លក្ខខណ្ឌ

តើការត្រួតពិនិត្យកំហាប់រ៉ែក្នុងឆ្អឹង (Bone Mineral Density Test) ជាអ្វី?

ការត្រួតពិនិត្យកំហាប់រ៉ែក្នុងឆ្អឹង (Bone Mineral Density Test) ពេលខ្លះហៅថា ការត្រួតពិនិត្យកំហាប់ឆ្អឹង (Bone Density Test) ជាការរក ដើមី្បឱ្យឃើញថាតើលោកអ្នកមានជំងឺពុកឆ្អឹង (Osteoporosis) ដែរឬទេ ដែលពាក្យនេះចេញមកពីភាសាក្រិក និងមានន័យថា «ឆ្អឹងមានរន្ធ» (porous bone)។

នៅពេលលោកអ្នកកើតជំងឺនេះ ឆ្អឹងរបស់លោកអ្នកនឹងចុះខ្សោយ និងស្តើង។ ពួកវាងាយបាក់។ វាជាលក្ខខណ្ឌជំងឺស្ងាត់ស្ងៀម ដែលមានន័យថា លោកអ្នកគ្មានអារម្មណ៍អ្វីទាំងអស់។ បើសិនគ្មានការត្រួតពិនិត្យគុណភាពឆ្អឹង (Bone Density Test) ទេ លោកអ្នកប្រហែលជាមិនដឹងថាខ្លួនមានជំងឺពុកឆ្អឹងឡើយ រហូតទាល់តែឆ្អឹងរបស់លោកអ្នកបាក់។

របៀបត្រួតពិនិត្យ

ការត្រួតពិនិត្យគុណភាពឆ្អឹងគ្មានការឈឺចាប់ ហើយនិងរហ័ស។ វាវាស់ឆ្អឹងរបស់លោកអ្នកតើក្រាស់ឬទេ ឬក្រាស់ប៉ុនណាដោយប្រើកាំរស្មីអិច (X-rays)។

X-rays នឹងវាស់ថាតើកាល់ស្យូម និងសារធាតុរ៉ែនៅក្នុងផ្នែកនៃឆ្អឹងរបស់លោកអ្នកមានប៉ុន្មាន។ រ៉ែកាន់តែច្រើនកាន់តែល្អ។ នោះមានន័យថាឆ្អឹងរបស់លោកអ្នករឹងមាំ, តាន់, និងមិនងាយបាក់។ បរិមាណសារធាតុរ៉ែរបស់លោកអ្នកកាន់តែទាប នោះឱកាសនៃការបាក់ឆ្អឹងនឹងកាន់តែខ្ពស់។

អ្នកដែលគួរទៅត្រួតពិនិត្យ

នរណាក៏អាចកើតជំងឺពុកឆ្អឹង។ ជំងឺនេះច្រើនកើតមានចំពោះស្ត្រីវ័យចំណាស់ ប៉ុន្តែបុរសក៏អាចកើតវាដែរ។ ឱកាសរបស់លោកអ្នកកើនឡើង នៅពេលលោកអ្នកកាន់តែចាស់។

លោកអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យថាតើលោកអ្នកត្រូវការត្រួតពិនិត្យនេះទេ។ គាត់អាចផ្តល់ការណែនាំ ប្រសិនបើលោកអ្នកស្ថិតក្នុងចំណុច ដូចខាងក្រោម៖

ប្រភេទថ្នាំវេជ្ជបញ្ជាមួយចំនួនអាចបណ្តាលឱ្យពុកឆ្អឹង។ ថ្នាំទាំងនោះ រួមមាន glucocorticoids ដែលជាថ្នាំប្រើសម្រាប់បន្ថយការរលាក។ សូមលោកអ្នកប្រាប់គ្រូពេទ្យប្រសិនបើលោកអ្នកប្រើថ្នាំ cortisone (Cortone Acetate), dexamethasone (Baycadron, Maxidex, Ozurdex) ឬ prednisone (Deltasone) ។

អ្វីដែលត្រូវរំពឹង

ជាធម្មតា ការត្រួតពិនិត្យគឺពិនិត្យឆ្អឹងខ្នង, ឆ្អឹងត្រគាក, និងឆ្អឹងកំភួនដៃរបស់លោកអ្នក។ ទាំងនេះគឺជាឆ្អឹងដែលងាយនឹងបាក់នៅពេលលោកអ្នកមានជំងឺពុកឆ្អឹង។

មានការត្រួតពិនិត្យគុណភាពឆ្អឹង ២ ប្រភេទដែលចំណាយពេលតិចជាង ១៥ នាទី គឺ ៖

Central DXA ៖ ការពិនិត្យមួយនេះគឺមើលទៅលើឆ្អឹងខ្នង និងឆ្អឹងត្រគាករបស់លោកអ្នក។ Cetral DXA ពិនិត្យត្រឹមត្រូវជាង តែវាក៏ថ្លៃជាងដែរ។ Central DXA សំដៅដល់ Dual Energy X-ray Absorptiometry ។

