«ឃុខាក់ៗ» (Murmur)

«ឃុខាក់ៗ» (Murmur) គឺជាសំឡេងឈាមហូរ។ ឧទាហរណ៍ វាប្រហែលជាកំពុងឆ្លងកាត់សន្ទះបេះដូងមិនធម្មតាណាមួយ។ ឬអាចថា វាជាលក្ខខណ្ឌមួយដែលធ្វើឱ្យបេះដូងលោតលឿន និងបង្ខំឱ្យបេះដូងលោកអ្នកគ្រប់គ្រងឈាមឱ្យបានលឿនជាងធម្មតា។

ពេលខ្លះ វាគ្មានបញ្ហាទេ ហើយក៏មិនត្រូវការការព្យាបាលអ្វីទេ។

ប៉ុន្តែមានករណីលើកលែង។ សំឡេងឃុខាក់ខ្លះអាចទាក់ទងការខូចសន្ទះបេះដូង ឬសន្ទះបេះដូងធ្វើការហួសកម្រិត។ អ្នកខ្លះកើតមកមានបញ្ហាសន្ទះបេះដូងបិទបើក។ អ្នកផ្សេងទៀតអាចមានបញ្ហានេះ ដោយសារតែជាផ្នែកមួយនៃភាពចាស់ ឬមកពីបញ្ហាបេះដូងផ្សេងទៀត។

មូលហេតុ

លក្ខខណ្ឌជំងឺទូទៅជាច្រើនអាចធ្វើឱ្យចង្វាក់បេះដូងលោតលឿន និងនាំឱ្យមានសំឡេងឃុខាក់នេះចេញពីបេះដូង។ សំឡេងនេះអាចកើតឡើង ប្រសិនបើអ្នកមានផ្ទៃពោះ ឬប្រសិនបើលោកអ្នកមាន ៖

សំឡេងឃុខាក់ចេញពីបេះដូងក៏អាចជាបញ្ហាសន្ទះបេះដូងបិទបើកផងដែរ។ ពេលសន្ទះបេះដូងបិទ និងបើកដើម្បីឱ្យឈាមហូរតាមថតខាងលើនៃបេះដូង (Atria) និងថតក្រោមនៃបេះដូង (Ventricle)។ បញ្ហាសន្ទះបេះដូង រួមមាន ៖

Mitral valve prolapse ៖ ជាធម្មតា Mitral valve prolapsel របស់លោកអ្នកនឹងបិទ នៅពេលដែលថតបេះដូងក្រោមខាងឆ្វេងកន្ត្រាក់។ វាបញ្ឈប់ឈាមមិនឱ្យហូរចូលក្នុងថតបេះដូងឆ្វេងខាងលើ។ ប្រសិនបើផ្នែកមួយនៃសន្ទះបេះដូងបើក ដូច្នេះមានន័យថាសន្ទះបេះដូងបិទមិនបានជិតល្អ ដែលនេះនឹងនាំឱ្យលោកអ្នកមានបញ្ហា Mitral valve prolapsel។ វានឹងបណ្តាលឱ្យមានសឡេងទីងៗនៅពេលដែលបេះដូងរបស់លោកអ្នកលោត។ វាជារឿងធម្មតា ហើយមិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ។ ប៉ុន្តែវាអាចបណ្តាលឱ្យឈាមហូរថយក្រោយ តាមរយៈសន្ទះបេះដូង ដែលគ្រូពេទ្យហៅថា Regurgitation។

Mitral valve ឬ aortic stenosis ៖ សន្ទះ mitral និង aortic របស់លោកអ្នកស្ថិតនៅផ្នែកខាងឆ្វេងនៃបេះដូងរបស់លោកអ្នក។ ប្រសិនបើសន្ទះទាំងនេះតូចចង្អៀត ដែលគ្រូពេទ្យហៅថាជំងឺក្រិនសរសៃឈាម (Stenosis) នោះបេះដូងរបស់លោកអ្នកត្រូវតែប្រឹងច្របាច់ឈាម ដើមី្បឱ្យមានឈាមទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។ ប្រសិនបើលោកអ្នកទុកចោល មិនព្យាបាលវា វាអាចធ្វើឲ្យបេះដូងលោកអ្នកអស់កម្លាំង និងបណ្តាលឱ្យខ្សោយបេះដូង។ លោកអ្នកអាចនឹងកើតមកជាមួយបញ្ហាសន្ទះមួយនេះ។ វាក៏អាចកើតឡើង ដោយសារតែភាពចាស់ជរា ឬស្លាកស្នាមរបួសដែលឆ្លងមេរោគ ដូចជា rheumatic fever ជាដើម។

