Source: https://medicalxpress.com
ប្រសិនបើលោកអ្នកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការវះកាត់សម្រកទម្ងន់ លោកអ្នកប្រហែលជាកំពុងរង់ចាំមើលលទ្ធផល។
លោកអ្នកអាចរំពឹងថានឹងស្រកទម្ងន់ច្រើន។ ប្រសិនបើលោកអ្នកមានជំងឺទាក់ទងនឹងទម្ងន់ដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី ២ ឬមានបញ្ហាដង្ហើមក្នុងពេលគេង (sleep apnea)នោះស្ថានភាពទាំងនោះអាចនឹងប្រសើរឡើង។ ហើយមនុស្សស្ទើរតែទាំងអស់ដែលទទួលការវះកាត់សម្រកទម្ងន់ (៩៥%) និយាយថាគុណភាពជីវិតរបស់ពួកគាត់ក៏មានភាពប្រសើរឡើងដែរ។
លោកអ្នកនឹងចង់ត្រៀមខ្លួនសម្រាប់ការជាសះស្បើយឡើងវិញ ហើយដឹងពីអ្វីដែលលោកអ្នកត្រូវធ្វើដើម្បីធ្វើការផ្លាស់ប្តូរចុងក្រោយ។
តើលោកអ្នកនឹងបាត់បង់ទម្ងន់ប៉ុន្មាន?
សូមសួរគ្រូពេទ្យឱ្យបានច្បាស់នូវអ្វីដែលលោកអ្នកអាចរំពឹងទុក។ វាអាចពឹងផ្អែកមួយផ្នែកទៅលើទម្ងន់បច្ចុន្នប្បរបស់លោកអ្នក និងប្រភេទនៃការវះកាត់ដែលលោកអ្នកធ្វើ។
ការវះកាត់ចៀរផ្នែកខ្លះនៃក្រពះចេញ (Sleeve gastrectomy) កំពុងក្លាយជាការវះកាត់សម្រកទម្ងន់ដ៏ពេញនិយមមួយ។ មនុស្សដែលទទួលបានការវះកាត់ចៀរផ្នែកខ្លះនៃក្រពះចេញ ស្រកទម្ងន់ប្រហែល ៤០% នៃទម្ងន់ដែលលើសរបស់ពួកគេ។
ជាមធ្យម មនុស្សស្រកទម្ងន់ ៦០% នៃទម្ងន់ដែលលើសរបស់ពួកគាត់ បន្ទាប់ពីការវះកាត់ចៀរផ្នែកខ្លះនៃក្រពះចេញ។
ការដាក់កងលើក្រពះ (Gastric banding) មិនមែនជាការវះកាត់សម្រកទម្ងន់ ដែលត្រូវបានអនុវត្តជាទូទៅទេ។
តើការជាសះស្បើយនឹងទៅជាយ៉ាងណា?
ការវះកាត់ចៀរផ្នែកខ្លះនៃក្រពះចេញភាគច្រើន គឺការវះកាត់តាមឧបករណ៍ឆ្លុះពោះ (laparoscopic) ដែលមានន័យថាគ្រូពេទ្យវះកាត់ធ្វើការវះកាត់តូចៗ ដែលធ្វើឱ្យពេលវេលាជាសះស្បើយខ្លីជាង។
មនុស្សភាគច្រើនស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល ២ ទៅ ៣ ថ្ងៃ ហើយត្រលប់ទៅរកសកម្មភាពធម្មតាវិញក្នុងរយៈពេល ៣ ទៅ ៥ សប្តាហ៍។
ប្រសិនបើការវះកាត់ត្រូវតែ “បើក” មានន័យថាគ្រូពេទ្យវះកាត់ត្រូវធ្វើការវះកាត់ធំ ហើយការជាសះស្បើយត្រូវចំណាយពេលយូរ។
តើផលរំខានអ្វីខ្លះដែលអាចកើតមាន?
