តើជំងឺភ្នែកក្រហមត្រូវបានគេធ្វើរោគវិនិច្ឆ័យដូចម្តេច?
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺភ្នែកក្រហម គ្រូពេទ្យនឹងសួរអំពីអាការធម្មតាដូចជា៖ ការក្រហាយភ្នែករមាស់ភ្នែក ដែលបញ្ចេញទឹករំអិលក្រាស់ និងស្អិត ហើយហៀរទឹកភ្នែក។ វេជ្ជបណ្ឌិតក៏នឹងសង្កេតមើលភ្នែកដែលរលាក ឬក្រហមដែរ។ ជារឿយៗមូលហេតុអាចត្រូវបានកំណត់ពីអាការប្រវត្តិវេជ្ជសាស្រ្ត និងលទ្ធផលនៃការពិនិត្យភ្នែកតែម្នាក់ឯង។ ភាគច្រើនការព្យាបាលត្រូវបានចាប់ផ្តើមភ្លាមៗ។ ប្រសិនបើមានលទ្ធផលមន្ទីរពិសោធន៍បន្ថែម ការព្យាបាលអាចត្រូវបានកែប្រែដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្តមន្ទីរពិសោធន៍។
ការឈឺភ្នែកអាចកើតឡើងដោយខ្លួនឯង ឬមានអាការផ្សេងទៀតដូចជា៖
អាការផ្សេងទៀតរួមជាមួយការឈឺភ្នែកអាចជាតម្រុយនៃអ្វីដែលបណ្តាលឱ្យឈឺចាប់។
តើការព្យាបាលសម្រាប់ជំងឺភ្នែកក្រហមមានអ្វីខ្លះ?
ការព្យាបាលតាមផ្ទះអាចគ្រប់គ្រាន់ក្នុងការព្យាបាលអាការជំងឺភ្នែកក្រហម ដែលទាក់ទងនឹងជំងឺផ្តាសាយ ការឆ្លងមេរោគតិចតួច ឬអាលែកហ្ស៊ី។ ការព្យាបាលជាចម្បងមានការសំអាតភ្នែកជាមួយទឹកភ្នែកសិប្បនិមិ្មត។ការប្រើក្រណាត់ត្រជាក់ស្អំក៏អាចបន្ថយការឈឺចាប់បានដែរ។
ដើម្បីជួយបំបាត់ភាពមិនស្រួលនៃភ្នែកក្រហម សូមស្អំក្រណាត់ត្រជាក់រយៈពេល ៥ ទៅ ១០ នាទី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។ អ្នកអាចប្រើទឹកភ្នែកសិប្បនិម្មិត ដែលគ្មានសារធាតុរក្សាទុកពីរបីដងក្នុងមួយថ្ងៃ។ សូមកុំប្រើថ្នាំបន្តក់ភ្នែកស្តេរ៉ូអ៊ីត ឬថ្នាំពីមិត្តភក្តិដោយគ្មានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត។ ហើយត្រូវប្រយ័ត្នប្រយែង កុំចែករំលែកកន្សែង ឬក្រណាត់ជូតខ្លួនជាមួយអ្នកដទៃ ដើម្បីកុំឱ្យចម្លងវីរុស ឬបាក់តេរីភ្នែកក្រហមដែលរីករាលដាលខ្លាំងដល់អ្នកដទៃ។ អ្នកក៏គួរតែប្រយ័ត្នក្នុងការប្រើក្រណាត់ ឬថ្នាំបន្តក់ភ្នែករវាងភ្នែកទាំងពីរ ដើម្បីកុំឱ្យឆ្លងទៅភ្នែកម្ខាងទៀត។ សូមបោះចោលគ្រឿងសម្អាងភ្នែក ដែលបានឆ្លងវីរុស ឬបាក់តេរីបោល។ សូមកុំពាក់កញ្ចក់ភ្នែកដាក់ក្នុងភ្នែក។
