ស្វែងយល់ពីជំងឺបេះដូង - ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល

តើធ្វើយ៉ាងណាទើបដឹងថាមានជំងឺបេះដូង?

ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺបេះដូង ជាដំបូង គ្រូពេទ្យនឹងស្នើសុំឱ្យលោកអ្នកពិពណ៌នាអំពីអាការ និងប្រវត្តិជំងឺរបស់លោកអ្នក។ គ្រូពេទ្យក៏នឹងវាយតម្លៃលក្ខខណ្ឌរាងកាយរបស់លោកអ្នកដែរ តាមរយៈបទដ្ឋានត្រួតពិនិត្យវេជ្ជសាស្ត្រ។ ដោយឡែក ការស្តាប់បេះដូងដើមី្បរកសំឡេងវឺតជាដើម ដែលគេស្គាល់ថាជាសំឡេងខ្សឹបរបស់បេះដូង អាចផ្តល់នូវតម្រុយសំខាន់ៗអំពីបញ្ហាបេះដូងដល់គ្រូពេទ្យ។ ប្រសិនបើមានការសង្ស័យថាមានជំងឺបេះដូង នោះនឹងត្រូវធ្វើតេស្តបន្តទៀត ដើម្បីរកមើលថាមានអ្វីកំពុងកើតឡើងនៅខាងក្នុងបេះដូង។

Electrocardiogram ECG ជាធម្មតាគឺជាការធ្វើតេស្តដំបូងដែលគេអនុវត្ត។ តាមរយៈការកត់ត្រាសកម្មភាពអគ្គិសនីនៅក្នុងបេះដូង ECG នឹងបង្ហាញឱ្យឃើញពីភាពមិនប្រក្រតីនៃសកម្មភាពអគ្គិសនីទាំងឡាយ ដែលអាចជាប្រភពនៃបញ្ហា ឬអាចបង្ហាញថាសាច់ដុំបេះដូងបាន ឬកំពុងតែរងរបួសដោយ Ischemia  (ឈាមខ្វះអុកស៊ីសែន)។

ព័ត៌មានលំអិតបន្ថែមផ្សេងអាចនឹងត្រូវប្រមូល តាមរយៈការថតរូបភាពបេះដូងដោយប្រើ X-ray, ការស្កេនផ្សេងៗគ្នាដោយប្រើ CT, MRI nuclear technology ឬតាមរយៈ angiography ដែលជាបច្ចេកទេសពិសេសមួយអាចបង្កើតរូបភាពសរសៃឈាមយ៉ាងលម្អិត។ Echocardiogram (ការវាយតម្លៃសំឡេងអុលត្រានៃបេះដូង) ក៏អាចកំណត់ថាតើបេះដូង និងសន្ទះបេះដូងដំណើរការបានល្អប៉ុណ្ណា។

មានការធ្វើតេស្តផ្សេងទៀត ដូចជាការធ្វើ Stress Test ដោយមានឬគ្មានបន្ថែមរូបភាពបេះដូង, និងការធ្វើតេស្តចង្វាក់បេះដូងមិនប្រក្រតី (ដូចជា electrophysiology testing EP​ testing)

តើការព្យាបាលជំងឺបេះដូងមានអ្វីខ្លះ?

ការថែទាំវេជ្ជសាស្រ្តគឺចាំបាច់ណាស់ នៅពេលដែលជំងឺបេះដូងត្រូវបានគេធ្វើរោគវិនិច្ឆ័យ។ គោលដៅនៃការព្យាបាល គឺធ្វើឱ្យលក្ខខណ្ឌជំងឺមានស្ថិរភាព, គ្រប់គ្រងអាការជំងឺក្នុងរយៈពេលវែង, និងផ្តល់ការព្យាបាលនៅពេលដែលអាចធ្វើទៅបាន។

ការកាត់បន្ថយស្ត្រេស, របបអាហារ, និងការផ្លាស់ប្តូររបៀបរស់នៅ គឺជាគន្លឹះក្នុងការគ្រប់គ្រងជំងឺបេះដូង ប៉ុន្តែកត្តាចម្បងនៃការថែទាំធម្មតា គឺថ្នាំ និងការវះកាត់។

 

