ការព្យាបាលជំងឺសន្ទះបេះដូង

ការព្យាបាលជំងឺសន្ទះបេះដូង (Valve Disease Treatmet) នៅពេលដែលជំងឺសន្ទះបេះដូងរបស់លោកអ្នកត្រូវការព្យាបាល នោះលោកអ្នកអាចព្យាបាលវាដោយការវះកាត់បែបបុរាណ ឬដោយ balloon valvuloplasty ដែលមិនត្រូវការកាត់សរីរាង្គអ្វីច្រើនឡើយ។

តើមានអ្វីកើតឡើងក្នុងពេលវះកាត់សន្ទះបេះដូងបែបបុរាណ?

គ្រូពេទ្យនឹងចាក់ថ្នាំងងុយគេងឱ្យលោកអ្នក។ បន្ទាប់មក គ្រូពេទ្យនឹងវះត្រង់ចំណុចកណ្តាលផ្នែកខាងក្រោម Sternum (ឆ្អឹងទ្រូង) របស់លោកអ្នក ដើមី្បបើកមើលបេះដូង។ រួចគ្រូពេទ្យនឹងជួសជុល ឬជំនួសសន្ទះបេះដូងដែលមានបញ្ហានោះ។

 

តើមានអ្វីកើតឡើងខ្លះក្នុងពេលវះកាត់សន្ទះបេះដូងតិចតួច (Minimally Invasive Heart Valve Surgery)?

ការវះកាត់នេះគេធ្វើដោយវះកាត់តូចៗ។ ប្រភេទនៃការវះកាត់នេះអាចជួយបន្ថយ ៖

គ្រូពេទ្យវះកាត់នឹងពិនិត្យមើលលទ្ធផលតេស្តរបស់លោកអ្នកជាមុនសិន ដើម្បីឱ្យដឹងថា លោកអ្នកស័ក្តិសមនឹងវះកាត់ដែរឬទេ។ 

ជារឿយៗគ្រូពេទ្យវះកាត់ និងគ្រូពេទ្យឯកទេសជំងឺបេះដូងនឹងប្រើ Transesophageal Echo មុន និងក្រោយពេលវះកាត់ ដើម្បីមើលថាតើសន្ទះបេះដូងធ្វើការដូចម្តេច។ Transesophageal Echo នឹងប្រើរលកសំឡេង ដើម្បីផ្តល់ពេលវេលាឱ្យគ្រូពេទ្យពិនិត្យបេះដូង និងសរសៃឈាមរបស់លោកអ្នក។

 

តើការវះកាត់ជួសជុលសន្ទះបេះដូង (Heart Valve Repair Surgery) ជាអ្វី?

ប្រឹសបេះដូង (Mitral Valve) គឺជាផ្នែកមួយដែលត្រូវវះកាត់ញឹកញាប់។ ប៉ុន្តែ aortic, pulmonic, និង tricuspid valves  អាចនឹងត្រូវវះកាត់តាមវិធីនេះដូចគ្នាដែរ។

ប្រសិនបើសន្ទះបេះដូងរបស់លោកអ្នកត្រូវជួសជុល នោះលោកអ្នកអាចនឹងត្រូវជួបបែបបទវះកាត់ដូចខាងក្រោម ៖

Commissurotomy ៖ គ្រូពេទ្យនឹងវះកាត់ដកកំណកាល់ស្យូម និងជាលិកាស្លាកស្នាមផ្សេងទៀត ចេញពី Valve’s Leaflets (ពេលខ្លះហៅថា Flaps)។ ជាធម្មតា វិធីព្យាបាលនេះប្រើចំពោះអ្នកដែលមានសន្ទះតូចចង្អៀត និងមិនអាចប្រើ Balloon Valvotomy។

Decalcification ៖ កំណកាល់ស្យូមត្រូវបានយកចេញ ដើម្បីឱ្យ Leaflet ងាយស្រួលបត់បែន និងបិទបានត្រឹមត្រូវ។

Reshape Leaflets ៖ ប្រសិនបើ Leaflet is floppy, ដូច្នេះផ្នែកណាមួយរបស់វានឹងត្រូវកាត់ចេញ បន្ទាប់មក Flap នឹងត្រូវដេរភ្ជាប់ជាមួយគ្នា។ នេះនឹងអនុញ្ញាតឱ្យសន្ទះបេះដូងបិទកាន់តែជិត។ នេះក៏អាចហៅថា Quadrangular Resection។

Chordal Transfer ៖ ប្រសិនបើ Anterior Leaflet នៃសន្ទះ mitral របស់លោកអ្នកទន់ (គ្រូពេទ្យអាចនិយាយថា Prolapse) សរសៃពួរ (Tendo) ដែលភ្ជាប់សន្ទះបេះដូងរបស់លោកអ្នក ដែលហៅថា chordae ត្រូវបានផ្លាស់ប្តូរពី Posterior Leaflet ទៅ Anterior Leaflet។ បន្ទាប់មក Posterior Leaflet នឹងត្រូវបានជួសជុលដោយនីតិវិធី​ Reshape Leaflet។

Annulus support ៖ គ្រូពេទ្យអាចផ្លាស់ប្តូរឬរឹតបន្តឹង Ring of Tissue ដែលគាំទ្រសន្ទះបេះដូងរបស់លោកអ្នក (ហៅថា Valve Annulus) ប្រសិនបើវាធំពេក។ ពួកគេនឹងដេរភ្ជាប់ Ring Structure នៅជុំវិញវា។ Ring នេះអាចធ្វើពីជាលិកា ឬសម្ភារសំយោគ។

Patched Leaflets ៖ គ្រូពេទ្យអាចប្រើបំណះជាលិកាដើម្បីជួសជុល Patched Leaflet ណាដែលរហែកឬធ្លុះ។

គុណសម្បត្តិនៃការវះកាត់ជួសជុលសន្ទះបេះដូងរួមមាន ៖

តើមានអ្វីកើតឡើងប្រសិនបើសន្ទះបេះដូងមិនអាចជួសជុលបាន?

