លក្ខខណ្ឌ

ប្រភេទនៃជំងឺពុកឆ្អឹង (Types of Osteoporosis)

តើលោកអ្នកដឹងថា ជំងឺពុកឆ្អឹង (Osteoporosis) មានប្រភេទផ្សេងៗគ្នាទេ? ខណៈដែលស្ត្រីស្បែកសមានហានិភ័យខ្ពស់បំផុតក្នុងការកើតជំងឺនេះ តែជំងឺនេះមិនរើសអើងមនុស្សទេ។ បុរស និងស្ត្រីនៃគ្រប់ក្រុមជាតិសាសន៍អាចកើតជំងឺពុកឆ្អឹងនេះ។ ហើយកុមារ និងក្មេងជំទង់ក៏អាចកើតដូចគ្នា។

ហានិភ័យនៃជំងឺពុកឆ្អឹងចំពោះបុរស និងស្ត្រី

ក្នុងអាយុ ៥០ ឆ្នាំ ស្ត្រីនឹងបាត់បង់ឆ្អឹងលឿនជាងបុរស។ ប៉ុន្តែនៅពេលចូលអាយុ ៦០ ឆ្នាំ អត្រាបាត់បង់ឆ្អឹង ទាំងបុរស និងស្ត្រីគឺដូចគ្នា។ តាមស្ថិតិបានបង្ហាញថា សព្វថ្ងៃមានបុរសចំនួន ២ លាននាក់ មានជំងឺពុកឆ្អឹង។ រីឯ ១២ លាននាក់ទៀតកំពុងប្រឈមនឹងហានិភ័យ។ ហើយបុរសម្នាក់ក្នុងចំណោម ៤ នាក់ដែលមានអាយុលើសពី ៥០ ឆ្នាំ នឹងបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង។

តើហានិភ័យនៃជំងឺពុកឆ្អឹងចំពោះស្ត្រីកើនឡើងនៅពេលណា?

ហានិភ័យនៃជំងឺពុកឆ្អឹងចំពោះស្ត្រីកើនខ្លាំង បន្ទាប់ពីអស់រដូវ។ នេះជាការពិត ជាពិសេសស្ត្រីស្បែក និងស្ត្រីអាស៊ី។ ដូចគ្នាដែរ វាមានហានិភ័យខ្ពស់ចំពោះស្ត្រីដែលមានរូបរាងតូច និងស្តើង។

ហេតុអ្វីបានជាស្ត្រីវ័យក្មេងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹង?

នារីវ័យជំទង់ និងស្ត្រីដល់អាយុចូលរៀនមហាវិទ្យាល័យ ដែលស្គមហើយហាត់ប្រាណខ្លាំង គឺមានហានិភ័យខ្ពស់ក្នុងការមិនមានរដូវ។ នេះគឺជាលក្ខខ័ណ្ឌមួយដែលគេហៅថា ជំងឺរាំងរដូវ (Amenorrhea)។ ការមិនមករដូវផ្សារភ្ជាប់នឹងការថយចុះរបស់កម្រិតអ័រម៉ូន Estrogen។ ការថយចុះនេះអាចបណ្តាលឱ្យមានជំងឺពុកឆ្អឹង។ ចំណែករបបអាហារដែលមានជាតិកាល់ស្យូមទាប និងសារធាតុចិញ្ចឹមផ្សេងៗទៀតដែលជួយជំរុញដល់ឆ្អឹង ក៏អាចរួមចំណែកក្នុងការធ្វើឱ្យគុណភាពឆ្អឹង (Bone Density) ទាបដែរ។

ក្មេងស្រីវ័យជំទង់ដែលរឹតត្បិតការញ៉ាំរបស់ពួកគេ និងមិនមានរដូវ មានហានិភ័យកើតជំងឺពុកឆ្អឹង និងបាក់ឆ្អឹង។ អត្តពលិកនារីវ័យក្មេងដែលព្យាយាមឱ្យខ្លួនមានទម្ងន់តិច ដើមី្បការរត់ ឬរាំ ពួកគេទាំងនោះមើលទៅប្រហែលជាគ្មានរដូវឡើយ។ អ្នកដែលចូលរួមប្រកួតប្រជែងកីឡា ដូចជាកាយសម្ព័ន្ធ និង រាំស្គីលើទឹកកក (figure skating) ជាដើម ក៏ប្រហែលជាអត់មានរដូវដូចគ្នាដែរ។

អត្តពលិកនារីវ័យក្មេង ដែលមានរាងកាយជាប់លំដាប់ ជារឿយៗគឺមានហានិភ័យខ្ពស់បំផុតក្នុងការមានគុណភាពឆ្អឹងទាប មានន័យថា កើតជំងឺពុកឆ្អឹង (Osteoporosis) និងបាក់ឆ្អឹង (fracture) ជាពិសេសប្រសិនបើនាងមានរោគទាក់ទងនឹងការបរិភោគ (eating disorder) និងមិនមករដូវ។ តាមពិត ការបាក់ឆ្អឹងជាសញ្ញាដំបូង ដែលដាស់តឿនប្រាប់គ្រូពេទ្យថា រូបនាងមានបញ្ហា។ អត្រាដែលអ្នករបាំរបាំបាឡេ ដល់ទៅ ៣០% ទទួលរងការបាក់ឆ្អឹងម្តងហើយម្តងទៀត ដែលអាចជាសញ្ញាមួយបង្ហាញថាមានរោគទាក់ទងនឹងការបរិភោគ (eating disorder) និងទម្ងន់រាងកាយតិច។

