ថ្នាំ Warfarin និងថ្នាំធ្វើឱ្យឈាមរាវផ្សេងៗទៀត សម្រាប់ជំងឺបេះដូង

ថ្នាំ Warfarin (Coumadin) គឺជាថ្នាំ Anticoagulant។ នេះមានន័យថា វាជាថ្នាំជួយបង្ការកុំឱ្យឈាមកក។ រីឯថ្នាំធ្វើឱ្យឈាមរាវព្យាបាលប្រភេទជំងឺបេះដូងមួយចំនួន។

គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំ Warfarin ព្រោះរាងកាយរបស់លោកអ្នកកំពុងតែកកឈាម ឬលោកអ្នកមានលក្ខខណ្ឌជំងឺ ដែលធ្វើឱ្យកើតបញ្ហាកកឈាម។ អ្នកដែលមានជំងឺ Atrial Fibrillation (ចង្វាក់បេះដូងលោតមិនទៀងទាត់), ជំងឺស្ទះសួត (Pumonary Embolism) (ការស្ទះសរសៃឈាមធំៗ នៅក្នុងសួត) និងអ្នកដែលបានវះកាត់សន្ទះបេះដូងសិប្បនិម្មិត ឬការវះកាត់ឆ្អឹង ដូចជាការប្តូរឆ្អឹងត្រគាក ឬប្រភេទការវះកាត់ឆ្អឹងផ្សេងទៀត។

កំណកឈាមអាចរំកិលទៅផ្នែកផ្សេងទៀតនៃរាងកាយ ហើយបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺស្ទះសួតជាដើម។ ថ្នាំ Warfarin មិនអាចរំលាយកំណកឈាមបានទេ។ ប៉ុន្តែយូរៗទៅ កំណកឈាមអាចរលាយដោយខ្លួនឯង។ ថ្នាំ Warfarin ក៏អាចបង្ការការកើតកំណក ឬកំណករីកធំ។

មានថ្នាំធ្វើឱ្យឈាមរាវផ្សេងៗទៀតដែលលោកអ្នកអាចប្រើ ពេលនៅក្នុងមន្ទីរពេទ្យ ឬនៅផ្ទះ ក្នុងរយៈពេលខ្លី។ លោកអ្នកអាចទទួលបានថ្នាំដូចខាងក្រោមនេះ តាមសរសៃឈាមវ៉ែន ឬនៅក្រោមស្បែក ៖

ថ្នាំធ្វើឱ្យឈាមរាវផ្សេងៗ ដែលជាថ្នាំគ្រាប់ រួមមាន ៖

ការធ្វើតេស្តឈាម និងការធ្វើឱ្យឈាមរាវ

ដើម្បីរកកម្រិតថ្នាំ Warfarin ដែលត្រឹមត្រូវសម្រាប់ប្រើ លោកអ្នកត្រូវធ្វើតេស្តឈាម។ ការធ្វើតេស្តឈាមធ្វើឡើងនៅក្នុងបន្ទប់ពិសោធន៍មួយ ដោយជាធម្មតា ធ្វើតេស្តមួយដង ក្នុងមួយសប្តាហ៍ ឬមួយដងក្នុងមួយខែ អាស្រ័យតាមការណែនាំរបស់គ្រូពេទ្យ។

Prothrombin time (PT or protime) test នឹងបង្ហាញដល់គ្រូពេទ្យថាតើឈាមរបស់លោកអ្នកកកលឿនប៉ុណ្ណា និងតើលោកអ្នកត្រូវការផ្លាស់ប្តូរដូសថ្នាំដែរឬទេ។ ជំងឺ, របបអាហារ, ការផ្លាស់ប្តូរថ្នាំ, និងសកម្មភាពរាងកាយគឺអាចប៉ះពាល់ដល់លទ្ធផល។

សូមប្រាប់គ្រូពេទ្យប្រសិនបើសុខភាព, ថ្នាំ (មានវេជ្ជបញ្ជា និងគ្មានវេជ្ជបញ្ជា) ឬរបៀបរស់នៅខុសគ្នាពីលើកមុន។ គ្រូពេទ្យអាចផ្លាស់ប្តូរបរិមាណ Warfarin ដែលលោកអ្នកត្រូវប្រើ។

 

តើ Warfarin មានរូបរាងដូចម្តេច?

