នៅពេលអ្នកឮថាជំងឺមហារីកកំពុងស្ថិតក្នុងដំណាក់កាលធូរស្បើយ តើវាដូចគ្នានឹងការជាសះស្បើយដែរឬទេ? វាមិនដូចទេ ប៉ុន្តែការធូរស្បើយនៅតែជាព័ត៌មានដ៏អស្ចារ្យ។
វាមានន័យថាអ្នកមានសញ្ញាមហារីកតិចតួច ឬមិនមានសញ្ញាមហារីកនៅក្នុងខ្លួនរបស់អ្នក។ វាមិនបង្ហាញខ្លួនលើការថតកាំរស្មីអិច ការស្កេន MRI ឬការធ្វើតេស្តឈាមទេ។ អាការដូចជា៖ ឈឺចាប់ ឬល្ហិតល្ហៃច្រើនតែធូរស្បើយ ឬឈប់។
អ្នកប្រហែលជាអាចបញ្ឈប់ការព្យាបាលរបស់អ្នក នៅពេលអ្នកធូរស្បើយ។ មនុស្សជាច្រើនប្រើថ្នាំកម្រិតតិច ដើម្បីការពារជំងឺមហារីក។ អ្នកប្រហែលជាត្រូវបន្តការលេបថ្នាំរយៈពេលជាច្រើនសប្តាហ៍ ខែ ឬឆ្នាំដើម្បីរក្សាការធូរស្បើយ។
ទោះជាអ្នកប្រើថ្នាំ ឬមិនប្រើក៏ដោយ អ្នកនៅតែត្រូវជួបគ្រូពេទ្យទៀងទាត់ ដើម្បីប្រាកដថាជំងឺរបស់អ្នកមិនចាប់ផ្តើមកើតឡើងវិញទេ។
ជំងឺសរសៃឈាមបេះដូង (Cardiovascular Disease) គឺជាបុព្វហេតុចម្បងនៃការស្លាប់នៅក្នុងសហរដ្ឋអាម៉េរិក។ វាមានសារសំខាន់ណាស់ក្នុងការសិក្សាអំពីបេះដូងរបស់លោកអ្នក ដើម្បីជួយបង្ការវាពីជំងឺ។ ប្រសិនបើលោកអ្នកមានជំងឺមួយនេះ លោកអ្នកអាចរស់នៅបានល្អ និងសកម្មជាងមុន ដោយសិក្សាអំពីជំងឺរបស់លោកអ្នក និងថែរក្សាខ្លួនឯង។
ប្រភេទនៃជំងឺសរសៃឈាមបេះដូងមានបុព្វហេតុផ្សេងៗជាច្រើន ដូច្នេះលោកអ្នកចាំបាច់ត្រូវដឹងពីភាពខុសគ្នារបស់ជំងឺ។
ទេ។ វាមានពីរប្រភេទគឺ៖
ផ្នែក៖ ការព្យាបាលបានសម្លាប់កោសិកាមហារីករបស់អ្នកស្ទើរតែទាំងអស់ ប៉ុន្តែការធ្វើតេស្តបង្ហាញថាអ្នកនៅតែមានកោសិកាមហារីកខ្លះនៅក្នុងខ្លួន។ ដុំសាច់របស់អ្នកបានរួញយ៉ាងហោចណាស់ដល់ពាក់កណ្តាលនៃទំហំដើមរបស់វា ឬមិនរីកធំជាងមុន។ គ្រូពេទ្យក៏អាចនិយាយបានថាវាមានស្ថិរភាពដែរ។
ពេញលេញ៖ សញ្ញាទាំងអស់នៃជំងឺមហារីក និងអាការរបស់អ្នកបានបាត់។
តើអ្នកដឹងយ៉ាងម៉េចថា អ្នកធូរស្បើយ?
