ប្រភេទនៃ Echocardiogram

Echocardiogram គឺជាការធ្វើតេស្តមួយដែលប្រើអុលត្រាសោន (Ultrasound) ដើម្បីបង្ហាញពីរបៀបដែលសាច់ដុំបេះដូង និងសន្ទះបេះដូងរបស់លោកអ្នកកំពុងធ្វើការ។ រលកសំឡេងអាចរំកិលរូបភាពបេះដូងរបស់លោកអ្នក ដូច្នេះគ្រូពេទ្យអាចទទួលបានរូបរាង និងទំហំរបស់បេះដូង។ គេអាចកាត់ខ្លីថា «អេកូ»

ហេតុអ្វីបានជាត្រូវការ Echocardiogram មួយ?

គ្រូពេទ្យអាចឱ្យធ្វើអេកូដើមី្ប ៖

តើ Echocardiogram មានប្រភេទអ្វីខ្លះ?

តេស្តមួយនេះមានច្រើនប្រភេទ។ គ្រូពេទ្យនឹងប្រាប់លោកអ្នកបន្ថែមអំពីតេស្តនេះ ថាតើតេស្តប្រភេទល្អបំផុតសម្រាប់លោកអ្នក។

 

Transthoracic echocardiogram

នេះគឺជាតេស្តមានបទដ្ឋាន។ វាដូច X-ray ដែរ តែគ្មានជាតិវិទ្យុសកម្ម (radiation) ទេ។ អ្នកឯកទេសប្រើបច្ចេកវិទ្យាដូចគ្នា ដើម្បីពិនិត្យសុខភាពទារកមុនពេលកើត។

អ្នកបច្ចេកទេសនឹងដាក់ឧបករណ៍មួយ ជាឧបករណ៍កាន់នឹងដៃ (hand-held device) ដែលហៅថា transducer នៅលើទ្រូងរបស់លោកអ្នក។ វាបញ្ជូនរលកសំឡេងប្រេកង់កម្រិតខ្ពស់ (high-frequency sound waves) ដែលលោតចេញពីបេះដូង រួចបង្កើតជារូបភាព និងសំឡេង។

នៅថ្ងៃធ្វើតេស្ត ចូរលោកអ្នកញ៉ាំ និងផឹកទឹកដូចធម្មតា។ សូមលេបថ្នាំឱ្យបានទៀងទាត់ពេល។

នៅពេលធ្វើតេស្ត លោកអ្នកនឹងត្រូវដោះសម្លៀកបំពាក់របស់លោកអ្នកចេញ ចាប់ពីចង្កេះឡើងលើ ហើយស្លៀកសម្លៀកបំពាក់នៅមន្ទីរពេទ្យ។ អ្នកឯកទេស ដែលគេហៅថា Cardiac Sonographer នឹងដាក់អេឡិចត្រូត (eletrode) ចំនួន ៣ (បន្ទះតូច, រាបស្មើ, និងស្អិត) លើទ្រូងរបស់លោកអ្នក។ អេឡិចត្រូតនោះភ្ជាប់ទៅនឹង electrocardiography monitor (EKG ឬ ECG) ដែលតាមដានសកម្មភាពអគ្គិសនីរបស់បេះដូង។

នៅលើតុធ្វើតេស្ត លោកអ្នកត្រូវដេកមកខាងឆ្វេង។ Sonographer នឹងដាក់ sound wave transducer លើកន្លែងជាច្រើននៃទ្រូងរបស់លោកអ្នក។ នៅខាងចុង sound wave transducer  មានដាក់ជែល ដើម្បីជួយធ្វើឱ្យរូបភាពកាន់តែច្បាស់។

ការផ្លាស់ប្តូររលកសំឡេង ដែលហៅថា doppler signal អាចបង្ហាញពីទិសដៅ និងល្បឿននៃឈាមដែលហូរឆ្លងកាត់បេះដូងរបស់លោកអ្នក។

នៅពេលធ្វើតេស្ត សំឡេងពីតេស្តខ្លះលោកអ្នកអាចឮ សំឡេងខ្លះមិនឮទេ។ Sonographer​ អាចស្នើសុំឱ្យលោកអ្នកធ្វើចលនាចុះឡើង ដើម្បីឱ្យគេអាចថតរូប ពីតំបន់ផ្សេងៗគ្នានៃបេះដូងរបស់លោកអ្នក។ ពេលខ្លះ Sonographer​ សុំឱ្យលោកអ្នកដកដង្ហើម។

