លក្ខខណ្ឌ

ក្រុមថែទាំជំងឺទឹកនោមផ្អែមរបស់លោកអ្នក

ក្រុមថែទាំសុខភាពរបស់លោកអ្នក   ជួយលោកអ្នកក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម   និងថែរក្សាសុខភាពរបស់លោកអ្នកឱ្យបានល្អ។ ក្រុមថែរក្សាសុខភាពទឹកនោមផ្អែមរបស់លោកអ្នក   គួរតែរួមបញ្ចូល៖

 

អ្នក៖ លោកអ្នកជាសមាជិកសំខាន់បំផុត   នៃក្រុមថែរក្សាជំងឺទឹកនោមផ្អែមរបស់លោកអ្នក! មានតែលោកអ្នកទេ   ដែលដឹងពីអារម្មណ៍របស់លោកលោកអ្នក។ ក្រុមថែទាំទឹកនោមផ្អែមរបស់លោកអ្នក   នឹងពឹងផ្អែកលើលោកអ្នក    ដើម្បីនិយាយជាមួយពួកគេដោយស្មោះត្រង់    និងផ្គត់ផ្គង់ព័ត៌មានអំពីរាងកាយរបស់លោកអ្នក។

ការត្រួតពិនិត្យជាតិស្ករក្នុងឈាម   ប្រាប់គ្រូពេទ្យថាតើការព្យាបាលបច្ចុប្បន្នរបស់លោកអ្នក    កំពុងគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់លោកអ្នកបានល្អដែរឬទេ។ តាមរយៈការពិនិត្យកម្រិតជាតិស្ករក្នុងឈាម    លោកអ្នកក៏អាចការពារ    ឬកាត់បន្ថយវគ្គនៃជាតិស្ករក្នុងឈាមថយចុះ (hypoglycemia)     ដែលលោកអ្នកមានផងដែរ។

 

វេជ្ជបណ្ឌិតបឋម៖ វេជ្ជបណ្ឌិតបឋមរបស់លោកអ្នក   គឺជាអ្នកដែលលោកអ្នកទៅពិនិត្យសុខភាពទូទៅ   និងនៅពេលលោកអ្នកឈឺ។ មនុស្សនេះច្រើនតែជាគ្រូពេទ្យឯកទេសព្យាបាលជំងឺខាងក្នុង    ដោយមិនប្រើការវះកាត់ (internist)   ឬគ្រូពេទ្យប្រចាំគ្រួសារ   ដែលមានបទពិសោធន៍ក្នុងការព្យាបាល    អ្នកជំងឺទឹកនោមផ្អែមផងដែរ។

ដោយសារតែគ្រូពេទ្យថែទាំបឋមរបស់លោកអ្នក   គឺជាអ្នកសំខាន់ក្នុងការថែរក្សារបស់លោកអ្នក   គាត់នឹងអាចដឹកនាំក្រុមថែរក្សាជំងឺទឹកនោមផ្អែមរបស់លោកអ្នកបាន។

 

វេជ្ជបណ្ឌិតជំនាញអង់ដូគ្រីន (endocrinologist) ៖ គឺជាវេជ្ជបណ្ឌិតដែលមានការបណ្តុះបណ្តាល   និងបទពិសោធន៍ពិសេស ក្នុងការព្យាបាលអ្នកជំងឺទឹកនោមផ្អែម។ លោកអ្នកគួរតែទៅជួបគាត់ឱ្យបានទៀងទាត់។

 

អ្នកជំនាញខាងចំណីអាហារ៖ អ្នកឯកទេសខាងចំណីអាហារ    ដែលបានទទួលវិញ្ញាបនបត្រ    ត្រូវបានបណ្តុះបណ្តាលក្នុងវិស័យអាហារូបត្ថម្ភ។ អាហារគឺជាផ្នែកសំខាន់    នៃការព្យាបាលជំងឺទឹកនោមផ្អែមរបស់លោកអ្នក    ដូច្នេះ    អ្នកជំនាញខាងចំណីអាហាររបស់លោកអ្នក    នឹងជួយលោកអ្នកក្នុងការស្វែងយល់ពីតម្រងការអាហាររបស់លោកអ្នក   ដោយផ្អែកលើទម្ងន់    របៀបរស់នៅ    ការប្រើប្រាស់ថ្នាំ     និងគោលដៅសុខភាពផ្សេងៗទៀត ( ដូចជាការបន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាម   ឬសម្ពាធឈាម ) ។

 

