លក្ខខណ្ឌ

Diastole vs Systole : យល់ដឹងពីតួលេខសម្ពាធឈាមរបស់លោកអ្នក

តើតួលេខស៊ីស្តូលីក និងឌីយ៉ាស្តូលីកនៃសម្ពាធឈាមមានន័យដូចម្តេច?

ពេលលោកអ្នកវាស់សម្ពាធឈាម វាមានតួលេខពីរយ៉ាង។ តួលេខទីមួយ ឬ តួលេខនៅលើ ជាតួលេខសម្ពាធឈាមស៊ីស្តូលីក (systolic blood pressure)។ តួលេខទីពីរ ឬតួលេខខាងក្រោម ជាតួលេខសម្ពាធឈាមឌីយ៉ាស្តូលីក (Diastolic blood pressure)។

ការដឹងពីតួលេខទាំងពីរនេះជារឿងសំខាន់ និងអាចសង្គ្រោះជីវិតរបស់លោកអ្នក។

តើតួលេខសម្ពាធឈាមស៊ីស្តូលីកមានន័យដូចម្តេច?

ពេលបេះដូងលោកអ្នកលោត វាច្របាច់ និងរុញឈាមតាមសរសៃឈាមក្រហមទៅសព្វក្នុងខ្លួនប្រាណ។ កម្លាំងនេះបង្កើតនូវសម្ពាធចំពោះសរសៃឈាម ដែលនេះហៅថា សម្ពាធឈាមស៊ីស្តូលីក។

របៀបឈ្វេងយល់ពីតួលេខសម្ពាធឈាមស៊ីស្តូលីក៖

តើតួលេខសម្ពាធឈាមឌីយ៉ាស្តូលីកមានន័យដូចម្តេច?

តួលេខឌីយ៉ាស្តូលីក ឬតួលេខខាងក្រោម ជាសម្ពាធនៅក្នុងសរសៃឈាមក្រហម ពេលដែលបេះដូងសម្រាក ក្នុងចន្លោះការលោត។ នេះជាពេលដែលបេះដូងបំពេញឈាម និងទទួលយកអុកស៊ីសែន។

អត្ថន័យតួលេខសម្ពាធឈាមឌីយ៉ាស្តូលីក៖

សូមមើលព័ត៌មានលម្អិតក្នុងតារាងខាងក្រោម។

 

ទោះបីជាតួលេខឌីយ៉ាស្តូលីករបស់លោកអ្នកធម្មតា (ទាបជាង ៨០) ក៏ដោយ លោកអ្នកអាចមានសម្ពាធឈាមល្អ បើសិនជាសម្ពាធស៊ីស្តូលីកលោកអ្នកស្ថិតក្នុង ១២០-១២៩។

លំដាប់សម្ពាធឈាម

បើលោកអ្នកមានសម្ពាធឈាមធម្មតា សម្ពាធឈាមលោកអ្នកតិចជាង ១២០/៨០។ សូមប្រកាន់ខ្ជាប់នូវរបៀបរស់នៅសកម្ម និងរបបអាហារដែលមានសុខភាពដើម្បីរក្សាសម្ពាធនេះ។

តើកម្រិតសម្ពាធឈាមលោកអ្នកខ្ពស់ជាងកម្រិតធម្មតា ទាំងកម្រិតស៊ីស្តូលីក និងឌីយ៉ាស្តូលីកមែនទេ? វេជ្ជបណ្ឌិតនឹងពិនិត្យមើលសម្ពាធឈាមលោកអ្នកច្រើនជាងមួយដង មុននឹងធ្វើរោគវិនិច្ឆ័យជំងឺលើសឈាម។

ការព្យាបាលត្រូវរួមបញ្ចូលទាំងការផ្លាស់ប្តូររបៀបរស់នៅ ហើយបើនៅតែមិនគ្រប់គ្រាន់ ប្រហែលជាត្រូវបញ្ចូលទាំងថ្នាំទៀតផង។

