អ្នកឯកទេសខាងជំងឺមហារីករបស់អ្នក

អ្នកឯកទេសខាងជំងឺមហារីករបស់អ្នក

ជំងឺមហារីកគឺជាជំងឺស្មុគស្មាញ   និងពិបាកក្នុងការព្យាបាល    ដូច្នេះអ្នកប្រហែលជាត្រូវទៅជួបអ្នកឯកទេសខាងជំងឺមហារីកផ្សេងៗគ្នាក្នុងពេលព្យាបាល។ ការព្យាបាលជារឿយៗទាក់ទងនឹងការថែរក្សារួមគ្នារបស់អ្នកឯកទេសខាងជំងឺមហារីកជាច្រើនក្នុងពេលតែមួយ។

តើអ្នកត្រូវការអ្នកឯកទេសខាងជំងឺមហារីកប្រភេទណា?

ជាទូទៅមានវិធីបីយ៉ាងក្នុងការព្យាបាលជំងឺមហារីក៖ ដោយប្រើថ្នាំ (ដូចជាការព្យាបាលដោយគីមីការព្យាបាលដោយគោលដៅ  ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ    និងការព្យាបាលដោយអ័រម៉ូន) ដោយប្រើកាំរស្មី   និងដោយការវះកាត់។ ការព្យាបាលនីមួយៗអាចត្រូវបានដោះស្រាយដោយអ្នកឯកទេសផ្សេងៗគ្នា។ មិនមែនមនុស្សគ្រប់គ្នានឹងត្រូវការការព្យាបាលទាំងបីប្រភេទនោះទេ។ វាអាស្រ័យលើប្រភេទមហារីក     និងដំណាក់កាលមហារីករបស់អ្នក។ ទោះយ៉ាងណា    ខាងក្រោមគឺជារបាយការណ៍របស់អ្នកឯកទេសខាងជំងឺមហារីក    ដែលអ្នកអាចទៅជួប៖

អាស្រ័យលើករណីរបស់អ្នក   អ្នកក៏ចាំបាច់ត្រូវទៅជួបគ្រូពេទ្យប្រភេទផ្សេងទៀត    សម្រាប់ការព្យាបាលជំងឺមហារីកពិសេស។ ឧទាហរណ៍    អ្នកប្រហែលជាត្រូវទៅជួបគ្រូពេទ្យជំនាញខាងរោគឈាម    ដែលមានជំនាញក្នុងការព្យាបាលបញ្ហាឈាម    ខួរឆ្អឹង    និងក្រពេញទឹករងៃ(កូនកណ្តុរ)។ ពេលខ្លះការវះកាត់អាចត្រូវបានធ្វើឡើងដោយគ្រូពេទ្យវះកាត់ទូទៅ    ជំនួសឱ្យគ្រូពេទ្យវះកាត់មហារីក។ ឬអ្នកប្រហែលជាត្រូវទៅជួបគ្រូពេទ្យវះកាត់ប្លាស្ទិក    ប្រសិនបើអ្នកត្រូវការការវះកាត់ស្តារនិតិសម្បទាបន្ទាប់ពីការព្យាបាល។ អ្នកក៏ប្រហែលជាចង់ជួបគ្រូពេទ្យវិកលចរិក    ឬគ្រូពេទ្យវិកលចរិកផ្នែកមហារីក     ដែលជំនាញខាងបញ្ហាប្រឈមផ្លូវចិត្តក្នុងការទប់ទល់នឹងជំងឺមហារីក។

តើអ្នកគួររកមើលអ្វីនៅក្នុងអ្នកឯកទេសខាងជំងឺមហារីក?

តើអ្នករកអ្នកឯកទេសខាងជំងឺមហារីកយ៉ាងដូចម្តេច?

ជាធម្មតាគ្រូពេទ្យថែទាំបឋមរបស់អ្នកនឹងបញ្ជូនអ្នកទៅអ្នកឯកទេសខាងជំងឺមហារីក។ មនុស្សជាច្រើនពឹងផ្អែកលើការណែនាំពីមិត្តភក្តិ    និងសាច់ញាតិ។ ក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកក៏អាចមានបញ្ជីអ្នកផ្តល់សេវាជាក់លាក់    ដែលពួកគេនឹងធ្វើការជាមួយផងដែរ។

មានវិធីផ្សេងទៀតដើម្បីទទួលបានឈ្មោះអ្នកឯកទេសខាងជំងឺមហារីក។ អ្នកអាចទូរស័ព្ទទៅមន្ទីរពេទ្យក្នុងតំបន់របស់អ្នក    ហើយសួររកឈ្មោះអ្នកឯកទេសមហារីកដែលកំពុងបម្រើការជាបុគ្គលិកពេទ្យ។ អ្នកអាចទទួលបានឈ្មោះអ្នកឯកទេសខាងជំងឺមហារីកតាមរយៈអង្គការវេជ្ជសាស្ត្រផ្សេងៗគ្នា។

Leave a Comment