ដំណាក់កាលដំបូងនៃការជាសះស្បើយបន្ទាប់ពីការវះកាត់បេះដូងរួច អាចមានរយៈពេលពី ៦ ទៅ ៨ សប្តាហ៍។ នៅពេលដែលលោកអ្នកចេញពីមន្ទីរពេទ្យ លោកអ្នកនឹងទទួលបានការណែនាំពីការថែរក្សាក្រោយពេលវះកាត់។ ទាំងនេះនឹងជួយឱ្យរាងកាយលោកអ្នកសះស្បើយ និងមានអារម្មណ៍ធូរស្រាល។
ការថែរក្សាមុខរបួស
សូមរក្សាត្រង់មុខរបួសវះកាត់ឱ្យស្អាត និងស្ងួត។ លោកអ្នកអាចនឹងងូតទឹកបាន ប្រមាណពីរបីថ្ងៃក្រោយ។
សូមទូរស័ព្ទទៅគ្រូពេទ្យ ប្រសិនបើលោកអ្នកមានសញ្ញានៃការឆ្លងមេរោគ រួមមាន ៖
លោកអ្នកគួរទូរស័ព្ទទៅគ្រូពេទ្យ នៅពេលលោកអ្នកមានអារម្មណ៍ថាឆ្អឹងសុដន់របស់លោកអ្នករំកិល ឬប្រសិនបើវាផ្ទុះឡើង ឬបាក់នៅពេលលោកអ្នករើខ្លួន។
ការបំបាត់ការឈឺចាប់
គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាថ្នាំបំបាត់ការឈឺចាប់ ឱ្យមុនពេលលោកអ្នកចេញពីមន្ទីរពេទ្យ។
បើមានភាពមិនស្រួលខ្លះជុំវិញកន្លែងវះកាត់ និងសាច់ដុំរបស់លោកអ្នក – រួមទាំងរមាស់, តឹង, និងស្ពឹកនៅតាមស្នាមវះ គឺជារឿងធម្មតា។ ប៉ុន្តែវាមិនឈឺចាប់ដូចមុនពេលវះកាត់នោះទេ។
ប្រសិនបើលោកអ្នកវះកាត់វាង (Bypass) ហើយប្រសិនបើគ្រូពេទ្យប្រើសរសៃជើងរបស់លោកអ្នកដើមី្បទៅផ្សាំនោះ នោះជើងលោកអ្នកនឹងឈឺចាប់ខ្លាំង ជាងវះលើទ្រូង។ ប៉ុន្តែការឈឺ និងភាពលំបាកនឹងបាត់ទៅតាមពេលវេលា។ ការហាត់ប្រាណស្រាលៗក៏អាចជួយបានដែរ។
សកម្មភាព និងការបើកបរ
ក្នុងរយៈពេលពី ៦ ទៅ ៨ សប្តាហ៍ដំបូង លោកអ្នកអាចបង្កើនសកម្មភាពរបស់លោកអ្នកដោយសន្សឹមៗ ដូចជាធ្វើកិច្ចការផ្ទះជាដើម។ ជាទូទៅ គ្រូពេទ្យនឹងណែនាំឱ្យ ៖
សូមដើររៀងរាល់ថ្ងៃ។ សូមលោកអ្នកអនុវត្តតាមការណែនាំ ដែលគ្រូពេទ្យឬអ្នកឯកទេសខាងស្តារនីតិសម្បទាបេះដូងបានប្រាប់លោកអ្នក។ លោកអ្នកអាចឡើងជណ្តើរបាន លើកលែងតែគ្រូពេទ្យហាមមិនឱ្យឡើង។
គ្រូពេទ្យនឹងប្រាប់ឱ្យដឹងថាតើពេលណាទើបលោកអ្នកអាចបើកបរបាន ដែលជាធម្មតាគឺអាចក្នុងរយៈពេលមួយខែ ឬក្រោយពេលវះកាត់ភ្លាម។ វាប្រហែលជាឆាប់ជាងនេះ ប្រសិនបើការវះកាត់នោះតូច។ ប៉ុន្តែលោកអ្នកអាចជិះឡានបាន ដោយក្នុងភាពជាអ្នកដំណើរ។
