីភ្នែករបស់អ្នក។ សូមពាក់វ៉ែនតាដែលអាចព័ទ្ធជុំវិញភ្នែកដើម្បីការពារភ្នែកពីខ្យល់   និងពន្លឺព្រះអាទិត្យ។

Leave a Comment