Warfarin ជាថ្នាំគ្រាប់មានរាងមូល និងមានក្រិត មានន័យថា ថ្នាំនេះអាចកាច់បំបែកបាន។ លោកអ្នកអាចប្រាប់ពីកម្លាំងរបស់ថ្នាំតាមរយៈពណ៌របស់វា ៖

ប៉ុន្តែរូបរាងគ្រាប់អាចខុសគ្នា ដូចជារាងពងក្រពើ ឬរាងការេ ទៅតាមប្រេនថ្នាំ។

 

តើគួររក្សាទុកយ៉ាងដូចម្តេច?

ដូចថ្នាំភាគច្រើនដែរ ការរក្សាថ្នាំដ៏ល្អបំផុត គឺដាក់នៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពមិនត្រជាក់ខ្លាំង, ក្តៅខ្លាំង, មិនត្រូវពន្លឺ, និងគ្មានសំណើម។ ទូដាក់ក្នុងបន្ទប់ទឹក ជាធម្មតាមិនមែនជាកន្លែងល្អសម្រាប់រក្សាទុកថ្នាំឡើយ ដោយសារតែវាសើម។

ថ្នាំទាំងអស់រួមទាំងថ្នាំ Warfarin ដែរ គួរតែរក្សាទុកឱ្យឆ្ងាយពីក្មេង និងសត្វចិញ្ចឹម។

 

តើគួរប្រើដូចម្តេច?

ដូចថ្នាំផ្សេងៗដែរ លោកអ្នកត្រូវលេបដូសថ្នាំតាមការណែនាំ មួយដង ក្នុងមួយថ្ងៃ។ សូមព្យាយាមលេប នៅម៉ោងតែមួយ រៀងរាល់ថ្ងៃ ដូចជាពេលព្រលប់ (ឧទាហរណ៍ ចន្លោះពីម៉ោង ៥ ទៅ ៦ ល្ងាច)។ លោកអ្នកអាចប្រើថ្នាំ Warfarin ពេលញ៉ាំអាហាររួច ឬមិនទាន់ញ៉ាំអាហារ។

ប៉ុន្តែបើលោកអ្នកមិនបានលេបមួយពេល សូមរំលង កុំលេបទ្វេដងឱ្យសោះ។ មួយទៀត មិនត្រូវផ្លាស់ប្តូរបរិមាណថ្នាំដែលលោកអ្នកលេបនោះទេ លើកលែងតែលោកអ្នកបាននិយាយជាមួយគ្រូពេទ្យសិន។

វាជារឿងសំខាន់ណាស់ដែលលោកអ្នកត្រូវអនុវត្ត តាមការណែនាំ (Precaution) ដូចខាងក្រោម នៅពេលប្រើ Warfarin។ វាអាចជួយកាត់បន្ថយហានិភ័យនៃផលប៉ះពាល់ និងធ្វើឱ្យថ្នាំកាន់តែមានប្រសិទ្ធភាព។    

ថ្នាំ និងថ្នាំបំប៉នផ្សេងទៀត

ថ្នាំ និងថ្នាំបំប៉នជាច្រើនអាចប៉ះពាល់ដល់ដំណើរការរបស់ថ្នាំ warfarin ។ ថ្នាំទាំងនោះរួមបញ្ចូល ៖       

