លក្ខខណ្ឌ

ជំងឺរន្ធសរសៃឈាមទៅតម្រងនោមរួមតូច (Renal Artery Stenosis)

Renal Artery Stenosis ជាជំងឺដែលសរសៃឈាមក្រហមដែលផ្ទុកឈាមរត់ទៅកាន់តម្រងនោមមួយឬទាំងពីររួមតូច។ ភាគច្រើនគេសង្កេតឃើញជំងឺនេះកើតលើមនុស្សវ័យចំណាស់ដែលមានជំងឺក្រិនសរសៃឈាម (Atherosclerosis – សរសៃឈាមក្រហមរឹង)។ ជំងឺរន្ធសរសៃឈាមទៅតម្រងនោមរួមតូច  (Renal Artery Stenosis) នេះ អាចកាន់តែយ៉ាប់យ៉ឺនទៅតាមពេលវេលា ហើយជារឿយៗវាបណ្តាលឱ្យកើតជំងឺលើសឈាម (Hypertension – High Blood Pressure) និងខូចតម្រងនោម។ រាងកាយលោកអ្នកនឹងមានអារម្មណ៍ដឹងថា ឈាមដែលរត់ទៅកាន់តម្រងនោមតិច បន្ទាប់នឹងយល់ខុសថា នោះមកពីសម្ពាធឈាមក្នុងខ្លួនទាប។ នេះជាការឱ្យសញ្ញាពីការបញ្ចេញអ័រម៉ូនពីតម្រងនោម ដែលនាំឱ្យកើនសម្ពាធឈាម។ យូរៗទៅ ជំងឺរន្ធសរសៃឈាមទៅតម្រងនោមរួមតូច  (Renal Artery Stenosis) មួយនេះនឹងអាចបណ្តាលឱ្យខ្សោយតម្រងនោម។

មូលហេតុនៃជំងឺរន្ធសរសៃឈាមទៅតម្រងនោមរួមតូច (Renal Artery Stenosis)

ច្រើនជាង ៩០% គ្រប់ពេលដែលមានជំងឺនេះកើតឡើង គឺបណ្តាលមកពីជំងឺក្រិនសរសៃឈាម (Atherosclerosis) វាជាដំណើរការ ដែលមាន (plaque) កំណខ្លាញ់,  កំណកូឡេស្តេរ៉ូល និងវត្ថុធាតុផ្សេងទៀតកកើតនៅលើជញ្ជាំងសរសៃឈាម រួមទាំងសរសៃឈាមទៅកាន់តម្រងនោម។

អ្វីដែលកម្រជាងនេះទៅទៀត គឺជំងឺរន្ធសរសៃឈាមទៅតម្រងនោមរួមតូចនេះ អាចបណ្តាលមកពីស្ថានភាពសុខភាពមួយហៅថា fibromuscular dysplasia ដែលកោសិកានៅក្នុងជញ្ជាំងសរសៃឈាមមានការលូតលាស់មិនប្រក្រតី។ ជាទូទៅស្ថានភាពមួយនេះត្រូវបានគេឃើញកើតមានចំពោះស្ត្រី និងមនុស្សវ័យក្មេង។ ប៉ុន្តែ fibromuscular dysplasia គឺអាចព្យាបាលបាន។

កត្តាហានិភ័យនៃជំងឺរន្ធសរសៃឈាមទៅតម្រងនោមរួមតូច

ជំងឺរន្ធសរសៃឈាមទៅតម្រងនោមរួមតូច  (Renal Artery Stenosis) ជារឿយៗត្រូវបានរកឃើញដោយចៃដន្យទៅលើអ្នកជំងឺដែលមកត្រួតពិនិត្យមើលជំងឺផ្សេងពីហ្នឹង។ កត្តាហានិភ័យទាំងនោះរួមមាន៖

អាការជំងឺរន្ធសរសៃឈាមទៅតម្រងនោមរួមតូច

ជាធម្មតា ជំងឺរន្ធសរសៃឈាមទៅតម្រងនោមរួមតូច (Renal Artery Stenosis) មិនបណ្តាលឱ្យចេញអការរោគជាក់លាក់ណាមួយឡើយ។ ពេលខ្លះអាការដំបូងនៃជំងឺនេះ គឺជាសម្ពាធឈាមឡើងខ្ពស់ដែលពិបាកគ្រប់គ្រងបំផុត រួមជាមួយធ្វើឱ្យសម្ពាធឈាមដែលធ្លាប់តែគ្រប់គ្រងបានល្អប្រែជាអាក្រក់ឡើងៗ ឬបង្កើនសម្ពាធឈាមដែលនាំឱ្យប៉ះពាល់ដល់សរីរាង្គដទៃទៀតនៅក្នុងខ្លួន។

ការធ្វើរោគវិនិច្ឆ័យជំងឺរន្ធសរសៃឈាមទៅតម្រងនោមរួមតូច

ប្រសិនបើគ្រូពេទ្យសង្ស័យថាលោកអ្នកមានជំងឺមួយនេះ គាត់អាចឱ្យលោកអ្នកពិនិត្យដើម្បីបញ្ជាក់ ឬដើមី្បបំបាត់ការសង្ស័យទាំងឡាយ។ ការត្រួតពិនិត្យនោះរួម​មាន ៖

ការព្យាបាលជំងឺរន្ធសរសៃឈាមទៅតម្រងនោមរួមតូច

Translate by 

Leave a Comment