តើធាត់គឺជាអ្វី?

Source: https://medicalxpress.com

ប្រសិនបើគ្រូពេទ្យប្រាប់លោកអ្នកថាធាត់    គ្រូពេទ្យមិនបានព្យាយាមធ្វើឱ្យលោកអ្នកមានអារម្មណ៍មិនល្អទេ។ គ្រូពេទ្យកំពុងប្រើពាក្យវេជ្ជសាស្រ្តជាក់លាក់មួយគឺធាត់    ដើម្បីនិយាយអំពីទម្ងន់របស់លោកអ្នក។

ពាក្យថា “ធាត់” មានន័យថាជាតិខ្លាញ់ក្នុងខ្លួនច្រើនពេក។ ជាធម្មតាវាផ្អែកលើសន្ទស្សន៍ម៉ាសរាងកាយរបស់លោកអ្នក (BMI)    ដែលលោកអ្នកអាចពិនិត្យមើលដោយប្រើឧបករណ៍គណនាសន្ទស្សន៍ម៉ាសរាងកាយ។ BMI ប្រៀបធៀបទម្ងន់របស់លោកអ្នកទៅនឹងកម្ពស់របស់លោកអ្នក។

ប្រសិនបើសន្ទស្សន៍ម៉ាសរាងកាយរបស់លោកអ្នកមានពី ២៥ ទៅ ២៩,៩     លោកអ្នកគ្រាន់តែលើសទម្ងន់ប៉ុន្តែមិនធាត់ទេ។ សន្ទស្សន៍ម៉ាសរាងកាយចាប់ពី ៣០ ឡើងទៅទើបស្ថិតនៅក្នុងជួរធាត់។

តើការធាត់អាចជះឥទ្ធិពលដល់សុខភាពរបស់លោកអ្នកយ៉ាងដូចម្តេច?

ភាពធាត់អាចជួយប្រាប់ពីលក្ខខណ្ឌជំងឺខ្លះដែលលោកអ្នកអាចមាន    ដូចជា៖

ការផ្លាស់ប្តូរបន្តិចបន្តួចអាចជួយបាន

ដំណឹងល្អ    លោកអ្នកអាចបោះជំហានដើម្បីធ្វើការសម្រកទម្ងន់បាន។ ហើយការស្រកទម្ងន់ខ្លះៗអាចធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង    ចំពោះសុខភាព    និងអារម្មណ៍របស់លោកអ្នក។ លោកអ្នកប្រហែលជាមិនចាំបាច់សម្រកទម្ងន់ច្រើនដូចដែលលោកអ្នកគិត    ដើម្បីចាប់ផ្តើមមើលឃើញពីអត្ថប្រយោជន៍សុខភាពនោះទេ។

ជាការចាប់ផ្តើម    សូមមានគោលបំណងសម្រកទម្ងន់ពី ១ – ២ ផោន ( 0,៤៥ – ០,៩ គីឡូ ) ក្នុងមួយសប្តាហ៍។ មនុស្សពេញវ័យដែលលើសទម្ងន់    ឬធាត់    គួរតែព្យាយាមបញ្ចុះទម្ងន់ពី ៥ ទៅ ១០ ភាគរយនៃទម្ងន់បច្ចុប្បន្នរបស់ពួកគេ    ក្នុងរយៈពេលលើសពី ៦ ខែ    នេះបើយោងតាមវិទ្យាស្ថានជាតិបេះដូង    សួត    និងឈាម។

ប្រសិនបើលោកអ្នកត្រៀមខ្លួនដើម្បីចាប់ផ្តើមកម្មវិធីសម្រកទម្ងន់    សូមសួរគ្រូពេទ្យដើម្បីជួយលោកអ្នកកំណត់គោលដៅផ្ទាល់ខ្លួន   ហើយបញ្ជូនលោកអ្នកទៅអ្នកជំនាញផ្សេងទៀត   ដែលអាចផ្តល់ឱ្យលោកអ្នកនូវគន្លឹះ    និងជួយលោកអ្នកឱ្យឈានដល់គោលដៅ។ ឧទាហរណ៍    អ្នកជំនាញផ្នែកអាហារបំប៉នអាចជួយលោកអ្នកជាមួយនឹងផែនការអាហារ    ហើយអ្នកឯកទេសព្យាបាលដោយចលនា    ឬគ្រូបង្វឹកអាចជួយលោកអ្នកធ្វើសកម្មភាពបានកាន់តែច្រើន។

លោកអ្នកនឹងឆ្ពោះទៅរកភាពជឿនលឿនជាលំដាប់លំដោយ   និងធ្វើការផ្លាស់ប្តូរជីវិតដែលដំណើរការសម្រាប់លោកអ្នកក្នុងរយៈពេលវែង។ តាមវិធីនេះ   លោកអ្នកអាចចាប់ផ្តើមស្រកទម្ងន់   និងមានអារម្មណ៍ធូរស្បើយ។

Leave a Comment