មុនពេលដែលលោកអ្នកប្រើថ្នាំថ្មីណាមួយ រួមទាំងថ្នាំដែលគ្មានវេជ្ជបញ្ជា, ផលិតផលឱសថបុរាណ, វីតាមីន, ថ្នាំបំប៉នសារធាតុចិញ្ចឹម, ឬថ្នាំដែលចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតផ្សេងទៀត ឬពេទ្យធ្មេញ ដូច្នេះសូមពិគ្រោះជាមួយគ្រូពេទ្យ ដែលតាមដានដំណើរការថ្នាំ Warfarin របស់លោកអ្នក។ គាត់ប្រហែលជាត្រូវផ្លាស់ប្តូរកម្រិតថ្នាំរបស់លោកអ្នក។ ឬមួយគាត់អាចណែនាំឱ្យប្រើថ្នាំផ្សេងទៀត ដែលមិនសូវរំខានដល់ដំណើរការរបស់ថ្នាំ warfarin ។

មួយទៀត មុនពេលធ្វើដំណើរ សូមលោកអ្នកពិភាក្សាជាមួយគ្រូពេទ្យ។ លោកអ្នកប្រហែលជាត្រូវធ្វើតេស្តឈាម និងលៃលកកម្រិតថ្នាំ។ ហើយពេលធ្វើដំណើរ សូមដាក់ថ្នាំទៅជាមួយខ្លួនលោកអ្នកគ្រប់ពេលវេលាផង។ សូមកុំដាក់ថ្នាំនៅក្នុងវ៉ាលីស និងកុំទុកថ្នាំនៅក្នុងឡាន។

 

អាហារ និងភេសជ្ជៈ

សូមបរិភោគរបបអាហារដែលត្រឹមត្រូវ និងមានតុល្យភាពល្អ។

សូមលោកអ្នកពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើលោកអ្នកមានគម្រោងផ្លាស់ប្តូររបបអាហារសំខាន់ៗ ដូចជាធ្វើតាមរបបអាហារបន្ថយទម្ងន់ ឬបន្ថែមអាហារបំប៉ន។

ចំណែកអាហារដែលមានបរិមាណវីតាមីន K ខ្ពស់ (ដូចជាផ្កាខាត់ណាបៃតង, បន្លែល្វីង, និងបន្លែ Turnip green) អាចផ្លាស់ប្តូររបៀបធ្វើការរបស់ថ្នាំ warfarin។ ដូច្នេះសូមព្យាយាមរក្សាបរិមាណអាហារទាំងនេះនៅក្នុងរបបអាហាររបស់លោកអ្នកឱ្យនៅដដែល ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

ការមិនផឹកគ្រឿងស្រវឹងខណៈពេលប្រើថ្នាំ warfarin ជារឿងល្អបំផុត។ ព្រោះថាជាតិអាល់កុលរំខានដល់ប្រសិទ្ធភាពរបស់ថ្នាំ។

ដោយឡែក រុក្ខជាតិខ្លះអាចបណ្តាលឱ្យមានបញ្ហាឈាមកក។

 

ជៀសវាងកុំឱ្យមានមុត និងរបួស

សូមពិគ្រោះជាមួយគ្រូពេទ្យ មុនពេលលោកអ្នកចាប់ផ្តើមកម្មវិធីហាត់ប្រាណ ឬកម្មវិធីកីឡាណាមួយ។ គ្រូពេទ្យនឹងឱ្យលោកអ្នកជៀសវាងនូវសកម្មភាពណាដែលអាចបណ្តាលឱ្យដួល ឬរងរបួសធ្ងន់ធ្ងរ។

សូមពាក់ឬកាន់អត្តសញ្ញាណដែលប្រាប់ថាលោកអ្នកប្រើថ្នាំ Warfarin តាមខ្លួន។

សូមប្រើច្រាសដុសធ្មេញទន់។ លោកអ្នកត្រូវដុសធ្មេញ និងទាក់ធ្មេញនឹងអំបោះ ដោយថ្នមៗ ដើម្បីកុំឱ្យអញ្ចាញធ្មេញរបស់លោកអ្នកហូរឈាម។

