អ្វីដែលលោកអ្នកគួរធ្វើបន្ទាប់ពីគាំងបេះដូង

មនុស្សភាគច្រើនរស់រានមានជីវិតពីការគាំងបេះដូងដំបូង ហើយបន្តរស់នៅរហូត និងពោរពេញដោយផលិតភាព។ ដើម្បីធានាថាលោកអ្នកអាចធ្វើបានដូចគ្នានេះ គឺមានជំហានជាច្រើនដែលលោកអ្នកត្រូវតែអនុវត្តតាម។

 

តស់ចាប់ផ្តើម

ជាធម្មតា លោកអ្នកត្រូវនៅមន្ទីរពេទ្យរយៈពេល ២ ថ្ងៃទៅ ១ សប្តាហ៍ បន្ទាប់ពីគាំងបេះដូង។ ប៉ុន្តែប្រសិនបើលោកអ្នកមានផលវិបាក ឬវះកាត់ លោកអ្នកប្រហែលជាត្រូវនៅមន្ទីរពេទ្យយូរជាងនេះ។

រឿងដំបូងដែលលោកអ្នកអាចកត់សម្គាល់បាន ពេលនៅមន្ទីរពេទ្យ គឺថ្នាំដែលលោកអ្នកប្រើ អាចនឹងផ្លាស់ប្តូរ។ វេជ្ជបណ្ឌិតអាចកែតម្រូវកម្រិតថ្នាំរបស់លោកអ្នក ឬចំនួនថ្នាំដែលលោកអ្នកលេប។ គាត់ប្រហែលជាអាចឱ្យថ្នាំថ្មីទៅលោកអ្នក។

អ្វីទាំងនេះនឹងអាចព្យាបាល និងគ្រប់គ្រងអាការជំងឺរបស់លោកអ្នក និងបញ្ហាដែលនាំឱ្យលោកអ្នកគាំងបេះដូង តាំងពីដំបូង។

វាមានសារសំខាន់ណាស់ ដែលលោកអ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យទាក់ទងនឹងការព្យាបាល។ លោកអ្នកត្រូវប្រាកដថា ៖

យកចិត្តទុកកដាក់នឹងអារម្មណ៍របស់ខ្លួន

បន្ទាប់ពីគាំងបេះដូង វាជារឿងធម្មតាទេ ដែលលោកអ្នកមានអារម្មណ៍ ៖

បញ្ហាទាំងនេះច្រើនតែកើតឡើងពី ២ ទៅ ៦ ខែ ហើយវាអាចប៉ះពាល់ ៖

ពេលខ្លះ ការជួបនិយាយជាមួយវេជ្ជបណ្ឌិត ឬអ្នកឯកទេសខាងសុខភាពផ្លូវចិត្តអាចជួយលោកអ្នកដោះស្រាយនូវអារម្មណ៍អវិជ្ជមានបាន។ សូមប្រាប់ក្រុមគ្រួសាររបស់លោកអ្នកឱ្យដឹងពីអ្វីដែលលោកអ្នកកំពុងឆ្លងកាត់នេះ។ ប្រសិនបើពួកគេមិនដឹង តើធ្វើម៉េចពួកគេជួយលោកអ្នកបាន។

 

កម្មវិធីស្តារនីតិសម្បទាបេះដូង (Cardiac Rehab)

មន្ទីរពេទ្យជាច្រើនមានកម្មវិធីស្តារនីតិសម្បទាបេះដូងសម្រាប់អ្នកជំងឺខាងក្រៅ។ ប្រសិនបើមន្ទីរពេទ្យដែលលោកអ្នកទៅមិនមាន គ្រូពេទ្យអាចនឹងបញ្ជូនលោកអ្នកទៅមជ្ឈមណ្ឌលបេះដូងដែលដំណើរកម្មវិធីនេះ។

កម្មវិធីនេះអាចជួយលោកអ្នក តាមវិធីជាច្រើន ៖

ភាគច្រើន កម្មវិធីស្តារបេះដូងមានបីផ្នែក ៖

អ្វីដែលលោកអ្នកត្រូវតែផ្លាស់ប្តូរ

លោកអ្នកត្រូវធ្វើកិច្ចការមួយចំនួន ដើម្បីជួយបន្ថយហានិភ័យនៃការគាំងបេះដូង និងជំងឺបេះដូង ៖

ឈប់​ជក់បារី ៖ ប្រសិនបើលោកអ្នកជក់បារី រឿងសំខាន់តែមួយគត់ដែលលោកអ្នកអាចធ្វើបាន គឺឈប់ជក់ ព្រោះវាមិនត្រឹមតែដើម្បីបេះដូងប៉ុណ្ណោះទេ តែដើមី្បរាងកាយទាំងមូលរបស់លោកអ្នកតែម្តង។ វាអាចជាការផ្លាស់ប្តូរដ៏លំបាកបំផុតមួយចំពោះលោកអ្នក ប៉ុន្តែចំណុចនេះ គ្រូពេទ្យអាចជួយបាន។

