លក្ខខណ្ឌ

តើជំងឺពុកឆ្អឹងអនីតិជន (Juvenile Osteoporosis) គឺជាអ្វី? មានប្រភេទអ្វីខ្លះ?

ជំងឺពុកឆ្អឹង (Osteoporosis) គឺជាជំងឺមួយ ដែលធ្វើឱ្យឆ្អឹងរបស់លោកអ្នកខ្សោយ និងធ្វើឱ្យបាក់ឆ្អឹង។ វាច្រើនតែកើតមាននៅពេលលោកអ្នកឈានចូលវ័យចំណាស់ ជាពិសេសចំពោះស្ត្រីក្រោយពេលអស់រដូវ។

ប៉ុន្តែវាអាចទៅរួចសម្រាប់កុមារ និងមនុស្សវ័យជំទង់ក្នុងការវិវឌ្ឍទៅជាជំងឺពុកឆ្អឹង។ បញ្ហានេះច្រើនតែកើតឡើងចំពោះកុមារដែលមានអាយុចន្លោះពី ៨ ទៅ ១៤ ឆ្នាំ។

វាជាបញ្ហាធ្ងន់ធ្ងរព្រោះវាកើតឡើងនៅពេលដែលកុមារកំពុងតែពង្រឹងឆ្អឹងរបស់ពួកគាត់។ កុមារកសាង ប្រហែល ៩០% នៃម៉ាសឆ្អឹង (Bone Mass) នៅពេលមានអាយុពី ១៨ ទៅ ២០ ឆ្នាំ។ ការបាត់បង់ម៉ាសឆ្អឹង ក្នុងអំឡុងពេលបង្កើតឆ្អឹង អាចធ្វើឱ្យមានប្រឈម ដូចជាការបាក់ឆ្អឹងជាដើម។

ប្រភេទ

ជំងឺពុកឆ្អឹងអនីតិជន (Juvenile Osteoporosis) មានពីរប្រភេទ ៖ គឺ បណ្តាលមកពីជំងឺផ្សេង (secondary) និងកើតដោយខ្លួនឯង (idiopathic)។

 

Secondary Osteoporosis មានន័យថា កើតជំងឺពុកឆ្អឹងដោយសារតែជំងឺមួយផ្សេងទៀត។ នេះគឺជាប្រភេទជំងឺពុកឆ្អឹងអនីតិជន (Juvenile Osteoporosis) ទូទៅបំផុត។ ជំងឺ និងបុព្វហេតុមួយចំនួនដែលអាចនាំឱ្យមានជំងឺ Secondary Osteoporosis រួមមាន៖

ពេលខ្លះ ជំងឺពុកឆ្អឹងកុមារ (Juvenile Osteoporosis) លទ្ធផលដោយសារជំងឺផ្ទាល់ខ្លួនពួកគេ។ ឧទាហរណ៍ កុមារកើតជំងឺរលាកសន្លាក់ Rheumatoid Arthritis អាចមានម៉ាសឆ្អឹង (Bone Mass) ទាបជាងការរំពឹងទុក ជាពិសេសនៅជិតសន្លាក់ឆ្អឹងដែលរលាក។

 

ការចូលរួម «ក្រុមអត្តពលិកនារី» ក៏អាចនាំឱ្យមានជំងឺពុកឆ្អឹងចំពោះស្ត្រីវ័យក្មេងដែរ។ វាជារោគសញ្ញាមួយរបស់លក្ខខណ្ឌទាំងបី ដែលរួមមានកង្វះថាមពល បណ្តាលមកពីទម្លាប់បរិភោគមិនល្អ និងការមិនមករដូវ។

 

ថ្នាំមួយចំនួនក៏អាចនាំឱ្យមានជំងឺពុកឆ្អឹងកុមារ (Juvenile Osteoporosis) ដែរ។ ទាំងនេះអាចរួមបញ្ចូលទាំងការព្យាបាលដោយប្រើគីមីសម្រាប់ជំងឺមហារីក (Chemotherapy for Cancer), ថ្នាំ anticonvulsant សម្រាប់ប្រឆាំងការប្រកាច់ (anticonvulsant medicines for seizures) ឬថ្នាំ steroids សម្រាប់ជំងឺរលាកសន្លាក់ (steroids for arthritis)។ ប្រសិនបើកូនរបស់លោកអ្នកមានស្ថានភាពមួយ ក្នុងចំណោមស្ថានភាពខាងលើនេះ លោកអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ទាក់ទងនឹងការត្រួតពិនិត្យមើលកំហាប់ឆ្អឹង (Bone Density Test) ចំពោះកូនលោកអ្នក។

 

