លក្ខខណ្ឌ

ការពិតអំពីអាំងស៊ុយលីនសម្រាប់ជំងឺទឹកនោមផ្អែម

Image from: med.news.am

អាំងស៊ុយលីនគឺជាអ័រម៉ូនមួយដែលលំពែងរបស់លោកអ្នក    បង្កើតដើម្បីឱ្យកោសិកាប្រើគ្លុយកូស។ នៅពេលដែលរាងកាយរបស់លោកអ្នកមិនផលិត    ឬប្រើប្រាស់អាំងស៊ុយលីនត្រឹមត្រូវ     លោកអ្នកអាចយកអាំងស៊ុយលីនដែលផលិតដោយមនុស្ស    ទៅជួយគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់លោកអ្នក។

 

អាំងស៊ុយលីនជាច្រើនប្រភេទអាចត្រូវបានប្រើ   ដើម្បីព្យាបាលជំងឺទឹកនោមផ្អែម។ ជាធម្មតា   ពួកវាត្រូវបានពិពណ៌នាតាមរបៀបដែលពួកវាប៉ះពាល់ដល់រាងកាយរបស់លោកអ្នក។

គ្រូពេទ្យអាចចេញវេជ្ជបញ្ជាអាំងស៊ុយលីនច្រើនជាងមួយប្រភេទ។ លោកអ្នកប្រហែលជាត្រូវប្រើអាំងស៊ុយលីន   ច្រើនជាងមួយដងក្នុងមួយថ្ងៃ   ដើម្បីបង្កើនកម្រិតថ្នាំពេញមួយថ្ងៃ    ហើយលោកអ្នកប្រហែលជាអាចលេបថ្នាំផ្សេងទៀតដែរ។

តើខ្ញុំត្រូវទទួលអាំងស៊ុយលីនដោយរបៀបណា?

មនុស្សជាច្រើនទទួលអាំងស៊ុយលីន   ចូលក្នុងឈាមរបស់ពួកគេដោយប្រើម្ជុល   និងសឺរុំាង  ឬប្រព័ន្ធប៊ិចដែលបានបញ្ចូលថ្នាំជាមុន (cartridge system, or pre-filled pen systems)។

 

កន្លែងនៅលើដងខ្លួនដែលលោកអ្នកចាក់ថ្នាំអាចមានបញ្ហា។ លោកអ្នកនឹងស្រូបយកអាំងស៊ុយលីនជាប់លាប់បំផុតនៅពេល   ដែលលោកអ្នកចាក់វាចូលក្នុងពោះរបស់លោកអ្នក។ កន្លែងដែលល្អបំផុតសម្រាប់ចាក់អាំងស៊ុយលីនបន្ទាប់ពីពោះ   គឺដៃ   ភ្លៅ    និងគូទ។ បង្កើតទម្លាប់ក្នុងការចាក់អាំងស៊ុយលីន   នៅកន្លែងទូទៅនៃរាងកាយរបស់លោកអ្នក   ប៉ុន្តែគួរផ្លាស់ប្តូរកន្លែងចាក់ថ្នាំ។ នេះជួយកាត់បន្ថយការបង្កើតស្នាម   នៅក្រោមស្បែក។

 

លោកអ្នកក៏អាចប្រើ   អាំងសុយលីនហិត (Inhaled insulin)   ម៉ាស៊ីនប៉ូមអាំងសុយលីន (insulin pumps)   ឬឧបករណ៍ចាក់អាំងស៊ុយលីនដែលមានសកម្មភាពរហ័សបានដែរ។

តើខ្ញុំត្រូវទទួលអាំងសុយលីននៅពេលណា?

វាអាស្រ័យលើប្រភេទអាំងស៊ុយលីនដែលលោកអ្នកប្រើ។ លោកអ្នកចង់កំណត់ពេលវេលាចាក់ថ្នាំរបស់លោកអ្នក   ដើម្បីឱ្យគ្លុយកូសពីអាហាររបស់លោកអ្នក   ចូលក្នុងប្រព័ន្ធរបស់លោកអ្នកក្នុងពេលតែមួយដែលអាំងស៊ុយលីនចាប់ផ្តើមដំណើរការ។ នេះនឹងជួយឱ្យរាងកាយរបស់លោកអ្នកប្រើគ្លុយកូស  និងជៀសវាងប្រតិកម្មជាតិស្ករក្នុងឈាមទាប។

 