របៀបរស់នៅ និងបេះដូងរបស់លោកអ្នក

ប្រសិនបើលោកអ្នកជក់បារី សូមឈប់។ លោកអ្នកគួរតែទម្លាប់ហាត់ប្រាណ ព្រោះការហាត់ប្រាណជួយពង្រឹងបេះដូង និងសសៃឈាម, កាត់បន្ថយស្ត្រេស, ហើយការហាត់ប្រាណនេះត្រូវបានគេបង្ហាញថា អាចជួយកាត់បន្ថយសម្ពាធឈាម ខណៈពេលដែលវាបង្កើនកម្រិតកូលេស្តេរ៉ុល HDL (ល្អ)។ តាមការសិក្សាជាច្រើនដែលបានធ្វើក្នុងប៉ុន្មានទសវត្សថ្មីៗនេះ បានបង្ហាញថា ការផឹកគ្រឿងស្រវឹងក្នុងកម្រិតមធ្យមពិតជាអាចកាត់បន្ថយហានិភ័យជំងឺបេះដូងមែន។ ប៉ុន្តែគេមិនណែនាំឱ្យផឹកគ្រឿងស្រវឹងលើសពីមួយដងឡើយ ក្នុងមួយថ្ងៃ សម្រាប់ស្ត្រី ឬច្រើនជាងពីរដង ក្នុងមួយថ្ងៃ សម្រាប់បុរស។

ការរៀនលម្ហែខ្លះអាចជួយការពារ និងព្យាបាលជំងឺបេះដូង។ ដោយសារតែភាពជោគជ័យខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដូច្នេះមានការបង្ហាញពីបច្ចេកទេសកាត់បន្ថយស្ត្រេស ដើម្បីជួយកាត់បន្ថយសម្ពាធឈាមខ្ពស់, ចង្វាក់បេះដូងលោតមិនធម្មតា, និងការប៉ះពាល់អារម្មណ៍ ដូចជាថប់អារម្មណ៍, ខឹង, និងការប្រទូស្តរាយ ដែលផ្សារភ្ជាប់ទៅនឹងជំងឺសរសៃឈាមបេះដូង, ចុកទ្រូង, និងគាំងបេះដូង។ ជម្រើសនៃបច្ចេកទេសបន្ធូរអារម្មណ៍ គឺអាស្រ័យលើខ្លួនលោកអ្នក។ បច្ចេកទេសមួយចំនួនដែលបានទទួលស្គាល់ថាមានអត្ថប្រយោជន៍ចំពោះការបន្ថយស្រ្តេស គឺការធ្វើសមាធិ, ការសម្រាកលម្ហែ, ការធ្វើយូហ្គា, និងការហ្វឹកហាត់រំញោចជីវសាស្ត្រ (Biofeedback)

អាហារូបត្ថម្ភ, របបអាហារ, និងបេះដូងរបស់លោកអ្នក

សូម្បីតែការផ្លាស់ប្តូរតិចតួចនៃរបបអាហារ និងរបៀបរស់នៅ ក៏អាចកាត់បន្ថយហានិភ័យជំងឺបេះដូងបានដែរ។ ការលើសទម្ងន់ ជាពិសេសនៅកណ្តាលវគ្គ អាចបណ្តាលឱ្យមានជំងឺលើសឈាម និងទឹកនោមផ្អែម។ ប្រសិនបើលោកអ្នកលើសទម្ងន់ ២០ ភាគរយ ពីទម្ងន់សមស្របសម្រាប់អាយុ, កម្ពស់, និងភេទរបស់លោកអ្នក នោះលោកអ្នកត្រូវដាក់សម្ពាធលើសមត្ថភាពបេះដូងរបស់លោកអ្នកដើម្បីច្របាច់ឈាម។ ទោះបីជាការទទួលទានជាតិសូដ្យូម និងជាតិខ្លាញ់ទាប មានសារសំខាន់សម្រាប់ការបញ្ចុះសម្ពាធឈាម និងបន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងក៏ដោយ ក៏ការទទួលទានផ្លែឈើ និងបន្លែស្រស់, គ្រាប់ធញ្ញជាតិមិនទាន់កែច្នៃដែលមានជាតិសរសៃខ្ពស់និងប្រភពខ្លាញ់ និងប្រូតេអ៊ីនដែលល្អចំពោះសុខភាព (ដូចជាត្រី, គ្រាប់ផ្លែឈើ, គ្រាប់ធញ្ញជាតិ, អាហារផលិតពីសណ្តែក, ផ្លែប័រ ។ល។) ក៏សំខាន់ដូចគ្នាដែរ។

តាមការសិក្សាមួយចំនួនបានរកឃើញថា ការទទួលទានជាតិសរសៃសរុប ពីអាហារ ឬថ្នាំបំប៉ន អាចជួយបន្ថយហានិភ័យជំងឺបេះដូង។