អំឡុងពេលធ្វើតេស្ត លោកអ្នកនឹងមិនមានអារម្មណ៍អ្វីទេ ក្រៅតែពីភាពត្រជាក់ពីជែល និងសម្ពាធបន្តិចបន្តួចពី transducer ទៅលើរាងកាយ ។

ការធ្វើតេស្តនេះអាចចំណាយពេល ប្រហែល ៤០ នាទី។ ក្រោយពីតេស្តរួច លោកអ្នកអាចស្លៀកពាក់ ហើយត្រលប់ទៅផ្ទះវិញ ធ្វើសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នកដូចធម្មតា។

 

Transesophageal Echocardiogram (TEE)

សម្រាប់ការធ្វើតេស្តនេះ គេនឹងដាក់ transducer ទាំងក្នុងបំពង់ក និងបំពង់អាហារ (Esophagus) របស់លោកអ្នក (បំពង់លេបអាហារដែលភ្ជាប់ពីមាត់ទៅក្រពះ)។ គេធ្វើបែបនេះ ដោយសារតែវានៅជិតបេះដូងរបស់លោកអ្នក ដូច្នេះគេអាចទទួលបានរូបភាពច្បាស់។

សូមប្រាប់គ្រូពេទ្យជាមុន ប្រសិនបើលោកអ្នកមានបញ្ហាបំពង់អាហារ ដូចជារោគក្លនលូន (Hiatal Hernia), បញ្ហាលេបអាហារ, ឬមហារីក។

កុំបរិភោគឬផឹកអ្វីទាំងអស់ រយៈពេល ៦ ម៉ោង មុនពេលធ្វើតេស្ត។ បើសិនជាចាំបាច់ លេបថ្នាំតាមពេលវេលាដូចធម្មតា តែប្រើទឹកលេបថ្នាំតែបន្តិចបានហើយ។ ប្រសិនបើលោកអ្នកប្រើថ្នាំ ឬអាំងស៊ុយលីនសម្រាប់ជំងឺទឹកនោមផ្អែម សូមលោកអ្នកសាកសួរគ្រូពេទ្យឬមជ្ឈមណ្ឌលធ្វើតេស្តផង។

មុនពេលធ្វើ Transesophageal Echocardiogram គិលានុបដ្ឋាកយិកានឹងដាក់ Intravenous Line (IV) ទៅក្នុងសរសៃឈាមវ៉ែននៅក្នុងដៃ ឬប្រអប់ដៃរបស់លោកអ្នក ដូច្នេះពួកគេអាចផ្តល់ថ្នាំឱ្យលោកអ្នក។ អ្នកបច្ចេកទេសនឹងភ្ជាប់ EKG អេឡិចត្រូតនៅលើទ្រូងរបស់លោកអ្នក។ ហើយក៏មានដាក់ប្រដាប់តាមដានសម្ពាធឈាមនៅលើដៃ និងឧបករណ៍វាស់ជីពចរ (Pulse Oximeter) នៅនឹងម្រាមដៃរបស់លោកអ្នកផងដែរ ដើម្បីតាមដានសញ្ញាសំខាន់ៗរបស់លោកអ្នក។

លោកអ្នកនឹងទទួលថ្នាំ sedative ដើម្បីជួយឱ្យលោកអ្នកបន្ធូរអារម្មណ៍។

សមាជិកក្រុមគ្រូពេទ្យនឹងដាក់ប្រដាប់ស្ទង់អុលត្រាសោន (ultrasound probe) ចូលទៅក្នុងមាត់របស់លោកអ្នក ចុះទៅតាមបំពង់ក និងចូលទៅបំពង់អាហារ។ ការធ្វើនេះមិនប៉ះពាល់ដល់ដង្ហើមរបស់លោកអ្នកទេ។ ខាងគ្រូពេទ្យនឹងប្រាប់ឱ្យលោកអ្នកលេបទឹកមាត់ ដើម្បីជួយឱ្យប្រដាប់ស្ទង់ឱ្យចូលទៅ។ វាចំណាយពេលប្រហែលពីរបីវិនាទី ហើយមិនស្រួលប៉ុន្មានទេ។ នៅពេលប្រដាប់ស្ទង់ទៅដល់កន្លែងហើយ វានឹងថតរូបបេះដូងលោកអ្នក។ លោកអ្នកនឹងគ្មានអារម្មណ៍អ្វីឡើយ។

