លក្ខខណ្ឌ

ប្រភេទអាំងស៊ុយលីន សម្រាប់ការព្យាបាលជំងឺទឹកនោមផ្អែម

https://www.medanta.org

ប្រភេទអាំងស៊ុយលីនរួមមាន៖

តើអាំងស៊ុយលីនប្រភេទណា ដែលល្អបំផុតសម្រាប់ជំងឺទឹកនោមផ្អែមរបស់ខ្ញុំ?

https://www.webmd.com

គ្រូពេទ្យនឹងធ្វើការជាមួយលោកអ្នក  ដើម្បីចេញវេជ្ជបញ្ជាប្រភេទអាំងស៊ុយលីន  ដែលល្អបំផុតសម្រាប់លោកអ្នក   និងជំងឺទឹកនោមផ្អែមរបស់លោកអ្នក។ ការសម្រេចចិត្ត   នឹងអាស្រ័យលើរឿងជាច្រើន   រួមមាន៖

ថ្នាំ Afrezza   គឺជាអាំងស៊ុយលីនហិតដែលមានសកម្មភាពរហ័ស   ត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារ   និងឱសថ   សម្រាប់មុនពេលទទួលទានអាហារ   ទាំងជំងឺទឹកនោមផ្អែមប្រភេទទី ១    និងប្រភេទទី ២ ។ ថ្នាំនេះមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងឈាម   ក្នុងរយៈពេលប្រហែល ១៥-២០ នាទី   ហើយវានឹងសំអាតរាងកាយលោកអ្នកក្នុងរយៈពេល ២-៣ ម៉ោង។ វាត្រូវបានប្រើជាមួយអាំងស៊ុយលីនដែលមានសកម្មភាពយូរ   ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ។

 

តារាងខាងក្រោម   បង្ហាញពីប្រភេទអាំងស៊ុយលីនចាក់   ដែលមានព័ត៌មានលម្អិតអំពី   ការចាប់ផ្តើម “onset” ( ពេលវេលាមុនពេល   ដែលអាំងស៊ុយលីនធ្វើដំណើរទៅដល់ចរន្តឈាម   និងចាប់ផ្តើមកាត់បន្ថយជាតិស្ករក្នុងឈាម )      កម្រិតកំពូល “peak” ( រយៈពេលដែលវាកាត់បន្ថយជាតិស្ករក្នុងឈាមល្អបំផុត )    និងរយៈពេល “duration” ( រយៈពេលអាំងស៊ុយលីននៅបន្តធ្វើការ ) ។ រឿងទាំងបីនេះអាចប្រែប្រួល។ ជួរឈរចុងក្រោយ   ផ្តល់នូវការយល់ដឹងខ្លះៗអំពី “ ការគ្របដណ្តប់”  ដែលផ្តល់ដោយប្រភេទអាំងស៊ុយលីនខុសៗគ្នា   ទាក់ទងនឹងពេលវេលាអាហារ។

តើបរិមាណថ្នាំក្នុងការចាក់ម្តង (Doses ) ត្រូវបានកំណត់ពេលវេលាយ៉ាងដូចម្តេច?

សូមអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត   អំពីពេលវេលាដែលលោកអ្នកត្រូវចាក់អាំងស៊ុយលីន។ រយៈពេលរវាងការចាក់ថ្នាំ   និងអាហាររបស់លោកអ្នក   អាចប្រែប្រួល   អាស្រ័យលើប្រភេទអាំងស៊ុយលីនដែលលោកអ្នកប្រើ។

 

ទោះយ៉ាងណាក៏ដោយ  ជាទូទៅ   លោកអ្នកគួរតែសម្របសម្រួល   ការចាក់ថ្នាំរបស់លោកអ្នកជាមួយពេលទទួលទានអាហារ។ ពីតារាងនៅទំព័រទី ១    ជួរឈរ ” onset ”    បង្ហាញពីពេលដែលអាំងស៊ុយលីន   នឹងចាប់ផ្តើមដំណើរការក្នុងខ្លួនលោកអ្នក។ លោកអ្នកចង់ឱ្យរឿងនោះកើតឡើង  ក្នុងពេលតែមួយនឹងពេលលោកអ្នកកំពុងស្រូបយកអាហារ។ ការកំណត់ពេលវេលាល្អ   នឹងជួយលោកអ្នកឱ្យជៀសផុសពីបញ្ហាកម្រិតជាតិស្ករក្នុងឈាមទាប។

ការលើកលែងចំពោះការប្រើប្រាស់អាំងស៊ុយលីន និងពេលវេលា

អាំងស៊ុយលីនដែលមានសកម្មភាពយូរ   មិនជាប់ទាក់ទងនឹងពេលទទួលទានអាហារទេ។ លោកអ្នកនឹងលេបថ្នាំ detemir (Levemir) ម្តង   ឬពីរដង   ក្នុងមួយថ្ងៃ    ដោយមិនទាក់ទងនឹងពេលវេលា   ដែលលោកអ្នកទទួលទានអាហារ។ ហើយលោកអ្នកនឹងលេប glargine (Basaglar, Lantus, Toujeo)  ម្តង   ក្នុងមួយថ្ងៃ   ក្នុងពេលវេលាដូចគ្នាជានិច្ច។ Deglutec ត្រូវបានលេបម្តង   ក្នុងមួយថ្ងៃ   ហើយពេលវេលាអាចបត់បែនបាន។ ប៉ុន្តែមនុស្សមួយចំនួន  ត្រូវភ្ជាប់អាំងស៊ុយលីនដែលមានសកម្មភាពយូរ  ជាមួយនឹងអាំងស៊ុយលីនដែលមានសកម្មភាពខ្លីជាង  ឬថ្នាំផ្សេងទៀត   ដែលត្រូវលេបនៅពេលបរិភោគអាហារ។

ផលិតផលដែលមានសកម្មភាពរហ័ស   ក៏អាចត្រូវបានលេបភ្លាមៗបន្ទាប់ពីលោកអ្នកទទួលទានអាហារ   ជាជាង ១៥ នាទីមុនពេលញ៉ាំអាហារ។ លោកអ្នកអាចលេបវាខ្លះ   នៅពេលចូលគេង។

 

សម្រាប់ព័ត៌មានបន្ថែមអំពី   ពេលវេលាត្រូវប្រើអាំងស៊ុយលីន   សូមអានផ្នែក ” វិធីប្រើប្រាស់   និងការគ្រប់គ្រង ” ក្នុងសេចក្តីណែនាំ   ដែលបានភ្ជាប់មកជាមួយផលិតផលអាំងស៊ុយលីនរបស់លោកអ្នក   ឬពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក។

Translate by Vann Sok

Leave a Comment