ទោះបីជាវាល្អបំផុតក្នុងការទទួលជាតិសរសៃពីប្រភពអាហារក៏ដោយ ក៏ថ្នាំបំប៉នជាតិសរសៃក៏អាចជួយលោកអ្នកឱ្យទទួលបានជាតិសរសៃប្រចាំថ្ងៃដែលលោកអ្នកត្រូវការដែរ។ ឧទាហរណ៍ថ្នាំបំប៉ន រួមមាន psyllium និង methylcellulose

លោកអ្នកគួរបង្កើនការញ៉ាំជាតិសរសៃយឺតៗ ដើម្បីជួយបង្ការការឡើងហ្គាស និងរមួលក្រពើ។ វាក៏សំខាន់ដែរដែលត្រូវបង្កើនជាតិទឹក។

ការព្យាបាលជំងឺសរសៃឈាមបេះដូង

មានការព្យាបាលដោយថ្នាំ ដែលរួមបញ្ចូលទាំងថ្នាំអាស្ពីរីន និងថ្នាំ ដូចជា ACE inhibitors និង beta-blockers។ ការព្យាបាលអាចផ្តោតលើជំងឺលើសឈាម និងកូឡេស្តេរ៉ូលខ្ពស់ផងដែរ ដែលជាកត្តាហានិភ័យធំៗពីរ ចំពោះជំងឺសរសៃឈាម។ បន្ថែមពីលើនេះទៀត គ្រូពេទ្យអាចណែនាំការព្យាបាលដោយវះកាត់ ដូចជា Angioplasty (ជាធម្មតាប្រើទងលួស (stent) ដើម្បីបើកសរសៃឈាម) ឬវះកាត់បើកបេះដូង ដើម្បីវះកាត់ពង្វាងសរសៃឈាមដែលស្ទះ។

ការព្យាបាលជំងឺខ្សោយបេះដូង

ជាធម្មតា ការព្យាបាលអាស្រ័យទៅតាមមូលហេតុនៃជំងឺខ្សោយបេះដូង ប៉ុន្តែច្រើនតែរួមបញ្ចូលទាំងព្យាបាលដោយថ្នាំដែរ ដើម្បីជួយគ្រប់គ្រងអាការជំងឺ ហើយថ្នាំទាំងនោះ មានដូចជា ថ្នាំបញ្ចុះទឹកនោម (Diuretics) ដើម្បីធ្វើឱ្យរាងកាយបញ្ចេញសារធាតុរាវ, ថ្នាំ beta-blockers ដើមី្បរារាំងសកម្មភាពរបស់ adrenaline, និងថ្នាំ ACE inhibitors ដើមី្បជួយសម្រួលតុល្យភាពជាតិសូដ្យូម និងប៉ូតាស្យូម និងធ្វើឱ្យកម្រិតសម្ពាធឈាមល្អប្រសើរ។ ឧបករណ៍ ដូចជាឧបករណ៍វាស់ល្បឿន (Pacemaker) និងឧបករណ៍ឆក់បេះដូង (defibrillator) ពេលខ្លះត្រូវបានផ្សាំ ដើម្បីធ្វើឱ្យមុខងារបេះដូងប្រសើរឡើង ឬនិង បង្ការចង្វាក់បេះដូងមិនប្រក្រតី។ ក្នុងករណីធ្ងន់ធ្ងរខ្លះ គ្រូពេទ្យអាចនឹងពិចារណាប្តូរបេះដូង។

 

ការព្យាបាលជំងឺចង្វាក់បេះដូងមិនប្រក្រតី

ការព្យាបាលគឺអាស្រ័យលើប្រភេទនៃជំងឺចង្វាក់បេះដូងដែលលោកអ្នកមាន ប៉ុន្តែអាចរួមបញ្ចូលទាំងព្យាបាលដោយថ្នាំ ដើម្បីធ្វើឱ្យចង្វាក់បេះដូងមានសភាពធម្មតា ដូចជាថ្នាំ beta-blockers, ថ្នាំថ្មីៗផ្សេងៗទៀតដើម្បីជួយប្តូរចង្វាក់របស់លោកអ្នកឱ្យទៅជាធម្មតា, ថ្នាំបង្ការការកកឈាម (ដូចជា warfarin និង dabigatran), ព្រមទាំង Cardioversion  ដែលជាការព្យាបាលទាក់ទងនឹងការបញ្ជូនចរន្តអគ្គិសនីទៅឆក់បេះដូង ដើម្បីប្តូរចង្វាក់បេះដូងឱ្យវិលមករកភាពធម្មតាវិញ។

 