នៅពេលដែលលោកអ្នកមានជំងឺ Aortic ឬ Pulmonic Valve នោះលោកអ្នកនឹងត្រូវវះកាត់ប្តូរសន្ទះបេះដូង។

ក្នុងករណីដ៏កម្រមួយចំនួន សន្ទះ Aortic អាចនឹងត្រូវជួសជុល។

ប្រសិនបើសន្ទះបេះដូងមិនអាចជួសជុលបានទេ នោះគ្រូពេទ្យនឹងដាក់របស់ជំនួស។

ក្នុងអំឡុងពេលវះកាត់ សន្ទះបេះដូងដែលខូចនឹងត្រូវដកចេញ ហើយសន្ទះបេះដូងថ្មីនឹងត្រូវគេដេរភ្ជាប់ទៅនឹងជាលិកាដែលទ្រទ្រង់សន្ទះបេះដូងដើម។ សន្ទះបេះដូងថ្មីអាចជា ៖

Mechanical ៖ វាផលិតចេញពីផ្នែកមេកានិចទាំងស្រុង ដែលរាងកាយរបស់លោកអ្នកអាចទទួលយកបាន។ ជាញឹកញាប់ គេប្រើ bi-leaflet valve។ វាជា carbon leaflets ចំនួនពីរនៅក្នុង ring មួយដែលគ្របដណ្ដប់ដោយ polyester knit fabric។

អត្ថប្រយោជន៍របស់ Machinal គឺវាត្រូវបានរចនាឡើងអស់រយៈពេលជាច្រើនឆ្នាំ។

តែវាក៏មានគុណវិបត្តិធំផងដែរ។ អ្នកដែលទទួលបានរបស់ទាំងនេះ ត្រូវលេបថ្នាំធ្វើឱ្យឈាមរាវ អស់មួយជីវិតដើម្បីការពារការកកើតកំណកឈាម។ កំណកឈាមដែលកកើត អាចបង្កើនឱកាសរបស់លោកអ្នកក្នុងការកើតជំងឺដាច់សរសៃឈាមខួរក្បាល។ ដូចគ្នាផងដែរ មនុស្សមួយចំនួនឮសំឡេង Ticking។ វាជាសំឡេងបិទបើករបស់ valve leaflets។

Biological ៖ Tissue valves (គ្រូពេទ្យអាចហៅថា biologic ឬ bioprosthetic valves) ដែលផលិតចេញពីជាលិកាមនុស្ស ឬសត្វ។ វាអាចផលិតមកពីសត្វជ្រូក ឬគោ។ សន្ទះនេះអាចមានផ្នែកសិប្បនិម្មិតខ្លះដើម្បីជួយគាំទ្រដល់ការដាក់របស់វា។

ជាមួយនឹងសន្ទះនេះ មនុស្សភាគច្រើនមិនចាំបាច់ប្រើថ្នាំធ្វើឱ្យឈាមរាវ អស់មួយជីវិតនោះទេ ដរាបណាពួកគេមិនមានលក្ខខណ្ឌជំងឺផ្សេងទៀត (ដូចជាជំងឺបេះដូង) ដែលធ្វើឱ្យពួកគេត្រូវតែលេបថ្នាំ។

សន្ទះខ្លះអាចប្រើបាន ១៧ ឆ្នាំ។

Homograft ៖ ត្រូវបានគេហៅថា allograft។ វាជាសន្ទះយកចេញពីបេះដូងមនុស្សដែលគេបរិច្ចាគ ដែលត្រូវបានថែរក្សា និងក្លាសសេកក ក្នុងលក្ខខណ្ឌសម្រាប់មេរោគ។ វាអាចជំនួសសន្ទះដែលមានជំងឺ។

 

តើមានជម្រើសព្យាបាលជំងឺបេះដូងដោយមិនបាច់វះកាត់ដែឬទេ?

Balloon Valvotomy អាចជួយបើកសន្ទះបេះដូងដែលតូចចង្អៀត។ ពេលខ្លះគេហៅវាថា balloon valvuloplasty ដែលជួនកាលគ្រូពេទ្យណែនាំការវះកាត់ប្រភេទនេះសម្រាប់អ្នកដែលមាន ៖

នៅក្នុងនីតិវិធីនេះ Catheter មួយនឹងត្រូវដាក់ចូលទៅក្នុងសរសៃឈាមនៅក្នុងក្រលៀន និងស៊កចូលទៅកាន់បេះដូង។ ចុងនៃ Catheter នឹងរុលតម្រង់ទៅខាងក្នុងសន្ទះដែលតូចចង្អៀត។ នៅពេលទៅដល់បេះដូង គ្រូពេទ្យនឹងបំប៉ោងប៉េងប៉ោង និងបន្ធូរមកវិញជាច្រើនដងដើម្បីពង្រីកបើកសន្ទះបេះដូង។

នៅពេលដែលគ្រូពេទ្យឯកទេសខាងជំងឺបេះដូងមើលឃើញសន្ទះបិទបើកធំទូលាយ នោះគាត់នឹងយកប៉េងប៉ោងចេញ។

ក្នុងអំឡុងពេលនេះ គ្រូពេទ្យឯកទេសជំងឺបេះដូងអាចធ្វើ Echocardiogram (អុលត្រាសោបេះដូង) ដើម្បីពិនិត្យមើលសន្ទះបេះដូងឱ្យបានច្បាស់។

Leave a Comment