មនុស្សភាគច្រើនមានបញ្ហាភ្នែកនៅពេលតែមួយ ឬពេលផ្សេងទៀត។ បញ្ហាភ្នែកខ្លះស្រាល ហើយនឹងបាត់ទៅវិញដោយខ្លួនឯង ឬងាយព្យាបាលនៅផ្ទះ។ បញ្ហាភ្នែកផ្សេងទៀតត្រូវការការថែទាំពីអ្នកឯកទេស។
មិនថាចក្ខុវិស័យរបស់អ្នកមិនដូចពីមុន ឬមិនល្អដូចមុន មានរឿងជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឱ្យសុខភាពភ្នែករបស់អ្នកវិលមករកភាពដើមវិញ។
សូមមើលថាតើមានបញ្ហាទូទៅណាមួយដែលស្តាប់ទៅប្រហែលៗ។ ហើយត្រូវពិគ្រោះជាមួយគ្រូពេទ្យជានិច្ច ប្រសិនបើអាការរបស់អ្នកពិតជាមិនល្អ ឬមិនធូរស្បើយក្នុងរយៈពេលពីរបីថ្ងៃ។
រោយភ្នែក
អ្នកដែលអានរាប់ម៉ោង ធ្វើការជាមួយកុំព្យូទ័រ ឬបើកបរផ្លូវឆ្ងាយ ដឹងអំពីបញ្ហានេះ។ វាកើតឡើងនៅពេលអ្នកប្រើភ្នែកច្រើនពេក។ ភ្នែករបស់អ្នកអស់កម្លាំង ហើយត្រូវការសម្រាកដូចជាផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នកដែរ។
ប្រសិនបើភ្នែករបស់អ្នករោយ សូមទុកពេលឱ្យពួកវាសម្រាកខ្លះ។ ប្រសិនបើភ្នែករបស់អ្នកនៅតែនឿយហត់បន្ទាប់ពីពីរបីថ្ងៃ សូមពិនិត្យជាមួយគ្រូពេទ្យដើម្បីប្រាកដថាវាមិនមែនជាបញ្ហាផ្សេងទៀតទេ។
ភ្នែកក្រហម
ភ្នែករបស់អ្នកក្រហម។ ហេតុអ្វី?
ផ្ទៃរបស់ភ្នែកត្រូវបានគ្របដណ្ដប់ដោយសរសៃឈាម ដែលរីកនៅពេលដែលពួកវារលាក ឬឆ្លងមេរោគ។ បញ្ហានេះធ្វើឱ្យភ្នែកអ្នកឡើងក្រហម។
ការរោយភ្នែក ការភ្ញាក់យប់ជ្រៅ ការគេងមិនគ្រប់គ្រាន់ ឬអាលែកហ្ស៊ីអាចធ្វើឱ្យភ្នែកក្រហម ។ ប្រសិនបើភ្នែកក្រហមបណ្តាលមកពីរបួស អ្នកត្រូវឱ្យគ្រូពេទ្យពិនិត្យ។
ភ្នែកក្រហមអាចជាអាការនៃជំងឺភ្នែកមួយផ្សេងទៀតដូចជា៖ ជំងឺភ្នែកក្រហម (ភ្នែកផ្កាឈូក) ឬការបំផ្លាញដោយពន្លឺព្រះអាទិត្យពីការមិនពាក់វ៉ែនតាការពារពន្លឺថ្ងៃអស់រយៈពេលជាច្រើនឆ្នាំ។ ប្រសិនបើថ្នាំបន្តក់ភ្នែកនៅតាមបញ្ជរលក់ និងការសម្រាកមិនធ្វើឱ្យអាការធូរស្បើយ សូមទៅជួបគ្រូពេទ្យ។
ជំងឺខ្វាក់មាន់
តើវាពិបាកក្នុងការមើលនៅពេលយប់ ជាពិសេសនៅពេលបើកបរមែនទេ? វាពិបាកក្នុងការស្វែងរកផ្លូវនៅកន្លែងងងឹត ដូចជានៅក្នុងរោងកុនមែនទេ?