Aortic sclerosis and stenosis ៖ មនុស្សវ័យចំណាស់ម្នាក់ ក្នុងចំណោមមនុស្សវ័យចំណាស់បីនាក់ មានបញ្ហាបេះដូងឮសំឡេងឃុខាក់ ដោយសារតែសន្ទះបេះដូង Aortic មានស្លាកស្នាម, ក្រាស់, ឬឡើងរឹង។ នោះគឺជាជំងឺ aortic sclerosis។ ជាធម្មតា វាគ្មានគ្រោះថ្នាក់អ្វីទេ ព្រោះសន្ទះបេះដូងនៅតែអាចដំណើរការបានដដែលរាប់សិបឆ្នាំ បន្ទាប់ពីមានសំឡេងឃុខាក់នេះ។ ពេលខ្លះ គេរកឃើញថាសំឡេងនេះកើតចំពោះអ្នកមានជំងឺបេះដូង។ ប៉ុន្តែសន្ទះអាចរួមតូចទៅតាមពេលវេលា។ នេះហៅថាជំងឺក្រិនសរសៃឈាម (stenosis)។ វាអាចបណ្តាលឱ្យចុកទ្រូង, ដង្ហើមខ្លី, ឬដង្ហើមផុតៗ។ ជួនកាលលោកអ្នកត្រូវការជំនួសសន្ទះបេះដូង។

Mitral or aortic regurgitation ៖ ក្នុងករណីនេះ regurgitation មានន័យថា ឈាមដើរខុសផ្លូវ ហើយត្រលប់ចូលបេះដូងវិញ។ ដើម្បីប្រឆាំងនឹងបញ្ហានេះ បេះដូងរបស់លោកអ្នកត្រូវតែបង្ខំឈាមឱ្យទៅតាមរយៈសន្ទះបេះដូងដែលខូចនោះ។ យូរៗទៅ បញ្ហានេះអាចធ្វើឱ្យបេះដូងចុះខ្សោយ ឬរីកធំ និងឈានទៅកើតជំងឺខ្សោយបេះដូង។

Congenital heart defects ៖ រៀងរាល់ឆ្នាំ មានទារកប្រហែលជា ២៥ ០០០ នាក់ កើតមកមានពិការភាពបេះដូង។ បញ្ហាពិការភាព រួមមាន ប្រហោងក្នុងជញ្ជាំងបេះដូង ឬសន្ទះបិទបើកបេះដូងមិនប្រក្រតី។ ការវះកាត់គឺអាចកែប្រែបញ្ហានេះបានច្រើន។

ការព្យាបាល

កុមារ និងមនុស្សពេញវ័យជាច្រើននាក់មានសំឡេងឃុខាក់នេះចេញពីបេះដូង តែជាប្រភេទគ្មានគ្រោះថ្នាក់ ដែលមិនត្រូវការការព្យាបាលអ្វីឡើយ។

ប្រសិនបើជាលក្ខខណ្ឌមួយផ្សេងទៀត ដូចជាមានជំងឺលើសឈាមជាដើម នោះគ្រូពេទ្យនឹងព្យាបាលមូលហេតុដែលនាំឱ្យមានសំឡេងឃុខាក់នេះ។

ប្រភេទជំងឺសន្ទះបេះដូងមួយចំនួនអាចនឹងត្រូវការ ៖

ការធ្វើរោគវិនិច្ឆ័យ

ជាធម្មតា គ្រូពេទ្យរកឃើញសំឡេងឃុខាក់ចេញពីបេះដូង អំឡុងពេលពិនិត្យរាងកាយ។ គ្រូពេទ្យអាចឮសំឡេង នៅពេលស្តាប់បេះដូងដោយប្រើសោតាទស្សន៍ (Stethoscope)

គ្រូពេទ្យអាចបញ្ជាឱ្យធ្វើតេស្តមួយឬច្រើន ដូចខាងក្រោម ដើម្បីមើលថាតើសំឡេងឃុខាក់នេះគ្មានបញ្ហា ឬវាបណ្តាលមកពីជំងឺសន្ទះបេះដូង ឬមកពីកំណើត ៖

តើអាចបង្ការមុនឬទេ?

ភាគច្រើន លោកអ្នកមិនអាចការពារសំឡេងឃុខាក់ចេញពីបេះដូងនេះបានទេ។ លើកលែងតែថា ប្រសិនបើលោកអ្នកបានព្យាបាលលក្ខខណ្ឌជំងឺមូលដ្ឋាន ដូចជាជំងឺលើសឈាម ឬជៀសផុតពីការឆ្លងមេរោគសន្ទះបេះដូង នោះនឹងលែងមានសំឡេងឃុខាក់នេះទៀតហើយ។ 

 

ពេលណាត្រូវទូរស័ព្ទទៅគ្រូពេទ្យ

សូមរកជំនួយពីគ្រូពេទ្យ ប្រសិនបើលោកអ្នកមានអារម្មណ៍ថា ៖

Leave a Comment