របបអាហារ
ជម្រើសអាហារដែលផ្តល់សុខភាពល្អអាចជួយឱ្យលោកអ្នកឆាប់ជាសះស្បើយ។ គ្រូពេទ្យនឹងប្រាប់ឱ្យដឹងថាតើលោកអ្នកគួរញ៉ាំ ឬជៀសវាងអ្វីខ្លះ។
លោកអ្នកអាចនឹងគ្មានអារម្មណ៍ចង់ញ៉ាំមួយរយៈបន្ទាប់ពីវះកាត់រួច។ ប៉ុន្តែសូមសាកល្បងញ៉ាំអាហារតិចៗ និងឱ្យបានញឹកញាប់។
ប្រសិនបើក្នុងរយៈពេលពីរបីសប្តាហ៍ទៅហើយ លោកអ្នកនៅមិនទាន់មានអារម្មណ៍ឃ្លានអ្វីទៀត សូមប្រាប់គ្រូពេទ្យ។
សុខុមាលភាពផ្លូវអារម្មណ៍
វាជារឿងធម្មតាបន្ទាប់ពីការវះកាត់រួច លោកអ្នកនឹងមានអារម្មណ៍ព្រួយចិត្ត ឬធ្លាក់ទឹកចិត្ត ប៉ុន្តែអារម្មណ៍ទាំងនេះនឹងរសាយ បន្ទាប់ពីពីរបីសប្តាហ៍ដំបូងកន្លងទៅ។ ប្រសិនបើមិនបាត់ សូមលោកអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យអំពីបញ្ហានេះ។
ដើម្បីរក្សាស្មារតី លោកអ្នកត្រូវ ៖
សូមកំណត់ឱ្យមានអ្នកចូលសួរសុខទុក្ខដំបូង ត្រឹម ១៥ នាទីបានហើយ។ នៅពេលដែលលោកអ្នកមានអារម្មណ៍ថារឹងមាំ និងមិនសូវនឿយហត់ នោះលោកអ្នកអាចទទួលភ្ញៀវយូរជាងនេះ។
សូមចូលរួមកម្មវិធីស្តារនីតិសម្បទាបេះដូង ឬក្រុមគាំទ្រ។
ការសម្រាក និងការគេង
មនុស្សជាច្រើនមានបញ្ហាក្នុងការគេង បន្ទាប់ពីវះកាត់បេះដូងរួច។ លោកអ្នកគួរតែត្រលប់ទៅគេងដូចធម្មតាវិញ ក្នុងរយៈពេលពីរបីខែ។
ប្រសិនបើមានការឈឺចាប់ដែលធ្វើឱ្យលោកអ្នកត្រូវភ្ញាក់នោះ សូមលេបថ្នាំប្រហែលកន្លះម៉ោង មុនពេលចូលគេង។ សូមរៀបចំខ្នើយ ដូច្នេះលោកអ្នកអាចគេងក្នុងទីតាំងដែលមានផាសុកភាព។
លោកអ្នកប្រហែលជាត្រូវសម្រាក បន្ទាប់ពីធ្វើសកម្មភាព ប៉ុន្តែសូមព្យាយាមកុំគេងថ្ងៃច្រើនទៀត។
នៅពេលល្ងាច សូមលោកអ្នកជៀសវាងញ៉ាំជាតិកាហ្វេអ៊ីន រួមមានសូកូឡា, កាហ្វេ, តែ, និងភេសជ្ជៈផ្អែមមួយចំនួន។
ពេលចូលគេង លោកអ្នកអាចស្តាប់តន្រ្តី។ ពេលធ្វើបែបនេះ រាងកាយរបស់លោកអ្នកនឹងរៀនទម្លាប់ ថានោះដល់ពេលត្រូវគេងហើយ។
សូមទូរស័ព្ទទៅគ្រូពេទ្យ ប្រសិនបើលោកអ្នកគេងមិនគ្រប់គ្រាន់ ហើយវាចាប់ផ្តើមប៉ះពាល់ដល់អារម្មណ៍ឬអាកប្បកិរិយារបស់លោកអ្នក។