ស្តាប់ទៅដូចជាជំងឺខ្វាក់មាន់។ វាជាអាការ មិនមែនជាបញ្ហាទេ។ មីញ៉ូបជិត ភ្នែកឡើងបាយ កញ្ចក់ភ្នែកប៉ោង (keratoconus) និងកង្វះវីតាមីន A សុទ្ធតែបណ្តាលឱ្យកើតជំងឺខ្វាក់មាន់ដែលគ្រូពេទ្យអាចព្យាបាលបាន។
មនុស្សខ្លះកើតមកមានបញ្ហានេះ ឬវាអាចវិវឌ្ឍមកពីជំងឺដែលទាក់ទងនឹងរេទីន (retina) ហើយជាទូទៅមិនអាចព្យាបាលបានទេ។ ប្រសិនបើអ្នកមានវា អ្នកត្រូវប្រុងប្រយ័ត្នបន្ថែមទៀតនៅក្នុងតំបន់ដែលមានពន្លឺតិច។
ភ្នែកខ្ជិល
ភ្នែកខ្ជិល ឬភាពងងឹតបន្តិចម្តងៗកើតឡើងនៅពេលដែលភ្នែកម្ខាងមិនវិវឌ្ឍត្រឹមត្រូវ។ ចក្ខុវិស័យខ្សោយនៅក្នុងភ្នែកនោះ ហើយវាងាយនឹងធ្វើចលនាជុំវិញដោយ «ខ្ជិលច្រអូស» ខណៈពេលដែលភ្នែកម្ខាងទៀតមិនធ្វើចលនា។ ភ្នែកខ្ជិលត្រូវបានគេរកឃើញនៅលើទារក កុមារ និងមនុស្សពេញវ័យ ហើយវាកម្រនឹងប៉ះពាល់ដល់ភ្នែកទាំងពីរណាស់។ ចំពោះទារក និងកុមារចាំបាច់ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ ។
ប្រសិនបើភ្នែកខ្ជិលត្រូវបានរកឃើញ និងព្យាបាលក្នុងវ័យកុមារភាព កុមារអាចជៀសបញ្ហាចក្ខុវិស័យពេញមួយជីវិតបាន។ ការព្យាបាលរួមមានកញ្ចក់វ៉ែនតា ឬកែវដាក់ក្នុងភ្នែក និងការប្រើបំណះ ឬយុទ្ធសាស្ត្រផ្សេងទៀតដើម្បីធ្វើឱ្យកុមារប្រើភ្នែកខ្ជិល។
ភ្នែកស្រលៀង (Strabismus) និង ភ្នែករេញាប់ (Nystagmus)
ប្រសិនបើភ្នែកទាំងពីររបស់អ្នកមិនត្រង់គ្នា នៅពេលដែលអ្នកក្រឡេកមើលអ្វីមួយ អ្នកអាចមានភ្នែកស្រលៀង។ អ្នកអាចធ្លាប់ឮគេហៅថាភ្នែកស្រលែវ។
បញ្ហានេះនឹងមិនបាត់ដោយឯកឯងទេ។ ពេលខ្លះអ្នកអាចទៅរកការព្យាបាលចក្ខុជាមួយគ្រូពេទ្យភ្នែក ដើម្បីជួយពង្រឹងសាច់ដុំភ្នែកខ្សោយ។ ជាញឹកញាប់អ្នកនឹងត្រូវការគ្រូពេទ្យជំនាញខាងភ្នែក ដើម្បីធ្វើការវះកាត់កែតម្រូវ។ អ្នកត្រូវការគ្រូពេទ្យជំនាញខាងភ្នែក ដើម្បីធ្វើការកែតម្រូវភ្នែក។
ជាមួយនឹងភ្នែករេញាប់ (nystagmus) ភ្នែកចលនា ឬ “ញ័រ” គ្រប់ពេលដោយខ្លួនឯង។