សូមសាកសួរគ្រូពេទ្យពី ៖

កុំដោយសារតែធ្លាប់បរាជ័យរឿងផ្តាច់បារី ដូច្នេះទើបមិនចង់ធ្វើម្តងទៀត។ មនុស្សភាគច្រើនសាកល្បងច្រើនដង មុនពេលពួកគេផ្តាច់បារីបាន។

វាក៏សំខាន់ដែរ ក្នុងការទទូចសុំកុំឱ្យមានអ្នកជក់បារីនៅក្នុងផ្ទះរបស់លោកអ្នក។ សូមលោកអ្នកព្យាយាមនៅឱ្យឆ្ងាយពីកន្លែងដែលអ្នកជក់បារីប្រមូលផ្តុំ។ ផ្សែងដែលចេញមកពីការដុតផលិតផលថ្នាំជក់ (secondhand smoke) អាចបង្កើនឱកាសក្នុងការមានជំងឺបេះដូង។

ព្យាបាលជំងឺលើសឈាម និងកូឡេស្តេរ៉ូលខ្ពស់ ៖ ជំងឺទាំងពីរនេះបំផ្លាញសរសៃឈាមក្រហមរបស់លោកអ្នក។ យូរ ៗ ទៅ វានឹងបង្កើនហានិភ័យគាំងបេះដូង និងកើតជំងឺដាច់សរសៃឈាមខួរក្បាល។

ការហាត់ប្រាណ, របបអាហារដែលមានសុខភាពល្អ, និងការផ្លាស់ប្តូររបៀបរស់នៅអាចជួយបាន។ ប៉ុន្តែប៉ុណ្ណឹងប្រហែលមិនទាន់គ្រប់គ្រាន់ទេ។ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាថ្នាំដើម្បីជួយលោកអ្នកថែម។

គ្រប់គ្រងជំងឺទឹកនោមផ្អែម និងការធាត់ ៖ ចំណុចទាំងពីរនេះជាកត្តាហានិភ័យធំបំផុត ចំពោះជំងឺបេះដូងនិងគាំងបេះដូង។ ប្រសិនបើលោកអ្នកមានជំងឺទឹកនោមផ្អែម វាជារឿងសំខាន់ដែលលោកអ្នកត្រូវធ្វើការជាមួយគ្រូពេទ្យដើម្បីរក្សាជាតិស្ករក្នុងឈាមឱ្យបានល្អ។ ការហាត់ប្រាណ, របបអាហារ និងករណីខ្លះ ថ្នាំអាចជួយបាន។ សូមធ្វើការជាមួយក្រុមរបស់លោកអ្នកដើម្បីបង្កើតផែនការ។

ការធាត់ មិនត្រឹមតែអាចបណ្តាលឱ្យកើតជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជំងឺទឹកនោមផ្អែមទៀតផង។ គ្រូពេទ្យអាចជួយរកវិធីដើម្បីឱ្យលោកអ្នកញ៉ាំកាឡូរីតិច ហើយដុតបំផ្លាញកាឡូរីច្រើន។ គ្រូពេទ្យក៏អាចបញ្ជូនលោកអ្នកទៅរកអ្នកជំនាញខាងចំណីអាហារ និងដាក់កម្មវិធីហាត់ប្រាណឱ្យលោកអ្នកផងដែរ។

បរិភោគរបបអាហារដែលផ្តល់សុខភាពដល់បេះដូង ៖ បេះដូងលោកអ្នកអាចមានសុខភាពល្អ ប្រសិនបើអាហារ ៖

There may be other restrictions because of medicines you take. Ask your doctor if there are foods you shouldn’t eat.

Changing your diet

វាអាចមានការដាក់កំហិតផ្សេងទៀត ដោយសារថ្នាំដែលលោកអ្នកប្រើ។ សូមសាកសួរគ្រូពេទ្យ ប្រសិនបើមានអាហារណាមួយដែលលោកអ្នកមិនគួរបរិភោគ។

ការផ្លាស់ប្តូររបបអាហារនឹងកាន់តែងាយស្រួល ប្រសិនបើលោកអ្នកធ្វើការជាមួយអ្នកជំនាញខាងចំណីអាហារ។ ពួកគេអាចជួយរៀបចំផែនការ, បញ្ជីមុខម្ហូប, និងរករូបមន្តធ្វើម្ហូបឱ្យលោកអ្នក។ ពួកគេក៏អាចជួយលោកអ្នកក្នុងការស្វែងរកប្រភព ដែលធ្វើឱ្យលោកអ្នកផ្តោតលើការញ៉ាំអាហារដែលមានសុខភាពល្អ។