វាមានផលវិបាករយៈពេលខ្លី និងរយៈពេលវែង ដែលអាចកើតមានពីការវះកាត់សម្រកទម្ងន់។ ហានិភ័យរយៈពេលវែងប្រែប្រួល អាស្រ័យលើប្រភេទនៃការវះកាត់។ ប្រហែលជា ៤០ ភាគរយនៃប្រជាជនជួបប្រទះនូវភាពស្មុគស្មាញមួយចំនួន។ តិចជាង ៥% មានផលវិបាកធ្ងន់ធ្ងរ។ ប្រសិនបើលោកអ្នកមានបញ្ហាណាមួយដែលធ្វើឱ្យលោកអ្នកព្រួយបារម្ភ សូមពិនិត្យជាមួយគ្រូពេទ្យ។
ផលប៉ះពាល់ទូទៅមួយចំនួនរួមមាន៖
ផលប៉ះពាល់ធ្ងន់ធ្ងររួមមាន៖
ដូចគ្នានេះផងដែរ លោកអ្នកអាចកត់សម្គាល់ឃើញថាស្បែករបស់លោកអ្នកកំពុងយារធ្លាក់។ លោកអ្នកអាចជ្រើសរើសធ្វើការវះកាត់ដើម្បីយកវាចេញ។
អាហារូបត្ថម្ភបន្ទាប់ពីការវះកាត់សម្រកទម្ងន់
ការវះកាត់សម្រកទម្ងន់ផ្លាស់ប្តូររបៀប ដែលរាងកាយរបស់លោកអ្នកដោះស្រាយអាហារ។ រាងកាយរបស់លោកអ្នកកាន់តែពិបាកស្រូបយកសារធាតុចិញ្ចឹមជាក់លាក់ដូចជា៖
លោកអ្នកមិនចាំបាច់ខ្វះជីវជាតិទាំងនោះទេ។សូមសួរគ្រូពេទ្យប្រសិនបើលោកអ្នកត្រូវការប្រើថ្នាំបំប៉ន់។
ការផ្លាស់ប្តូររបៀបរស់នៅបន្ទាប់ពីការវះកាត់សម្រកទម្ងន់
លោកអ្នកអាចទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ពីការវះកាត់សម្រកទម្ងន់។ លោកអ្នកនឹងត្រូវត្រលប់ថយក្រោយជាមួយការផ្លាស់ប្តូររបៀបរស់នៅ ដើម្បីសម្រកទម្ងន់។
គន្លឹះទាំងនេះអាចជួយបាន៖
បរិភោគអាហារតិច និងញឹកញាប់។ ក្រពះតូចដែលបង្កើតឡើងដោយការវះកាត់សម្រកទម្ងន់ អាចទប់បានច្រើន។ ការញ៉ាំអាហារច្រើនអាចបង្កបញ្ហា។ មនុស្សជាច្រើនដែលមានជំងឺធាត់ គឺជាអ្នកបរិភោគអាហារក្នុងបរិមាណច្រើនក្នុងពេលបរិភោគម្តង។ ការសម្របខ្លួនទៅនឹងការញ៉ាំអាហារតិចៗ អាចជាបញ្ហាប្រឈម។
ប្តេជ្ញាចិត្តចំពោះអាហារូបត្ថម្ភល្អ។ ស្នើសុំអ្នកជំនាញផ្នែកចំណីអាហារ ឱ្យជួយលោកអ្នកបង្កើតផែនការដែលលោកអ្នក នឹងទទួលបានសារធាតុចិញ្ចឹមទាំងអស់ ដែលលោកអ្នកត្រូវការ។
ហាត់ប្រាណ។ វាជួយលោកអ្នកស្រកទម្ងន់ ហើយវាងាយស្រួលជាងបន្ទាប់ពីការវះកាត់សម្រកទម្ងន់ ព្រោះការសម្រកទម្ងន់អាចជួយដល់សន្លាក់របស់លោកអ្នក។
មជ្ឈមណ្ឌលវះកាត់សម្រកទម្ងន់ជាច្រើន ផ្តល់កម្មវិធីដើម្បីជួយមនុស្សឱ្យផ្លាស់ប្តូររបៀបរស់នៅដែលក្រកបដោយសុខភាពល្អ មុននិងក្រោយពេលវះកាត់សម្រកទម្ងន់។
Source: https://www.fitday.com