ការផ្លាស់ប្តូររបៀបរស់នៅ រួមមាន ៖

បើលោកអ្នកត្រូវប្រើថ្នាំ វេជ្ជបណ្ឌិតនឹងពិចារណាថ្នាំប្រភេទណាដែលល្អបំផុតសម្រាប់លោកអ្នក។ (ហើយវេជ្ជបណ្ឌិតក៏នឹងណែនាំពីទម្លាប់របៀបរស់នៅដែលជួយបញ្ចុះសម្ពាធឈាមដល់លោកអ្នកដែរ)។ ការសម្រេចថាតើលោកអ្នកត្រូវប្រើថ្នាំឬអត់ ជាទូទៅគឺផ្អែកលើមូលដ្ឋានករណីជំងឺ និងអ្វីដែលកំពុងកើតឡើងលើសុខភាពរបស់លោកអ្នក និងតាមចំណង់ចំណូលរបស់លោកអ្នក។

បើសិនលោកអ្នកមាន៖

ត្រឹមតែវាស់ឈាមឃើញសម្ពាធឈាមខ្ពស់ម្តងមិនគ្រប់គ្រាន់ក្នុងការវិនិច្ឆ័យរោគឡើយ។ វេជ្ជបណ្ឌិតអាចត្រូវការឱ្យលោកអ្នកវាស់ឈាមច្រើនដង ដើមី្បពិនិត្យឱ្យប្រាកដថាសម្ពាធឈាមលោកអ្នកខ្ពស់ពិតមែន។

របៀបវាស់សម្ពាធឈាម

វេជ្ជបណ្ឌិតឬគិលានុបដ្ឋាកយិកានឹងវាស់ឈាមលោកអ្នក ដោយនាឡិការង្វាស់ដ៏តូច (gauge) ដែលភ្ជាប់នឹងបន្ទះកៅស៊ូរុំដៃដែលអាចបំប៉ោង (inflatable cuff) បាន។ វិធីនេះសាមញ្ញ និងគ្មានការឈឺចាប់។

អ្នកវាស់សម្ពាធឈាមឱ្យលោកអ្នកនឹងរុំបន្ទះកៅស៊ូព័ទ្ធជុំវិញដើមដៃរបស់លោកអ្នក។ បន្ទះកៅស៊ូខ្លះ គេរុំនៅកំភួនដៃឬកដៃ ប៉ុន្តែលទ្ធផលមិនសូវត្រឹមត្រូវដូចរុំនៅដើមដៃទេ។

បន្ទាប់មក វេជ្ជបណ្ឌិតឬគិលានុបដ្ឋាកយិកានឹងប្រើសោតាទស្សន៍ (stethoscope) ដើម្បីស្តាប់ចលនាឈាមដែលរត់ក្នុងសរសៃឈាមក្រហមរបស់លោកអ្នក។

គាត់នឹងបំប៉ោងបន្ទះកៅស៊ូដើមី្បដាក់សម្ពាធឱ្យខ្ពស់ជាងសម្ពាធឈាមស៊ីស្តូលីករបស់លោកអ្នក ហើយវានឹងរឹតបន្តឹងជុំវិញដៃលោកអ្នក។ បន្ទាប់មក គាត់នឹងព្រលែងវា។ ពេលដែលបន្ទះកៅស៊ូបន្ធូរ សំឡេងដំបូងដែលស្តាប់ឮតាមសោតាទស្សន៍គឺជា សម្ពាធឈាមស៊ីស្តូលីក។ វាឮសូរវឹប។ ពេលដែលសំឡេងបាត់ត្រង់លេខណា នោះជា សម្ពាធឈាមឌីយ៉ាស្តូលីក។

ក្នុងការមើលសម្ពាធឈាម ស៊ីស្តូលីកតែងតែនៅមុខ និងលេខក្រោយជា ឌីយ៉ាស្តូលីក។ ឧទាហរណ៍ សម្ពាធលោកអ្នក «១២០ លើ ៨០» ឬ សរសេរជា ១២០/៨០។

 

ពេលណាត្រូវពិនិត្យសម្ពាធឈាម

ការវាស់ឈាមនៅផ្ទះ

ការតាមដានសម្ពាធឈាមនៅផ្ទះជារឿងសំខាន់សម្រាប់មនុស្សរាល់គ្នា ពិសេសបើលោកអ្នកមានសម្ពាធឈាមខ្ពស់។ ការធ្វើបែបនេះជួយដល់លោកអ្នក និងវេជ្ជបណ្ឌិតដើមី្បឱ្យដឹងថាការព្យាបាលមានប្រសិទ្ធភាពឬទេ។

 