មានវិធីព្យាបាលជាច្រើនរួមទាំងការព្យាបាលចក្ខុ ដើម្បីធ្វើឱ្យភ្នែករបស់អ្នករឹងមាំ។ ការវះកាត់ក៏ជាជម្រើសមួយដែរ។ គ្រូពេទ្យនឹងពិនិត្យភ្នែករបស់អ្នក ដើម្បីមើលថាតើការព្យាបាលមួយណាដែលអាចជួយអ្នកបាន។
ងងឹតពណ៌
នៅពេលដែលអ្នកមិនអាចមើលឃើញពណ៌ជាក់លាក់ណាមួយ ឬមិនអាចប្រាប់ពីភាពខុសគ្នារវាងពណ៌ (ជាទូទៅពណ៌ក្រហម និងបៃតង) អ្នកអាចនឹងងងឹតពណ៌។ វាកើតឡើងនៅពេលកោសិកាពណ៌នៅក្នុងភ្នែករបស់អ្នក (វេជ្ជបណ្ឌិតនឹងហៅវាថាកោសិកាកោណ) អវត្តមានឬមិនដំណើរការ។
នៅពេលដែលវាធ្ងន់ធ្ងរបំផុត អ្នកអាចមើលឃើញតែនៅក្នុងពណ៌ប្រផេះ ប៉ុន្តែវាកម្រណាស់។ មនុស្សភាគច្រើនដែលកើតរោគនេះ មានវាពីកំណើត ប៉ុន្តែអ្នកអាចកើតជំងឺនេះនៅពេលក្រោយ ដោយសារថ្នាំ និងជំងឺមួយចំនួន។ គ្រូពេទ្យអាចប្រាប់អ្នកពីអ្វីដែលជាមូលហេតុ។ បុរសទំនងជាកើតរោគនេះពីកំណើតច្រើនជាងស្ត្រី។
គ្រូពេទ្យភ្នែករបស់អ្នកអាចធ្វើរោគវិនិច្ឆ័យបានដោយប្រើតេស្តសាមញ្ញ។ មិនមានការព្យាបាលទេប្រសិនបើអ្នកកើតរោគនេះពីកំណើត ប៉ុន្តែកែវដាក់ក្នុងភ្នែកពិសេស និងវ៉ែនតាអាចជួយមនុស្សមួយចំនួនប្រាប់ពីភាពខុសគ្នារវាងពណ៌ជាក់លាក់បាន។
ជំងឺរលាកភ្នែក (Uveitis)
នេះគឺជាឈ្មោះសម្រាប់ក្រុមនៃជំងឺដែលបណ្តាលឱ្យរលាក uvea ។ Uvea គឺជាស្រទាប់កណ្តាលនៃភ្នែកដែលផ្ទុកសរសៃឈាមភាគច្រើន។
ជំងឺទាំងនេះអាចបំផ្លាញជាលិកាភ្នែក ហើយថែមទាំងបណ្តាលឱ្យងងឹតភ្នែកទៀតផង។ មនុស្សគ្រប់វ័យអាចមានជំងឺនេះ។ អាការអាចបាត់ទៅវិញយ៉ាងឆាប់រហ័ស ឬមានរយៈពេលយូរ។
អ្នកដែលមានបញ្ហាប្រព័ន្ធភាពស៊ាំដូចជា៖ អេដស៍ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ឬជំងឺរលាកពោះវៀនធំអាចនឹងមានជំងឺរលាកភ្នែក uveitis ។ អាការអាចមាន៖
សូមទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមានអាការខាងលើ ហើយអាការទាំងនោះមិនបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃ។ មានការព្យាបាលជំងឺរលាកភ្នែក uveitis ប្រភេទផ្សេងៗគ្នា អាស្រ័យលើប្រភេទជំងឺដែលអ្នកមាន។
