លក្ខខណ្ឌ

តើអ្វីដែលបណ្តាលឱ្យលើសឈាម?

សម្ពាធឈាមគឺជារង្វាស់នៃកម្លាំងជំរុញឈាមប្រឆាំងនឹងជញ្ជាំងសរសៃឈាមក្រហម។
បេះដូងសប់ឈាមទៅក្នុងសរសៃឈាម ដែលនាំឈាមទៅកាន់សព្វកន្លែងក្នុងខ្លួនប្រាណ។ ជំងឺសម្ពាធឈាមខ្ពស់ (លើសឈាម) ដែលអាចហៅថា Hypertension ជាជំងឺគ្រោះថ្នាក់ព្រោះវាធ្វើឱ្យបេះដូងធ្វើការកាន់តែធ្ងន់ដើមី្បសប់ឈាមចេញទៅក្រៅបេះដូង និងនាំឱ្យសរសៃឈាមក្រហមរឹង ឬ atherosclerosis, កើតជំងឺដាច់សរសៃឈាម (stroke), ជំងឺតម្រងនោម (kidney disease) និងខ្សោយបេះដូង (heart failure)។

តើអ្វីទៅជាសម្ពាធឈាមធម្មតា?

តួលេខសម្ពាធឈាមសរសេរ ១២០/៨០។ គេអានថា «១២០ លើ ៨០»។ តួលេខខាងលើគេហៅថា ស៊ីស្តូលីក (Systolic) និងតួលេខខាងក្រោមហៅថា ឌីយ៉ាស្តូលីក (Diastolic)។ ចំពោះលំដាប់សម្ពាធឈាមគឺ៖

បើសម្ពាធឈាមលោកអ្នកខ្ពស់ជាងកម្រិតសម្ពាធឈាមធម្មតា សូមពិភាក្សាជាមួយវេជ្ជបណ្ឌិត តើត្រូវធ្វើយ៉ាងណាដើមី្បបញ្ចុះសម្ពាធឈាម។

តើអ្វីដែលបណ្តាលឱ្យកើតជំងឺលើសឈាម?

មូលហេតុពិតប្រាកដដែលបណ្តាលឱ្យកើតជំងឺនេះ មិនទាន់ដឹងនៅឡើយទេ តែមានចំណុចជាច្រើនអាចចូលរួមក្នុងការបង្កជំងឺ ដូចជា៖

ជំងឺលើសឈាមបឋម (Essential Hypertension)

ក្នុងករណី ៩៥ ភាគរយនៃជំងឺលើសឈាម រកមិនឃើញមូលហេតុមូលដ្ឋានដែលបង្កឱ្យកើតជំងឺឡើយ។ ជំងឺប្រភេទនេះមានឈ្មោះថាលើសឈាមបឋម (Essential Hypertension)។

ទោះបីថាជំងឺលើសឈាមបឋមនៅតែជាជំងឺអាថ៍កំបាំង តែវាមានទំនាក់ទំនងនឹងកត្តាប្រឈមជាក់លាក់មួយចំនួន។ ជំងឺនេះច្រើនតែកើតក្នុងក្រុមគ្រួសារ និងកើតលើបុរសច្រើនជាងស្ត្រី។ ជំងឺនេះក៏ទាក់ទងនឹងអាយុ និងពូជសាសន៍ដែរ។ នៅសហរដ្ឋអាម៉េរិក ជនជាតិស្បែកខ្មៅកើតជំងឺនេះទ្វេដងនៃជនជាតិស្បែកស ហើយស្ថិតក្នុងគម្លាតអាយុប្រមាណ ៤៤ ឆ្នាំ។ រីឯក្រោយអាយុ ៦៥ ឆ្នាំ អត្រាអ្នកកើតជំងឺលើសឈាមខ្ពស់បំផុតជាស្ត្រីស្បែកខ្មៅ។

ជំងឺលើសឈាមបណ្តាលមកពីរោគផ្សេង (Secondary Hypertension)

ពេលដែលមូលហេតុផ្ទាល់នៃជំងឺសម្ពាធឈាមខ្ពស់ត្រូវបានរកឃើញ ស្ថានភាពបែបនេះហៅថា Secondary Hypertension។ ក្នុងចំណោមមូលហេតុជាច្រើនដែលបណ្តាលឱ្យកើត Secondary Hypertension ជំងឺតម្រងនោមតែងស្ថិតនៅលំដាប់ខ្ពស់បំផុត។ សាច់ដុំពក ឬភាពមិនប្រក្រតីផ្សេងៗដែលបណ្តាលឱ្យក្រពេញតូចៗនៅលើតម្រងនោម (Adrenal Glands) បញ្ចេញចំនួនអ័រម៉ូនលើសតម្រូវការ ធ្វើឱ្យកើនសម្ពាធឈាម ក៏ជាមូលហេតុដែលអាចនាំឱ្យកើតជំងឺ Secondary Hypertension ដែរ។ រីឯថ្នាំពន្យារកំណើត ជាពិសេសថ្នាំដែលមានសារធាតុ estrogen និងការមានផ្ទៃពោះក៏អាចធ្វើឱ្យសម្ពាធឈាមឡើងដូចគ្នា ដោយថ្នាំដែលដាក់កំប៉ុងជាថ្នាំដែលសង្កត់សរសៃឈាម។

តើអ្នកណាដែលកើតជំងឺលើសឈាមធម្មតា?

Translate to Chakriya Phou

Leave a Comment