ការធ្វើតេស្តនេះចំណាយពេលប្រហែល ១០ ទៅ ៣០ នាទី។ បន្ទាប់មក គេនឹងដកប្រដាប់ស្ទង់ចេញមកវិញ។ បន្ទាប់មក គិលានុបដ្ឋាកយិកានឹងតាមដានលោកអ្នករយៈពេល ២០ ទៅ ៣០ នាទី។

សូមលោកអ្នកកុំបរិភោគឬផឹកអ្វីទាំងអស់ រហូតទាល់តែថ្នាំបន្ធូរអារម្មណ៍សាបរលាប ដែលបែបនេះត្រូវចំណាយពេលមួយម៉ោងបន្ថែមទៀត បន្ទាប់ពីការធ្វើតេស្ត។ លោកអ្នកអាចនឹងងងុយគេងឬវិលមុខ ដូច្នេះគួរមានអ្នកផ្សេងមកដឹកលោកអ្នកត្រលប់ទៅផ្ទះ។

 

Stress Echocardiogram

ការធ្វើតេស្តនេះធ្វើឡើងដោយហាត់ប្រាណលើម៉ាស៊ីនរត់ហាត់ប្រាណ ឬម៉ាស៊ីនធាក់កង់។ វាបង្ហាញចលនានៃជញ្ជាំងបេះដូងរបស់លោកអ្នក និងសកម្មភាពច្របាច់ នៅពេលដែលបេះដូងប្រឹងធ្វើការធ្ងន់។ វាក៏អាចបង្ហាញពីកង្វះលំហូរឈាមដែលការធ្វើតេស្តបេះដូងផ្សេងទៀតមិនមានបង្ហាញ។

កុំបរិភោគឬផឹកអ្វីទាំងអស់ ក្រៅពីទឹក រយៈពេល ៤ ម៉ោងមុនពេលធ្វើតេស្ត។ កុំផឹកឬបរិភោគអ្វីដែលមានជាតិកាហ្វេអ៊ីន (ដូចជាកូកាកូឡា, សូកូឡា, កាហ្វេ, តែ, ឬថ្នាំ) រយៈពេល ២៤ ម៉ោងមុនធ្វើតេស្ត។ កុំជក់បារីនៅថ្ងៃធ្វើតេស្ត។ ជាតិកាហ្វេអ៊ីន និងជាតិនីកូទីនអាចប៉ះពាល់ដល់លទ្ធផល។

គ្រូពេទ្យអាចនឹងប្រាប់លោកអ្នកឱ្យឈប់ប្រើថ្នាំព្យាបាលបេះដូង នៅថ្ងៃធ្វើតេស្តនោះ។ សូមសួរគ្រូពេទ្យថាតើលោកអ្នកគួរធ្វើយ៉ាងម៉េច ប្រសិនបើលោកអ្នកប្រើថ្នាំមួយក្នុងចំណោមថ្នាំខាងក្រោមនេះ ៖

សូមជួបជាមួយគ្រូពេទ្យ ប្រសិនបើលោកអ្នកមានសំណួរអ្វី។

សម្រាប់នីតិវិធីធ្វើតេស្តវិញ អ្នកជំនាញខាងបេះដូងនឹងភ្ជាប់អេឡិចត្រូត EKG ទៅនឹងទ្រូងរបស់លោកអ្នក។ ពួកគេនឹងធ្វើតារាងសកម្មភាពបេះដូង ព្រមទាំងវាស់ជីពចរ និងសម្ពាធឈាមរបស់លោកអ្នក។