ងងឹតជិត (Presbyopia)
បញ្ហានេះកើតឡើងនៅពេលដែលអ្នកបាត់បង់សមត្ថភាពមើលវត្ថុនៅជិត និងអក្សរតូចច្បាស់(ទោះបីជាមានចក្ខុវិស័យឆ្ងាយល្អ)។
បន្ទាប់ពីអាយុ ៤០ ឆ្នាំឡើង អ្នកប្រហែលជាត្រូវកាន់សៀវភៅ ឬសម្ភារអានផ្សេងទៀតឱ្យនៅឆ្ងាយពីភ្នែករបស់អ្នក ដើម្បីងាយស្រួលក្នុងការអាន។ របៀបដូចជាដៃរបស់អ្នកខ្លីពេក។
វ៉ែនតាសម្រាប់អាន កែវដាក់ក្នុងភ្នែក និង LASIK ដែលជាការវះកាត់កែវភ្នែកដោយកាំរស្មីឡាហ៊្សែ និងនីតិវិធីផ្សេងទៀតអាចត្រូវបានប្រើ ដើម្បីស្តារចក្ខុវិស័យក្នុងការអាន។ សូមស្វែងយល់បន្ថែមអំពីការវះកាត់កែវភ្នែក LASIK និងងងឹតជិត (មីញ៉ូបជិត)។
ចំណុចអណ្តែតតូចៗ (Floaters)
Floaters ជាចំណុចតូចៗដែលអណ្តែតពាសពេញចក្ខុវិស័យរបស់អ្នក។ មនុស្សភាគច្រើនសម្គាល់ឃើញពួកវានៅក្នុងបន្ទប់ដែលមានពន្លឺល្អ ឬនៅក្រៅផ្ទះដែលមានពន្លឺថ្ងៃ។
ការមានចំណុចអណ្តែតតូចៗ (Floaters) ជារឿងធម្មតា ប៉ុន្តែពេលខ្លះវាអាចជាសញ្ញានៃបញ្ហាភ្នែកធ្ងន់ធ្ងរ ដូចជាការរបើកបាតភ្នែក។ នោះគឺជាពេលរេទីននៅខាងក្រោយភ្នែករបស់អ្នក បែកចេញពីស្រទាប់ខាងក្រោម។ នៅពេលបញ្ហានេះកើតឡើង អ្នកក៏អាចឃើញពន្លឺភ្លឹបភ្លែតរួមជាមួយចំណុចអណ្តែតតូចៗ (Floaters) ឬស្រមោលងងឹតដែលឆ្លងកាត់គែមចក្ខុវិស័យរបស់អ្នក។
ប្រសិនបើអ្នកសម្គាល់ឃើញការផ្លាស់ប្តូរប្រភេទ ឬចំនួនចំណុច ឬពន្លឺភ្លឹបភ្លែតដែលអ្នកឃើញឬរបាំងខ្មៅក្នុងចក្ខុវិស័យខាងៗរបស់អ្នក (peripheral vision) សូមទៅជួបគ្រូពេទ្យភ្នែកភ្លាម។
ភ្នែកស្ងួត
បញ្ហានេះកើតឡើងនៅពេលដែលភ្នែករបស់អ្នកមិនអាចផលិតទឹកភ្នែកបានគ្រប់គ្រាន់។ អ្នកប្រហែលជាមានអារម្មណ៍ថាមានអ្វីមួយនៅក្នុងភ្នែក ឬមានអារម្មណ៍ថាវាកំពុងរលាក។ វាកម្រណាស់ ក្នុងករណីធ្ងន់ធ្ងរ ភាពស្ងួតខ្លាំងអាចបណ្តាលឱ្យបាត់បង់ចក្ខុវិស័យខ្លះ។ ការព្យាបាលមួយចំនួនរួមមាន៖