សូមប្រុងប្រយ័ត្នពេលប្រើកាំបិតកោរពុកមាត់។

ប្រសិនបើលោកអ្នកមុតចេញឈាម​ ហើយមុខរបួសតូចតាច សូមសង្កត់លើមុខរបួស ទប់រហូតដល់វាឈប់ហូរឈាម។ វាអាចចំណាយពេលដល់ទៅ ១០ នាទី។ ប្រសិនបើនៅតែហូរឈាមមិនឈប់ សូមលោកអ្នកបន្តសង្កត់តទៅទៀត ហើយទៅរកបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ។

ប្រសិនបើមុខរបួសធំ សូមសង្កត់ទប់ឈាមកុំឱ្យហូរ ហើយត្រូវប្រញាប់រកជំនួយ ដោយទូរស័ព្ទ ឬទៅបន្ទប់សង្គ្រោះបន្ទាន់។ សូមលោកអ្នកទូរស័ព្ទទៅគ្រូពេទ្យ ប្រសិនបើលោកអ្នកមានអាការជំងឺណាមួយ ដូចជាក្អួត, រាករូស, ឆ្លងមេរោគ, ឬគ្រុនផ្តាសាយ។ ការឈឺអាចផ្លាស់ប្តូររបៀបធ្វើការរបស់ថ្នាំ warfarin ។

មួយទៀត មុនពេលធ្វើការវះកាត់ឬធ្វើធ្មេញ សូមប្រាប់គ្រូពេទ្យ និងទន្តពេទ្យថាលោកអ្នកកំពុងប្រើថ្នាំ warfarin។ មុនពេលធ្វើការវះកាត់ ឬធ្វើធ្មេញ លោកអ្នកប្រហែលជាត្រូវធ្វើតេស្តឈាម ហើយប្រហែលជាត្រូវឈប់ប្រើថ្នាំ Warfarin រយៈពេលពីរបីថ្ងៃសិន។ សូមលោកអ្នកកុំបញ្ឈប់ការប្រើថ្នាំ warfarin ដោយមិនបានពិភាក្សាជាមួយគ្រូពេទ្យដែលតាមដានថ្នាំ Warfarin របស់លោកអ្នក។

 

ស្ត្រីមានផ្ទៃពោះ

ប្រសិនបើអ្នកមានគម្រោងមានផ្ទៃពោះ សូមពិគ្រោះជាមួយគ្រូពេទ្យអំពីបញ្ហាដែលអ្នកអាចមាន និងអ្វីដែលអ្នកអាចធ្វើបាន ដើម្បីឱ្យមានកូនដោយសុវត្ថិភាព។

សូមប្រាប់គ្រូពេទ្យភ្លាម ប្រសិនបើអ្នកមានផ្ទៃពោះ ក្នុងពេលអ្នកកំពុងប្រើថ្នាំ Warfarin ព្រោះថ្នាំនេះអាចប៉ះពាល់ធ្ងន់ធ្ងរដល់កូនរបស់អ្នក។

 

តើគួរទូរស័ព្ទទៅគ្រូពេទ្យនៅពេលណា?

ប្រសិនបើលោកអ្នកសម្គាល់ឃើញមានរោគសញ្ញាហូរឈាម ឬជំងឺដូចខាងក្រោម សូមទូរស័ព្ទទៅគ្រូពេទ្យជាបន្ទាន់។

គ្រូពេទ្យអាចនឹងធ្វើតេស្តឈាម, ឱ្យលោកអ្នកឈប់ប្រើថ្នាំ Warfarin,  ឬចេញវេជ្ជបញ្ជាថ្នាំដើមី្បបញ្ឈប់ការហូរឈាម។

សូមទាក់ទងគ្រូពេទ្យ ប្រសិនបើលោកអ្នកមានអាការជំងឺផ្សេងទៀតដែលបង្កនូវការព្រួយបារម្ភ។

Leave a Comment