ឧទាហរណ៍  ប្រសិនបើលោកអ្នកប្រើអាំងស៊ុយលីនដែលមានសកម្មលឿនរហ័ស   លោកអ្នកទំនងជាត្រូវ ទទួលវាមុន ១០ នាទី   ឬសូម្បីតែជាមួយអាហាររបស់លោកអ្នក។ ប្រសិនបើលោកអ្នកប្រើអាំងស៊ុយលីនធម្មតា   ឬអាំងស៊ុយលីនដែលមានសកម្មភាពកម្រិតមធ្យម     លោកអ្នកគួរតែទទួលវាប្រហែលកន្លះម៉ោងមុនពេលញ៉ាំអាហារ   ឬពេលចូលគេង។ សូមធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិត។

ផលប៉ះពាល់

ការទុកដាក់អាំងស៊ុយលីនចាក់

ត្រូវតែមានដបថ្នាំអាំងស៊ុយលីនពីរប្រភេទផ្សេងគ្នា   ដែលលោកអ្នកប្រើនៅលើដៃ។ លោកអ្នកមិនចាំបាច់ក្លាសេដបអាំងស៊ុយលីន   ដែលលោកអ្នកកំពុងប្រើនោះទេ។ ការណែនាំដ៏ល្អមួយគឺ   ប្រសិនបើសីតុណ្ហភាពផ្តល់ផាសុខភាពដល់លោកអ្នក   អាំងស៊ុយលីនគឺមានសុវត្ថិភាព។ លោកអ្នកអាចទុកដបថ្នាំ   ដែលលោកអ្នកកំពុងប្រើនៅសីតុណ្ហធម្មតា     មិនខ្ពស់ជាង ៨០ ហ្វារិនហៃ ( ២៦,៦៦​​ ដឺក្រេ )   ក្នុងរយៈពេល ៣០ ថ្ងៃ។ លោកអ្នកមិនចង់ឱ្យវាក្តៅ   ឬត្រជាក់ពេកទេ   ហើយត្រូវទុកវាឱ្យនៅផុតពីពន្លឺព្រះអាទិត្យ ។

 

លោកអ្នកគួរតែទុកដបបម្រុងរបស់លោកអ្នកក្នុងទូទឹកកក។ នៅយប់មុនពេលលោកអ្នកចាប់ផ្តើមប្រើដបថ្មីយកវាចេញ   ហើយទុកឱ្យវាបាត់ត្រជាក់។ កុំឱ្យអាំងស៊ុយលីនរបស់លោកអ្នកកក។

តែងតែពិនិត្យមើលអាំងស៊ុយលីនដែលនៅខាងក្នុងដបជានិច្ច   មុនពេលលោកអ្នកបូមវាចូលក្នុងសឺរុំាង។ អាំងស៊ុយលីនដែលមានសកម្មភាពរហ័ស   អាំងស៊ុយលីនដែលមានសកម្មភាពខ្លី   អាំងស៊ុយលីនដែលមានសកម្មភាពយូរ   គួរតែថ្លា។ អាំងស៊ុយលីនប្រភេទផ្សេងទៀត   អាចមើលស្រអាប់   ប៉ុន្តែវាមិនគួរមានកំណកទេ។

 

ប្រសិនបើលោកអ្នកយកដបថ្នាំទៅជាមួយ   សូមប្រយ័ត្ន   កុំក្រឡុកវា។ នោះធ្វើឱ្យវាឡើងពពុះ   ដែលអាចផ្លាស់ប្តូរបរិមាណអាំងស៊ុយលីនដែលលោកអ្នកទទួល   នៅពេលលោកអ្នកបូមវាចេញដើម្បីចាក់។

សម្រាប់ប៊ិចអាំងស៊ុយលីន (insulin pens)   សូមពិនិត្យមើលសេចក្តីណែនាំដែលបានភ្ជាប់នៅក្នុងកញ្ចប់   អំពីការទុកដាក់វា។

ការទុកដាក់អាំងស៊ុយលីនហិត (Inhaled Insulin)

សូមពិនិត្យមើលការណែនាំនៅលើកញ្ចប់។ លោកអ្នកគួរតែទុកកញ្ចប់ដែលមិនទាន់បានបើក   នៅក្នុងទូទឹកកករ  ហូតដល់ពេលលោកអ្នកត្រៀមចាប់ផ្តើមប្រើវា។ ប្រសិនបើលោកអ្នកទាន់ប្រើវាទេ   លោកអ្នកត្រូវតែប្រើវាក្នុងរយៈពេល ១០ ថ្ងៃ។

 

លោកអ្នកអាចក្លាសេកញ្ចប់    ដែលលោកអ្នកបានបើកហើយ     ប៉ុន្តែត្រូវទុកប្រដាប់ផ្ទុកថ្នាំឱ្យឡើងកំដៅក្នុងសីតុណ្ហភាពធម្មតារយៈពេល ១០ នាទីសិន   មុនពេលលោកអ្នកប្រើវា។

Translate by Vann Sok

Leave a Comment