ប្រសិនបើបញ្ហាភ្នែកស្ងួតរបស់អ្នកមានលក្ខណៈរ៉ាំរ៉ៃ អ្នកអាចនឹងមានជំងឺភ្នែកស្ងួត។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំបន្តក់ភ្នែកដូចជា៖ ថ្នាំ cyclosporine (Cequa, Restasis) ឬ lifitegrast (Xiidra) ដើម្បីជំរុញការផលិតទឹកភ្នែក។
ការហូរទឹកភ្នែកច្រើន
វាមិនមានអ្វីដែលត្រូវធ្វើជាមួយអារម្មណ៍របស់អ្នកទេ។ អ្នកប្រហែលជាងាយប្រតិកម្មនឹងពន្លឺខ្យល់ ឬការផ្លាស់ប្តូរសីតុណ្ហភាព ។ សូមព្យាយាមការពារភ្នែករបស់អ្នកដោយបាំងពួកវា ឬពាក់វ៉ែនតាការពារពន្លឺ (សូមរកប្រភេទមានស៊ុមរុំ ពួកវារារាំងខ្យល់ច្រើនជាងប្រភេទផ្សេងទៀត) ។
ការហូរទឹកភ្នែកក៏អាចបង្ហាញពីបញ្ហាកាន់តែធ្ងន់ធ្ងរដែរដូចជា ការឆ្លងមេរោគភ្នែក ឬរន្ធទឹកភ្នែកស្ទះ។ គ្រូពេទ្យភ្នែកអាចព្យាបាល ឬកែលក្ខខណ្ឌទាំងពីរនេះបាន។
ជំងឺភ្នែកឡើងបាយ
មានតំបន់ពពកដែលវិវឌ្ឍនៅក្នុងកែវភ្នែក។
កញ្ចក់ភ្នែកដែលមានសុខភាពល្អគឺច្បាស់ដូចកញ្ចក់កាមេរ៉ា។ ពន្លឺឆ្លងកាត់វាទៅរេទីនរបស់អ្នក ដែលជាផ្នែកខាងក្រោយនៃភ្នែករបស់អ្នក ដែលរូបភាពត្រូវបានដំណើរការ។ នៅពេលអ្នកមានជំងឺភ្នែកឡើងបាយ ពន្លឺមិនអាចឆ្លងកាត់បានស្រួលទេ។ លទ្ធផល៖ អ្នកមិនអាចមើលឃើញផងដែរ ហើយអ្នកអាចកត់សម្គាល់ឃើញពន្លឺចាំង ឬរង្វង់ពន្លឺនៅជុំវិញពន្លឺនៅពេលយប់។
ជំងឺភ្នែកឡើងបាយជារឿយៗកើតឡើងយឺតៗ។ វាមិនបង្កឱ្យមានអាការដូចជាឈឺចាប់ ក្រហមឬហូរទឹកភ្នែកទេ។
ជំងឺភ្នែកឡើងបាយខ្លះនៅតូច ហើយមិនប៉ះពាល់ដល់ការមើលឃើញរបស់អ្នកទេ។ ប្រសិនបើពួកវាវិវឌ្ឍ ហើយប៉ះពាល់ដល់ចក្ខុវិស័យរបស់អ្នក ការវះកាត់អាចព្យាបាលបាន។
ជំងឺដក់ទឹកក្នុងភ្នែក
ភ្នែករបស់អ្នកប្រៀបដូចជាសំបកកង់៖ ការមានសម្ពាធខ្លះក្នុងភ្នែកគឺជារឿងធម្មតា និងមានសុវត្ថិភាព។ ប៉ុន្តែកម្រិតសម្ពាធដែលខ្ពស់ពេកអាចបំផ្លាញសរសៃប្រសាទអុបទិករបស់អ្នក។ ជំងឺដក់ទឹកក្នុងភ្នែកគឺជាឈ្មោះសម្រាប់ក្រុមនៃជំងឺដែលបណ្តាលឱ្យមានស្ថានភាពនេះ។