ភ្នែកក្រហមដែលរមាស់ និងប៉ះពាល់ដល់ភ្នែកទាំងពីរបង្ហាញថាមានប្រតិកម្ម។ សូមបិទភ្នែក រួចដាក់ក្រណាត់ត្រជាក់នៅលើភ្នែក ហើយប្រើថ្នាំបន្តក់ភ្នែកសម្រាប់អាលែកហ្ស៊ី ឬប្រឆាំងនឹងអ៊ីស្តាមីនដែលគ្មានវេជ្ជបញ្ជាដើម្បីបន្ថយការរមាស់ និងក្រហាយ។ ប្រសិនបើស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ ឬមិនធូរស្បើយក្នុងរយៈពេលពីរបីថ្ងៃទេ សូមពិគ្រោះជាមួយគ្រូពេទ្យ។ ភាពមិនស្រួលដែលគួរឱ្យកត់សម្គាល់ ការបាត់បង់ចក្ខុវិស័យ និងមានបញ្ហាតែភ្នែកម្ខាងបង្ហាញពីអាការកាន់តែធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវធ្វើការវាយតម្លៃដោយអ្នកថែទាំសុខភាព ឬគ្រូពេទ្យភ្នែក។
ភ្នែកក្រហមដែលបណ្តាលមកពីវីរុសជាធម្មតាមានរយៈពេលមួយទៅបីសប្តាហ៍។ ដោយសារតែវាមិនបណ្តាលមកពីបាក់តេរី វាមិនឆ្លើយតបនឹងថ្នាំអង់ទីប្យូទិចទេ។ វាក៏អាចមានការឆ្លងខ្ពស់ផងដែរ។ ប្រសិនបើភ្នែកក្រហមបណ្តាលមកពីវីរុស ដៃរបស់អ្នកគឺជា “អាវុធ” ដែលនឹងធ្វើឱ្យរាលដាលការឆ្លង។ សូមកុំចែករំលែងកន្សែងពោះគោ ឬក្រណាត់ជូត។ ទឹកភ្នែកសិប្បនិម្មិតអាចជួយបំបាត់អាការនៃភ្នែកក្រហមដែលបណ្តាលមកពីវីរុសបាន។
ភ្នែកក្រហមដែលបណ្តាលមកពីវីរុស herpes (រោម) អាចធ្ងន់ធ្ងរណាស់ ហើយអាចត្រូវបានព្យាបាលដោយការប្រើថ្នាំបន្តក់ភ្នែកថ្នាំ ក្រមួន ឬថ្នាំគ្រាប់ប្រឆាំងនឹងវីរុស ។
ចំពោះភ្នែកក្រហមដែលបណ្តាលមកពីបាក់តេរី ជាធម្មតាគេព្យាបាលដោយថ្នាំបន្តក់ភ្នែក ឬក្រមួនអង់ទីប្យូទិច។ ជាទូទៅវាលុបបំបាត់អាការក្នុងរយៈពេលពីរបីថ្ងៃ។ ត្រូវប្រាកដថាអ្នកប្រើថ្នាំអង់ទីប្យូទិចឱ្យអស់ក្នុងអំឡុងពេលព្យាបាល។ ចំពោះការឆ្លងមេរោគដែលធ្ងន់ធ្ងរ ថ្នាំអង់ទីប្យូទិចលេបអាចត្រូវបានចេញវេជ្ជបញ្ជា។ ថ្នាំអង់ទីប្យូទិចលេបត្រូវបានចេញវេជ្ជបញ្ជាសម្រាប់ករណីភ្នែកក្រហមដែលមិនធម្មតា ដែលបណ្តាលមកពីរោគប្រមេះ ឬប៉ារ៉ាស៊ីត chlamydia ( ប្រភេទប៉ារ៉ាស៊ីតម្យ៉ាងដែលឆ្លងតាមរយៈការប៉ះពាល់គ្នា និងតាមដង្ហើម )។ ដៃគូរួមភេទរបស់អ្នកជំងឺគួរតែបានទទួលការព្យាបាលដែរ។ ដូចគ្នានេះផងដែរ ប្រសិនបើភ្នែកក្រហមមិនបាត់បន្ទាប់ពីមួយខែ អ្នកអាចត្រូវបានធ្វើតេស្តរកមើលប៉ារ៉ាស៊ីត chlamydia (ក្លាមីដៀ)។
ភ្នែកក្រហមដែលបណ្តាលមកពីប្រតិកម្មគួរតែឆ្លើយតបទៅនឹងថ្នាំ vasoconstrictor (ថ្នាំដែលបង្រួមសរសៃឈាម) ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន (antihistamines) ឬថ្នាំបន្តក់ភ្នែកស្តេរ៉ូអ៊ីត (steroid eye drops) ។ ជាថ្មីម្តងទៀត កុំប្រើបន្តក់ភ្នែកស្តេរ៉ូអ៊ីតសម្រាប់អាការភ្នែកណាមួយ ដោយគ្មានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត។