ជំងឺភ្នែកឡើងបាយជាអ្វី?

ប្រសិនបើអ្នកមានអាយុលើសពី ៦០ ឆ្នាំ     ហើយភ្នែករបស់អ្នកព្រឹល    ឬស្រអាប់អ្នកអាចមានជំងឺភ្នែកឡើងបាយ។ វាជាលក្ខខណ្ឌទូទៅចំពោះមនុស្សវ័យចំណាស់    ហើយវាអាចព្យាបាលបានដោយគ្រូពេទ្យភ្នែក។

តើអាការអ្វីខ្លះ?

ជំងឺភ្នែកឡើងបាយជាធម្មតាកើតឡើងយឺតៗ។ អ្នកប្រហែលជាមិនដឹងថាអ្នកមានពួកវារហូតដល់ពួកវាចាប់ផ្តើមរារាំងពន្លឺ។ បន្ទាប់មកអ្នកអាចកត់សម្គាល់៖

មូលហេតុ    និងប្រភេទជំងឺភ្នែកឡើងបាយ

ជំងឺភ្នែកឡើងបាយកើតឡើងនៅពេលដែលប្រូតេអ៊ីនកកនៅក្នុងកែវភ្នែករបស់អ្នក    ហើយធ្វើឱ្យវាស្រអាប់។ វារារាំងពន្លឺពីការឆ្លងកាត់យ៉ាងច្បាស់។ វាអាចបណ្តាលឱ្យអ្នកបាត់បង់ការមើលឃើញមួយចំនួន។ ជំងឺភ្នែកឡើងបាយមានច្រើនប្រភេទ។

ជំងឺភ្នែកឡើងបាយនៅចំកណ្តាលកែវភ្នែក (Nuclear cataracts)

ត្រូវបានគេហៅផងដែរថាជាជំងឺភ្នែកឡើងបាយ nuclear sclerotic    វាគឺជាប្រភេទដែលគ្រូពេទ្យប្រទះឃើញញឹកញាប់បំផុត។ ជាធម្មតាមនុស្សដែលមានអាយុវែងកើតវាម្តងក្នុងមួយជីវិត។

ពួកវាកកនៅចំកណ្តាលកែវភ្នែក    ដែលគេស្គាល់ថាជាផ្ចិត (nucleus) ។ នៅពេលពួកវាកាន់តែធ្ងន់ធ្ងរ    ចក្ខុវិស័យនៃការអានរបស់អ្នកអាចកាន់តែប្រសើរឡើង។ វាត្រូវបានគេហៅថាការមើលឃើញជាលើកទីពីរ    ប៉ុន្តែវាមិនមានរយៈពេលយូរទេ។

យូរៗទៅកែវភ្នែកប្រែជារឹង    ហើយប្រែជាពណ៌លឿង    ឬពណ៌ត្នោត។ អ្នកមានការលំបាកក្នុងការមើលអ្វីដែលតូចៗ     ពណ៌ប្រែជាមិនសូវសម្បូរ      ហើយអ្នកឃើញរង្វង់នៅជុំវិញវត្ថុភ្លឺនៅពេលយប់។

ជំងឺភ្នែកឡើងបាយនៅគែមខាងក្រៅកែវភ្នែក (Cortical cataracts)

វាកើតឡើងនៅគែមខាងក្រៅកែវភ្នែករបស់អ្នកដែលហៅថា Cortex ។ ពួកវាចាប់ផ្តើមពីជ្រុងពណ៌សដូចជាត្រីកោណ    ដែលចង្អុលទៅផ្នែកកណ្តាលនៃភ្នែករបស់អ្នក។ នៅពេលពួកវារីកធំធាត់    ពួកគេពង្រាយពន្លឺ។

អាការសំខាន់គឺពន្លឺ។ អ្នកប្រហែលជាពិបាកបើកបរនៅពេលយប់។ ពួកវាក៏អាចធ្វើឱ្យចក្ខុវិស័យរបស់អ្នកស្រអាប់    ដូចជាអ្នកកំពុងមើលក្នុងអ័ព្ទ។ វាពិបាកក្នុងការប្រាប់ពណ៌ស្រដៀងគ្នា    ឬវិនិច្ឆ័យពីចង្ងាយរបស់វត្ថុ។

ដោយសារវាអាចបង្កបញ្ហាទាំងសម្រាប់ចក្ខុវិស័យជិត    និងឆ្ងាយ     អ្នកតែងតែយកវាចេញមុន។

ជំងឺភ្នែកឡើងបាយក្នុងស្រោមកែវភ្នែកផ្នែកខាងក្រាយ (Posterior subcapsular cataracts)

ប្រភេទនេះកើតនៅផ្នែកខាងក្រោយនៃស្រោមកែវភ្នែករបស់អ្នក    ដែលជាផ្នែកនៃភ្នែកដែលព័ទ្ធជុំវិញកែវភ្នែក    ហើយទប់វានៅនឹងកន្លែង។ ជំងឺភ្នែកឡើងបាយ Posterior subcapsular ស្ថិតនៅលើផ្លូវពន្លឺតែម្តង     នៅពេលពន្លឺឆ្លងកាត់កែវភ្នែក។

ទម្រង់នេះឆាប់ចេញមុខលឿនជាងជំងឺភ្នែកឡើងបាយដទៃទៀត  ហើយអ្នកអាចមានអាការក្នុងរយៈពេលប៉ុន្មានខែ។ ពួកវាជះឥទ្ធិពលដល់ការមើលជិតរបស់អ្នក     និងធ្វើឱ្យពិបាកមើលពន្លឺភ្លឺ។

ជំងឺភ្នែកឡើងបាយក្នុងស្រោមកែវភ្នែកផ្នែកខាងមុខ Anterior subcapsular (Anterior subcapsular cataracts)

ប្រភេទនេះកើតនៅផ្នែកខាងមុខនៃស្រោមកែវភ្នែករបស់អ្នក។ ការរបួស    ឬហើមក្នុងភ្នែក    ឬជំងឺសើស្បែកមួយប្រភេទដែលហៅថាជំងឺតាអកម្យ៉ាង (atopic dermatitis) អាចបណ្តាលឱ្យកើតជំងឺភ្នែកឡើងបាយប្រភេទនេះ។

ជំងឺភ្នែកឡើងបាយពីកំណើត

ទាំងនេះគឺជាជំងឺភ្នែកឡើងបាយដែលអ្នកមានពីកំណើត    ឬមាននៅពេលអ្នកនៅក្មេង។ ខ្លះត្រូវបានផ្សារភ្ជាប់ទៅនឹងហ្សែនរបស់អ្នក    ហើយខ្លះទៀតបណ្តាលមកពីជំងឺដូចជា    រោគកញ្ជ្រឹលដែលមានកម្រិតស្រាល (Rubella)    ដែលម្តាយអ្នកកើតក្នុងពេលមានផ្ទៃពោះ។

នៅពេលដែលពួកវានៅតូច    ឬនៅក្រៅផ្នែកកណ្តាលកែវភ្នែក    ពួកវាប្រហែលជាមិនត្រូវការការព្យាបាលទេ។ ប៉ុន្តែនៅពេលទារកកើតមកមានជំងឺភ្នែកឡើងបាយ    ដែលរារាំងដល់ចក្ខុវិស័យគ្រូពេទ្យចាំបាច់ត្រូវយកវាចេញ    ព្រោះវាអាចបញ្ឈប់ភ្នែកពីការរៀនមើល។

ជំងឺភ្នែកឡើងបាយដែលបង្កដោយការរបួស

ការរងរបួសជាច្រើនប្រភេទអាចបណ្តាលឱ្យកើតជំងឺភ្នែកឡើងបាយ។ អ្នកអាចកើតវា   ប្រសិនបើអ្នកត្រូវរបួសភ្នែកដោយបាល់    ឬរបួសពីការរលាក    សារធាតុគីមី    ឬកម្ទេចឈើ   ឬកម្ទេចអំបែងកែវ។ល។   ជំងឺភ្នែកឡើងបាយអាចកើតមានភ្លាមៗបន្ទាប់ពីការរងរបួស    ឬប៉ុន្មានឆ្នាំក្រោយទៀត។

ជំងឺភ្នែកឡើងបាយបន្ទាប់បន្សំ

នៅពេលដែលមានជំងឺផ្សេងទៀត    ឬការព្យាបាលតាមបែបវេជ្ជសាស្ត្រនាំឱ្យកើតជំងឺភ្នែកឡើងបាយ     គ្រូពេទ្យហៅវាថាជំងឺភ្នែកឡើងបាយបន្ទាប់បន្សំ។ ជំងឺទឹកនោមផ្អែម    ការលេបថ្នាំ steroids  ដូចជាថ្នាំ prednisone និងសូម្បីតែការវះកាត់ជំងឺភ្នែកឡើងបាយក៏អាចជាមូលហេតុនៃការកើតជំងឺភ្នែកឡើងបាយបន្ទាប់បន្សំដែរ។

ជំងឺភ្នែកឡើងបាយបង្កដោយកាំរស្មី

អ្នកប្រហែលជាដឹងហើយថាវាមានសារសំខាន់ណាស់    ក្នុងការការពារស្បែករបស់អ្នកពីកាំរស្មីយូវីរបស់ព្រះអាទិត្យ     ប៉ុន្តែវាអាចប៉ះពាល់ដល់ភ្នែកអ្នកផងដែរ។ ពេលខ្លះអ្នកអាចកើតជំងឺភ្នែកឡើងបាយ    ប្រសិនបើអ្នកចំណាយពេលច្រើនពេក    នៅក្រោមពន្លឺព្រះអាទិត្យដោយគ្មានការការពារភ្នែក។

មនុស្សដែលធ្វើការនៅខាងក្រៅដូចជា   អ្នកនេសាទ    និងកសិករគឺងាយនឹងកើតជំងឺភ្នែកឡើងបាយប្រភេទនេះណាស់។ ដើម្បីបងា្ករវា    សូមពាក់វ៉ែនតាការពារពន្លឺ    ដែលអាចការពារកាំរស្មី UVA និង UVB បាន ១០០%។

ជំងឺភ្នែកឡើងបាយក៏ជាផលប៉ះពាល់    ដែលអាចកើតមានពីការព្យាបាលដោយកាំរស្មីសម្រាប់ជំងឺមហារីកដែរ។

ជំងឺភ្នែកឡើងបាយ Lamellar Zonular

ប្រភេទនេះជាធម្មតាកើតលើក្មេង    និងភ្នែកទាំងសងខាង។ ហ្សែនដែលបណ្តាលឱ្យកើតពួកវាត្រូវបានបញ្ជូនពីឪពុកម្តាយទៅកូន។

ជំងឺភ្នែកឡើងបាយទាំងនេះបង្កើតបានជាចំណុចពណ៌សតូចនៅចំកណ្តាលកែវភ្នែក    ហើយអាចមានរាងជាអក្សរ Y ។ យូរៗទៅផ្នែកកណ្តាលនៃកែវភ្នែកទាំងមូលអាចប្រែជាពណ៌ស។

ជំងឺភ្នែកឡើងបាយប៉ូលខាងក្រោយ (Posterior polar cataracts)

អ្នកកើតជំងឺនេះនៅផ្នែកកណ្តាលខាងក្រោយនៃកែវភ្នែករបស់អ្នក    ហើយជារឿយៗដោយសារតែហ្សែនដែលបន្តពីគ្រួសាររបស់អ្នក។

ជំងឺភ្នែកឡើងបាយ Posterior polar ច្រើនតែមិនបង្កអាការ    ដែលជារឿងល្អពីព្រោះវាពិបាកក្នុងការយកចេញណាស់។

ជំងឺភ្នែកឡើងបាយប៉ូលខាងមុខ (Anterior polar cataracts)

ពួកវាកើតឡើងនៅផ្នែកខាងមុខ  និងផ្នែកកណ្តាលនៃកែវភ្នែករបស់អ្នក    ហើយមើលទៅដូចជាចំណុចពណ៌សតូចៗ។ ជាធម្មតាជំងឺភ្នែកឡើងបាយប្រភេទនេះមិនរំខានដល់ចក្ខុវិស័យរបស់អ្នកទេ។

ជំងឺភ្នែកឡើងបាយក្រោយការវះកាត់ vitreous

Vitrectomy គឺជាការវះកាត់យក vitreous ចេញ    ដែលជាជាតិអន្ធិលថ្លានៅចំកណ្តាលភ្នែករបស់អ្នក។ ប្រតិបត្ដិការនេះអាចជួយដោះស្រាយបញ្ហាភ្នែកមួយចំនួន       ប៉ុន្តែអាចនាំឱ្យមានជំងឺភ្នែកឡើងបាយ។

ជំងឺភ្នែកឡើងបាយដើមណូអែល (Christmas tree cataracts)

ត្រូវបានគេហៅផងដែរថាជំងឺភ្នែកឡើងបាយ polychromatic     ពួកវាបង្កើតបានជាគ្រីស្តាល់ពណ៌ភ្លឺថ្លានៅក្នុងកែវថតរបស់អ្នក។ ជំងឺនេះច្រើនកើតលើមនុស្សដែលមានលក្ខខណ្ឌហៅថាជំងឺដាច់សាច់ដុំស្ពឹកស្វិតតពូជ (myotonic dystrophy) ។

ជំងឺភ្នែកឡើងបាយនៅចំកណ្តាលកែវភ្នែកធ្ងន់ធ្ងរ (Brunescent cataracts)

ប្រសិនបើអ្នកមិនព្យាបាលជំងឺភ្នែកឡើងបាយនៅចំកណ្តាលកែវភ្នែក nuclear cataract ទេ   វាប្រែទៅជារឹង    ហើយមានពណ៌ត្នោត។ វាត្រូវបានគេហៅថា brunescent។

វាធ្វើឱ្យអ្នកពិបាកចែកពណ៌    ជាពិសេសពណ៌ខៀវ    និងពណ៌ស្វាយ។ ការវះកាត់ដើម្បីយកវាចេញគឺពិបាក    ប្រើពេលយូរ    និងមានគ្រោះថ្នាក់ជាងពេលដែលអ្នកទទួលការព្យាបាលពីដំបូង។

ជំងឺភ្នែកឡើងបាយគ្រាប់ព្រិលដែលបង្កដោយជំងឺទឹកនោមផ្អែម (Diabetic snowflake cataracts)

នេះគឺជាជំងឺភ្នែកឡើងបាយដ៏កម្រមួយ   ដែលអាចកើតឡើងប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម។ វាក្លាយជាធ្ងន់ធ្ងរយ៉ាងរហ័ស   ហើយបង្កើតជាគំរូពណ៌សប្រផេះ    ដែលមើលទៅដូចជាគ្រាប់ព្រិល។

តើគេធ្វើរោគវិនិច្ឆ័យជំងឺភ្នែកឡើងបាយយ៉ាងដូចម្តេច?

ដើម្បីដឹងថាតើអ្នកមានជំងឺភ្នែកឡើងបាយឬអត់   គ្រូពេទ្យនឹងចង់ដឹងអំពីអាការរបស់អ្នកទាំងអស់។ គ្រូពេទ្យនឹងពិនិត្យមើលភ្នែករបស់អ្នកយ៉ាងជិត    ហើយអាចធ្វើតេស្តមួយចំនួនរួមមាន៖

តើមានការព្យាបាលអ្វីខ្លះ?

ការវះកាត់គឺជាមធ្យោបាយតែមួយគត់    ដើម្បីព្យាបាលជំងឺភ្នែកឡើងបាយ   ប៉ុន្តែអ្នកប្រហែលជាមិនត្រូវការវាភ្លាមៗទេ។ ប្រសិនបើអ្នកប្រទះឃើញបញ្ហានៅដំណាក់កាលដំបូង    អ្នកប្រហែលជាអាចទទួលបានវេជ្ជបញ្ជាថ្មីសម្រាប់វ៉ែនតារបស់អ្នក។ កញ្ចក់វ៉ែនតាដែលមានសមត្ថភាពខ្ពស់ក្នុងការបែរពន្លឺ (stronger lens) អាចធ្វើឱ្យអ្នកមើលច្បាស់មួយរយៈ។

ប្រសិនបើអ្នកមានបញ្ហាក្នុងការអាន    សូមសាកល្បងប្រើចង្កៀងភ្លឺ    ឬកែវពង្រីក។ ប្រសិនបើពន្លឺគឺជាបញ្ហាសម្រាប់អ្នក    សូមរកមើលវ៉ែនតាពិសេស    ដែលមានថ្នាំកូតប្រឆាំងនឹងពន្លឺ។ ពួកវាអាចជួយអ្នកនៅពេលបើកបរពេលយប់។

សូមតាមដានឱ្យជាប់លាប់អំពីរបៀប   ដែលជំងឺភ្នែកឡើងបាយមានឥទ្ធិពលលើរបៀបអ្នកមើលឃើញ។ នៅពេលដែលបញ្ហាចក្ខុវិស័យចាប់ផ្តើមមាននៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក  ជាពិសេសប្រសិនបើវាធ្វើឱ្យការបើកបរមានគ្រោះថ្នាក់   វាដល់ពេលត្រូវពិគ្រោះជាមួយគ្រូពេទ្យអំពីការវះកាត់។

ការវះកាត់ភ្នែកឡើងបាយ

មានការវះកាត់ជាច្រើនប្រភេទសម្រាប់ការវះកាត់ភ្នែកឡើងបាយ   ប៉ុន្តែពួកវាសុទ្ធតែមានរឿងតែមួយដូចគ្នា៖   គ្រូពេទ្យវះកាត់យកកែវភ្នែកពពកចេញ         ហើយជំនួសវាដោយកែវភ្នែកសិប្បនិម្មិត។

អ្នកប្រហែលជាមានអារម្មណ៍មិនស្រួលជាមួយនឹងគំនិតនៃប្រតិបត្តិការនៅលើចំណុចរសើបដូចជាភ្នែករបស់អ្នក។ ប៉ុន្តែវាជានីតិវិធីសាមញ្ញណាស់។ អ្នកនឹងទទួលបានថ្នាំដែលគេហៅថាការប្រើថ្នាំសណ្តំដើម្បីធ្វើឱ្យភ្នែករបស់អ្នកស្ពឹក។ អ្នកនឹងដឹងខ្លួន    ប៉ុន្តែមិនមានអារម្មណ៍អ្វីទាំងអស់។

ជាធម្មតាវាចំណាយពេលប្រហែល ១៥ ទៅ ២០ នាទី   ហើយអ្នកមិនចាំបាច់ស្នាក់នៅមន្ទីរពេទ្យទេ។ ប្រសិនបើអ្នកមានជំងឺភ្នែកឡើងបាយនៅភ្នែកទាំងពីរ    គ្រូពេទ្យនឹងរង់ចាំរហូតដល់ភ្នែកម្ខាងរបស់អ្នកជាសះស្បើយ    មុនពេលពួកគាត់ធ្វើការវះកាត់លើកទី ២ ។ មនុស្សជាង ៩៥% ដែលបានធ្វើការវះកាត់និយាយថាពួកគាត់អាចមើលឃើញប្រសើរជាងមុន។

ការវះកាត់ភ្នែកឡើងបាយ

សម្រាប់មនុស្សភាគច្រើន    ការជាសះស្បើយដំណើរការទៅយ៉ាងរលូន។ រយៈពេលជាសះស្បើយគឺអាស្រ័យលើប្រភេទនៃការវះកាត់ដែលអ្នកធ្វើ។ ប៉ុន្តែជាទូទៅក្រោយពេលពីរបីថ្ងៃ    អ្នកនឹងសម្គាល់ឃើញថាចក្ខុវិស័យរបស់អ្នកប្រសើរជាងមុន។ បន្ទាប់ពីប្រហែលមួយ      ឬពីរសប្តាហ៍អ្នកអាចត្រលប់ទៅធ្វើអ្វីគ្រប់យ៉ាងដែលអ្នកពេញចិត្ត។

ដូចគ្នានឹងការវះកាត់ផ្សេងទៀតដែរ    ពួកវាមានហានិភ័យ។ វាកម្រណាស់    ប៉ុន្តែអ្នកអាចមានការឆ្លងមេរោគ    ឬហូរឈាម។ វាក៏មានឱកាសដែលរេទីនផ្តាច់ចេញពីជាលិកានៅខាងក្រោយភ្នែករបស់អ្នក។ វាត្រូវបានគេហៅថាការផ្តាច់ចេញនៃរេទីន។

មនុស្សមួយចំនួនមានបញ្ហាបន្ទាប់ពីការវះកាត់ជំងឺភ្នែកឡើងបាយ    ដែលហៅថា posterior capsule opacification (PCO) ។ ចក្ខុវិស័យរបស់អ្នកអាចព្រឹលម្តងទៀត    ពីព្រោះស្រោមកែវភ្នែកនៅក្នុងភ្នែកដែលផ្ទុកកែវភ្នែកសិប្បនិម្មិតឱ្យនៅនឹងកន្លែងកាន់តែក្រាស់។ ការវះកាត់ឡាស៊ែដែលគេហៅថា YAG អាចដោះស្រាយបញ្ហាបាន។ ពេលខ្លះបញ្ហានេះកើតឡើង ១ ឆ្នាំក្រោយពីការវះកាត់ភ្នែកឡើងបាយ      ប៉ុន្តែពេលខ្លះ     រហូតដល់ ១០ ឆ្នាំក្រោយទើបវាកើតឡើង។

ជំងឺភ្នែកឡើងបាយចំពោះទារក    និងកុមារ

កុមារខ្លះកើតមកមានជំងឺភ្នែកឡើងបាយ    ប្រសិនបើកែវភ្នែកមិនមានទម្រង់ដូចធម្មតាក្នុងអំឡុងពេលមានផ្ទៃពោះ។

ជំងឺភ្នែកឡើងបាយពីកំណើតនេះអាចបណ្តាលមកពីបញ្ហាក្រូម៉ូសូមដូចជាមូលរោគ Down (ការមានក្រូម៉ូសូមច្រើន) ។ ពួកវាក៏អាចមានតំណពូជផងដែរ    មានន័យថាឪពុកម្តាយទារកអាចមានមូលរោគ Down ។

ជំងឺភ្នែកឡើងបាយដែលកើតឡើងបន្ទាប់ពីកំណើតត្រូវបានគេហៅថាការទទួលបាន (acquired)។ មូលហេតុរួមមាន៖

ពេលខ្លះគ្រូពេទ្យមិនដឹងច្បាស់ពីមូលហេតុដែលកុមារកើតជំងឺភ្នែកឡើងបាយនោះទេ។

តើខ្ញុំអាចដឹងយ៉ាងដូចម្តេច    ប្រសិនបើកូនរបស់ខ្ញុំមានជំងឺភ្នែកឡើងបាយ?

អ្នកមិនតែងតែអាចមើលឃើញជំងឺភ្នែកឡើងបាយទេ។ ប៉ុន្តែនៅពេលដែលអ្នកអាចមើលឃើញ    ពួកវាច្រើនតែមើលទៅដូចជាចំណុចពណ៌ស     ឬពណ៌ប្រផេះ     ឬការជះត្រលប់នៅខាងក្នុងប្រស្រីភ្នែក។

វាចាំបាច់ក្នុងការពិនិត្យមើលចក្ខុវិស័យកូនរបស់អ្នកឱ្យបានទៀងទាត់។ កាលណាអ្នករកឃើញជំងឺភ្នែកឡើងបាយកាន់តែឆាប់    ភ្នែករបស់ពួកគេកាន់តែល្អក្នុងរយៈពេលវែង។ ការពិនិត្យមើលចក្ខុវិស័យដំបូងត្រូវបានធ្វើឡើង    នៅពេលកូនរបស់អ្នកទើបនឹងកើត។ វេជ្ជបណ្ឌិតនឹងពិនិត្យភ្នែករបស់ទារកសម្រាប់ជំងឺភ្នែកឡើងបាយ    និងបញ្ហាផ្សេងៗទៀត។ ទារកនឹងត្រូវបន្តធ្វើតេស្តមើលចក្ខុវិស័យក្នុងទារកភាព    និងកុមារភាព    នៅពេលដែលពួកគេទទួលការពិនិត្យសុខភាពទៀងទាត់។

វាពិបាកសម្រាប់កុមារក្នុងការពន្យល់ពីបញ្ហាចក្ខុវិស័យដល់ឪពុកម្តាយ។ ពួកគេប្រហែលជាមិនដឹងថាមានអ្វីខុសជាមួយអ្វីដែលពួកគេបានឃើញ។ ប៉ុន្តែនៅពេលដែលពួកគេអាចពន្យល់ពីបញ្ហាចក្ខុវិស័យ   ពួកគេអាចនិយាយថាពួកគេមិនអាចមើលឃើញច្បាស់ដូចអ្វីដែលពួកគេធ្លាប់ ។ ពួកគេក៏អាចនិយាយបានថាពួកគេមើលឃើញអ្វីៗពីរ (“ ចក្ខុវិស័យទ្វេ”)    ឬថាពន្លឺភ្លឺពេក។ ប្រហែលជាពួកគេមើលឃើញពន្លឺភ្លើង    ឬរង្វង់ពន្លឺ      ឬពណ៌ដែលគ្រាន់តែមើលទៅមិនស្រស់ដូចមុន។

នៅពេលកូនរបស់អ្នកមានអាយុប្រហែល ៤ ខែ    ពួកគេគួរតែអាចមើលជុំវិញបន្ទប់    និងតាមមើលរបស់របរដោយភ្នែករបស់គេ។ ប្រសិនបើពួកគេមិនអាច     សូមឱ្យគ្រូពេទ្យពិនិត្យភ្នែករបស់ពួកគេ។

វិធីមួយទៀតដែលអ្នកអាចប្រាប់ថាកូនរបស់អ្នកអាចមានជំងឺភ្នែកឡើងបាយ៖ ភ្នែករបស់ពួកគេ ខុសជួរ    មានន័យថាពួកគេមិនមើលទៅទិសដៅតែមួយទេ។

តើការព្យាបាលជាអ្វី?

ប្រសិនបើជំងឺភ្នែកឡើងបាយរបស់កូនអ្នកតូច    ហើយមិនប៉ះពាល់ដល់ចក្ខុវិស័យរបស់ពួកគេទេវាប្រហែលជាមិនចាំបាច់ត្រូវយកចេញទេ។ ប៉ុន្តែប្រសិនបើវាប៉ះពាល់ដល់ចក្ខុវិស័យរបស់ពួកគេវាគួរតែត្រូវបានព្យាបាលឱ្យបានឆាប់។ បើមិនដូច្នោះទេ     ចក្ខុវិស័យរបស់ពួកគេអាចរងផលប៉ះពាល់ក្នុងរយៈពេលវែង។

គ្រូពេទ្យនឹងចាក់ថ្នាំសន្លប់ទូទៅឱ្យកូនអ្នក    ដូច្នេះពួកគេនឹងមិនភ្ញាក់    ឬមានអារម្មណ៍អ្វីទាំងអស់ក្នុងពេលវះកាត់។ គ្រូពេទ្យនឹងប្រើឧបករណ៍ពិសេស     ដើម្បីបំបែកកញ្ចក់ហើយយកវាចេញតាមស្នាមវះដ៏តូច។

គ្រូពេទ្យមានជម្រើសមួយចំនួន៖

ពេលខ្លះប្រសិនបើកូនរបស់អ្នកមានជំងឺភ្នែកឡើងបាយនៅភ្នែកទាំងសងខាង    ឬភ្នែកម្ខាងធ្ងន់ធ្ងរជាងភ្នែកម្ខាងទៀត    នោះពួកគេអាចវិវឌ្ឍទៅជាជំងឺម្យ៉ាងហៅថា amblyopia (ភាពងងឹតបន្តិចម្តងៗ   រួចឈានទៅរកភាពងងឹតភ្នែកតែម្តង) ។ វាកើតឡើងនៅពេលដែលភ្នែកម្ខាងខ្លាំងជាងភ្នែកម្ខាងទៀត។ វេជ្ជបណ្ឌិតអាចព្យាបាលវាបាន។

តើមានអ្វីកើតឡើងបន្ទាប់ពីវះកាត់?