ទម្រង់ធម្មតាមួយគឺជំងឺដក់ទឹកក្នុងមុំបើកបឋម។ មនុស្សភាគច្រើនដែលមានជំងឺនេះមិនមានអាការ ឬឈឺចាប់ទេ។ ដូច្នេះវាចាំបាច់ក្នុងការតាមដានការពិនិត្យភ្នែកជាប្រចាំ។
វាមិនកើតឡើងញឹកញាប់ទេ ប៉ុន្តែជំងឺដក់ទឹកក្នុងភ្នែកអាចបណ្តាលមកពី៖
ការព្យាបាលមានទាំងការបន្តក់ភ្នែកតាមវេជ្ជបញ្ជា ឬការវះកាត់។
ជំងឺរេទីន
រេទីនជាស្រទាប់ស្តើងមួយនៅខាងក្រោយភ្នែករបស់អ្នក ដែលត្រូវបានបង្កើតឡើងដោយកោសិកាដែលប្រមូលរូបភាព ហើយបញ្ជូនវាទៅខួរក្បាលរបស់អ្នក។ ជំងឺរេទីនអាចធ្វើឱ្យខូចកោសិការេទីន និងទប់ស្កាត់ការបញ្ជូនរូបភាព។ ប្រភេទនៃជំងឺរេទីនមាន៖
វាចាំបាច់ក្នុងការធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលាហើយត្រូវព្យាបាលជំងឺទាំងនេះ។
ជំងឺភ្នែកក្រហម
ក្នុងលក្ខខណ្ឌនេះ ជាលិកាដែលស្ថិនៅជួរផ្នែកខាងក្រោយនៃត្របកភ្នែករបស់អ្នក និងគ្របដណ្តប់លើស្បែករបស់អ្នករលាក។ វាអាចបណ្តាលឱ្យឡើងក្រហម រមាស់ រលាក ហៀរទឹកភ្នែក ឬមានអារម្មណ៍ថាមានអ្វីមួយនៅក្នុងភ្នែករបស់អ្នក។
មនុស្សគ្រប់វ័យអាចកើតជំងឺភ្នែកក្រហម។ មូលហេតុរួមមានការឆ្លងមេរោគ ការប៉ះពាល់នឹងសារធាតុគីមី និងការខឹង ឬអាលែកហ្ស៊ី។
សូមលាងដៃឱ្យបានញឹកញាប់ ដើម្បីកាត់បន្ថយឱកាសក្នុងការកើតវា។
ជំងឺកញ្ចក់ភ្នែក
កញ្ចក់ភ្នែកគឺជាកញ្ចក់ថ្លាមានរាងកោងនៅខាងមុខភ្នែករបស់អ្នក។ វាជួយផ្តោតពន្លឺដែលចូលមកភ្នែក។ ជំងឺ ការឆ្លងមេរោគ ការរបួស និងការប៉ះពាល់នឹងជាតិពុលអាចបំផ្លាញកញ្ចក់ភ្នែក។ សញ្ញាជំងឺកញ្ចក់ភ្នែកមាន៖
វិធីព្យាបាលសំខាន់ៗរួមមាន៖
បញ្ហាត្របកភ្នែក
ត្របកភ្នែករបស់អ្នកធ្វើការបានច្រើនសម្រាប់អ្នក។ ពួកគេការពារភ្នែករបស់អ្នក រាយទឹកភ្នែកលើផ្ទៃភ្នែក និងកំណត់បរិមាណពន្លឺដែលអាចចូលបាន។