ប្រភេទនៃជំងឺពុកឆ្អឹងកុមារ

ជំងឺពុកឆ្អឹងកុមារ មានពីរ ៖ បណ្តាលមកពីជំងឺផ្សេង (secondary) និងកើតដោយខ្លួនឯង (idiopathic)។

ជំងឺពុកឆ្អឹងអនីតិជនដែលបណ្តាលមកពីជំងឺផ្សេង (Secondary Juvenile Osteoporosis)

សំដៅលើជំងឺពុកឆ្អឹងដែលវិវឌ្ឍដោយសារលក្ខខណ្ឌសុខភាពមួយផ្សេងទៀត។ នេះគឺជាប្រភេទជំងឺពុកឆ្អឹងទូទៅបំផុតចំពោះកុមារ។ ជំងឺមួយចំនួនដែលអាចនាំឱ្យមានកុមារកើតជំងឺពុកឆ្អឹង រួមមាន ៖

ជំងឺពុកឆ្អឹងកុមារមួយចំនួន គឺជាលទ្ធផលដោយសារជំងឺផ្ទាល់ខ្លួនពួកគេ។ ឧទាហរណ៍ កុមារកើតជំងឺរលាកសន្លាក់ Rheumatoid Arthritis អាចមានម៉ាសឆ្អឹង (Bone Mass) ទាបជាងការរំពឹងទុក ជាពិសេសនៅជិតសន្លាក់ឆ្អឹងដែលរលាក។ ថ្នាំមួយចំនួនក៏អាចនាំឱ្យមានជំងឺពុកឆ្អឹងអនីតិជន (Juvenile Osteoporosis) ដែរ។ ទាំងនេះអាចរួមបញ្ចូល ទាំងការព្យាបាលដោយប្រើគីមីសម្រាប់ជំងឺមហារីកថ្នាំ (Chemotherapy for Cancer), ថ្នាំ anticonvulsants for seizures ឬថ្នាំ steroid សម្រាប់ជំងឺរលាកសន្លាក់។ ប្រសិនបើកូនរបស់លោកអ្នកមានបញ្ហាមួយក្នុងចំណោមលក្ខខណ្ឌខាងលើនេះ សូមសាកសួរអ្នកផ្តល់សេវាថែទាំសុខភាព ថាកូនលោកអ្នកគួរត្រួតពិនិត្យ និងគ្រប់គ្រងកំហាប់ឆ្អឹងដែរឬទេ ។

ជំងឺពុកឆ្អឹងអនីតិជនដែលកើតដោយខ្លួនឯង (Idiopathic juvenile osteoporosis) មានន័យថា រកមូលហេតុជំងឺមិនមានទេ។ ជំងឺពុកឆ្អឹងប្រភេទនេះកម្រកើតមានណាស់។ ភាគច្រើនវាកើតឡើង នៅមុនពេលក្មេងចាប់ផ្តើមពេញវ័យ។ ទោះបីជាគុណភាពឆ្អឹងភាគច្រើនអាចវិលទៅរកល្អប្រសើរវិញនៅពេលពេញវ័យក៏ដោយ ក៏កុមារដែលមានជំងឺពុកឆ្អឹងនេះ ជាធម្មតាមានម៉ាសឆ្អឹងទាប នៅពេលគេធំ។

មិនថាមានមូលហេតុអ្វីក៏ដោយ ជំងឺពុកឆ្អឹងកុមារគឺជាស្ថានភាពធ្ងន់ធ្ងរបំផុត។ មនុស្សកសាងប្រហែល ៩០% នៃម៉ាសឆ្អឹងនៅពេលមានអាយុពី ១៨ ទៅ ២០ ឆ្នាំ។ ការបាត់បង់ម៉ាសក្នុងឆ្អឹងអំឡុងពេលបង្កើតឆ្អឹង អាចធ្វើឱ្យកុមារប្រឈមនឹងផលវិបាករយៈពេលវែង ដូចជាបាក់ឆ្អឹង។

តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីបង្ការជំងឺពុកឆ្អឹង?

នេះគឺជារឿងមួយចំនួនដែលលោកអ្នកអាចធ្វើបាន ដើម្បីកសាងឆ្អឹង និងជួយបង្ការជំងឺពុកឆ្អឹងនៅថ្ងៃក្រោយ ៖

ប្រសិនបើលោកអ្នកព្រួយបារម្ភអំពីសុខភាពឆ្អឹងរបស់លោកអ្នក សូមទៅពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព។ ការស្កេន (Screening Test) ក៏អាចពិនិត្យសុខភាពឆ្អឹងរបស់លោកអ្នកដែរ។

Translate by Chakriya Phou

Leave a Comment