Idiopathic Osteoporosis មានន័យថា គ្រូពេទ្យមិនដឹងពីមូលហេតុដែលបណ្តាលឱ្យកើតជំងឺនោះទេ។ ជំងឺពុកឆ្អឹងប្រភេទនេះមិនសូវមានច្រើនទេ។ ហើយជាទូទៅ វាហាក់ដូចជាកើតលើក្មេងប្រុសជាងក្មេងស្រី។ ជាធម្មតា វាចាប់ផ្តើមមុនពេលពេញវ័យ។ គុណភាពឆ្អឹងរបស់កុមារភាគច្រើនអាចជាសះស្បើយឡើងវិញក្នុងអំឡុងពេលពេញវ័យ ប៉ុន្តែទោះយ៉ាងណាឆ្អឹងរបស់ក្មេងនោះមិនធម្មតាដូចក្មេងដទៃដែលគ្មានជំងឺ នៅពេលដែលម៉ាសឆ្អឹងឡើងដល់កំពូលពេលដែលគេពេញវ័យ។

រោគសញ្ញា

រោគសញ្ញា និងអាការជំងឺពុកឆ្អឹងកុមារ (Juvenile Osteoporosis) រួមមាន ៖

ការធ្វើរោគវិនិច្ឆ័យ

ជំងឺពុកឆ្អឹងកុមារ (Juvenile Osteoporosis) គឺពិបាកកំណត់ណាស់។ ការស្កេនមើលកំហាប់ឆ្អឹង (Bone Density Scan) គឺជាវិធីត្រឹមត្រូវបំផុតដើម្បីរកមើលម៉ាសឆ្អឹងទាបឱ្យបានលឿនបំផុត ប៉ុន្តែវាចាំបាច់ពិនិត្យដោយប្រុងប្រយ័ត្ន ដើម្បីធ្វើរោគវិនិច្ឆ័យចំពោះកុមារឱ្យបានច្បាស់លាស់។

ផ្ទុយទៅវិញ គ្រូពេទ្យច្រើនតែធ្វើរោគវិនិច្ឆ័យលើអនីតិជននៅពេលមានរោគសញ្ញាបង្ហាញថា គេមានគ្រោងឆ្អឹងផុយស្រួយ។ វាអាចបង្ហាញខ្លួន នៅពេលឆ្អឹងរបស់កុមារបាក់ដោយរងរបួសស្រាល ដូចជាដួល ឬការប៉ះទង្គិចផ្សេងទៀត បែបនេះមានន័យថា កុមារមានកំហាប់រ៉ែឆ្អឹងទាប (Bone Mineral Density)។

 

ការព្យាបាល

គ្រូពេទ្យនឹងផ្តល់អនុសាសន៍ដោយផ្អែកលើមូលហេតុនៃជំងឺពុកឆ្អឹងអនីតិជន (Juvenile Osteoporosis) របស់កូនលោកអ្នក។ ប្រសិនបើវាកើតដោយសារមានជំងឺមួយទៀត អ៊ីចឹងគ្រូពេទ្យនឹងព្យាបាលជំងឺមួយនោះ។ ប្រសិនបើមកពីថ្នាំ ដូច្នេះកូនរបស់លោកអ្នកអាចនឹងតម្រូវឱ្យលេបថ្នាំផ្សេង ឬបន្ថយកម្រិតថ្នាំដែលកំពុងតែលេប។

ថ្នាំជំងឺពុកឆ្អឹងសម្រាប់មនុស្សពេញវ័យ មិនអនុញ្ញាតឱ្យប្រើចំពោះកុមារឡើយ។

វាមានសារសំខាន់ខ្លាំងណាស់ក្នុងការការពារឆ្អឹងរបស់កូនលោកអ្នកពីការបាក់ឆ្អឹង។ កូនលោកអ្នកប្រហែលជាត្រូវប្រើឈើច្រត់ ឬរបស់ជំនួយផ្សេងទៀត។ កូនរបស់លោកអ្នកក៏ប្រហែលជាត្រូវជៀសវាងប្រភេទលំហាត់ប្រាណ ដូចជាកីឡា ដែលអាចបណ្តាលឱ្យបាក់ឆ្អឹង។ គ្រូពេទ្យអាចប្រាប់បានពីអ្វីដែលមិនបង្កបញ្ហា និងអ្វីដែលបង្កបញ្ហា។

កុមារទាំងអស់ រួមទាំងកុមារដែលមានជំងឺពុកឆ្អឹងអនីតិជន (Juvenile Osteoporosis) ត្រូវការរបៀបរស់នៅដែលជួយកសាងឆ្អឹងឱ្យមានសុខភាពល្អ។ នេះរួមបញ្ចូលទាំងរបបអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូម, វីតាមីន D, និងប្រូតេអ៊ីន និងសកម្មភាពរាងកាយមានសុវត្ថិភាព ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ យកល្អ កូនលោកអ្នកគួរតែជៀសវាងជាតិកាហ្វេអ៊ីន។ អ្នកជំនាញជាច្រើនក៏បានណែនាំ ឱ្យកុមារដែលមានជំងឺពុកឆ្អឹងអនីតិជន (Juvenile Osteoporosis) ត្រូវទៅត្រួតពិនិត្យកំហាប់ឆ្អឹង (Bone Density Test) រៀងរាល់ឆ្នាំ រហូតដល់ពេញវ័យ។

Translate by Chakriya Phou

Leave a Comment