អ្នកអប់រំគិលានុប្បដ្ឋាកយិកា៖  អ្នកអប់រំជំងឺទឹកនោមផ្អែម     ឬគិលានុប្បដ្ឋាកយិកាជំនាញខាងជំងឺទឹកនោមផ្អែម   ដែលបានទទួលវិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលពិសេស     និងមានប្រវត្តិពិសេសក្នុងការមើលថែ   និងបង្រៀនអ្នកជំងឺទឹកនោមផ្អែម។ អ្នកអប់រំគិលានុប្បដ្ឋាកយិកា  ច្រើនតែជួយលោកអ្នកពីទិដ្ឋភាពប្រចាំថ្ងៃ    នៃការរស់នៅជាមួយជំងឺទឹកនោមផ្អែម។

 

គ្រូពេទ្យភ្នែក៖ ទាំងគ្រូពេទ្យឯកទេសខាងភ្នែក { (ophthalmologist) ជាគ្រូពេទ្យដែលអាចព្យាបាលបញ្ហាភ្នែក   ទាំងផ្នែកវេជ្ជសាស្ត្រ   និងផ្នែកវះកាត់) }     ឬគ្រូពេទ្យពិនិត្យភ្នែក {(optometrist )អ្នកដែលត្រូវបានបណ្តុះបណ្តាល    ដើម្បីថែទាំសុខភាពបឋមនៃភ្នែកដូចជា   តើភ្នែកផ្តោតក្នុងការសម្លឹងបានល្អប៉ុណ្ណា    ឬការជួយធ្វើរោគវិនិច្ឆ័យបញ្ហាធ្ងន់ធ្ងរ     តែមិនមែនជាគ្រូពេទ្យវេជ្ជសាស្រ្តទេ}     គួរតែពិនិត្យភ្នែករបស់លោកអ្នកយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ ជំងឺទឹកនោមផ្អែមអាចប៉ះពាល់ដល់សរសៃឈាមក្នុងភ្នែក   ដែលអាចបណ្តាលឱ្យបាត់បង់ចក្ចុវិស័យ។

 

គ្រូពេទ្យព្យាបាលរោគជើង៖ សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម   ដែលអាចបណ្តាលឱ្យខូចខាតសរសៃប្រសាទនៅក្នុងប្រអប់ជើង   ការថែរក្សាប្រអប់ជើងគឺជារឿងសំខាន់។ គ្រូពេទ្យព្យាបាលរោគជើង    ត្រូវបានបណ្តុះបណ្តាលដើម្បីព្យាបាលប្រអប់ជើង   និងបញ្ហានៃជើងខាងក្រោម។ វេជ្ជបណ្ឌិតទាំងនេះមានសញ្ញាប័ត្របណ្ឌិត   ផ្នែកវេជ្ជសាស្ត្រជើង   ពីសាកលវិទ្យាល័យវេជ្ជសាស្ត្រជើង។ ពួកគេក៏បានទទួលការបណ្តុះបណ្តាលនៅមន្ទីរពេទ្យ(residency) ក្នុងផ្នែកព្យាបាលរោគជើងដែរ។

 

ទន្តពេទ្យ៖ អ្នកដែលមានជំងឺទឹកនោមផ្អែម  គឺងាយកើត    និងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺអញ្ចាញធ្មេញ។ ជាតិស្ករក្នុងឈាមលើសនៅក្នុងមាត់របស់លោកអ្នក    ធ្វើឱ្យវាក្លាយជាជម្រកដ៏ល្អសម្រាប់បាក់តេរី    ដែលអាចនាំឱ្យមានការឆ្លងមេរោគ។ លោកអ្នកគួរតែទៅជួបគ្រូពេទ្យធ្មេញរៀងរាល់ ៦ ខែម្តង។ ត្រូវប្រាកដថា    បានប្រាប់គ្រូពេទ្យធ្មេញរបស់លោកអ្នកថា     លោកអ្នកមានជំងឺទឹកនោមផ្អែម។

 

អ្នកបង្ហាត់លំហាត់ប្រាណ៖ មិនថាអ្នកមានជំងឺទឹកនោមផ្អែមប្រភេទណាទេ    ការហាត់ប្រាណគួរតែដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងវា។ មនុស្សល្អបំផុតក្នុងការរៀបចំផែនការកម្មវិធីសុខភាពរបស់លោកអ្នក    រួមជាមួយវេជ្ជបណ្ឌិតលោកអ្នក  គឺជាអ្នកដែលបានទទួលការបណ្តុះបណ្តាល    ផ្នែកការធ្វើលំហាត់តាមមូលដ្ឋានវិទ្យាសាស្ត្រនៃ     និងតាមវិធីសាស្រ្តដែលមានសុវត្ថិភាព។

 

តើខ្ញុំគួរជួបគ្រូពេទ្យញឹកញាប់ប៉ុណ្ណា?