ដំបូងបង្អស់ Sonographer នឹងធ្វើ transthoracic echocardiogram។

បន្ទាប់មកលោកអ្នកនឹងឡើងលើម៉ាស៊ីនហាត់រត់ ឬម៉ាស៊ីនធាក់កង់ ហើយចាប់ផ្តើមហាត់ប្រាណ។ ក្រុមគ្រូពេទ្យនឹងបង្កើនអាំងតង់ស៊ីតេបន្តិចម្តងៗ។ ក្នុងខណៈនោះ ពួកគេនឹងតាមដានម៉ាស៊ីន EKG ដើម្បីរកការផ្លាស់ប្តូរ ហើយនឹងសួរអំពីអាការណាមួយ។

លោកអ្នកត្រូវហាត់រហូតដល់លោកអ្នកទៅលែងរួច។ ហើយ Sonographer  នឹងធ្វើ echocardiogram មួយទៀត។

បន្ទាប់ពីការធ្វើតេស្ត លោកអ្នកត្រូវបន្ថយល្បឿនហាត់ប្រាណយឺតៗ។ ក្រុមគ្រូពេទ្យនឹងតាមដានសញ្ញាសំខាន់ៗរបស់លោកអ្នក រហូតដល់វាត្រលប់មកធម្មតាវិញ។

ការណាត់ជួបដើមី្បធ្វើតេស្តត្រូវចំណាយពេលប្រហែលមួយម៉ោង ប៉ុន្តែការធ្វើតេស្ត ជាធម្មតា ចំណាយពេលតិចជាង ១៥ នាទីទេ។

 

Dobutamine Stress Echocardiogram

នេះគឺជាទម្រង់មួយផ្សេងទៀតរបស់ Stress Echocardiogram។ ប៉ុន្តែផ្ទុយទៅវិញ លោកអ្នកអត់ហាត់ប្រាណទេ គឺលោកអ្នកនឹងទទួលបានថ្នាំមួយ ហៅថា dobutamine ដែលធ្វើឱ្យបេះដូងលោកអ្នកមានអារម្មណ៍ដូចវាកំពុងតែធ្វើការខ្លាំង។

តេស្តនេះជាការពិនិត្យបេះដូង និងសន្ទះបេះដូងរបស់លោកអ្នក នៅពេលដែលលោកអ្នកមិនអាចហាត់លើម៉ាស៊ីនហាត់រត់ ឬម៉ាស៊ីនធាក់កង់បាន។ តេស្តមួយនេះអាចប្រាប់គ្រូពេទ្យរបស់លោកអ្នកថាតើបេះដូងរបស់លោកអ្នកធ្វើការបានល្អប៉ុណ្ណា។ វាក៏អាចជួយឱ្យរកឃើញពីហានិភ័យក្នុងការកើតជំងឺសរសៃឈាមបេះដូង (សរសៃឈាមកកស្ទះ) ផងដែរ ព្រមទាំងពិនិត្យមើលតើការព្យាបាលជំងឺបេះដូងដំណើរការល្អប៉ុណ្ណា។

ក្នុងការធ្វើតេស្ត អ្នកបច្ចេកទេសនឹងភ្ជាប់អេឡិចត្រូត EKG នឹងទ្រូងរបស់លោកអ្នក។ គិលានុបដ្ឋាយិកានឹងដាក់ Intravenous Line (IV) ទៅក្នុងសរសៃវ៉ែននៅក្នុងដៃរបស់លោកអ្នក ទុកសម្រាប់ផ្តល់ថ្នាំ dobutamine។

ក្រុមគ្រូពេទ្យនឹងធ្វើ transthoracic echocardiogram ដើមី្បវាស់កម្រិតចង្វាក់បេះដូង និងសម្ពាធឈាមរបស់លោកអ្នក។ បន្ទាប់មក លោកអ្នកនឹងទទួល dobutamine ដែលនឹងធ្វើឱ្យបេះដូងលោកអ្នកមានប្រតិកម្មដូចជាវាកំពុងតែធ្វើការខ្លាំង។ ក្រោយទទួលថ្នាំ បេះដូងរបស់លោកអ្នកនឹងចាប់ផ្តើមលោតកាន់តែលឿន និងកាន់តែខ្លាំង។ លោកអ្នកអាចនឹងក្តៅខ្លួន, មានអារម្មណ៍ក្តៅមុខក្តៅមាត់, និងឈឺក្បាលតិចៗ។