ក្នុងអំឡុងពេលពិនិត្យ លោកអ្នកគេងលើគ្រែរាបស្មើ ដោយមានសម្លៀកបំពាក់ពាក់នឹងខ្លួន។ ដៃរបស់ម៉ាស៊ីន (machine arm) មួយដែលនៅពីលើលោកអ្នកនឹងបញ្ជូនកាំរស្មី X ដែលមានកម្រិតទាប (low-dose X-rays) ឆ្លងកាត់រាងកាយរបស់លោកអ្នក។ ផ្អែកលើចំនួនកាំរស្មី X ដែលបានផ្លាស់ប្តូរបន្ទាប់ពីឆ្លងកាត់ឆ្អឹងរបស់លោកអ្នករួច វានឹងបង្ហាញរូបភាពគ្រោងឆ្អឹងរបស់លោកអ្នក។ ការពិនិត្យនេះមានរយៈពេលប្រហែល ១០ នាទី។

រូបភាពត្រូវឱ្យទៅអ្នកជំនាញដើមី្បមើលលទ្ធផល។ វាអាចចំណាយពេលពីរបីថ្ងៃ អាស្រ័យលើការិយាល័យគ្រូពេទ្យរបស់លោកអ្នក។

Peripheral test ៖ ការពិនិត្យនេះវាស់គុណភាពឆ្អឹងនៅក-ដៃ, ម្រាមដៃ, និងកែងជើង។ ការពិនិត្យប្រភេទនេះមិនសូវល្អិតល្អន់ទេ ព្រោះវាមិនបានពិនិត្យត្រគាកឬឆ្អឹងខ្នង។ ហើយជាធម្មតា វាមានតម្លៃថោកជាង។

ឧបករណ៍នេះអាចចល័តបាន ដូច្នេះគេអាចនាំវាទៅកន្លែងពិព័រណ៍សុខភាព និងឱសថស្ថាន។ ដោយសារតែបែបនេះ ទើបមនុស្សជាច្រើនដែលគ្មានលទ្ធភាពពិនិត្យដោយ Central DXA ទៅពិនិត្យគុណភាពឆ្អឹងរបស់ពួកគេជាមួយនឹងឧបករណ៍នេះ។

Peripheral test ក៏ជាវិធីមួយដើម្បីថតឆ្លុះ (screen) ផងដែរ ដូច្នេះអ្នកមានឱកាសខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹងអាចមកពិនិត្យបានកាន់តែច្រើន។ ឧបករណ៍មួយនេះក៏ប្រើសម្រាប់មនុស្សមាឌធំមួយចំនួនដែរ ដែលមិនអាចពិនិត្យដោយ Central DXA បាន ដោយសារតែមានការកំណត់ទម្ងន់។

របៀបត្រៀមខ្លួន

លទ្ធផលរបស់លោកអ្នកមានន័យដូចម្តេច

លោកអ្នកនឹងទទួលបាន ២ ពិន្ទុ (score) បន្ទាប់ពីការត្រួតពិនិត្យ ៖

ពិន្ទុ T (T score) ៖ នេះជាការប្រៀបធៀបគុណភាពឆ្អឹងរបស់លោកអ្នកជាមួយនឹងមនុស្សវ័យក្មេង ដែលមានសុខភាពល្អ និងភេទដូចលោកអ្នក។ ពិន្ទុនេះនឹងចង្អុលបង្ហាញ ប្រសិនបើគុណភាពឆ្អឹងរបស់លោកអ្នកមានលក្ខណៈធម្មតា, ទាបជាងធម្មតា, ឬនៅកម្រិតដែលបង្ហាញថាកើតជំងឺពុកឆ្អឹង។

ខាងក្រោមនេះជាអត្ថ័យរបស់ T score ៖

ពិន្ទុ Z (Z score) ៖ ពិន្ទុះនេះនឹងប្រៀបធៀបម៉ាសឆ្អឹង (bone mass) ដែលលោកអ្នកមានជាមួយមនុស្សដទៃទៀតដែលមានអាយុ, ភេទ, និងទំហំប៉ុនលោកអ្នក។

Z score ក្រោម -២,០ មានន័យថា លោកអ្នកមានរ៉ែក្នុងឆ្អឹង តិចជាងអ្នកដែលមានអាយុស្មើនឹងលោកអ្នក ហើយវាអាចបណ្តាលមកពីអ្វីផ្សេង ក្រៅពីភាពចាស់។

តើគួរត្រួតពិនិត្យគុណភាពឆ្អឹងញឹកញាប់ប៉ុណ្ណា?

ប្រសិនបើលោកអ្នកកំពុងប្រើថ្នាំជំងឺពុកឆ្អឹង ដូច្នេះលោកអ្នកគួរទៅត្រួតពិនិត្យគុណភាពឆ្អឹង រៀងរាល់ ១ ទៅ ២ ឆ្នាំម្តង។

បើទោះបីជាលោកអ្នកមិនមានជំងឺពុកឆ្អឹងក៏ដោយ ក៏គ្រូពេទ្យអាចណែនាំឱ្យលោកអ្នកទៅត្រួតពិនិត្យគុណភាពឆ្អឹង រៀងរាល់ ២ ឆ្នាំម្តង ជាពិសេសស្ត្រី អំឡុងពេល ឬក្រោយពេលអស់រដូវ។

Translate by Chakriya Phou

Leave a Comment