លក្ខខណ្ឌ

តើជំងឺខ្សោយឆ្អឹង (Osteopenia) គឺជាអ្វី?

ចាត់ទុកថា វាជាចំណុចកណ្តាលរវាងការមានឆ្អឹងសុខភាពល្អ និងការមានជំងឺពុកឆ្អឹង (Osteoporosis) ទៅចុះ។

ជំងឺខ្សោយឆ្អឹង (Osteopenia) គឺជាពេលដែលឆ្អឹងរបស់លោកអ្នកខ្សោយជាងធម្មតា ហើយមិនយូរប៉ុន្មានវាបាក់ ដែលជាលក្ខណៈសម្គាល់ថាកើតជំងឺពុកឆ្អឹង (Osteoporosis)។

ឆ្អឹងរបស់លោកអ្នកមានសុខភាពល្អបំផុត នៅពេលលោកអ្នកអាយុ ៣០ ឆ្នាំ។ ប្រសិនបើកើតជំងឺខ្សោយឆ្អឹង ជាធម្មតាកើតឡើងបន្ទាប់ពីអាយុ ៥០ ឆ្នាំ។ អាយុពិតប្រាកដដែលត្រូវកើតជំងឺនេះ អាស្រ័យទៅលើឆ្អឹងរបស់លោកអ្នកខ្លាំងប៉ុណ្ណានៅពេលលោកអ្នកនៅក្មេង។ ប្រសិនបើឆ្អឹងរឹងមាំ លោកអ្នកប្រហែលជានឹងមិនកើតជំងឺខ្សោយឆ្អឹង (Osteopenia) ទេ។ ប្រសិនបើឆ្អឹងរបស់លោកអ្នកមិនសូវក្រាស់ទេ លោកអ្នកប្រហែលជាអាចឆាប់កើតជំងឺនេះ។

ជំងឺខ្សោយឆ្អឹង (Osteopenia) ឬប្រែទៅជាជំងឺពុកឆ្អឹង (Osteoporosis) ដែលបញ្ហានេះគឺមិនអាចជៀសរួចឡើយ។ របបអាហារ, ការធ្វើលំហាត់ប្រាណ, និងពេលខ្លះថ្នាំ អាចជួយធ្វើឱ្យឆ្អឹងរបស់លោកអ្នកក្រាស់ និងរឹងមាំបានច្រើនឆ្នាំ។

តើនរណាអាចកើតជំងឺនេះ?

ស្ថានភាពនេះកើតឡើងនៅពេលដែលរាងកាយរបស់លោកអ្នកបាត់បង់ឆ្អឹងច្រើនជាងចំនួនឆ្អឹងដែលបង្កើត។

មនុស្សខ្លះមានតំណពូជពីគ្រួសារ។ ប្រសិនបើអ្នកជាស្ត្រី អ្នកក៏អាចកើតជំងឺនេះដែរ។

ស្ត្រីមានម៉ាសឆ្អឹង (Bone Mass) ទាបជាងបុរស។ មួយទៀត ស្ត្រីរស់នៅបានយូរជាង ដែលមានន័យថាឆ្អឹងរបស់ពួកគាត់មានអាយុច្រើនជាង ហើយជាធម្មតាពួកគាត់មិនទទួលបានជាតិកាល់ស្យូមច្រើនដូចបុរសទេ។

កាល់ស្យូម ជាកូនសោដើម្បីធ្វើឱ្យឆ្អឹងមានសុខភាពល្អ។ នៅពេលអស់រដូវ អ័រម៉ូនប្រែប្រួល ដែលបង្កើនឱកាសកើតជំងឺពុកឆ្អឹងចំពោះស្ត្រី រីឯបុរសដែលមានកម្រិត testosterone ទាបក៏មានអត្រាខ្ពស់ក្នុងការកើតជំងឺនេះដែរ។

មូលហេតុនៃជំងឺ

ពេលខ្លះលោកអ្នកអាចមានលក្ខខណ្ឌសុខភាព ឬការព្យាបាលណាមួយដែលអាចបង្កឱ្យមានជំងឺខ្សោយឆ្អឹង(Osteopenia) នេះ។

ជំងឺទាក់ទងនឹងការបរិភោគ (Eating Disorder) ដូចជាជំងឺ Anorexia និងជំងឺ Bulimia ដែលបង្អត់ខ្លួនឯងធ្វើឱ្យខ្វះនូវសារធាតុចិញ្ចឹមដែលឆ្អឹងត្រូវការដើម្បីឱ្យរឹងមាំ។ មូលហេតុផ្សេងទៀត រួមមាន៖

កត្តាបណ្តាលមកពីរបៀបរស់នៅ

របបអាហាររបស់លោកអ្នក, កង្វះលំហាត់ប្រាណ, និងទម្លាប់មិនល្អជាច្រើនអាចបង្កឱ្យមានស្ថានភាពនេះ។ ដូច្នេះសូមប្រយ័ត្នចំពោះ ៖

ការធ្វើរោគវិនិច្ឆ័យ

ជាធម្មតាជំងឺខ្សោយឆ្អឹង (Osteopenia) មិនមានអាការអ្វីទាំងអស់។ បែបនេះធ្វើឱ្យពិបាកក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ លុះត្រាតែលោកអ្នកត្រួតពិនិត្យគុណភាពរ៉ែឆ្អឹង (Bone Mineral Density)។