អ្នកដែលមានជំងឺទឹកនោមផ្អែម   ដែលប្រើថ្នាំអាំងស៊ុយលីនចាក់   ច្រើនតែទៅជួបគ្រូពេទ្យរបស់ពួកគេ   យ៉ាងហោចណាស់រៀងរាល់ ៣ ទៅ ៤ ខែម្តង។ អ្នកដែលប្រើថ្នាំគ្រាប់   ឬអ្នកដែលគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ពួកគេ   តាមរយៈរបបអាហារតែមួយមុខគត់    គួរតែមានការណាត់ជួប    យ៉ាងហោចណាស់រៀងរាល់ ៤ ទៅ ៦ ខែម្តង។

លោកអ្នកប្រហែលជាត្រូវទៅញឹកញាប់  ប្រសិនបើជាតិស្ករក្នុងឈាមរបស់លោកអ្នកមិនត្រូវបានគ្រប់គ្រង   ឬប្រសិនបើផលវិបាករបស់លោកអ្នកកាន់តែធ្ងន់ធ្ងរ។

តើខ្ញុំគួរជួបគ្រូពេទ្យញឹកញាប់ប៉ុណ្ណា?

អ្នកដែលមានជំងឺទឹកនោមផ្អែម   ដែលប្រើថ្នាំអាំងស៊ុយលីនចាក់   ច្រើនតែទៅជួបគ្រូពេទ្យរបស់ពួកគេ   យ៉ាងហោចណាស់រៀងរាល់ ៣ ទៅ ៤ ខែម្តង។ អ្នកដែលប្រើថ្នាំគ្រាប់   ឬអ្នកដែលគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ពួកគេ   តាមរយៈរបបអាហារតែមួយមុខគត់    គួរតែមានការណាត់ជួប    យ៉ាងហោចណាស់រៀងរាល់ ៤ ទៅ ៦ ខែម្តង។

 

លោកអ្នកប្រហែលជាត្រូវទៅញឹកញាប់  ប្រសិនបើជាតិស្ករក្នុងឈាមរបស់លោកអ្នកមិនត្រូវបានគ្រប់គ្រង   ឬប្រសិនបើផលវិបាករបស់លោកអ្នកកាន់តែធ្ងន់ធ្ងរ។

តើវេជ្ជបណ្ឌិតរបស់ខ្ញុំត្រូវដឹងអ្វីខ្លះ?

ជាទូទៅ   គ្រូពេទ្យចង់ស្វែងយល់   ថាតើជំងឺទឹកនោមផ្អែមរបស់លោកអ្នកអាចគ្រប់គ្រងបានល្អប៉ុណ្ណា    ហើយថាតើផលវិបាកនៃជំងឺទឹកនោមផ្អែម    កំពុងចាប់ផ្តើមកើត    ឬកាន់តែអាក្រក់ទៅៗ ។ ហេតុដូច្នេះហើយ    ក្នុងណាត់ជួបម្តងៗ   សូមផ្តល់កំណត់ត្រានៃការពិនិត្យកម្រិតជាតិស្ករ   នៅផ្ទះរបស់លោកអ្នកឱ្យទៅគ្រូពេទ្យ    ហើយប្រាប់គាត់អំពីរោគសញ្ញាណាមួយ    នៃការថយចុះជាតិស្ករក្នុងឈាម (hypoglycemia)    ឬ   ការលើសជាតិស្ករក្នុងឈាម (hyperglycemia) ។

 

សូមប្រាប់គ្រូពេទ្យអំពីការផ្លាស់ប្តូរ    របបអាហារ   ការធ្វើលំហាត់ប្រាណ   ឬការប្រើប្រាស់ថ្នាំរបស់លោកអ្នក   និងជំងឺថ្មីណាមួយដែលលោកអ្នកអាចមាន។ សូមប្រាប់គ្រូពេទ្យរបស់លោកអ្នក    ប្រសិនបើលោកអ្នកមានរោគសញ្ញានៃភ្នែក   សរសៃប្រសាទ   តម្រងនោម    ឬបញ្ហាប្រព័ន្ធរបត់ឈាម (cardiovascular) ដូចជា៖

តើការធ្វើតេស្តនៅមន្ទីរពិសោធន៍អ្វី ដែលខ្ញុំគួរធ្វើ?

នៅពេលលោកអ្នកមានជំងឺទឹកនោមផ្អែម   លោកអ្នកគួរតែធ្វើតេស្តនៅមន្ទីរពិសោធន៍ឱ្យបានទៀងទាត់៖

 

ការធ្វើតេស្ត A1c (Hemoglobin A1c)

Translate by Vann Sok

Leave a Comment