លក្ខខណ្ឌ

ថ្នាំដែលធ្វើឱ្យសម្ពាធឈាមខ្ពស់

សម្ពាធឈាមខ្ពស់ និងសុវត្ថិភាពនៃការប្រើថ្នាំ

ដើមី្បឱ្យប្រាកដថាថ្នាំសម្ពាធឈាមខ្ពស់ (High Blood Pressure) ដែលលោកអ្នកប្រើប្រាស់មានប្រសិទ្ធភាព លោកអ្នកត្រូវជៀសវាសប្រើថ្នាំផ្សេងៗ ព្រោះ៖

Non-steroidal Anti-inflammatory Drugs (NSAIDs)

NSAIDs បូករួមទាំងថ្នាំមានវេជ្ជបញ្ជា និងថ្នាំដែលលក់នៅតាមបញ្ជរ។ ថ្នាំទាំងនេះជាទូទៅប្រើសម្រាប់រម្ងាប់ការឈឺចាប់ ឬកាត់បន្ថយការរលាក (inflammation) ពីគ្រប់ស្ថានភាព ដូចជាជំងឺរលាកសន្លាក់ (Arthritis) ជាដើម។ ប៉ុន្តែ NSAIDs អាចធ្វើឱ្យខ្លួនលោកអ្នករក្សាវត្ថុរាវ និងបន្ថយមុខងារតម្រងនោមរបស់លោកអ្នក។ បែបនេះ វាអាចបណ្តាយឱ្យសម្ពាធឈាមលោកអ្នកឡើងខ្ពស់ ព្រមទាំងផ្តល់សម្ពាធដល់បេះដូង និងតម្រងនោមកាន់តែខ្លាំង។ NSAIDs ក៏អាចបង្កើនហានិភ័យចំពោះលោកអ្នកនូវការគាំងបេះដូង ឬក៏ដាច់សរសៃឈាម (stroke) ជាពិសេសបើលេបច្រើន។

NSAIDs ទូទៅដែលអាចដំឡើងសម្ពាធឈាម រួមមាន៖

លោកអ្នកអាចរក NSAIDs បាននៅតាមបញ្ជរលក់ថ្នាំ នៅពេលលោកអ្នកមានបញ្ហាសុខភាពផ្សេងទៀត។ ឧទាហរណ៍ ថ្នាំផ្តាសាយ (Cold Medicine) តែងតែមាន NSAIDs។ វាជាការល្អ ដែលនៅពេលណាលោកអ្នកទិញថ្នាំពីបញ្ជរលក់ថ្នាំ លោកអ្នកពិនិត្យមើលស្លាកថ្នាំ តើមាន NSAIDs ដែរទេ។ លោកអ្នកគួរសាកសួរវេជ្ជបណ្ឌិត តើលោកអ្នកអាចប្រើថ្នាំ NSAIDs ប្រភេទណា។ វេជ្ជបណ្ឌិតអាចនឹងផ្តល់ការណែនាំពីថ្នាំជំនួសផ្សេង ដូចជាប្រើ aceteinophen ជំនួស ibuprofen ជាដើម។

ថ្នាំក្អក និងថ្នាំផ្តាសាយ

ថ្នាំក្អក និងថ្នាំផ្តាសាយជាច្រើនសុទ្ធតែមាន NSAIDs ដើមី្បរម្ងាប់ការឈឺចាប់។ ដូចដែលបានរៀបរាប់ពីខាងលើ NSAIDs អាចបង្កើនសម្ពាធឈាម។ ជារឿយៗ ថ្នាំក្អក និងថ្នាំផ្តាសាយមាន decongestant។Decongestant អាចធ្វើឱ្យសម្ពាធឈាមមិនល្អពីរយ៉ាង៖

តើអ្វីដែលលោកអ្នកអាចធ្វើបាន? លោកអ្នកត្រូវជៀសវាងប្រើថ្នាំក្អក និងថ្នាំផ្តាសាយដែលមាន NSAIDs ឬ Decongestant ជាពិសេស Pseudoephedrine។ សូមលោកអ្នកសាកសួរវេជ្ជបណ្ឌិតរបស់លោកអ្នកអំពីវិធីផ្សេងទៀតដើមី្បបន្ធូរអាការស្ទះ ដូចជា ថ្នាំប្រឆាំង histamine (antihistamine) ឬស្រ្បៃបាញ់ច្រមុះ (nasal spray)។

ថ្នាំជំងឺឈឺក្បាល-ប្រកាំង (Migraine Headache Medications)

ថ្នាំជំងឺប្រកាំង (Migraine Medication) ខ្លះធ្វើការដោយរឹតបន្តឹងសរសៃឈាមនៅក្នុងក្បាលរបស់លោកអ្នក។ នេះដើមី្បបន្ធូរការឈឺចាប់របស់ប្រកាំង។ ប៉ុន្តែវាក៏បានសង្កត់សរសៃឈាមនៅក្នុងខ្លួនប្រាណលោកអ្នកដែរ។ ដូច្នេះនឹងធ្វើឱ្យសម្ពាធឈាមលោកអ្នកឡើង ហើយប្រហែលជាអាចឡើងកម្រិតគ្រោះថ្នាក់។

បើសិនលោកអ្នកមានសម្ពាធឈាមខ្ពស់ ឬប្រភេទជំងឺបេះដូង សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតមុននឹងប្រើប្រាស់ថ្នាំជំងឺប្រកាំង ឬថ្នាំឈឺក្បាលធ្ងន់ធ្ងរ។

ថ្នាំសម្រកទម្ងន់

ថ្នាំសម្រកទម្ងន់ខ្លះអាចធ្វើឱ្យជំងឺបេះដូងកាន់តែធ្ងន់៖

ថ្នាំទប់ចំណង់អាហារ (Appetite Suppressant) មានឥទ្ធិពលលើរាងកាយរបស់លោកអ្នក។ វាអាចធ្វើឱ្យសម្ពាធឈាមឡើង និងអាចបន្ថែមសម្ពាធដល់បេះដូងផងដែរ។

ដូច្នេះមុនពេលប្រើថ្នាំសម្រកទម្ងន់ មិនថាថ្នាំដែលមានវេជ្ជបញ្ជា ឬទិញពីបញ្ជរលក់ថ្នាំក៏ដោយ ក៏លោកអ្នកត្រូវប្រាកដថា បានពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតរួចរាល់ហើយ។ ថ្នាំទាំងនេះអាចមានប្រយោជន៍ចំពោះការសម្រកទម្ងន់ តែអាចផ្តល់ទុក្ខទោសច្រើនជាងផលល្អ។

គន្លឹះផ្សេងៗដើមី្បបញ្ជៀសបញ្ហារបស់ថ្នាំ

លោកអ្នកត្រូវតែប្រាកដថា ថ្នាំដែលលោកអ្នកជ្រើសរើសមកប្រើជាថ្នាំមានសុវត្ថិភាពសម្រាប់អ្នកកើតជំងឺសម្ពាធឈាមខ្ពស់។ យោបល់ខាងក្រោមនេះអាចជួយលោកអ្នកបាន៖

Leave a Comment