ប្រសិនបើលោកអ្នកមិនអាចធ្វើការជាមួយអ្នកជំនាញផ្នែកអាហារបានទេ សូមសាកសួរគ្រូពេទ្យ។ លោកអ្នកក៏អាចរកឃើញរូបមន្ត និងជំនួយអាហារូបត្ថម្ភនៅលើគេហទំព័របានដែរ។

ធ្វើខ្លួនឱ្យកាន់តែសកម្ម ៖ គន្លឹះសំខាន់បំផុតមួយដើម្បីសុខភាពបេះដូងល្អ គឺការហាត់ប្រាណ។ អ្នកខ្លះមិនហ៊ានហាត់ប្រាណឡើយ បន្ទាប់ពីគាំងបេះដូង។ ប៉ុន្តែតាមពិតនោះជាអ្វីដែលលោកអ្នកត្រូវធ្វើដើម្បីពង្រឹងបេះដូងរបស់លោកអ្នក និងកាត់បន្ថយឱកាសគាំងបេះដូង និងជំងឺបេះដូងនាពេលអនាគត។

កម្មវិធីស្តារនីតិសម្បទាបេះដូង ជាវិធីសុវត្ថិភាពមួយដែលអាចធ្វើឱ្យលោកអ្នកក្លាយជាមនុស្សសកម្មជាងមុន។ ប្រសិនបើលោកអ្នករកកម្មវិធីមិនបានទេ លោកអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យអំពីកម្រិតនៃការហាត់ប្រាណ ដែលមានសុវត្ថិភាពសម្រាប់លោកអ្នក និងធ្វើយ៉ាងណាដើមី្បបន្ថែមសកម្មភាពទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់លោកអ្នក។ គ្រូពេទ្យអាចនឹងឱ្យលោកអ្នកធ្វើ Stress Test ដើម្បីឱ្យដឹងថា តើលំហាត់ប្រាណកម្រិតណាដែលមានសុវត្ថិភាពសម្រាប់ឱ្យលោកអ្នកចាប់ផ្តើម។

ដូចគ្នានេះផងដែរ សូមលោកអ្នកសាកសួរគ្រូពេទ្យពីសញ្ញាព្រមានអ្វីខ្លះដែលលោកអ្នកគួរតាមដាន នៅពេលលោកអ្នកហាត់ប្រាណ និងអ្វីដែលលោកអ្នកគួរធ្វើ បើសិនជាសញ្ញាព្រមាននោះកើតឡើង។

ការហាត់ប្រាណទៀងទាត់ (ឧទាហរណ៍ ៣ ទៅ ៥ ដងក្នុងមួយសប្តាហ៍ ដោយក្នុងមួយដង ហាត់ពី ៣០ ទៅ ៣៥ នាទី) នឹងជួយពង្រឹងបេះដូង និងសុខភាពទូទៅរបស់លោកអ្នក។ ប៉ុន្តែគោលដៅពិតប្រាកដ គឺត្រូវធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់លោកអ្នកកាន់តែសកម្ម។ ពេលដែលលោកអ្នកអាចកាន់តែសកម្ម ដូចជាដើរលេងជាមួយកូនចៅ ដោយដើរលឿនៗ (Brisk Walk), ជិះកង់។ល។ នោះលោកអ្នកនឹងកាន់តែរឹងមាំ និងមានសុខភាពល្អ។

លោកអ្នកមិនគួរដកថយ និងធ្វើអ្វីតាមចិត្តចង់ ដោយគ្រាន់តែគាំងបេះដូងឡើយ។ តាមពិត ការគាំងបេះដូងគឺជាសញ្ញាមួយដែលប្រាប់ដល់លោកអ្នក ត្រូវមើលថែ និងចាត់ទុកសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់លោកអ្នកជាអាទិភាព។

is easier if you work with a dietitian. They can help you plan menus and find recipes. They’ll also help you find resources that let you focus on eating healthy foods.

If you aren’t able to work with a dietitian as part of your rehab program, ask your doctor for a referral. You can also find recipes and nutritional aids on the web.

Become more active: One of the most important keys to good heart health is to exercise. Some people are afraid to exercise after a heart attack. But that’s exactly what you need to do to strengthen your heart and lower your chance of having future heart attacks and heart disease.

A cardiac rehab program is a safe way to become more active. If you don’t have a program available to you, be sure to talk with your doctor about what level of exercise is safe for you and how to get more activity into your daily routine. They may have you take a stress test to see what level of exercise is safe to start with.

Also, ask what warning signs you should watch for when you exercise and what you should do about them.

A regular exercise routine (for instance, three to five times a week for 30 to 35 minutes each) will help strengthen your heart and improve your overall health. But the real goal is to become more active in everyday life. The more active you are — taking brisk walks, playing with your children or grandchildren, going for bike rides, etc. — the stronger and healthier you’ll become.

A heart attack isn’t a sign you should back away from life and doing the things you like to do. It is a sign that you need to make your physical and mental health your priority.

Leave a Comment