វេជ្ជបណ្ឌិតប្រហែលជាអាចណែនាំឱ្យលោកអ្នកវាស់ឈាមនៅផ្ទះ ក្នុងករណីដែលគាត់គិតថា លោកអ្នកកើតជំងឺ «White Coat Hypertension» (ជាជំងឺម៉្យាងដែលអ្នកជំងឺវាស់ឃើញសម្ពាធឈាមខ្ពស់ ពេលវាស់នៅមន្ទីរពេទ្យ តែពេលវាស់នៅផ្ទះ បែរជាមិនអី។ គេហៅថា «ជំងឺលើសឈាមដោយសារអាវពណ៌ស» ព្រោះតែជាធម្មតា ពេទ្យប្រើឯកសណ្ឋានពណ៌ស)។ វាជារឿងពិត។ ស្ត្រេសដោយសារតែនៅក្នុងបន្ទប់ពេទ្យ អាចធ្វើឱ្យសម្ពាធឈាមលោកអ្នកឡើង ប៉ុន្តែពេលលោកអ្នកនៅផ្ទះ សម្ពាធឈាមលោកអ្នកធម្មតា។

 

សូមលោកអ្នកសុំការណែនាំពីវេជ្ជបណ្ឌិតនូវការគ្រប់គ្រងសម្ពាធឈាមនៅផ្ទះដែលងាយស្រួលសម្រាប់លោកអ្នក។ លោកអ្នកត្រូវប្រាកដថា បន្ទះកៅស៊ូរុំ (cuff) ល្មមនឹងដៃលោកអ្នក។ បើដៃលោកអ្នកធំជាងបន្ទះកៅស៊ូ នោះនឹងវាស់ឃើញសម្ពាធឈាមខ្ពស់ជាងសម្ពាធពិតរបស់លោកអ្នក។ ដូច្នេះគួរសុំវេជ្ជបណ្ឌិតឱ្យប្រើបន្ទះរុំទំហំធំពេលវាស់ ឬក៏ពេលទិញឧបករណ៍វាស់ឈាមទៅប្រើនៅផ្ទះ លោកអ្នកត្រូវពិនិត្យមើលរកទំហំបន្ទះរុំ ដែលត្រូវនឹងដៃរបស់លោកអ្នក។

 

លោកអ្នកក៏អាចប្រើឧបករណ៍វាស់សម្ពាធឈាមដែលដាក់នៅក-ដៃ តែលទ្ធផលមិនសូវត្រូវប៉ុន្មានទេ។ លោកអ្នកត្រូវធ្វើតាមការបង្ហាញប្រាប់របស់ឧបករណ៍ដើមី្បឱ្យប្រាកដថា លោកអ្នកប្រើវាបានត្រឹមត្រូវ។

 

មិនថាលោកអ្នកប្រើឧបករណ៍វាស់ឈាមមួយណាទេ វាជាការណ៍ល្អបើលោកអ្នកយកវាទៅជួបវេជ្ជបណ្ឌិត។ លោកអ្នកអាចប្រៀបធៀបតួលេខដែលឧបករណ៍នោះវាស់ជាមួយនឹងតួលេខដែលឧបករណ៍ខាងវេជ្ជបណ្ឌិតវាស់។ មុនពេលវាស់ឈាម យ៉ាងហោចណាស់ ៣០ នាទី លោកអ្នកត្រូវជៀសវាងកុំពិសាកាហ្វេអ៊ីន កុំជក់បារី និងកុំហាត់ប្រាណ។

 

ពេលលោកអ្នកវាស់ឈាមនៅផ្ទះ សូមលោកអ្នកអង្គុយឱ្យត្រង់លើកៅអី និងដាក់ជើងលើឥដ្ឋ។ សូមលោកអ្នកសុំវេជ្ជបណ្ឌិតឬគិលានុបដ្ឋាកយិកាឱ្យបង្ហាញពីរបៀបដាក់ដៃដែលត្រឹមត្រូវ ដើមី្បវាស់ឃើញតួលេខសម្ពាធឈាមដែលត្រឹមត្រូវ។

 

លោកអ្នកគួរវាស់ឈាមនៅម៉ោងដដែល រៀងរាល់ថ្ងៃ ដើមី្បឱ្យលទ្ធផលពិនិត្យមានភាពស៊ីសង្វាក់។ បន្ទាប់មក នៅក្នុងថ្ងៃដដែល លោកអ្នកគួរវាស់ឈាមច្រើនដង ក្រោយមួយនាទីបន្ទាប់ការវាស់នីមួយៗ។ កុំភ្លេចកត់ត្រាលទ្ធផលវាស់ឈាម។