ការព្យាបាលជំងឺសន្ទះបេះដូង

ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចត្រូវប្រើថ្នាំដើម្បីដោះស្រាយបញ្ហាខ្សោយបេះដូង ឬនីតិវិធីវះកាត់ ដើម្បីជួសជុលឬជំនួសសន្ទះដែលមិនប្រក្រតីនោះ។

 

ការព្យាបាលជំងឺរលាកស្រោមបេះដូង

ជារឿយៗ ជំងឺរលាកស្រោមបេះដូង (Pericarditis) អាចធូរស្រាលដោយខ្លួនវា ប៉ុន្តែវាអាចព្យាបាលបានដោយថ្នាំប្រឆាំងរលាក ដូចជាអាស្ពីរីន ឬថ្នាំ corticosteroid hormones បើសិនក្នុងករណីធ្ងន់ធ្ងរ។ ជួនកាល គេប្រើម្ជុលស្តើងវែង ចាក់ចូលទៅក្នុងទ្រូងដោយប្រុងប្រយ័ត្ន ដើមី្បបង្ហូរវត្ថុរាវចេញពី pericardium។ ប្រសិនបើមានជំងឺរ៉ាំរ៉ៃកើតឡើង នោះ pericardial window អាចត្រូវការបង្កើតការវះកាត់ដើម្បីឱ្យសារធាតុរាវនេះហូរបាន។

ក្នុងកាលៈទេសៈដែលកម្រណាស់ ដែលជំងឺ Pericarditis នេះ ក្លាយជាជំងឺរ៉ាំរ៉ៃ, ដូច្នេះការវះកាត់អាចត្រូវការជាចាំបាច់ ដើម្បីបង្កើតច្រកសម្រាប់បង្ហូរសារធាតុរាវ ឬយក Pericardial Sac ចេញតែម្តង។

 

ការព្យាបាល Cardiomyopathy (ជំងឺសាច់ដុំបេះដូង)

ការព្យាបាលជំងឺ Cardiomyopathy អាស្រ័យលើមូលហេតុ ប៉ុន្តែជារឿយៗនឹងមានការរួមបញ្ចូល វិធានការណ៍ដូចគ្នានឹងវិធានការណ៍ព្យាបាលដែលប្រើចំពោះអ្នកជំងឺខ្សោយបេះដូង។ ចំណែកលទ្ធផលគឺពឹងផ្អែកលើបុព្វហេតុមូលដ្ឋាន។ ក្នុងករណីមួយចំនួន អាចនឹងមានការណែនាំឱ្យវះកាត់ប្តូរបេះដូង។

 

ការព្យាបាលជំងឺបេះដូងពីកំណើត

លក្ខខណ្ឌជំងឺអនីតិជនមួយចំនួនពិតជាអាចជាដោយខ្លួនឯង ឬអាចព្យាបាលបានដោយងាយ ដោយប្រើថ្នាំ។ ប៉ុន្តែចំពោះករណីជំងឺដែលស្មុគស្មាញ ភាគច្រើនត្រូវការវះកាត់ បើសិនជាចាំបាច់។ វាជារឿងកម្រណាស់ តែអាចកើតឡើង ដោយអ្នកជំងឺមានបញ្ហាបេះដូងធ្ងន់ធ្ងរខ្លាំង ដែលមិនអាចកែខៃបាន។

 

ថ្នាំបំប៉នសម្រាប់ជំងឺបេះដូង

អាហារបំប៉នជាច្រើនកំពុងតែត្រូវគេសិក្សាដើម្បីកំណត់ថាតើពួកវាអាចព្យាបាលជំងឺសរសៃឈាមបេះដូងបានដែរឬទេ។ ថ្នាំទាំងនោះ រួមមាន L-carnitine, coenzyme Q10, និងខ្ទឹមស។ រហូតមកដល់ពេលនេះ មិនទាន់មានការណែនាំឱ្យប្រើថ្នាំទាំងនេះក្នុងការព្យាបាល ឬការពារជំងឺបេះដូងឡើយ។

វីតាមីន E និង C ត្រូវបានគេសិក្សាយ៉ាងទូលំទូលាយ ហើយដូចជាគ្មានបង្ហាញថា វីតាមីនទាំងពីរនេះអាចជួយបន្ថយហានិភ័យនៃការវិវឌ្ឍទៅជាជំងឺបេះដូងសោះ។ ជាទូទៅ មនុស្សម្នាក់អាចទទួលបានអត្ថប្រយោជន៍ធំបំផុតពីវីតាមីន និងមីក្រូសារធាតុចិញ្ចឹម (micronutrients) ផ្សេងៗទៀត ប្រសិនបើវាជាចំណែក និងកញ្ចប់មួយរបស់អាហារទាំងមូល។

Leave a Comment