ការធ្វើតេស្តរកមើលកោសិកាមហារីកនៅក្នុងឈាមរបស់អ្នក។ ការស្កេនដូចជា៖ កាំរស្មីអិច និង MRI បង្ហាញថា ប្រសិនបើដុំសាច់របស់អ្នកតូចជាងមុន ឬប្រសិនបើវាបាត់បន្ទាប់ពីការវះកាត់ហើយវាមិនកើតឡើងវិញ។
ដើម្បីមានលក្ខណៈគ្រប់គ្រាន់ជាការធូរស្បើយ ដុំសាច់របស់អ្នកនឹងមិនកើតឡើងវិញឬមានទំហំដូចមុនក្នុងរយៈពេលមួយខែ បន្ទាប់ពីអ្នកបានព្យាបាលចប់។
ការធូរស្បើយពេញលេញមានន័យថា គ្មានសញ្ញាណាមួយនៃជំងឺបង្ហាញលើការធ្វើតេស្តណាមួយឡើយ។
នេះមិនមែនមានន័យថាមហារីករបស់អ្នកនឹងបាត់ជារៀងរហូតនោះទេ។ អ្នកនៅតែអាចមានកោសិកាមហារីកនៅកន្លែងណាមួយនៅក្នុងខ្លួន។ ការពិនិត្យសុខភាពទៀងទាត់នឹងជួយគ្រូពេទ្យរបស់អ្នកប្រាកដថាជំងឺនេះមិនមានសកម្មភាពឡើងវិញទេ។
នៅពេលដែលមហារីកកើតឡើងវិញ វាត្រូវបានគេហៅថាការកើតឡើងវិញ។ មិនមានវិធីដើម្បីប្រាប់ថាតើនៅពេលណាដែលវានឹងកើតឡើងទេ។ រឿងនេះអាចកើតឡើងរាប់សប្តាហ៍ ខែ ឬរាប់ឆ្នាំបន្ទាប់ពីការធូរស្បើយ។
សូមបន្ថែម “ប្រសិនបើ និងពេលវេលាដែលជំងឺមហារីកកើតឡើងវិញខុសគ្នាអាស្រ័យលើប្រភេទមហារីក”។
អ្នក និងគ្រូពេទ្យអាចបង្កើតផែនការព្យាបាល ដើម្បីព្យាយាមធ្វើឱ្យអ្នកធូរស្បើយ។ អ្វីដែលមាននៅក្នុងផែនការអាស្រ័យលើ៖
ប្រសិនបើមហារីករបស់អ្នកស្ថិតក្នុងដំណាក់កាលដំបូង ហើយមិនបានរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយអ្នក អ្នកអាចជ្រើសរើសវិធីព្យាបាលដែលមានលក្ខណៈខ្លាំង។ វាអាចមានន័យថាមានផលប៉ះពាល់រយៈពេលខ្លីជាងនេះ ប៉ុន្តែអ្នកអាចសម្លាប់កោសិកាមហារីក ឬដុំសាច់មហារីកបាន។
អ្នកក៏អាចជ្រើសរើសវិធីព្យាបាល ដើម្បីធូរស្បើយដោយផ្នែក។ អ្នកនឹងមានផលប៉ះពាល់តិចជាងនេះ ដុំសាច់នឹងរួញតូច ឬនៅដដែល ហើយអាការរបស់អ្នកនឹងធូរស្រាល។
ការព្យាបាលផ្សេងៗគ្នាអាចជួយអ្នកធូរស្បើយ៖
អ្នកប្រហែលជាត្រូវបញ្ចូលវិធីព្យាបាលពីរ ឬច្រើនចូលគ្នាដើម្បីធូរស្បើយ។ អ្នកអាចធ្វើការវះកាត់យកដុំសាច់ចេញ បន្ទាប់មកលេបថ្នាំ ឬបាញ់កាំរស្មីដើម្បីសម្លាប់កោសិកាមហារីកដែលនៅសេសសល់។
រាល់ការព្យាបាលជំងឺមហារីកមានហានិភ័យ និងផលប៉ះពាល់។ ថ្នាំ និងកាំរស្មីមួយចំនួនអាចបន្ថយការមានកូន ឬធ្វើឱ្យពិបាកមានផ្ទៃពោះនៅពេលក្រោយ។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីសម្រេចថាវិធីព្យាបាលណាដែលសមស្របសម្រាប់អ្នក។
វិធីមួយហៅថាការព្យាបាលដោយការថែទាំ។ វាមានន័យថាអ្នកប្រើថ្នាំ ឬអ័រម៉ូនមហារីកកម្រិតទាប ដើម្បីការពារជំងឺពីការកើតឡើងវិញ។ អ្នកនៅតែស្ថិតក្នុងភាពធូរស្បើយ ហើយការព្យាបាលទាំងនេះជួយអ្នកឱ្យនៅទីនោះ។
សូមអនុវត្តជំហានដែលល្អចំពោះសុខភាពទាំងនេះ ដើម្បីការពារជំងឺមហារីករបស់អ្នក៖