មូលនិធិជាតិនៃជំងឺពុកឆ្អឹង (National Osteoporosis Foundation) បានណែនាំឱ្យទទួលការត្រួតពិនិត្យគុណភាពរ៉ែឆ្អឹង ប្រសិនបើលោកអ្នក ដូចខាងក្រោម ៖

ការត្រួតពិនិត្យនេះគ្មានការឈឺចាប់ឡើយ និងលឿន។ វាវាស់ឆ្អឹងរបស់លោកអ្នកថាក្រាស់ប៉ុណ្ណា ដោយប្រើកាំរស្មីអិច (X-rays)។

ការការពារ និងការព្យាបាល

ការចាត់វិធានការដើមី្បបង្ការជំងឺខ្សោយឆ្អឹង (Osteopenia) ត្រូវចាប់ផ្តើមឱ្យបានឆាប់។ សូមពិភាក្សាជាមួយគ្រូពេទ្យអំពីផែនការហាត់ប្រាណដែលស័ក្តិសមនឹងលោកអ្នក។ សូមបរិភោគអាហារដែលត្រឹមត្រូវ។

ប៉ុន្តែទោះបីជាលោកអ្នកមានជំងឺខ្សោយឆ្អឹង (Osteopenia) រួចហើយក៏ដោយ ក៏វាមិនទាន់យឺតដែរ ដោយលោកអ្នកអាចបញ្ឈប់វា មិនឱ្យវាវិវឌ្ឍទៅជាជំងឺពុកឆ្អឹង (Osteoporosis) ជាមួយនឹងយុទ្ធសាស្ត្រដូចខាងក្រោមនេះ ៖

ទទួលជាតិកាល់ស្យូម និងវីតាមីន D ឱ្យបានគ្រប់គ្រាន់ ៖ នេះជារឿងសំខាន់បំផុតដែលលោកអ្នកត្រូវធ្វើសម្រាប់ឆ្អឹងរបស់លោកអ្នកនៅគ្រប់ដំណាក់កាលនៃជីវិត។ លោកអ្នកអាចទទួលបានកាល់ស្យូមពី ៖

ចំណែក វីតាមីន D ជួយឱ្យរាងកាយរបស់លោកអ្នកស្រូបយកជាតិកាល់ស្យូម ដែលលោកអ្នកអាចរកបាននៅក្នុងស៊ុត និងខ្លាញ់ត្រី ដូចជាត្រីសាល់ម៉ុន និងត្រីសាឌីន។

អាហារមួយចំនួន រួមមានទឹកផ្លែក្រូច, អាហារធញ្ញជាតិ (cereal) និងនំបុ័ង ក៏មានបន្ថែមជាតិកាល់ស្យូម និងវីតាមីន D ដែរ។

វាក៏ជាគំនិតល្អដែរក្នុងការចំណាយពេល ១០ ទៅ ១៥ នាទី ក្រោមពន្លឺព្រះអាទិត្យ ចំនួន ២ ដងក្នុងមួយសប្តាហ៍ ព្រោះនេះអាចជួយឱ្យរាងកាយរបស់លោកអ្នកបំលែងពន្លឺព្រះអាទិត្យទៅជាវីតាមីន D។

ប្រសិនបើគ្រូពេទ្យគិតថា លោកអ្នកមិនមានជាតិកាល់ស្យូម និងវីតាមីន D គ្រប់គ្រាន់ នោះគាត់ប្រហែលជាណែនាំអោយលោកអ្នកលេបថ្នាំបំប៉ន។

ការលើកទម្ងន់ ៖ លោកអ្នកអាចហាត់ប្រាណដែលប្រើទម្ងន់ ឱ្យបានទៀងទាត់ ដើម្បីបង្ការឬពន្យឺតជំងឺខ្សោយឆ្អឹង (Osteopenia)។ សូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុនពេលលោកអ្នកចាប់ផ្តើមហាត់។

ការផ្លាស់ប្តូររបៀបរស់នៅ ៖ ប្រសិនបើលោកអ្នកជក់បារី សូមព្យាយាមផ្តាច់ និងសូមកាត់បន្ថយផឹកភេសជ្ជៈដែលមានជាតិកាបូន និងគ្រឿងស្រវឹង។

ការប្រើថ្នាំ

ជំងឺខ្សោយឆ្អឹង (Osteopenia) អាចព្យាបាលដោយថ្នាំវេជ្ជបញ្ជា ក្នុងករណីឆ្អឹងរបស់លោកអ្នកចាប់ផ្តើមចុះខ្សោយ។

ថ្នាំដែលប្រើដើម្បីព្យាបាលជំងឺពុកឆ្អឹង (Osteoporosis) ក៏អាចជាថ្នាំវេជ្ជបញ្ជាដែរ។ ថ្នាំទាំងនេះ​រួមមាន ៖

លោកអ្នកអាចមានផលប៉ះពាល់មួយចំនួន ដូចជាបញ្ហារំលាយអាហារ និងឆ្អឹង និងឈឺសន្លាក់។ ថ្នាំទាំងនេះក៏អាចធ្វើឱ្យលោកអ្នកអស់កម្លាំងដែរ។

Translate by Chakriya Phou

Leave a Comment