ភាគច្រើនអ្នក    និងកូនរបស់អ្នកអាចត្រលប់ទៅផ្ទះវិញក្នុងថ្ងៃវះកាត់។

ក្មេងតូចៗជាសះស្បើយពីការវះកាត់នេះយ៉ាងឆាប់រហ័ស     ហើយជាធម្មតាត្រលប់មកសភាពធម្មតាវិញក្នុងរយៈពេលប្រហែលមួយថ្ងៃ។ ក្មេងធំៗប្រហែលជាមានអារម្មណ៍មិនស្រួលប៉ុន្មានថ្ងៃ ដែលភាគច្រើនដោយសារតែភ្នែករបស់ពួកគេអាចរមាស់     ឬគ្រើម។

គ្រូពេទ្យនឹងឱ្យថ្នាំបន្តក់ភ្នែក    និងការណែនាំអំពីវិធីផ្តល់ថ្នាំទាំងនេះដល់កូនអ្នក។

ប្រសិនបើពួកគេត្រូវបានធ្វើការវះកាត់ភ្នែកឡើងបាយតែម្ខាង    ពួកគេប្រហែលជាត្រូវពាក់របាំងភ្នែកនៅភ្នែកម្ខាងទៀត។ វានឹងជួយពង្រឹងភ្នែកដែលត្រូវបានធ្វើការវះកាត់។

សូមរក្សាការណាត់ជួបទាំងអស់បន្ទាប់ពីការវះកាត់។ តាមវិធីនេះគ្រូពេទ្យអាចប្រាកដថាកូនរបស់អ្នកបានជាសះស្បើយ    ហើយអាចមើលឃើញពិភពលោកបានច្បាស់    ទាំងពេលបច្ចុប្បន្ន    និងពេលពេញវ័យ។

តើជំងឺភ្នែកឡើងបាយអាចការពារបានទេ?

គ្រូពេទ្យមិនដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យកើតជំងឺភ្នែកឡើងបាយទេ    ដូច្នេះមិនមានវិធីណាមួយដែលអាចបង្ការបានឡើយ។ ប៉ុន្តែដោយសារជំងឺភ្នែកឡើងបាយ    និងជំងឺផ្សេងៗទៀតដូចជាជំងឺដក់ទឹកក្នុងភ្នែកគឺជារឿងធម្មតាចំពោះមនុស្សវ័យចាស់    វាជារឿងសំខាន់ដែលត្រូវពិនិត្យភ្នែកឱ្យបានទៀងទាត់។ វាពិតជាសំខាន់ណាស់    ប្រសិនបើអ្នកមានប្រវត្តិគ្រួសារមានបញ្ហាភ្នែក     ឬបានប៉ះពាល់នឹងអ្វីដែលអាចបង្កបញ្ហាដល់ភ្នែកអ្នក។

មនុស្សពេញវ័យគួរទៅជួបគ្រូពេទ្យភ្នែកយ៉ាងហោចណាស់រៀងរាល់ ២ ឆ្នាំម្តង    រហូតដល់អាយុ ៥០ ឆ្នាំ     និងរៀងរាល់ឆ្នាំបន្ទាប់ពីនោះ។

ប្រសិនបើអ្នកមានប្រវត្តិនៃបញ្ហាភ្នែក     ឬស្ថានភាពផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែម     ដែលធ្វើឱ្យអ្នកមានបញ្ហាភ្នែក     អ្នកប្រហែលជាត្រូវការការពិនិត្យភ្នែកញឹកញាប់។

Leave a Comment