លក្ខខណ្ឌ

ជំងឺលើសឈាមកុមារ

ប្រជាជនភាគច្រើនគិតថា ជំងឺសម្ពាធឈាមខ្ពស់ (លើសឈាម) ដែលហៅថា Hypertension ជាជំងឺដែលកើតមានចំពោះតែមនុស្សចាស់ប៉ុណ្ណោះ។ តាមពិត ជំងឺលើសឈាមកើតលើមនុស្សគ្រប់វ័យ សូមី្បតែកុមារក្មេងៗ។

 

ហេតុអី្វបានជាជំងឺលើសឈាមកុមារជាបញ្ហាគួរបារម្ភ? តើលោកអ្នកធ្វើដូចម្តេចខ្លះដើមី្បការពារកូនលោកអ្នកពីជំងឺនេះ? ជំហានដំបូងគឺលោកអ្នកត្រូវសិក្សាស្រាវជ្រាវគ្រប់យ៉ាងទាក់ទងនឹងជំងឺលើសឈាមចំពោះកុមារ ដូចជាមូលហេតុជំងឺ ផលវិបាក និងការព្យាបាល។

អ្វីជាជំងឺលើសឈាមកុមារ

សម្ពាធឈាម ជាកម្លាំងឈាមពេលដែលវាហូរនៅក្នុងសរសៃឈាមខ្លួនយើង។ នៅក្រោមស្ថានភាពធម្មតា បេះដូងសប់ឈាមរត់ឆ្លងកាត់សរសៃឈាមទាំងឡាយនៅក្នុងខ្លួន។ សរសៃឈាមនឹងពង្រីក និងកន្ត្រាក់តាមតម្រូវការដើមី្បរក្សាលំហូរឈាម។ ប៉ុន្តែនៅក្នុងខ្លួនអ្នកកើតជំងឺលើសឈាម ឈាមរុញខ្លាំងពេកនៅក្នុងសរសៃឈាម ដែលអាចបណ្តាលឱ្យខូចខាតសរសៃឈាម បេះដូង និងសរីរាង្គផ្សេងទៀត។

 

ជំងឺនេះងាយស្រួលរកឃើញ បើសិនជាមនុស្សចាស់កើត ដោយការវាស់ពិនិត្យសម្ពាធឈាម និងប្រៀបធៀបតួលេខសម្ពាធឈាមជាមួយនឹងគំរូតារាងសម្ពាធឈាម។ កុមារក៏វាស់សម្ពាធឈាមដូចគ្នា តែការបរិយាយពីតួលេខរាងពិបាកបន្តិច។ វេជ្ជបណ្ឌិតនឹងប្រើតារាង ផ្អែកលើភេទកូនរបស់លោកអ្នក កម្ពស់ និងតួលេខសម្ពាធឈាម ដើមី្បសន្និដ្ឋានថា កូនលោកអ្នកកើតជំងឺលើសឈាមឬទេ។

ផលប៉ះពាល់នៃជំងឺលើសឈាមកុមារ

ដូចមនុស្សចាស់ដែរ កុមារមានជំងឺលើសឈាមមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងរយៈពេលវែង រួមមាន៖

ការធាត់ និងសម្ពាធឈាមខ្ពស់ចំពោះកុមារ

កត្តាប្រឈមនឹងជំងឺលើសឈាមរបស់កុមារគឺការធាត់ និងគ្រួសារមានប្រវត្តិកើតជំងឺនេះ។ កត្តាប្រឈមផ្សេងៗមានដូចជា បញ្ហាសុខភាព តួយ៉ាង ភាពមិនប្រក្រតីនៃអ័រម៉ូន សរសៃឈាមក្រហមធំ (aorta) ចង្អៀត ដង្ហើមមិនស្រួលពេលដេក (sleep apnea) និងជំងឺទាក់ទងនឹងការដេក (sleep disorder) នានា។

 

ការធាត់ (Obesity) ត្រូវបានចាត់ទុកថាជាកត្តាប្រឈមចម្បងដែលធ្វើឱ្យកុមារកើតជំងឺលើសឈាម។ ការធាត់មិនត្រឹមតែបណ្តាលឱ្យកូនលោកអ្នកកើតជំងឺលើសឈាមប៉ុណ្ណោះទេ វានៅនាំបញ្ហាសុខភាពជាច្រើនផ្សេងទៀតដល់កូនលោកអ្នក ដូចជាជំងឺបេះដូង និងទឹកនោមផ្អែម។

ការព្យាបាលជំងឺលើសឈាមកុមារ

អ្នកស្រាវជ្រាវកំពុងតែព្យាយាមកំណត់វិធីសាស្ត្រដែលមានប្រសិទ្ធភាពសម្រាប់ព្យាបាលជំងឺលើសឈាមកុមារ។ ជាទូទៅ ការព្យាបាលជំងឺលើសឈាមកុមារមិនខុសគ្នាពីការព្យាបាលលើមនុស្សចាស់ទេ។ សូមលោកអ្នកធ្វើការជិតស្និទ្ធជាមួយនឹងគ្រូពេទ្យដើមី្បស្វែងរកគម្រោងវិធីព្យាបាលដែលល្អបំផុតសម្រាប់កូនលោកអ្នក។ ខាងក្រោមនេះជាគោលការណ៍ណែនាំទូទៅខ្លះៗ៖

របៀបជួយកូនលោកអ្នកពីជំងឺលើសឈាម

លោកអ្នកអាចជួយកូនលោកអ្នកគ្រប់គ្រងជំងឺលើសឈាម ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមគម្រោងរបស់វេជ្ជបណ្ឌិត។ បន្ថែមលើនេះ លោកអ្នកអាចធ្វើតាមដូចខាងក្រោម៖

លោកអ្នកអាចជួយកូនរបស់លោកអ្នកគ្រប់គ្រងជំងឺលើសឈាម និងរស់នៅយ៉ាងរីករាយជាមួយសុខភាពដ៏ល្អច្រើនឆ្នាំទៅមុខទៀត ដោយធ្វើការជាមួយអ្នកជំនាញសុខភាពដើមី្បអភិវឌ្ឍគម្រោងសុខភាពដ៏ល្អសម្រាប់កូនលោកអ្នក។

Translate by Chakriya Phou                                                                                                               

Leave a Comment