 

សូមលោកអ្នកយកកំណត់ត្រាសម្ពាធឈាមទៅជួបនឹងវេជ្ជបណ្ឌិត ធ្វើដូច្នេះលោកអ្នកនឹងអាចពិភាក្សាជាមួយគាត់អំពីបម្រែបម្រួលនៃសម្ពាធឈាមរបស់លោកអ្នក។ វេជ្ជបណ្ឌិតនឹងសម្រេច ថាតើគួរឱ្យលោកអ្នកលេបថ្នាំបន្ថែមលើការផ្លាស់ប្តូររបៀបរស់នៅដែរឬទេ។

 

ទោះបីសម្ពាធឈាមលោកអ្នកខ្ពស់ក៏ដោយ ប៉ុន្តែលោកអ្នកប្រហែលជាអត់មានអាការជំងឺទេ។ ដោយសារបែបនេះ ទើបជំងឺនេះត្រូវបានគេហៅថា «ឃាតកស្ងៀមស្ងាត់» (Silent Killer)។ អាការជំងឺដំបូងបំផុតនៃអ្នកលើសឈាមតែមិនបានព្យាបាល គឺគាំងបេះដូង ដាច់សរសៃឈាម ឬខូចតម្រងនោម។

ការបង្ការជំងឺលើសឈាម

គន្លឹះក្នុងការរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតធម្មតា គឺទម្លាប់ប្រចាំថ្ងៃរបស់លោកអ្នក។ ទម្លាប់ខាងក្រោមនេះអាចជួយលោកអ្នកបាន៖

 

កុំជក់បារី ការជក់បារីបណ្តាលឱ្យកើតបញ្ហាសុខភាពជាច្រើន ក្នុងនោះគឺវាធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់។

ទម្លាប់ធ្វើសកម្មភាពរាងកាយ អ្នកជំនាញជាច្រើនបានណែនាំឱ្យហាត់ប្រាណសមល្មម យ៉ាងហោចណាស់ ៣០ នាទី (ដូចជាធាក់កង់ ឬដើរលឿនៗ) ប្រាំថ្ងៃ ឬច្រើនជាងនេះ ក្នុងមួយសប្តាហ៍។ ឬក៏លោកអ្នកអាចហាត់សកម្មភាពណាខ្លាំងៗនេះ ក្នុងពេលតិចជាង ៣០ នាទី ក៏បានដែរ។

បរិភោគត្រឹមត្រូវ មុនពេលទិញអាហារ ត្រូវមើលស្លាកបិទលើអាហារ ដើមី្បពិនិត្យកម្រិតសូដ្យូមដែលមានក្នុងអាហារនោះ។ សូមជួបជាមួយវេជ្ជបណ្ឌិតដើមី្បកម្រិតអាហារប្រចាំថ្ងៃរបស់លោកអ្នក។ អាហារដែលលោកអ្នកបរិភោគគួរតែមានបញ្ចូលបន្លែ និងផ្លែឈើឱ្យបានច្រើន។

ថែរក្សាទម្ងន់ ការលើសទម្ងន់ធ្វើឱ្យសម្ពាធឈាមលោកអ្នកកើន។ បើសិនលោកអ្នកច្បាស់ថា ទម្ងន់ប៉ុន្មានដែលល្អសម្រាប់ខ្លួនលោកអ្នក សូមសាកសួរវេជ្ជបណ្ឌិត។

គេងឱ្យបានគ្រប់គ្រាន់ ថេរវេលាគេងមូលដ្ឋានសម្រាប់មនុស្សពេញវ័យ ភាគច្រើនត្រូវគេងយប់ ៧ ទៅ ៨ ម៉ោង។

ប្រសិនបើលោកអ្នកផឹកគ្រឿងស្រវឹង សូមកំណត់ ដោយក្នុងមួយថ្ងៃ ផឹកមិនឱ្យលើសមួយកែវ សម្រាប់ស្រ្តី និងត្រឹមពីរកែវសម្រាប់បុរស។

Translate by Chakriya Phou

Leave a Comment