បុគ្គលិកមន្ទីរពិសោធ នឹងសួរថាតើលោកអ្នកមានអារម្មណ៍យ៉ាងណា។ ពួកគេនឹងឃ្លាំមើលការប្រែប្រួលនៅលើ EKG Monitor និងដក IV ចេញនៅពេលលោកអ្នកទទួលថ្នាំ dobutamine រួច។

រយៈពេលដែលគ្រូពេទ្យណាត់លោកអ្នកទៅធ្វើតេស្តប្រមាណមួយម៉ោង ប៉ុន្តែការដាក់ IV ជាធម្មតាប្រើពេលប្រហែល ១៥ នាទី។ បន្ទាប់ពីធ្វើតេស្ត សូមលោកអ្នកស្នាក់នៅក្នុងបន្ទប់រង់ចាំសិន រហូតដល់លោកអ្នកបានស្រួលខ្លួន។

 

Intravascular Ultrasound

ក្នុងអំឡុងពេលនៃការធ្វើតេស្តមួយប្រភេទនេះ គ្រូពេទ្យនឹងបញ្ជូន transducer ទៅក្នុងសរសៃឈាមបេះដូងរបស់លោកអ្នក តាមរយៈបំពង់ខ្យល់ (Catheter) នៅក្នុងលៀនរបស់លោកអ្នក។ តេស្តនេះផ្តល់ព័ត៌មានលម្អិត អំពីជំងឺស្ទះសរសៃឈាម (Atherosclerosis) ក្នុងសរសៃឈាម។

គ្រូពេទ្យនឹងប្រាប់ថាតើថ្នាំអ្វីខ្លះដែលលោកអ្នកត្រូវប្រើ និងអ្វីដែលត្រូវបរិភោគឬផឹក មុនពេលធ្វើតេស្ត។

ដូចតេស្តផ្សេងៗ លោកអ្នកនឹងពាក់អាវមន្ទីរពេទ្យ ហើយដេកនៅលើតុពិសេស។ គិលានុបដ្ឋាយិកានឹងភ្ជាប់អេឡិចត្រូត EKG ទៅនឹងទ្រូងរបស់លោកអ្នក។ បន្ទាប់មកនឹងដាក់ IV Line ចូលទៅក្នុងដៃរបស់លោកអ្នក រួចផ្តល់ថ្នាំ sedative ដែលធ្វើឱ្យលោកអ្នកអាចបន្ធូរអារម្មណ៍បាន។

គ្រូពេទ្យនឹងប្រើថ្នាំដើម្បីធ្វើឱ្យក្រលៀនរបស់លោកអ្នកស្ពឹក។ បន្ទាប់មកទៀត គ្រូពេទ្យនឹងដាក់ plastic introducer sheath (បំពង់ខ្លីមួយ) តាមស្នាមតូចដែលគាត់វះលើស្បែក និងស៊ក catheter  (បំពង់តូចវែង) តាម sheath នោះចូលទៅក្នុងសរសៃឈាមបេះដូងរបស់លោកអ្នក។ catheter នោះមាន wire ដែលមាន ultrasound tip នៅខាងក្នុង។ បែបនេះវានឹងបង្ហាញរូបភាពសរសៃឈាមក្រហមរបស់លោកអ្នក។

ការធ្វើតេស្តនេះចំណាយពេលប្រហែលមួយម៉ោង។ បន្ទាប់ពីគ្រូពេទ្យដក catheter និង sheath ចេញ គិលានុបដ្ឋាយិកានឹងដាក់បង់រុំក្រលៀនរបស់លោកអ្នកដើម្បីបង្ការកុំឱ្យហូរឈាម។ លោកអ្នកត្រូវដេក ដាក់ជើងត្រង់ ពី ៣ ទៅ ៦ ម៉ោង។ ក្រោយពីធ្វើតេស្តរួច លោកអ្នកប្រហែលជាត្រូវស្នាក់នៅមន្ទីរពេទ្យមួយយប់។

 

តើលទ្ធផល Echocardiogram បង្ហាញប្រាប់អ្វីខ្លះ?

Echocardiogram អាចជួយឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យបញ្ហាបេះដូងជាច្រើនប្រភេទរួមមាន ៖

Leave a Comment