លក្ខខណ្ឌ

ពេលណាត្រូវទាក់ទងទៅគ្រូពេទ្យអំពីជំងឺពុកឆ្អឹង (Osteoporosis)

តើលោកអ្នកគិតថាលោកអ្នកអាចកើតជំងឺពុកឆ្អឹងមែនទេ? តើ​ដឹង​ដោយ​របៀបណា? ហើយនៅពេលណាដែលលោកអ្នកគួរទៅជួបគ្រូពេទ្យ? ជំងឺនេះត្រូវបានហៅថា «ជំងឺស្ងៀមស្ងាត់» ពីព្រោះមិនរោគសញ្ញាច្បាស់លាស់ទេ។ ជារឿយៗ អ្នកជំងឺមិនដឹងថាខ្លួនកើតជំងឺនេះឡើយ រហូតដល់ឆ្អឹងគាត់បាក់ ដែលគេហៅថាការបាក់ឆ្អឹង (Fracture)។ ប៉ុន្តែការរកឃើញបានលឿនប្រហែលជាអាចជួយសង្រ្គោះលោកអ្នកពីការបាក់ឆ្អឹង  និងពិការភាព។

លោកអ្នកនឹងហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹង ប្រសិនបើលោកអ្នក ៖

លោកអ្នកអាចទៅរកគ្រូពេទ្យបាន ប្រសិនបើ ៖

ការបាក់ឆ្អឹងខ្នង (Spine Fracture) ជារបួសទូទៅបំផុតទាក់ទងនឹងជំងឺពុកឆ្អឹង។ ប្រសិនបើលោកអ្នកមានអាការបាក់ឆ្អឹងខ្នងដូចនេះ លោកអ្នកគួរតែទៅជួបគ្រូពេទ្យ។

អាការទូទៅ រួមមាន ៖

លោកអ្នកអាចមានការបាក់ឆ្អឹងជាបន្តបន្ទាប់ និងមិនដឹងខ្លួន។ នោះគឺអាចបណ្តាលឱ្យឆ្អឹងនៅខ្នងរបស់លោកអ្នកបែកជាបណ្តើរៗ។ នៅពេលដែលខ្នងចាប់ផ្តើមពត់ វាអាចបណ្តាលឱ្យឆ្អឹងខ្នងកោង វាបន្ថយកម្ពស់របស់លោកអ្នក និងបណ្តាលខ្នងកោង។ ប្រសិនបើចូលធ្ងន់ធ្ងរ វាអាចប៉ះពាល់ដល់ចលនា និងសរីរាង្គខាងក្នុងរបស់លោកអ្នក។ សូមលោកអ្នករកមើលសញ្ញាព្រមានទាំងនេះ ដែលអាចកើតឡើង ដូចជា៖

មួយទៀត ជំងឺពុកឆ្អឹង (Osteoporosis) អាចបង្ហាញដោយការបាក់ឆ្អឹងត្រគាក និងក-ដៃ។ ប្រសិនបើលោកអ្នកកត់សម្គាល់មានបញ្ហាទាំងនេះ សូមប្រញាប់ទៅរកគ្រូពេទ្យ។

Translate by Chakriya Phou

Leave a Comment