ការឈឺចាប់ ការរមាស់ ការហៀរទឹកភ្នែក និងប្រតិកម្មទៅនឹងពន្លឺគឺជាអាការទូទៅនៃបញ្ហាត្របកភ្នែក។ អ្នកក៏អាចកន្រ្តាក់សាច់ដុំភ្នែក ឬរលាកគែមខាងក្រៅនៅជិតរោមភ្នែករបស់អ្នក។
ការព្យាបាលអាចមានទាំងការសម្អាតត្រឹមត្រូវ ថ្នាំ ឬការវះកាត់។
ការផ្លាស់ប្តូរចក្ខុវិស័យ
នៅពេលអ្នកកាន់តែចាស់ អ្នកអាចឃើញថាអ្នកមិនអាចមើលឃើញដូចអ្នកធ្លាប់។ នោះជារឿងធម្មតាទេ។ អ្នកប្រហែលជាត្រូវការវ៉ែនតា ឬកញ្ចក់ដាក់ក្នុងភ្នែក។ អ្នកអាចជ្រើសរើសធ្វើការវះកាត់ (LASIK) ដើម្បីកែចក្ខុវិស័យរបស់អ្នក។ ប្រសិនបើអ្នកមានវ៉ែនតារួចហើយ អ្នកប្រហែលជាត្រូវការវេជ្ជបញ្ជាខ្លាំងជាងមុន។
ម្យ៉ាងវិញទៀត លក្ខខណ្ឌធ្ងន់ធ្ងរជាងនេះក៏កើតឡើងនៅពេលអ្នកមានអាយុច្រើនដែរ។ ជំងឺភ្នែកដូចជា ការចុះខ្សោយនៃភ្នែក ជំងឺដក់ទឹកក្នុងភ្នែក និងជំងឺភ្នែកឡើងបាយអាចបណ្តាលឱ្យមានបញ្ហាភ្នែក។ អាការខុសគ្នាច្រើនក្នុងចំណោមបញ្ហាទាំងនេះ ដូច្នេះសូមតាមដានការពិនិត្យភ្នែករបស់អ្នក។
ការផ្លាស់ប្តូរចក្ខុវិស័យខ្លះអាចមានគ្រោះថ្នាក់ ហើយត្រូវការការព្យាបាលជាបន្ទាន់។ គ្រប់ពេលដែលអ្នកមានការបាត់បង់ចក្ខុវិស័យភ្លាមៗ ឬអ្វីៗមើលទៅមិនច្បាស់ ទោះបីវាជាបណ្តោះអាសន្នក៏ដោយ សូមទៅជួបគ្រូពេទ្យភ្លាមៗ។ សូមទៅបន្ទប់សង្គ្រោះបន្ទាន់ ឬទូរស័ព្ទទៅលេខ ១១៩ (លេខនៅប្រទេសកម្ពុជា) ។
បញ្ហាជាមួយកញ្ចក់ដាក់ក្នុងភ្នែក
ពួកវាធ្វើការបានល្អសម្រាប់មនុស្សជាច្រើន ប៉ុន្តែអ្នកត្រូវការថែរក្សាពួកវា។ សូមលាងដៃមុនពេលអ្នកប៉ះពួកវា។ សូមអនុវត្តតាមការណែនាំអំពីការថែទាំ ដែលភ្ជាប់មកជាមួយវេជ្ជបញ្ជារបស់អ្នក។ ហើយអនុវត្តតាមច្បាប់ទាំងនេះ៖
ប្រសិនបើអ្នកធ្វើអ្វីគ្រប់យ៉ាងត្រឹមត្រូវ ហើយនៅតែមានបញ្ហាជាមួយកញ្ចក់ដាក់ក្នុងភ្នែករបស់អ្នក សូមទៅជួបគ្រូពេទ្យភ្នែក។ អ្នកប្រហែលជាអាលែកហ្ស៊ី ស្ងួតភ្នែក ឬស័ក្តិសមជាមួយវ៉ែនតា។ នៅពេលដែលអ្នកដឹងថាមានបញ្ហាអ្វី អ្នកអាចសម្រេចចិត្តថាអ្វីល្អបំផុតសម្រាប់អ្នក។